គជប ចែក​បណ្ណ​ព័ត៌មាន​ដល់​អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ទូទាំង​ប្រទេស​ ៩ ២០៥ ៦៨១ ​នាក់

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (​គជប​) នៅ​ថ្ងៃទី​ ១៧ ​មេសា បានចាប់ផ្តើម​ដំណើរ​ការចែក​បណ្ណ​ព័ត៌មាន​ដល់​អ្នក​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​នៅ​ទូទាំងប្រទេស​សរុប​ចំនួន ៩ ២០៥ ៦៨១ ​នាក់ ស្មើនឹង ៨៧,៩៤% ក្នុងនោះ​ស្រី​ចំនួន ៤ ៩០៤ ៨៣២ ​នាក់ ដើម្បីឱ្យ​ពួកគាត់​បានដឹង​ពី​ឈ្មោះ លេខ​រៀង និង​កាលបរិច្ឆេទ​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ​ទី​ ៥ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​ ៥ ខែមិថុនា ឆ្នាំ​ ២០២២​។ … 

នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2022-04-18-1002-234966.html