លោកស្រី ស៊ីន គីមស៊ាន

លោកស្រី ស៊ីន គីមស៊ាន គឺជានាយករងកម្មវិធី និងជាអ្នកគ្រប់គ្រងជំនួយឥតសំណងនៃគម្រោងស្តីពីការពង្រឹងសមត្ថភាពសង្គមស៊ីវិលកម្ពុជា (CCSS) នៃអង្គការវិទ្យាស្ថានគ្រប់គ្រងបូព៌ា-បស្ចិម (East-West Management Institute)។ លោកស្រី គឺជាមេធាវី ជាអាជ្ញាកណ្តាលខាងវិស័យការងារ នៃក្រុមប្រឹក្សាអាជ្ញាកណ្តាល និងជាអាជ្ញាកណ្តាលខាងវិស័យពាណិជ្ជកម្មនៅមជ្ឈមណ្ឌល ក្រុមប្រឹក្សាអាជ្ញាកណ្តាលជាតិនៃប្រទេសកម្ពុជា និងនៅវិទ្យាស្ថានក្រុមប្រឹក្សាអាជ្ញា កណ្តាលនៃប្រទេសសិង្ហបុរី (SIArb)។ បទពិសោធន៍ការងារពីមុនរបស់លោកស្រី គឺជាមន្ត្រី កម្មវិធីនៅអង្គការមូលនិធិអាស៊ី គ្រូបង្រៀនផ្នែកច្បាប់នៅសាកលវិទ្យាល័យសាន់ហ្វ្រាន់ស៊ីស្កូ ហើយក្រោយមកនៅមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ ជាសមាជិកស្ថាប និកនៃក្រុមការងារពិសេសសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា ហើយក៏ជាអ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលស្រាវជ្រាវឯកសារច្បាប់ នៃរដ្ឋសភាជាតិ។ លោកស្រី ក៏បានបញ្ចប់ការសិក្សាថ្នាក់ អនុបណ្ឌិតផ្នែកច្បាប់អន្តរជាតិ និងសេដ្ឋកិច្ច ពីវិទ្យាស្ថានពាណិជ្ជកម្មពិភពលោកនៃ ប្រទេស ស្វីស បរិញ្ញាប័ត្រច្បាប់ពីវិទ្យាស្ថានជាតិគ្រប់គ្រង និងសាកលវិទ្យាល័យភូមិន្ទ នីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចពីប្រទេសកម្ពុជា វិញ្ញាបនប័ត្រទទួលស្គាល់ពីសាកល វិទ្យាល័យ សាន់ហ្វ្រាន់ស៊ីស្កូ វិញ្ញាបនប័ត្រទទួលស្គាល់ជាបញ្ញាវ័ន្តស្រាវជ្រាវផ្នែកច្បាប់ពី សាកលវិទ្យាល័យមីឈីហ្កាននៃសហរដ្ឋអាមេរិក។ នៅក្នុងតំណែងទាំងនេះ លោកស្រី គីមស៊ាន បានប្រកាន់ខ្ជាប់នូវគោលការណ៍ក្រមសីលធម៌ខ្ពស់ផងដែរ ដើម្បីឲ្យមានតម្លាភាព និងប្រជាធិបតេយ្យ ទាំងស្មារតី និងការអនុវត្តជាក់ស្តែង។