រដ្ឋាភិបាលថ្នាក់ជាតិ

ក្រសួង និងស្ថាប័នរដ្ឋ

ក្រសួង​និង​ភាគី​ពាក់ព័ន្ធ​ពិភាក្សា​បញ្ហា​ប្រឈម​ នៃ​វិស័យ​កសិកម្ម

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ (MEF) កាលពី​ម្សិលមិញ​ បាន​រៀបចំ​សិក្ខា​សាលា​ពិគ្រោះ​យោបល់​មួយ​ស្តីពី «​គន្លង​ថ្មី​នៃ​កំណើន​វិស័យ​កសិកម្ម​កម្ពុជា​» ដែល​ប្រមូល​ផ្តុំ​ដោយ​ភាគី​ពាក់ព័ន្ធ​ជាច្រើន​ក្នុង​វិស័យ​កសិកម្ម​ដើម្បី​ឲ្យ​ពួកគេ​លើក​ឡើង​ពី​បញ្ហា​ប្រឈម​កំពុង​ជួប​ប្រទះ​ក្នុង​វិស័យ​កសិកម្ម ដើម្បី​ក្រសួង​ត្រៀម ...

ហ៊ គីមសាយ
http://bit.ly/2sKvfSe

ក្រុម​ការងារ​ពិនិត្យ​ការ​នាំ​ចូល​ជ្រូក ​ត្រូវ​រំលាយ​ចោល

ក្រុម​ការងារ​វិស័យ​ឯកជន ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អ្នក​ពាក់ព័ន្ធ​នឹង​ផលិតកម្ម​ជ្រូក ក្នុង​គោលបំណង​ទប់ស្កាត់​ការ​នាំ​ចូល​ជ្រូក​ដោយ​ខុស​ច្បាប់​មក​ទីផ្សារ​កម្ពុជា ត្រូវ​បាន​រំលាយ​ចោល​វិញ​ហើយ ដោយ​សារ​ក្រសួង​កសិកម្ម​អះអាង​ថា ក្រុម​ការងារ​នេះ​គ្មាន​ភារកិច្ច​ត្រួត​ពិនិត្យ​លើ​ការងារ​នេះ ...

ចេង សុខហ័ង
http://bit.ly/2tOSb7z

ក្រសួង​ឲ្យ​សង្គម​ស៊ីវិល​គោរព​ច្បាប់​ និង​ព្រមាន​ចាត់​វិធានការ

ក្រសួង​មហាផ្ទៃ​កាលពី​ម្សិលមិញ​ ជូន​ដំណឹង​ឲ្យ​សមាគម​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចូលរួម​អនុវត្ត​ច្បាប់​ជា​អ្វី​ដែល​ក្រសួង​ថា​ដើម្បី​លើក​កម្ពស់​នីតិរដ្ឋ​នៅ​កម្ពុជា​ និង​បាន​ព្រមាន​ចាត់​វិធានការ​ចំពោះ​ករណី​មិន​ព្រម​បំពេញ​តាម​លក្ខខណ្ឌ​ច្បាប់ ពិសេស​ត្រង់​មាត្រា​ទី​ ១០ ​និង​ទី ...

Erin Handley
http://www.phnompenhpost.com/national/election-monitors-get-warning-over-law-neutrality

ការ​យល់ច្រឡំ​ធ្វើ​ឱ្យ​ពល​ករ​​​​ចំណាក​​​​ស្រុក​ទាំង​ស្របច្បាប់ និង​​​​ខុស​ច្បាប់​​​ភៀស​ខ្លួន​​ចេញពី​​ថៃ

ដោយសារការភ័យខ្លាច និងការយល់ច្រឡំ ពលករចំណាកស្រុកខ្មែររាប់ពាន់នាក់រួមទំាងពលករដែលមានឯកសារស្របច្បាប់ផង កំពុងតែបន្តភៀសខ្លួនចេញពីប្រទេសថៃ សូម្បីស្របពេលទាំងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃបានអំពាវនាវឱ្យពលករចំណាកស្រុករក្សាភាពស្ងប់ស្ងាត់ក្ដី នេះបើយោងតាមការលើកឡើងរបស់ពលករកាលពីម្សិលមិញ។ ...

ឆន ភារុណ និង Hannah Hawkins
http://www.cambodiadailykhmer.com/38064

នគរបាល​ស្នើសុំប្រាក់ជាងកន្លះលានដុល្លារ​​សម្រាប់​ផ្តល់​រង្វាន់ដល់​មន្ត្រី​បង្ក្រាបគ្រឿងញៀន

ក្រុមមន្ត្រីបានលើកឡើងកាលពីម្សិលមិញថា នគរបាលជាតិបានស្នើប្រាក់ជាងកន្លះលានពីក្រសួងមហាផ្ទៃដើម្បីទុកសម្រាប់ផ្តល់រង្វាន់លើកទឹកចិត្តដល់មន្ត្រីនគរបាលដែលបានចូលរួមនៅក្នុងការរឹបអូសគ្រឿងញៀនខុសច្បាប់។ ...

ផាន់ ស៊ូមី
http://www.cambodiadailykhmer.com/38061

មន្ត្រី​លក់​ដី​រដ្ឋ​ ត្រូវ​បាន​ដោះលែង​ពី​គុក​ហើយ

ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល ខេត្ត​ព្រះវិហារ និង​ប្រធាន​ការិយាល័យ​ក្នុង​មន្ទីរ​នេះ​ដែល​ជាប់​ពន្ធនាគារ​រឿង​លក់​ដី​រដ្ឋ​យក​ប្រាក់​ចែក​មន្ត្រី​ក្រោម​ឱវាទ​ត្រូវ​បាន​ដោះលែង​ចេញ​ពី​ពន្ធនាគារ​ហើយ​កាលពី​រសៀល​ថ្ងៃ​ម្សិលមិញ ក្រោយ​ពេល​តុលាការ​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពួកគាត់​ទាំង​ ២ នាក់​កំណត់ ២ ...

នៀម ឆេង
http://bit.ly/2sKm5VH

ការស្តារប្រព័ន្ធលូបង្ហូរទឹកចំពេលទីក្រុងមានភ្លៀង

យោងតាមសេចក្តីប្រកាសមួយដែលធ្វើឡើងដោយក្រសួងធនធានទឹកនិងឧត្តុនិយមកាលពីសប្ដាហ៍មុនបានឱ្យដឹងថាកម្ពុជានឹងមានភ្លៀងធ្លាក់ខ្លាំងជាងឆ្នាំមុនៗ ក្នុងរដូវវស្សាដែលត្រូវបានគេរំពឹងថានឹងបញ្ចប់នៅខែធ្នូនៅតាមតំបន់ទំនាបនិងតំបន់ទំនាបកណ្តាល។ ...

Jovina Chua និង ឃុត សុភចរិយា
http://www.phnompenhpost.com/national/drainage-upgrades-come-amid-rains-city

ក្រុមហ៊ុន​ចិន​ពីរ ​សហការ​គ្នា​លើ​ការ​អភិវឌ្ឍ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស

ក្រុមហ៊ុន​ចិន​ដែល​នៅ​ពី​ក្រោយ​គម្រោង​អភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​ពិសេស​ កសិ​ឧស្សាហកម្ម​តម្លៃ​ ២​ ពាន់​លាន​ដុល្លារ​បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MoU) ជាមួយ​ក្រុមហ៊ុន​មក​ពី​ប្រទេស​ចិន​ផ្សេង​ទៀត​កាលពី​ថ្ងៃ​អាទិត្យ ដើម្បី​វិនិយោគ​លើ​រោងចក្រ​កែច្នៃ​ម្រេច និង​ម្ទេស​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ...

ចេង សុខហ័ង
http://bit.ly/2sGNfgj

ក្រសួង​មហាផ្ទៃ​ប្រកាស​សុពលភាព​ក្រុម​ប្រឹក្សាឃុំ សង្កាត់ បក្ស​ពីរ​បន្ត​សហការ

ក្រសួង​មហាផ្ទៃ​កាលពី​ម្សិលមិញ​បាន​ចាប់ផ្ដើម​ប្រកាស​សុពលភាព​របស់​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​មកពី​គណបក្ស​នយោបាយ​នានា​ដែល​បាន​ជាប់​ឆ្នោត​កាលពី​ខែ​មិថុនា​កន្លង​មក​ដើម្បី​បាន​ចូល​ធ្វើការ​បម្រើ​ជាតិ​តាម​ឆន្ទៈ​នយោបាយ​របស់​ពួកគេ​ដែល​បាន​ដាក់​ចេញ​។ ...

ទូច សុខា
http://bit.ly/2tKLEe3

អ្នកនៅប៊ុលឌិងមិនទាន់ចេញអស់ដោយសារតម្លៃមិនឯកភាព

មន្ត្រីក្រសួងម្នាក់បានឲ្យដឹងថា ពលរដ្ឋប្រមាណ១៥គ្រួសារនៅមិនទាន់យល់ព្រមលក់ផ្ទះរបស់ពួកគេនៅឡើយទេ ដោយនៅទាមទារតម្លៃខ្ពស់ជាងមុន ខណៈជាង៤៣០គ្រួសារក្នុងចំណោម៤៦៩គ្រួសារដែលរស់នៅអគារប៊ុលឌិងសបានផ្លាស់ចេញអស់ហើយនោះ។ ...

នៀម ឆេង
http://bit.ly/2sAvwMj

ទូកបូមខ្សាច់ត្រូវបានប្រទះឃើញនៅកោះកុង

កាលពីម្សិលមិញ សកម្មជន និងអ្នកភូមិបាននិយាយថា ពួកគេបានបានប្រទះឃើញទូកបូមខ្សាច់នៅលើឆ្នេរសមុទ្រកោះកុងដែលនាំឱ្យមានការភ័យខ្លាចថានឹងមានការចាប់ផ្តើមប្រតិបត្តិការបូមខ្សាច់ ទោះបីជាមានការហាមឃាត់ការនាំចេញខ្សាច់ពីក្រុមហ៊ុនដែលកំពុងប្រតិបត្តិការនៅតំបន់ឆ្នេរក៏ដោយ។ ...

យុន ស៊ីនាថ និង Leonie Kijewski
http://www.phnompenhpost.com/national/dredging-boats-spotted-koh-kong

បុរស​ ៣ ​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​រឿង​ដឹក​ឈើ​ខុស​ច្បាប់

​សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ធំ​កាលពី​ម្សិលមិញ​បាន​បញ្ជូន​ខ្លួន​បុរស​ ៣ ​នាក់​ដែល​ជាប់​ជនសង្ស័យ​ក្នុង​ករណី​ដឹក​ជញ្ជូន​ឈើ​ប្រណីត​ខុស​ច្បាប់​ជាង​ ១៦ ​តោន​ទៅ​កាន់​តុលាការ​ខេត្ត​បន្ទាប់ពី​ឃាត់​ខ្លួន​កាលពី​ថ្ងៃ​សៅរ៍​។ ...

ឃុត សុភចរិយា
http://bit.ly/2tGFoUO

ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ការ​ជ្រើសរើស​ពលករ​ក្លែងបន្លំ​បាន​កំណត់​គោលដៅ​

​ក្រសួង​ការងារ​បាន​សរសេរ​លិខិត​ទៅ​ក្រសួង​ព័ត៌មាន​ ដើម្បី​ស្នើ​សុំ​ចាត់វិធានការ​ប្រឆាំង​នឹង​សេវា​ផ្សព្វផ្សាយ​របស់​ភ្នាក់ងារ​ជ្រើសរើស​ពលករ​ក្លែងបន្លំ​នានា​ដល់​កម្មករ​ចំណាកស្រុក​តាម​រយៈ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជក​ម្ម្​តាម​ប៉ុស្តិ​វិទ្យុ​។​ ​ ...

សែន ដាវីត
http://www.khmertimeskh.com/news/39898/fake-recruitment-ads-targeted/

ពលរដ្ឋ​ចោទ​អាជ្ញាធរ​ថា​ មិន​ទទួល​ស្គាល់​ខ្លួន​ជា​អ្នក​នៅ​ក្នុង​មូលដ្ឋាន

ពលរដ្ឋ​ ១៥ ​នាក់​មកពី​ខេត្ត​សៀមរាប​តំណាង​ឲ្យ​ ២០ ​គ្រួសារ​ដែល​មាន​ជម្លោះ​ដីធ្លី​នៅ​ភូមិ​បឹងដូនប៉ា សង្កាត់​ស្លក្រាម​បាន​ចោទ​អាជ្ញាធរ​ថា​មិន​ទទួល​ស្គាល់​ពួកគាត់​ជា​អ្នក​រស់នៅ​ក្នុង​មូលដ្ឋាន និង​បាន​រើសអើង​ចំពោះ​ការ​ជួយ​ដោះស្រាយ​ទំនាស់​ដីធ្លី ប៉ុន្ដែ​អាជ្ញាធរ​ថា​ពួកគាត់​មិន​ដឹង​មកពី ...

សុទ្ធ គឹមសឿន
http://bit.ly/2ugbP9Q

គ្រោះថ្នាក់​ចរាចរណ៍​សម្លាប់​មនុស្ស​អស់​ជាង​ ៩០០ ​នាក់

យ៉ាង​ហោច​ណាស់​មាន​មនុស្ស​រហូត​ដល់ ៩១៩ នាក់​បាន​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ក្នុង​រយៈពេល​ ៦ ​ខែ ដើម​ឆ្នាំ​ ២០១៧ នេះ​គឺ​មាន​ការ​កើនឡើង​បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។ ...

ទូច សុខា
http://bit.ly/2sCMd4S

បន្ទប់​ស្ថានការណ៍​នៃ​ការ​បោះ​ឆ្នោត​ប្រឈម​នឹង​ការ​គំរាមកំហែង​នៃ​សកម្មភាព​ផ្លូវច្បាប់​

​មន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ជួប​ប្រជុំ​គ្នា​ដើម្បី​ពិភាក្សា​អំពី​ថា​តើ​បន្ទប់​​ស្ថានការណ៍​បាន​ប្រព្រឹត្ត​ខុសច្បាប់​នៅ​ពេល​ដែល​ខ្លួន​បាន​ឃ្លាំមើល​ការិយាល័យ​បោះ​ឆ្នោត​ឃុំ​សង្កាត់​កាលពី​ពេល​ថ្មីៗ​នេះដែរឬទេ​។​ ​លោក​ ស​ ខេ​ង​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ថ្លែង​ថា​រដ្ឋាភិបាល ...

គី សុវុទ្ធី
http://www.khmertimeskh.com/news/39902/election-situation--room-faces-threat-of-legal-action/

អាជ្ញាធរ​ថៃ​នៅ​តែ​បន្ត​ចាប់​បញ្ជូន​ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើការ​ក្នុង​ប្រទេស​ថៃ​ដោយ​ខុស​ច្បាប់​មក​ស្រុក​វិញ

ពលករ​ខ្មែរ​ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ​ដោយ​ខុស​ច្បាប់​ប្រមាណ​ជា​ជិត​មួយ​ពាន់​នាក់​ត្រូវ​បាន​ក្រុម​មាន​សមត្ថកិច្ច​ថៃ​ចាប់​បញ្ជូន​មក​កម្ពុជា​វិញ​បន្ថែម​ទៀត​កាលពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន ក្រោយ​ពី​រដ្ឋាភិបាល​ថៃ​បាន​កែសម្រួល​ព្រះរាជក្រឹត្យ​ស្ដីអំពី​ការ​គ្រប់គ្រង​ការ​ធ្វើការ ...

យុន ស៊ីនាថ និង Leonie Kijewski
http://bit.ly/2ufCNOy

TRC ឲ្យ​ក្រុមហ៊ុន​ទូរស័ព្ទ​ពិនិត្យ​បញ្ហា​កាត់​លុយ​អ្នក​ប្រើ

និយតករ​ទូរគមនាគមន៍​កម្ពុជា​បាន​ចេញ​សេចក្ដី​ប្រកាស​ដល់​ក្រុមហ៊ុន​ទូរស័ព្ទ​ក្នុង​ការ​ត្រួតពិនិត្យ​លើ​បញ្ហា​ទាក់ទង​ទៅ​នឹង​តម្លៃ​សេវា បន្ទាប់ពី​អ្នក​ប្រើប្រាស់​បាន​ការ​ត្អូញត្អែរ​ពី​គិត​តម្លៃ​បន្ថែម​ពី​ក្រុមហ៊ុន​ទូរស័ព្ទ​ទៅ​លើ​សេវា​ផ្សេងៗ​ដែល​ភាគច្រើន​អតិថិជន​មិន​បាន​ដឹង​។ ...

ចេង សុខហ័ង
http://bit.ly/2tvUjkO

GDT មិន​បញ្ឈប់​ការ​យក​កម្រៃ​ផ្ទាំង​ផ្សព្វផ្សាយ​ទេ

អគ្គនាយដ្ឋាន​ពន្ធដារ (GDT) កាលពី​ម្សិលមិញ​បាន​ចេញ​សេចក្តី​ស្រាយ​បំភ្លឺ​មួយ​ដោយ​លើក​ឡើង​ថា GDT មិន​បាន​ប្រកាស​ឲ្យ​​សាលា​រាជធានី​ភ្នំពេញ​បញ្ឈប់​ការ​​ប្រមូល​កម្រៃ​លើ​ការ​ដំឡើង​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម ឬ ស្លាក​យីហោ​នោះ​ទេ ហើយ​បាន​បញ្ជាក់​ថា​នេះ​មិនមែន​ជា​ការ​យក​ពន្ធ​ត្រួត​គ្នា​រវាង GDT និង ...

ហ៊ គីមសាយ
http://bit.ly/2tsjqDU

ទំនប់​ឧត្តរមានជ័យ​នឹង​ត្រូវ​បង្ហូរទឹក​ដើម្បី​ចៀសវាង​ការ​បាក់

ការ​ព្រួយបារម្ភ​ថា​ភ្លៀង​ធ្លាក់​ខ្លាំង​នឹង​ធ្វើ​ឱ្យ​អាង​ស្តុក​ទឹក​តា​ម៉ុ​ក​នៅ​ក្នុងស្រុក​អន្លង់​វែង​ខេត្តឧត្តរមានជ័យ​ហៀរ​ទឹក​ចេញ​ឬ​ធ្លុះធ្លាយ​ មន្ត្រី​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​កំពុង​តែ​ត្រៀមលក្ខណៈ​បង្ហូរ​អាង​ទឹក​ដោយ​ប្រឡាយ។​ ...

ឃុត សុភចរិយា
http://www.phnompenhpost.com/national/oddar-meanchey-dam-be-drained-avoid-breach

សារាចរ​ណែនាំ​ចំពោះ​ក្រុមហ៊ុនទូរស័ព្ទ​

​និយតករ​ទូរគមនាគមន៍​កម្ពុជា​កាលពី​ម្សិលមិញ​បាន​ចេញ​សារាចរ​មួយ​ដល់​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​ទាំងអស់​ដើម្បី​ធានា​ថា​ពួក​គេ​មាន​តម្លាភាព​ជាមួយនឹង​ថ្លៃ​សេវា​ដោយ​ស្វ័យប្រវត្តិ​ បន្ទាប់​ពី​បាន​ចោទប្រកាន់​កើនឡើង​ពី​សំណាក់​អតិថិជន​។​ ​ ...

ម៉ៃ គុណមករា
http://www.khmertimeskh.com/news/39840/directive-to-mobile-operators/

ការខ្វែងគំនិតគ្នាចំពោះកំរិតគុណភាពខ្យល់នៅភ្នំពេញ

​លោក ធីវ សុភារិទ្ធ​ប្រធាន​ការិយា​ល័យ​គ្រប់គ្រង​គុណភាព​ខ្យល់​ សម្លេង​និង​រំញ័រ នៃ​ក្រសួង​បរិស្ថានបានមានប្រសាសន៍ថាការអានការកម្រិតបំពុល​ PM2.5 ដែលជាសន្ទស្សន៍វាស់គុណភាពខ្យល់ បានបង្ហាញឲ្យឃើញថាបញ្ហាប៉ះពាល់នៅមានកម្រិតទាបនៅឡើយ ទោះបីជាអ្នកជំនាញខាងបរិស្ថានមានទស្សនៈផ្សេងចំពោះការអាននេះកាលពីម្សិលមិញ   ...

Jovina Chua
http://www.phnompenhpost.com/national/phnom-penh-air-quality-levels-disputed

រដ្ឋមន្ត្រីក្រសួង​​​ការ​​​ពារ​​​ជាតិ​​​គាំទ្រ​​​ការ​​​បណ្តេញ​​​ចេញនៅ​​​​​​ក្នុង​​​​​​តំបន់​​​ឧទ្យាន​​​អង្គរ

អាជ្ញាធរខេត្តសៀមរាបឈប់ចរចាជាមួយអ្នកភូមិរាប់រយគ្រួសារទៀតហើយដែលកាលពីពេលថ្មីៗនេះបានសាងសង់ផ្ទះនិងតូបលក់ដូរខុសច្បាប់នៅក្នុងឧទ្យានបុរាណអង្គរ ហើយលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិបានមានប្រសាសន៍ថា អាជ្ញាធរនឹងចាប់ផ្តើមរុះរើសំណង់ទាំងនេះដោយមិនចាំបាច់មានការយល់ព្រមពីពួកគាត់ឡើយ។ ...

អូន ភាព
http://www.cambodiadailykhmer.com/38008

ពលរដ្ឋ​ ៣ ​នាក់​ប្ដឹង​មន្ត្រី​នគរបាល​ជា​កូន​លោក​ស្នងការ​ខេត្ត​កណ្ដាល

អធិការរង​ក្រុង​តាខ្មៅ​ម្នាក់​ឈ្មោះ ចំរើន បញ្ញា ដែល​ជា​កូន​លោក​ស្នងការ​ខេត្ត​ អ៊ាវ ចំរើន ត្រូវ​បាន​ស្រី្ត​ ៣ ​នាក់​ប្តឹង​ទៅ​ក្រសួង​មហាផ្ទៃ​ពី​បទ​រារាំង​មិន​ឲ្យ​ពួកគេ​ដាក់​ពាក្យ​បណ្តឹង​ និង​បាន​កសាង​សំណុំ​រឿង​បំភ្លៃ​ខុស​ការពិត ក្រោយ​ពី​ពួកគាត់​ត្រូវ​មនុស្ស​មួយ​ក្រុម​វាយ​ឲ្យ​របួស ...

សុទ្ធ គឹមសឿន
http://bit.ly/2sp2Oc2

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

xxtFB
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!