ភ្នំពេញប៉ុស្តិ៍

កម្ពុជា​-​ថៃ បានបង្ហាញ​ឆន្ទៈ​ក្នុងការ​ពិភាក្សា​ពី OCA ឡើងវិញ​

កម្ពុជា និង​ថៃ បានបង្ហាញ​ពី​ចំណាប់អារម្មណ៍​ក្នុង​ការបន្ត​កិច្ចពិភាក្សា​លើ​ការ​អភិ​​វ​ឌ្ឍ​រួមគ្នា​មួយ​ ​(JDA)​ ក្នុង​តំបន់​ត្រួតស៊ីគ្នា (OCA) ទំហំ ២៦ ០០០​ គីឡូម៉ែត្រ​ការ៉េ ដែល​ប៉ាន់​​ប្រមាណ​ថា អាច​ផ្ទុក​ប្រេង និង​ឧស្ម័ន ៥០០ ​លាន​បារ៉ែល​ នៅក្រោម​បាតសមុទ្រ​ក្នុង​គោល​បំ​​ណង​ទាញយក​ធនធាន​ប្រេង និង​ឧស្ម័ន​ធម្មជាតិ​នេះ​ ដើម្បី ...

ម៉ៃ គុណមករា
https://www.postkhmer.com/business/2023-01-06-0932-245639.html

ក្រុមហ៊ុនលក់រាយ​ធំជាងគេ​បំផុត​លើ​ពិភពលោក Walmart ស្វែងរក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​

ក្រុមហ៊ុន Walmart ដែលជា​ក្រុមហ៊ុន​លក់រាយ​ធំជាងគេ​បំផុត​លើ​ពិភពលោក មាន​គោលបំណង​ស្វែងយល់​បន្ថែម​អំពី​សក្តានុពល​ពាណិជ្ជកម្ម និង​វិនិយោគ​នៅ​កម្ពុជា និង​ដើម្បី​ពង្រីក​អាជីវកម្ម​របស់ខ្លួន​ដោយ​ផ្តល់នូវ​កិច្ចសហ​ប្រតិបត្តិការ​រវាង​ក្រុមហ៊ុន Walmart និង​ក្រសួង​ពាណិជ្ជកម្ម​នាពេល​អនាគត។ ...

វណ្ណ សុជាតា
https://www.postkhmer.com/business/2023-01-06-0928-245653.html

កម្ពុជា បន្ត​អនុគ្រោះ​បង់ប្រាក់​រំដោះពន្ធ​ប្រចាំ​ខែ សម្រាប់​ឧស្សាហកម្ម​ផ្នែក​វាយនភណ្ឌ​កាត់ដេរ​រហូត​ដល់​ឆ្នាំ ២០២៥

រាជរដ្ឋាភិបាលកម្ពុជា តាម​រយៈ​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​សម្រេច​បន្ត​ព្យួរ​ទុក​ការ​បង់ប្រាក់​រំដោះពន្ធ​លើ​ប្រាក់​ចំណូល របស់​សហគ្រាស​ឧស្សាហកម្ម​ផ្នែក​វាយនភណ្ឌ​កាត់ដេរ ដើម្បី​គាំទ្រ​ដល់​ការ​វិនិយោគ​ឱ្យ​មាន​និរន្តរភាព និង​គាំពារ​ដល់​ កម្មករ-កម្មការិនី ខណៈ​អ្នក​បម្រើការ​នៅ​ក្នុង​ផ្នែកនេះ​សម្តែង​ការ​គាំទ្រ ដោយ​ចាត់​ទុក​ជា​វិធានមួយ​ជួយ​សម្រួល​ដល់​ការ ...

វណ្ណ សុជាតា
https://www.postkhmer.com/business/2023-01-07-1519-245695.html

គ​.​ជ​.​ប ផ្សព្វផ្សាយ​បទបញ្ជា ​និង​នីតិវិធី​បោះឆ្នោត​តំណាងរាស្ដ្រ​នៅ​ឆ្នាំនេះ​

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ ​(​គ​.​ជ​.​ប​)​ បានចាប់ផ្តើម​ផ្សព្វផ្សាយ​សេចក្តីសម្រេច​ស្តីពី​ការដាក់​ឱ្យប្រើ​បទបញ្ជា​និង​នីតិវិធី​សម្រាប់​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​នីតិកាល​ទី​ ៧​ ឆ្នាំ ២០២៣ បន្ទាប់ពី​បាន​ប្រជុំពិភាក្សា​ពី​ភាគី​ពាក់ព័ន្ធ មាន​តំណាង​គណ​បក្សនយោបាយ និង​អង្គការ​សង្គម​ស៊ីវិល​ដែល​ឃ្លាំមើល​ការ ...

រ៉ាន់ រើយ
https://www.postkhmer.com/national/2023-01-05-1025-245582.html

ក្រសួងមហាផ្ទៃ​ បាន​សម្រេច​បង្កើត​ភូមិ​ថ្មី​ចំនួន ​១៥ ​នៅក្នុង​ខេត្តពោធិ៍សាត់​

ក្រសួងមហាផ្ទៃ​បានប្រកាស​កាលពី​ចុងខែ​ធ្នូ ឆ្នាំ​​​ ២០២៣ ដោយបាន​សម្រេច​បង្កើត​ភូមិ​ថ្មី​ចំនួន ១៥ ​ភូមិ ដោយ​បំបែក​ចេញពី​ភូមិ​ចាស់​ដែលមាន​ស្រាប់​នៅក្នុង​ស្រុក​មួយចំនួន​នៃ​ខេត្តពោធិ៍សាត់ ក្នុង​គោលនយោបាយ​ផ្ដល់​សេវាសាធារណៈ​នានា​ឱ្យបាន​ឆាប់​​រហ័ស​ទៅដល់​ប្រជាពលរដ្ឋ និង​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុងការ​គ្រប់គ្រង​របស់​អាជ្ញាធរ​មូលដ្ឋាន​។​ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2023-01-05-0857-245585.html

ខេត្តកំពង់ចាម​នឹង​បញ្ចៀស​ចរាចរណ៍​ ២ ​ថ្ងៃ ដើម្បី​បើក​ការដ្ឋាន​ពង្រីក​ផ្លូវជាតិ​លេខ​ ៧

រដ្ឋបាលខេត្ត​កំពង់​ចាម​ នឹងធ្វើ​ការបញ្ចៀស​ចរាចរ​ណ៍​យានយន្ត​គ្រប់​ប្រភេទ​ជា​បណ្ដោះ​អាសន្ន​នៅ​ថ្ងៃទី​​ ៨ និង​ ៩ មករា ឆ្នាំ ​២០២៣ សម្រាប់​ប្រារព្ធ​ពិធី​បើក​ការ​ដា្ឋ​ន​ពង្រីក និង​លើក​​កម្ពស់​ផ្លូវជាតិ​លេខ​ ៧ ជា​ផ្លូវ​ ៤ ​គន្លង ក្រោម​អធិបតីភាព​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។​ ...

នាង សុគន្ធា
https://www.postkhmer.com/national/2023-01-05-0914-245578.html

​ក្រសួងកសិកម្ម​បង្ហាញ​ពី​ប្រព័ន្ធ​ផលិតកម្ម​ថ្មី​ ដោយ​ផ្តោតលើ​ការជំរុញ​ខ្សែចង្វាក់​ផលិតកម្ម​គន្លឹះ​ ដើម្បី​ពង្រីក​ការនាំចេញ​

វិស័យ​កសិកម្ម ត្រូវបាន​ចាត់ទុកថា ជា​វិស័យ​ចម្បង​មួយ​ក្នុងចំណោម​វិស័យ​ចម្បងៗ ជាច្រើន​ទៀត ដែល​អាចជួយ​ស្តារ​សេដ្ឋកិច្ចកម្ពុជា ស្រប​ពេលដែល​ក្រសួង​នេះ បានបង្ហាញ​ពី​ប្រព័ន្ធ​ផលិតកម្ម​ថ្មី ដោយ​ផ្តោតលើ​ការជំរុញ​ខ្សែចង្វាក់​ផលិត​កម្ម​ផលិតផល​កសិកម្ម​គន្លឹះ ដើម្បី​ពង្រីក​ការនាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ឱ្យ​កាន់តែខ្លាំង​។​ ...

សែម ពិសី និង អោម ប៊ុនធឿន
https://www.postkhmer.com/national/2023-01-06-0841-245640.html

អាជ្ញាធរ​ខេត្តកណ្តាល ​ព្រមាន​បិទ​អាជីវកម្ម​កំពង់ចម្លង មិន​អនុវត្តតាម​បច្ចេកទេស​ត្រឹមត្រូវ​

រដ្ឋបាល​ខេត្តកណ្តាល ព្រមាន​បិទ​អាជីវកម្ម​កំពង់ចម្លង​ទាំងឡាយណា ដែល​មិនបាន​អនុវត្ត​ពេញលេញ​តាម​លក្ខណៈ​បច្ចេកទេស​ទូក​ចម្លង ដែល​តម្រូវឱ្យ មានការ​ប្រើប្រាស់​ទូក​ដែក​មាន​ទំហំ​ខ្នាត​សមស្រប ឬ​សា​ឡង់​មក ជំនួស​ទូក​ឱប​ [​ទូក​ឈើ​ ២ ​ផ្គួប​គ្នា​] ដើម្បី​សុវត្ថិភាព​អ្នកដំណើរ​។ ...

ឃុត សុភចរិយា
https://www.postkhmer.com/national/2023-01-05-0916-245583.html

រដ្ឋាភិបាល​នៅ​បន្ត​ការអនុវត្ត​គម្រោង​ធានា​ឥណទាន ​ដើម្បី​ជួយ​ដល់ MSME

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នឹង​បន្ត​ដាក់ឱ្យ​ដំណើរការ​គម្រោង​ធានា​ឥណទាន ដើម្បី​ស្ដារ​អាជីវកម្ម (BRGS)​​ របស់​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា (CGCC) នៃ​កញ្ចប់​ប្រាក់​ធានា​កម្ចី​ចំនួន ​២០០​ ដុល្លារ ដើម្បី​គាំទ្រ​អាជីវកម្ម ទាំង​អាជីវកម្ម​ខ្នាត​មីក្រូ សហគ្រាស​ខ្នាតតូច និង​មធ្យម (MSMEs) និង​សហគ្រាស​ខ្នាត​ធំ ក្នុងការ​បង្កើន​លទ្ធភាព​ទទួលបាន​ហិរញ្ញប្បទាន​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចូលរួម (PFIs) សម្រាប់​ធ្វើជា​ទុន​បង្វិល ...

ម៉ៃ គុណមករា
https://www.postkhmer.com/business/2023-01-05-1020-245581.html

រោងចក្រ​ផលិត​សម្បក​កង់​រថយន្ត​ នឹង​លេច​រូបរាង​នៅ​កម្ពុជា​ឆាប់ៗ​

ប្រទេស​កម្ពុជា​ នឹងមាន​រោងចក្រ​ផលិត​សម្បក​កង់​រថយន្ត​ដំបូង​គេ​ខាងមុខ បន្ទាប់ពី​ក្រុមហ៊ុន ជេ​នេ​រ៉​ល ថា​យ​អឺរ ថេ​ក​ណូ​ឡូ​ជី មាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន​ដែល​បាន​វិនិយោគ​ទឹកប្រាក់​ជិត​ ៣០០​ លាន​ដុល្លារ​នៅ​ខេត្ត​ព្រះសីហនុ គ្រោង​នឹង​បញ្ចប់​ការសាងសង់​នៅក្នុង​ខែ ឧសភា​។ នេះ​បើ​យោងតាម​មន្ត្រី ...

ម៉ៃ គុណមករា
https://www.postkhmer.com/business/2023-01-05-0845-245584.html

ខេត្តកំពង់ស្ពឺ​ នឹង​ត្រូវ​ប្រកាស​ជា​ខេត្ត​បញ្ចប់​ការ​បន្ទោបង់​ពាស​វាល​ពាស​កាល​នៅ​ខែ​ក្រោយ​

​ខេត្តកំពង់ស្ពឺ​គ្រោង​ប្រកាស​ជា​ផ្លូវការ​ជា​ខេត្ត​បញ្ចប់​ការ​បន្ទោបង់​ពាស​វាល​ពាស​កាល​ (ODF)​ នៅ​ខែកុម្ភៈ​ ឆ្នាំ​ ២០២៣​ ខាង​មុខ​នេះ​ ក្រោយ​បាន​បញ្ចប់​ការ​វាយតម្លៃ​ជោគជ័យ​ ១០០​ ភាគរយ​ កាលពី​ដំណាច់ឆ្នាំ​២០២២​ ដែល​អាច​ឈរ​ក្នុង​លំដាប់​លេខ​ទី​៤​ ជា​ខេត្ត​ដែល ...

ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2023-01-04-1557-245559.html

​តម្រូវការ​វិស្វករ​ ស្ថាបត្យករ​ '​លើស​ពី​ការ​ផ្គត់ផ្គង់​'

​អ្នកវិភាគ​ឧស្សាហកម្ម​បាន​លើក​ឡើង​ពី​កង្វះខាត​ស្ថាបត្យករ​ និង​វិស្វករ​ថា​ជា​បញ្ហា​សក្តានុពល​សម្រាប់​វិស័យ​សំណង់​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ ដោយសារ​ចំនួន​គម្រោង​ដែល​កំពុង​ដំណើរការ​ចាប់ផ្តើម​វិល​ត្រឡប់​មក​កម្រិត​មុន​កូ​វី​ដ​-១៩​ ជា​បន្តបន្ទាប់​។​  ​ ...

សែម ពិសី
https://www.phnompenhpost.com/national/demand-engineers-architects-outstripping-supply

​បច្ចេកវិទ្យា​ទំនើប​ MABR​ រួមចំណែក​ប្រែក្លាយ​ខេត្ត​ព្រះ​សីហ​នុ​ ទៅ​ជា​តំបន់​សេដ្ឋកិច្ច​គំរូ​ពហុ​បំណង​

​ក្រោយ​ពី​ការ​ដាក់​ឱ្យ​ដំណើរការ​ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ទី​២​ ដែល​ស្ថិត​នៅ​ភូមិ​ ៣​ សង្កាត់​លេខ​ ៣​ ក្រុងព្រះសីហនុ​រួច​មក​ ស្ថានីយ​នេះ​ បាន​បំពាក់​បច្ចេកវិទ្យា​ទំនើប​ Membrane​ Aerated​ Biofilm​ Reactor​ (MABR)​ ដែល​បច្ចេកវិទ្យា​នេះ​ បាន​និង​កំពុង​រួមចំណែក​ជួយ​ប្រែក្លាយ​ខេត្ត ...

សែម ពិសី
https://www.postkhmer.com/business/2023-01-03-1900-245513.html

​រាជរដ្ឋាភិបាល​ប្រកាស​យក​កម្រៃ​ ចំពោះ​ការស្នើសុំ​បន្ត​អាជ្ញា​ប័ណ្ណ​ទេសចរណ៍​

រាជរដ្ឋាភិ​បាល​តាមរ​យៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​ទេស​ចរណ៍ បានឱ្យដឹង​ថា ចាប់​ពី​ថ្ងៃទី​​​ ១ ខែមករា ឆ្នាំ​ ២០២៣​ កា​រស្នើសុំ​​បន្ត​អាជ្ញា​ប័ណ្ណ​ទេសច​រណ៍​នឹង​តម្រូវ​ឱ្យ​បង់​ប្រាក់​ជាធម្មតា​វិញ​ ដោយ​ពុំមាន​ការលើក​លែង​កម្រៃ​ទៀត​ឡើយ​។ ...

យុទ្ធ វីរៈ
https://www.postkhmer.com/business/2023-01-02-1836-245440.html

វិស័យ​ឯកជន​រំពឹង​លើ​ទីផ្សារ​កាន់តែ​រីកធំ​ឡើង ​ក្រោយ​ផលិតផល​អំបិល​កំពត-កែប ​ទឹកត្រី​កំពត-​កែប ​និង​បង្កង​តាកែវ​ ចុះបញ្ជី​ជា​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​

វិស័យ​ឯកជន​រំពឹងថា ​ក្រោយពី​ផលិតផល​របស់​ខ្មែរ ​៣ ​មុខ ​ រួមមាន ​អំបិល​កំពត​-កែប ​ទឹកត្រី​កំពត​-កែប ​និង​បង្កង​តាកែវ ​ចុះបញ្ជី​ជា​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ ​ក្នុង​ឆ្នាំ ​២០២៣​ នេះ​រួចហើយ ​ទីផ្សារ​នៃ​ផលិតផល​ទាំងនេះ ​នឹង​កាន់តែ​ធំ​ជាង​មុន ​ដែល​អាច​នឹង​ឈានដល់​ការនាំ​ចេញ ...

វណ្ណ សុជាតា
https://www.postkhmer.com/business/2023-01-03-1756-245512.html

ក្រសួង​កសិក​ម្មៈ ផល​នេសាទ​ត្រី​នា​រដូវ​នេះ​មានការ​កើនឡើង​ ៤០% ​បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន

ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​បានឱ្យដឹងថា ក្នុង​រដូវ​ប្រមូល​ត្រី​ប្រហុក​នៅ​ចុងឆ្នាំ​​ ២០២២ និង​ដើមឆ្នាំ ​២០២៣​ នេះ​មានការ​កើនឡើង ​៤០ ភាគរយ បើ​ប្រៀបធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ដែល​កំណើន​នេះ​បង្ហាញឱ្យឃើញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​មន្ត្រីជលផល និង​កងកម្លាំង​ចម្រុះ​ដែល​បាន​ទប់ស្កាត់​បទល្មើស​នេ​សាទ​ប្រកបដោយ​ប្រសិទ្ធភាព​ក្នុង​រដូវ ...

ឡាយ សាមាន
https://www.postkhmer.com/national/2023-01-05-0825-245586.html

គណបក្ស​ប្រជាជន​កម្ពុជា នឹង​ប្រារព្ធ​មី​ទ្ទិ​ង​អបអរសាទរ​ទិវា​ជ័យជម្នះ​ ៧ ​មករា ​ដោយមាន​អ្នកចូលរួម​រាប់ម៉ឺន​នាក់​

គណបក្ស​ប្រជាជន​កម្ពុជា នឹង​ប្រារព្ធ​ពិធី​មី​ទ្ទិ​ង​អបអរសាទរ​ខួប​លើក​ទី​​៤៤ នៃ​ទិវា​ជ័យជម្នះ ៧ ​មករា​នៅ​ថ្ងៃទី ​៧ ខែមករា ដោយមាន​អ្នក​ចូលរួម​រាប់ម៉ឺន​នាក់ ក្រោម​អធិបតីភាព​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​រំឭក​ដល់​ប្រជាជន​ឱ្យ​ចងចាំ​ថ្ងៃ​ដែល រួច​ផុតពី​ការកាប់សម្លាប់​នៃ​របប​ប្រល័យ​​ពូជសាសន៍​ខ្មែរក្រហម​។​ ...

រី សុចាន់
https://www.postkhmer.com/national/2023-01-04-1001-245529.html

ឆ្នាំមុន​មានការ​បញ្ជូន​សំណុំរឿង​បទល្មើស​ជលផល​ជាង ១០០​ ករណី ទៅ​តុលាការ​

ក្នុង​ឆ្នាំ ​២០២២ រដ្ឋ​​បាល​ជលផល​បាន​កសាង​សំណុំរឿង​បទល្មើស​ជលផល​ជាង​​ ១០០​ ករណី ទៅ​តុលាការ ហើយ​បាន​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ជលផល​ទូទាំងប្រទេស​បាន​ជិត ៣ ០០០ ​ករណី ដោយ​ពិន័យ​ជា​អន្តរការណ៍​បាន​ទឹកប្រាក់​ជាង​ ៣១០​ លាន​រៀល​។​ ...

ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2023-01-04-1335-245527.html

អាជ្ញាធរខេត្ត​ក្រចេះ​ និង​ស្ទឹងត្រែង ប្តេជ្ញា​ពង្រឹង​ការអនុវត្ត​ច្បាប់​ដើម្បី​អភិរក្ស​ផ្សោត

អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ខេត្តក្រចេះ និង​ស្ទឹងត្រែង នៅ​ថ្ងៃទី​ ៣ ខែមករា ឆ្នាំ ២០២៣ បាន​ប្ដេជ្ញា​រួម​គ្នា​បន្ត​ពង្រឹង​យន្តការ​អនុវត្ត​ច្បាប់​ឱ្យ​កាន់តែ​តឹងរ៉ឹង​បន្ថែមទៀត ដើម្បី​ប្រយុទ្ធ​ប្រឆាំង​និង​លុបបំបាត់​នូវ​រាល់​បទល្មើស​នេសាទ​គ្រប់​ប្រភេទ ក្នុង​តំបន់​ការពារ និង​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ​។​ ...

ឃុត សុភចរិយា
https://www.postkhmer.com/national/2023-01-04-0910-245528.html

​ក្រុមហ៊ុន​អន្តរជាតិ​មួយ​ នឹង​បើក​រោងចក្រ​ផលិត​គ្រឿងអលង្ការ​នៅ​កម្ពុជា​

ក្រុមហ៊ុន​ផលិត​គ្រឿងអលង្ការ​អន្តរជាតិ​ដ៏​ល្បី​មួយ​បានប្រកាស​ជ្រើស​រើសយក​កម្ពុជា​ធ្វើជា​គោលដៅ​សម្រាប់​បង្កើត​រោងចក្រ​ផលិត​គ្រឿងអលង្ការ​របស់ខ្លួន​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​អន្តរជាតិ ដោយ​គ្រោង​នឹង​ចាប់ផ្តើម​ប្រតិបត្តិ​ការវិនិយោគ​នៅ​ដើមឆ្នាំ​២០២៤ ខាងមុខ​។​ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2023-01-04-0912-245526.html

​គ​.​ជ​.​ប​ កំណត់​តួនាទី​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ការ​បោះ​ឆ្នោត​សកល​ឆ្នាំ​ ២០២៣

​ខណៈ​ដែល​ការ​បោះ​ឆ្នោតជាតិ​ឆ្នាំ​ ២០២៣ កាន់តែ​ខិត​ជិត​មក​ដល់​ វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​ (RAC)​ និង​ក្លឹ​ប​អ្នកកាសែត​កម្ពុជា​ (CCJ)​ បាន​រៀបចំ​សិក្ខាសាលា​បណ្តុះបណ្តាល​រយៈពេល​ពីរ​ថ្ងៃ​ដើម្បី​បង្ហាញ​ពី​តួនាទី​សំខាន់​របស់​អ្នក​សារព័ត៌មាន​ក្នុង​ការ​បោះ​ឆ្នោត​។​ ...

ហុង រស្មី
https://www.phnompenhpost.com/national/nec-defines-medias-role-2023-general-election

​អាជ្ញាធរ​មីនប្រគល់​សម្ភារ​បោសសម្អាត​មីន​ដល់​កងវិស្វកម្ម​ និង​កង​អង្គរក្ស​ក្នុង​ទឹកប្រាក់​ជាង ​$៧៨ ​ម៉ឺន

ម៉ាស៊ីនរាវមីន អាវ​ការពារ និង​ឧបករណ៍​គ្រឿង​បំផ្ទុះ ជាច្រើន​គ្រឿង ដែល​សរុប​ជា​ទឹកប្រាក់ ជាង​​ ៧៨​ ម៉ឺន​ដុល្លារ​អាមេរិក ត្រូវ​​បាន​អាជ្ញាធរ​មីន​កម្ពុជា​ប្រគល់ជូន​បញ្ជាការដ្ឋាន​ក​ង​វិស្វកម្ម​កងទ័ព​ជើងគោក និង​បញ្ជាការដ្ឋាន​អង្គរក្ស នា​ថ្ងៃទី​ ២ ខែមករា ឆ្នាំ​ ២០២៣ នៅ​ទីស្នាក់ការ​អាជ្ញាធរ​មីន ក្រោម​អធិបតីភាព​លោក​ទេសរដ្ឋមន្ត្រី​លី ធុជ អនុប្រធាន​ទី​ ១ អាជ្ញាធរ​មីន​។ ...

នាង សុគន្ធ
https://www.postkhmer.com/national/2023-01-03-1015-245455.html

ស្ពាន​ឆ្លងទន្លេ​មេគង្គ​ និង​ផ្លូវ​ត​ភ្ជាប់​គ្រោង​ចំណាយ​ជាង $១១៤ លាន​ បាន​បើក​ការដ្ឋាន​សាងសង់​

ស្ពាន​ឆ្លងកាត់​ទន្លេ​មេគង្គ​ក្នុង​ខេត្តក្រចេះ​ដែលមាន​ប្រវែង​ជាង​​ ១ ​ពាន់​ម៉ែត្រ ក្រោម​ឥណទាន​សម្បទាន​ពី​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន ត្រូវបាន​ប្រកាស​បើក​ការដ្ឋាន​សាងសង់​នា​ថ្ងៃទី​ ២ ខែមករា ឆ្នាំ​ ២០២៣ ក្រោម​អធិបតីភាព​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក​វ៉ាង វិ​ន​ធាន ឯកអគ្គ​​រដ្ឋទូត​នៃ​សាធារណរដ្ឋ​​ប្រជាមានិត​ចិន​ប្រចាំ​នៅ​កម្ពុជា ...

នាង សុគន្ធា
https://www.postkhmer.com/national/2023-01-03-0849-245458.html

​រដ្ឋមន្ត្រី​កសិកម្ម​សាទរ​ទិន្ន​ផល​ត្រី​ឆ្នាំនេះ​ហក់​ឡើង​ខ្លាំង ដោយសារ​ការទប់ស្កាត់​បទល្មើស​ក្នុង​បឹង​ទន្លេសាប

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សម្តែង​ការ​សាទរ​ចំពោះ​ទិន្នផល​ត្រី​នៅ​ឆ្នាំនេះ​មាន​ច្រើន​ខ្លាំង ដោយ​ដាយ​ត្រី​ ​១ អាច​ចាប់បាន​ត្រី​រហូតដល់​ទៅជិត​ ៣​ តោន​ក្នុង​រយៈពេល​មិន​ដល់​ ១​ ម៉ោង​ផង​។ លោក​បញ្ជាក់ថា​លទ្ធផល​នេះ​កើត​មានបាន ដោយសារ​ប្រសិទ្ធភាព​នៃ​ការទប់ស្កាត់​បទល្មើស​ក្នុង​បឹង​ទន្លេសាប កាលពី​រដូវ​ត្រី ...

អោម ប៊ុនធឿន និង ឡាយ សាមាន
https://www.postkhmer.com/business/2023-01-02-0747-245427.html

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

Jyf56
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!