លោកស្រី​ ធុ​ល​ ស៊ី​វ៉ា​ណេ

លោកស្រី​ ធុ​ល​ ស៊ី​វ៉ា​ណេ​ ថ្មីៗ​នេះ​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់អនុបណ្ឌិត​ផ្នែក​ពាណិជ្ជកម្ម​អន្តរជាតិ​ពី​សាកលវិទ្យាល័យ​មែ​ល​ប៊​ន​ ប្រទេស​អូស្ត្រាលី​។​ លោកស្រី​ក៏​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិ​ញ្ញ​ប​ត្រ​ផ្នែក​ធនាគារ​ និង​ហិរញ្ញវត្ថុ​ ពី​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​ និង​សេដ្ឋកិច្ច​ និង​បរិញ្ញាបត្រ​ផ្នែក​ការ​អប់​រំជា​ភាសា​អង់គ្លេស​ពី​សាកលវិទ្យាល័យ​មេគង្គ​កម្ពុជា​ផង​ដែរ​។​

នៅ​ក្នុង​ជីវិត​ជា​និស្សិត​ លោកស្រី​បាន​ទទួល​ជោគជ័យ​នៅ​ក្នុង​គម្រោង​ប្រកួតប្រជែង​គម្រោង​ LIVE​ (​សំដៅលើ​ការ​ដឹកនាំ​ ការ​ហាត់​ការ​ អ្នក​ស្ម័គ្រចិត្ត​ បទ​ពិសោធន៍​)​ ក្នុង​នាម​ជា​អ្នក​ប្រឹក្សា​យោបល់​ឈានមុខ​គេ​ ដែល​គាំទ្រ​ដោយ​មជ្ឈមណ្ឌល​សិក្សា​មែ​ល​ប៊​ន​នៃ​រដ្ឋាភិបាល​រដ្ឋ​វិច​តូ​រី​យ៉ា​។​ លោកស្រី​វ៉ា​ណេ​ ធ្លាប់​បាន​ធ្វើ​ការងារ​យ៉ាង​ជិត​ស្និត​នៅ​ក្នុង​សហគមន៍​ និង​ត្រូវ​បាន​ស្គាល់​ថា​ ជា​អ្នកដឹកនាំ​ដែល​ទទួល​បានការ​កោតសរសើរ​ ចំពោះ​សមត្ថភាព​ខ្ពស់​ និង​ការ​ចូលរួម​ក្នុង​ការ​បណ្តុះបណ្តាល​ និង​ការ​អភិវឌ្ឍ​សហគមន៍​នៃ​កម្មវិធី​អ្នកដឹកនាំ​ ដោយ​លោកស្រី​បាន​ក្លាយជា​ អ្នក​ណែនាំ​ និង​បំពេញ​តួនាទី​យា់ង​សំខាន់​នៅ​ក្នុង​កម្មវិធី​អ្នកដឹកនាំ​ពិភពលោក​។​

ក្រៅពី​នេះ​លោកស្រី​ គឺជា​ជំនួយការ​នាយក​នៃ​ក្រុមហ៊ុន​ប្រឹក្សា​ច្បាប់​ និង​ពន្ធដារ​។​ នៅ​ក្នុង​មុខ​តំណែង​នេះ​ លោកស្រី​មាន​ភាព​ស្វាហាប់​ និង​រីករាយ​នឹង​ការងារ​ ហើយ​ជួយ​យ៉ាង​សកម្ម​ក្នុង​ការ​ផ្តល់​នូវ​ការ​គាំទ្រ​ដែល​មិន​អាច​ខ្វះ​បាន​ដល់​ក្រុមការងារ​ នៅ​ក្នុង​កិច្ច​ដំណើរការ​ការងារ​ ការ​ស្រាវជ្រាវ​ ការ​ធ្វើ​បច្ចុប្បន្នភាព​ ការ​វិភាគ​និង​ការ​ពិនិត្យ​ឯកសារ​។​ លើស​ពី​នេះ​ លោកស្រី​ក៏​មានបទពិសោធន៍​ក្នុង​ស្ថាប័នហិរញ្ញវត្ថុ​ដូច​ជា​ ធនាគារ​អន្តរជាតិ​មេ​ហ្គា​ពាណិជ្ជ​ និង​ធនាគារ​កម្ពុជា​សាធារណៈ​ភី​អិ​ល​ស៊ី​។​ តាម​រយៈ​ការ​ប្រើប្រាស់​បទ​ពិសោធន៍​ និង​ជំនាញ​លោកស្រី​មានចំណេះ​ដឹង​ទូលំទូលាយ​ និង​មាន​ជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​ និង​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម​ ដែល​ជា​ជំនាញ​ចាំបាច់​មួយ​ដើម្បី​នាំ​មក​នូវ​ភាព​ជោគជ័យ​ដល់​ធុរកិច្ច​ និង​ការ​អភិវឌ្ឍ​សង្គម​។​ បន្ថែម​លើ​កិច្ចការ​សាជីវកម្ម​ លោកស្រី​ត្រូវ​បាន​គេ​ជ្រើសរើស​ជា​អតីត​និស្សិត​ឆ្នើម​នៃ​ពានរង្វាន់​កិត្តិយស​ នៃ​មហាវិទ្យាល័យ​ផ្នែក​ពាណិជ្ជកម្ម​ និង​សេដ្ឋកិច្ច​ នៃ​ទីក្រុង​មែ​ល​ប៊​ន​។​