រដ្ឋាភិបាល

​​មេបញ្ជាការ​កងទ័ពជើងគោក​ត្រូវ​បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ឡាវ​

​កម្ពុជា​ ​និង​ឡាវ​កំពុង​ឆ្ពោះទៅ​រក​ភាព​សុខដុម​រម​នា​រវាងប្រទេស​ទាំងពីរ​តាមរយៈ​ការ​ពង្រឹង​ទំនាក់ទំនង​មិត្តភាព​តាមរយៈ​កិច្ច​សហប្រតិបត្តិការ​ ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ ​និង​ផែនការ​សម្រាប់​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ឡាវ​។​ ...

ស​ សុ​ជាតិ​
https://bit.ly/3K94Ogx

គណៈប្រតិភូសភាឥណ្ឌាចូលរួមកិច្ចពិភាក្សាទ្វេភាគីយ៉ាងទូលំទូលាយ

ស្ថានទូតឥណ្ឌាប្រចាំនៅទីក្រុងភ្នំពេញបាននិយាយថា កិច្ច ពិភាក្សារបស់លោក OM BIRLA ប្រធានសភាជាន់ទាប នៃសាធារណរដ្ឋឥណ្ឌា ជាមួយមន្ត្រីកម្ពុជាផ្តោតលើការផ្លាស់ប្តូរសភា ពាណិជ្ជកម្ម ការអប់រំ វប្បធម៌ ការកសាងសមត្ថភាព ការអភិវឌ្ឍន៍ កិច្ចសហប្រតិបត្តិការ ក៏ដូចជាការស្តារប្រាសាទឡើងវិញផងដែរ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3v9tIIL

កម្ពុជា​ដាក់ឱ្យអនុវត្ត​​ការប្រើប្រាស់​ប្រព័ន្ធ​វាយតម្លៃ​ហានិភ័យ​អ្នកដំណើរ​តាមផ្លូវ​អាកាស​ GTAS​ ជា​ផ្លូវការ​

រាជរដ្ឋាភិបាល​កម្ពុជា​បានប្រកាស​ដាក់ឱ្យអនុវត្ត​​នូវ​ការប្រើប្រាស់​ប្រព័ន្ធ​វាយតម្លៃ​ហានិភ័យ​អ្នកដំណើរ​តាមផ្លូវ​អាកាស (Global Travel Assessment System – GTAS) នៅ​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២២ ដោយ​រំពឹងថា វា​នឹង​បង្កើន​ប្រសិទ្ធភាព​ការងារ​របស់​គយ​និង​រដ្ឋាករ​កម្ពុជា និង​ទប់ស្កាត់​បទល្មើស​ឆ្លងដែន​។​ ...

រ៉ាន់ រើយ
https://www.postkhmer.com/business/2022-04-23-0947-235290.html

បេសកជន​អង់គ្លេស​ចូលរួម​កម្មវិធី​រៃ​អង្គាស​ថវិកា​សម្រាប់​អង្គការ​ហ្វារ​ពន្លឺ​សិល្បៈ

​ឯកអគ្គរាជទូត​ចក្រភពអង់គ្លេស​ប្រចាំ​នៅ​កម្ពុជា​ ​បាន​ចូលរួម​ពិធី​អប​អរសាទរ​ខួប​លើក​ទី​ ​៧​០​ ​នៃ​ការ​ឡើង​គ្រងរាជ្យ​របស់​ព្រះ​មហាក្សត្រី​ ​E​l​i​z​abet​h​ ​I​I​ ​ដែល​ជា​ព្រះមហាក្សតី្រ​ដែល​កាន់អំណាច​យូរ​បំផុត​ក្នុង ...

ឈុ​ន​ ស៊ុន​លី​
https://bit.ly/3Mryk2z

លោកនាយករដ្ឋមន្ត្រី​កម្ពុជា បញ្ចប់​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន និងបាន​ត្រឡប់​មក​មាតុប្រទេស​វិញ​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​ទីក្រុង Kumamoto ប្រទេស​ជប៉ុន ដែល​លោក​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូលលើកទី៤ ស្តីពី « បញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក» របស់នាយករដ្ឋមន្រ្តីកម្ពុជា ​នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3vFdq9A

ជប៉ុន​ទទួល​យក​សំណើ​កម្ពុជា ដែល​ស្នើ​ដំឡើង​ដៃគូ​យុទ្ធសាស្ត្រ​ទៅ​ជា​ដៃ​គូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ កម្ពុជា-ជប៉ុន

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក គីស៊ីដា ហ្វូមីអូ (Kishida Fumio) បាន​ទទួល​យកគំនិត​ផ្តួចផ្តើម​របស់​លោក បន្ទាប់​ពី​លោក​បាន​ស្នើសុំ​ឱ្យ​ដំឡើង​ទំនាក់​ទំនង​ទ្វេ​ភាគី​ពី​ដៃគូ​យុទ្ធសាស្ត្រ​ទៅ​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​កម្ពុ ជា-ជប៉ុន នៅ​ពេល​ខាង​មុខ។ ...

រី សុចាន់
https://www.postkhmer.com/national/2022-04-23-1827-235307.html

លទ្ធផល​នៃ​ការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៤ ស្តីពី « បញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក» របស់នាយករដ្ឋមន្រ្តីកម្ពុជា នៅ​ប្រទេស​ជប៉ុន

កាលពីថ្ងៃអាទិត្យ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការអញ្ជើញចូលរួមរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងកិច្ចប្រជុំកំពូលលើកទី៤ ស្តីពី « បញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក» នៅប្រទេសជប៉ុន។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3OxV1UO

ប្រធានរដ្ឋសភាកម្ពុជា និងឥណ្ឌាបាន​ប្តេជ្ញា​ពង្រីក​ទំនាក់ទំនង​ និង​កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ

លោក ហេង សំរិន ប្រធាន​រដ្ឋសភា​នៃព្រះរា​ជា​ណាចក្រ​កម្ពុជា​និង​លោក អូ​ម ប៊ើ​ឡា ( Om Birla) ប្រធាន​រដ្ឋសភា​ឥណ្ឌា​បាន​ប្តេជ្ញា​ពង្រីក​ទំនាក់ទំនង​ និង​កិច្ចសហប្រតិបត្តិការ​រ​វាង​រដ្ឋសភា​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត​។​ ...

រី សុចាន់
https://www.postkhmer.com/national/2022-04-24-1702-235311.html

ក្រសួង​អប់រំ​អំពាវនាវ​សុំ​ឱ្យ​សប្បុរសជន​ក្នុង​និង​ក្រៅ​ប្រទេស ជួយ​ឧបត្ថម្ភ​បន្ថែម​សិស្ស​ពូកែ​ទូទាំង​ប្រទេស

ក្រសួងអប់រំ យុវជន និងកីឡា បាន​អំពាវនាវ​សុំ​ឱ្យ​សប្បុរសជន​ក្នុង​និង​ក្រៅ​ប្រទេស​ជួយ​ឧបត្ថម្ភ​ជា​រង្វាន់ និង​ការ​លើក​ទឹក​ចិត្ត​បន្ថែមដល់​ជយលាភី សិស្ស​ពូកែ​ទូទាំង​ប្រទេស ផ្នែក​អក្សរសិល្ប៍​ខ្មែរ គណិតវិទ្យា និង​រូបវិទ្យា​នា​ពេល​ប្រឡង​ក្នុង​ខែ​មិថុនា​ខាង​មុខ​នេះ។ ...

Post Staff
https://www.phnompenhpost.com/national/education-ministry-seeks-donations-national-student-contests

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន អំពាវនាវ​ដល់​មេដឹកនាំ​ក្នុង​តំបន់​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​គ្រប់គ្រង​ធនធានទឹក ឱ្យ​មាន​និរន្តរភាព

នៅ​ចំពោះ​មុខ​មេដឹកនាំ​ក្នុង​តំបន់ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន អំពាវនាវ​ឱ្យ​មាន​ការ​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​រួមគ្នា​ដើម្បីគ្រប់គ្រង​ធនធានទឹក​ឱ្យ​មាន​ចីរភាព ខណៈ​លោក​មើល​ឃើញ​ថា ធនធានទឹក​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​កម្រ​ទៅៗ។ ...

រី សុចាន់
https://www.postkhmer.com/national/2022-04-23-1326-235299.html

ស៊ុយអែត​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ស្ថាន​កុងស៊ុល​កិត្តិយស នៅ​ទីក្រុង​ភ្នំពេញ

ស៊ុយអែត​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ថាន​កុងស៊ុល​កិត្តិយស​របស់ខ្លួន​នៅ​ទីក្រុង​ភ្នំពេញ នា​ថ្ងៃទី​ ២២ ខែមេសា​។ ...

រី សុចាន់
https://www.postkhmer.com/national/2022-04-22-1722-235284.html

ការលើកកម្ពស់ឱកាសវិស័យទេសចរណ៍រវាងកម្ពុជា វៀតណាម និងឡាវ

ប្រធាននាយកដ្ឋានវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Kon Tum លោក Nguyen Van Binh បានជម្រាបជូនអំពីសក្ដានុពល និងចំណុចខ្លាំងរបស់ទេសចរណ៍ខេត្តក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី ១៨ មេសា។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3vxH4O4

ក្រសួងបរិស្ថាន ចុះអនុស្សរណៈយោគយល់គ្នា ស្តីពីបច្ចេកវិទ្យាឌីជីថល

ក្រសួងបរិស្ថាន ក្រុមហ៊ុន Siemens Digital Industries Software, Institute of Technology of Cambodia, Cambodia Academy of Digital Technology and Steaming Cambodia បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួនបី (MoU) កាលពីម្សិលមិញនៅក្រសួងបរិស្ថាន។ ...

សុ៊ន មិនា
https://www.khmertimeskh.com/501061780/ministry-of-environment-signs-mou-on-digital-technology/

កម្ពុជា​ស្នើ​ឱ្យ​បើក​ច្រក​ព្រំដែន​ថ្មី​ជាមួយ​ថៃ នៅ​ខេត្ត​ពោធិ៍សាត់

កម្ពុជាកំពុងស្នើសុំឱ្យបើកច្រកថ្មី ដើម្បីអនុញ្ញាតឱ្យការដឹកជញ្ជូន និងការធ្វើដំណើរឆ្លងដែនរវាងខេត្តត្រាត និងថ្មដា ក្នុងខេត្តពោធិ៍សាត់ របស់កម្ពុជា។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3v3MBfY

កម្ពុជា-កូរ៉េ ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ស្តីពីបរិស្ថាន

ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ ODAស្តីពី បរិស្ថានរវាងប្រទេសទាំងពីរ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3MkSxHo

ការប្រមូលចំណូលពន្ធកើនឡើង ២២ ភាគរយនៅក្នុងត្រី​មាស​ទី​មួយ

អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ប្រមូល​បាន​១,២៦៣​លាន​ដុល្លារ​ជា​ចំណូល​ពន្ធ​ក្នុង​រយៈពេល​៣​ខែ​ដើម​ឆ្នាំ​នេះ​កើនឡើង​២២​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។ ...

ជា​ វណ្ណ​យុទ្ធ​
https://www.khmertimeskh.com/501060747/tax-income-collection-rises-by-22-percent-in-q1/

ក្រសួង​ព័ត៌មាន​គ្រោង​បង្កើត​សៀវភៅ​អេឡិចត្រូនិក​ ដើម្បី​ដាក់បញ្ចូល​ពាក្យ​អនុម័ត​រួច

ក្រសួង​ព័ត៌មាន​គ្រោង​បង្កើត​សៀវភៅ​អេឡិចត្រូនិក (E-Book) ​ដើម្បី​ដាក់បញ្ចូល​ពាក្យថ្មី​ដែល​ត្រូវបាន​អនុម័ត​រួចហើយ​ដោយ​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​ដែលមាន​ជាង​ ២០០ ​ពាក្យ​​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​ព័ត៌មាន​។ នេះ​បើ​យោងតាម​កិច្ចប្រជុំ Hybrid ថ្នាក់ដឹកនាំ​ក្រសួង​ព័ត៌មាន​នៅ​ថ្ងៃទី​ ១៨ ខែមេសា ឆ្នាំ​ ២០២២ នៅ​ទីស្តីការក្រសួង​ព័ត៌មាន ...

នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2022-04-19-1010-235017.html

ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​កូរ៉េ​កើនឡើង​២២,៨​ភាគរយ​ក្នុង​ត្រីមាស​ទី​១​

ពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជា និងកូរ៉េខាងត្បូងបានកើនឡើង​ ២២.៨ ភាគរយដល់ ២៣៤.៤លានដុល្លារក្នុងរយៈពេលបីខែដំបូងនៃឆ្នាំនេះ។  ...

ជា​ វណ្ណ​យុទ្ធ​
https://www.khmertimeskh.com/501060027/cambodia-korea-bilateral-trade-jumps-22-8-percent-in-q1/

អត្រាភាពក្រីក្រនៅកម្ពុជាកើនឡើង ដោយសារជំងឺកូវីដ-១៩

អត្រានៃភាពក្រីក្ររបស់ប្រជាជនកម្ពុជាបានកើនឡើងពី 13.5 ភាគរយក្នុងឆ្នាំ 2014 ដល់ 17.8 ភាគរយក្នុងឆ្នាំ 2019 និង 2020 នេះបើយោងតាមមន្ត្រីជាន់ខ្ពស់ក្រសួងផែនការ។ ...

សុខ សិទ្ធិ​ការ្យ
https://www.khmertimeskh.com/501060205/poverty-rate-increases-in-cambodia-due-to-covid-19/

សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី “គោលនយោបាយ និងទិសដៅនៃបច្ចេកវិទ្យាហិរញ្ញវត្ថុរបស់កម្ពុជា” នឹងត្រូវបានរៀបចំឡើង

គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ក្រោមក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និងសង្គមឌីជីថល កំពុងដំណើរការរៀបចំគោលនយោបាយអភិវឌ្ឍន៍បច្ចេកវិទ្យាហិរញ្ញវត្ថុរបស់កម្ពុជា ហើយនឹងរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី “គោលនយោបាយ និងទិសដៅនៃបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា” នៅសប្តាហ៍ក្រោយ នៅថ្ងៃទី ២៦-២៧ ខែមេសា។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3JXAqWt

គជប ចែក​បណ្ណ​ព័ត៌មាន​ដល់​អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ទូទាំង​ប្រទេស​ ៩ ២០៥ ៦៨១ ​នាក់

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (​គជប​) នៅ​ថ្ងៃទី​ ១៧ ​មេសា បានចាប់ផ្តើម​ដំណើរ​ការចែក​បណ្ណ​ព័ត៌មាន​ដល់​អ្នក​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​នៅ​ទូទាំងប្រទេស​សរុប​ចំនួន ៩ ២០៥ ៦៨១ ​នាក់ ស្មើនឹង ៨៧,៩៤% ក្នុងនោះ​ស្រី​ចំនួន ៤ ៩០៤ ៨៣២ ​នាក់ ដើម្បីឱ្យ​ពួកគាត់​បានដឹង​ពី​ឈ្មោះ លេខ​រៀង និង​កាលបរិច្ឆេទ​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ​ទី​ ៥ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ ...

នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2022-04-18-1002-234966.html

ក្រសួង​ព័ត៌មាន​នឹង​បង្កើត​សៀវភៅ​អេឡិចត្រូនិក​លើ​វចនានុក្រម​ថ្មី

ក្រសួងព័ត៌មាននឹងបង្កើតសៀវភៅអេឡិចត្រូនិកស្តីពីពាក្យថ្មីទាក់ទងនឹងប្រព័ន្ធផ្សព្វផ្សាយដែលត្រូវបានអនុម័តរួចហើយដោយក្រុមប្រឹក្សាជាតិភាសាខ្មែរ (NCKL) នៅរាជបណ្ឌិត្យសភាកម្ពុជា។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/501059164/information-ministry-to-create-e-book-on-new-lexicon/

ពាណិជ្ជកម្ម​របស់​ប្រទេស​កម្ពុជា​មាន​ទំហំ​ជាង ១៣ ពាន់​លាន​ដុល្លារ​ក្នុង​ត្រីមាស​ទីមួយ

ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា និងដៃគូឈានដល់ ១៣,១៦២ ពាន់លានដុល្លារក្នុងត្រីមាសទីមួយនៃឆ្នាំនេះ កើនឡើង ៩,១ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3rBl17H

កម្ពុជា​នាំចេញ​ទៅ​ជប៉ុន​មាន​ទឹកប្រាក់​ ​២​៩​១​លាន​ដុល្លារ​ខែ​មករា​​ដល់​ខែកុម្ភៈ​

កម្ពុជា​បាន​នាំចេញ​ទំនិញ​ទៅ​ប្រទេស​ជប៉ុន​ក្នុង​តម្លៃ​ ​២​៩​១​លាន​ដុល្លារ​ក្នុងរយៈពេល​ពីរ​ខែ​ដំបូង​ក្នុងឆ្នាំនេះ​ ​ដោយ​ធ្លាក់ចុះ​ ​១​,​៩​ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន​។​ ...

ជា ​វណ្ណ​យុទ្
https://bit.ly/3vpdBWw

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

7dH58
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!