វង្ស ព្រហ្មនា
មន្ត្រីគម្រោង
ព្រហ្មនា គឺជាមន្ត្រីកម្មវិធីនៅអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី)។ លោកទទួលខុសត្រូវលើការសម្របសម្រួលការអនុវត្តគំនិតផ្ដួចផ្ដើមឌីជីថលមួយចំនួនរបស់អូឌីស៊ី រួមមានការងារលើអំពើហិង្សាទាក់ទងនឹងយេនឌ័រសម្របសម្រួលដោយបច្ចេកវិទ្យា អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន និងសុវត្ថិភាពតាមប្រព័ន្ធអនឡាញសម្រាប់កុមារ ព្រមទាំងសកម្មភាពផ្សេងៗទៀត។ លោកមានចំណាប់អារម្មណ៍ខ្លាំងទៅលើសុវត្ថិភាពតាមប្រព័ន្ធអនឡាញ ឯកជនភាព និងការការពារទិន្នន័យ អភិបាលកិច្ចឌីជីថល និងការពង្រឹងអំណាចយុវជន។
ព្រហ្មនាបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិ និងរដ្ឋបាលសាធារណៈ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ លោកមានបទពិសោធន៍ការងារនៅក្នុងការអនុវត្ត និងការសរសេរគម្រោង ការស្រាវជ្រាវគោលនយោបាយ ការគ្រប់គ្រងការផ្ដល់ជំនួយ ការសម្របសម្រួលសិក្ខាសាលា ការគ្រប់គ្រងជំនួយថវិកា និងការចូលរួមរបស់យុវជន។