ក្រសួង និងស្ថាប័នរដ្ឋ
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
សមាគមវៀតណាមថា ឈើចាប់មិនមែនរបស់ខ្លួន
តំណាងសមាគមសហព័ន្ធខ្មែរ-វៀតណាមនៅខេត្តរតនគិរីកាលពីម្សិលមិញបានបដិសេធថាឈើគ្រញូង និងធ្នង់ប្រមាណជាងពីរម៉ែត្រគុបដែលសមត្ថកិច្ចឆែកឃើញ និងរឹបអូសកាលពីថ្ងៃអង្គារនោះមិនមែនជារបស់ខ្លួនទេ ហើយថារឿងនេះក៏មិនពាក់ព័ន្ធនឹងសមាគមដែរ។ ...
ឃុត សុភចរិយា
http://bit.ly/2ir48eW
ការជំរុញឲ្យមានការធានារ៉ាប់រងផ្នែកកសិកម្ម
អ្នកក្នុងឧស្សាហកម្មធានារ៉ាប់រងកំពុងជំរុញឱ្យរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍បង្កើត និងគាំទ្រគោលនយោបាយផ្តល់ការធានារ៉ាប់រងផ្តល់ប្រាក់កម្ចីក្នុងវិស័យកសិកម្ម។ ...
សុខ ច័ន្ទ
http://www.khmertimeskh.com/5079418/push-farm-insurance/
ក្រសួងបានព្រមានប្រព័ន្ធផ្សព្វផ្សាយអំពីការផ្សាយផលិតផលក្លែងក្លាយ
ក្រសួងព័ត៌មានបានព្រមានថា ប្រព័ន្ធផ្សព្វផ្សាយគួរតែពិនិត្យផលិតផលសុខភាព និងផលិតផលកសិកម្មដែលពួកគេធ្វើការផ្សព្វផ្សាយ ដោយហេតុថាថ្នាំព្យាបាល និងថ្នាំសំលាប់សត្វល្អិតដែលគ្មានអាជ្ញាប័ណ្ណមួយចំនួនអាចបង្ករផលប៉ះពាល់ដល់ជីវិតបាន។ ...
ប៉ាវ ស៊ុយ
http://www.khmertimeskh.com/5079494/ministry-warns-media-fake-product-ads/
NGOs៖ សត្វខ្លាកាន់តែច្រើនមានន័យថាភ្ញៀវទេសចរកាន់តែច្រើន
គម្រោងមួយដើម្បីបង្កើនចំនួនសត្វខ្លាព្រៃនៅភាគឦសាននៃប្រទេសកម្ពុជា ត្រូវបានដាក់បញ្ចូនទៅរដ្ឋាភិបាលកម្ពុជាដោយក្រុមអង្គការមិនមែនរដ្ឋាភិបាលមួយកាលពីម្សិលមិញ។ ...
ខ្មែរថាមស៍
http://www.khmertimeskh.com/5079471/tigers-means-lot-tourists-say-ngos/
ត្រីរាជដែលជិតផុតពូជត្រូវបានលែងក្នុងបឹងធម្មជាតិ
កូនត្រីរាជ ២០០ ក្បាល ត្រូវបានមន្ត្រីខណ្ឌរដ្ឋបាលជលផលខេត្តព្រះសីហនុនាំយកទៅលែងក្នុងតំបន់អាចទឹកសាបធម្មជាតិ ក្បាលឆាយ និងតំបន់ទឹកសាប៣ផ្សេងទៀតក្នុងស្រុកព្រៃនប់កាលពីព្រឹកថ្ងៃអាទិត្យដើម្បីអភិរក្សពូជត្រីកម្រ និងជិតផុតពូជនេះឡើងវិញ។ ...
ឃុត សុភចរិយា
http://bit.ly/2ikY3Aw
អាជ្ញាធររឹបអូសសត្វរាប់រយក្បាល
ការសម្រុកចូលឆែកឆេរកាលពីថ្ងៃចន្ទ នៅផ្ទះស្ត្រីម្នាក់នៅក្នុងខេត្តព្រៃវែង បានរកឃើញសត្វរាប់រយក្បាលដែលស្លាប់ និងរស់ត្រូវបានគេដាក់លក់នៅក្នុងការជួញដូរសត្វព្រៃខុសច្បាប់។ ...
ឃី សុវុឌ្ឍី
http://www.khmertimeskh.com/5079229/authorities-seize-hundreds-animals/
នៅតែមិនទាន់មានការនាំចេញស្វាយទៅកាន់ប្រទេសកូរ៉េខាងត្បូង
បើយោងតាមមន្រ្តីជាន់ខ្ពស់នៃក្រសួងកសិកម្ម កម្ពុជានៅមិនទាន់នាំចេញស្វាយទៅកូរ៉េខាងត្បូងនៅឡើយទេ បើទោះបីជាមានការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាមួយនៅឆ្នាំ ២០១៥ ជាមួយភ្នាក់ងារនៅអាស៊ីបូព៌ាក៏ដោយ។ ...
សុខ ចាន់
http://www.khmertimeskh.com/5078690/still-no-mango-exports-south-korea/
ការរឹបអូសដីធ្លីរីករាលដាលនៅកំពត
អ្នកភូមិរាប់រយនាក់មកពីខេត្តផ្សេងៗបានកាន់កាប់ដីសម្បទានសេដ្ឋកិច្ចនៅស្រុកឈូក ខេត្តកំពត។ ដីនេះត្រូវបានផ្តល់ឱ្យលោកស្រី ចាន់ សុធា អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាម្ចាស់ក្រុមហ៊ុនហ្វឺស បាយអូថេក អេហ្គ្រីខលឈឺ ...
រស់ ចាន់វាសនា
http://www.khmertimeskh.com/5078148/land-grabbing-spreads-kampot/
រដ្ឋមន្រ្តីនៃមហាអនុតំបន់ទន្លេមេគង្គនឹងមានកិច្ចប្រជុំនៅខេត្តសៀមរាប
កិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងកសិកម្មនៃមហាអនុតំបន់ទន្លេមេគង្គលើកទី២ នឹងត្រូវបានធ្វើឡើងនៅខេត្តសៀមរាប នៅដើមខែខាងមុខនេះ ដោយមានផលិតផលកសិផល ការស្វែងរកទីផ្សារថ្មីៗសម្រាប់ផលិតផលកសិកម្ម និងការដោះស្រាយបញ្ហានៅក្នុងវិស័យនេះ។ ទាំងនេះត្រួវបានគេរំពឹងថាជារបៀបវារៈនៃកិច្ចប្រជុំខាងមុខ។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/5077636/gms-ministers-meet-siem-reap/
ការនាំចេញឈើដោយសម្ងាត់
ឯកសារបានបង្ហាញថា រដ្ឋាភិបាលបានផ្តល់អាជ្ញាប័ណ្ណនាំចេញដល់ក្រុមហ៊ុនឯកជនក្នុងការដឹកជញ្ជូនឈើខុសច្បាប់ចំនួន ១៥ លានដុល្លារ ដែលបានទិញនៅឯការដេញថ្លៃមួយកាលពីឆ្នាំមុនទៅឱ្យប្រទេសវៀតណាម។ ...
ម៉ៃ ទិត្យធារ៉ា
http://www.khmertimeskh.com/5077733/timber-exported-secret/
កម្ពុជានាំចេញចេក១០០តោនថែមទៀតទៅទីផ្សារអន្តរជាតិ
កុ្រមហ៊ុនវិនិយោគលើដំណាំចេកក្នុងខេត្តរតនគិរីបានឳ្យដឹងថា ខ្លួននឹងនាំចេញចេកជាលើកទី២ចំនួន១០០តោនបន្ថែមទៀតទៅលើទីផ្សារអន្តរជាតិនៅថ្ងៃនេះ។ នេះបើតាមនាយករដ្ឋបាលក្រុមហ៊ុនវៀតណាម ចម្ការកៅស៊ូ Hoang Anh Gia Lai មានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើនវិនិយោគលើដំណាំចេក និងជាក្រុមហ៊ុនដែលនាំចេញចេកពីកម្ពុជាទៅវៀតណាម។ ...
ចេង សុខហ័ង
http://bit.ly/2upRzkW
អ្នករាយការណ៍ពីការរំលោភយកដីរដ្ឋ ត្រូវគេគំរាមសម្លាប់
សកម្មជនព្រៃឈើជនជាតិដើមភាគតិចម្នាក់ត្រូវបានគេគំរាមសម្លាប់ បន្ទាប់ពីចុះទប់ស្កាត់បទល្មើសហើយរាយការណ៍ប្រាប់អាជ្ញាធរឲ្យឃាត់ខ្លួនមនុស្ស ២ នាក់ និងដកហូតគ្រឿងចក្រ ១ គ្រឿងពេលកំពុងឈូសឆាយដីព្រៃរដ្ឋខុសច្បាប់តែមន្ត្រីថាអ្នកទាំង ២ បានគេចខ្លួនបាត់ ...
ផាក់ ស៊ាងលី
http://bit.ly/2tSKvNl
តម្លៃកៅស៊ូមានភាពល្អប្រសើរនៅឆមាសទី១
ឧស្សាហកម្មកៅស៊ូកម្ពុជានៅតែបង្ហាញពីសញ្ញាល្អចាប់តាំងពីដើមឆ្នាំនេះមក ខណៈការនាំចេញកើនឡើង៣៧ភាគរយនៅឆមាសទី១ជាមួយតម្លៃបានកើនឡើង៧៦ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។ ...
ចេង សុខហ័ង
http://bit.ly/2uFhXed
ចំណូលពីវិស័យជលផលបានកើនឡើង
វិស័យជលផលនៅកម្ពុជា ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាសន្តិសុខស្បៀង និងការលើកកម្ពស់អាហារូបត្ថម្ភ បានផ្តល់ប្រាក់ចំណូលជាង ២៧៥,០០០ដុល្លារ ក្នុងឆមាសទីមួយនៃឆ្នាំនេះ។ នេះបើយោងតាមរបាយការណ៍ដែលចេញផ្សាយដោយ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និង ...
សុខ ច័ន្ទ
http://www.khmertimeskh.com/5073695/fisheries-earnings-rise/
ការចិញ្ចឹមក្រពើកំពុងងាកទៅរកការពង្រីកទីផ្សារ
ឧស្សាហកម្មក្រពើរបស់កម្ពុជាកំពុងងាកទៅរកការជួញដូរបែបពាណិជ្ជកម្មទៅក្នុងទីផ្សារអន្តរជាតិ។ ខណៈកសិដ្ឋានចិញ្ចឹមក្រពើ១៦បន្ថែមទៀត ដែលបានចុះបញ្ជីជាមួយនឹងសន្ធិសញ្ញា Cites កំពុងរង់ចាំការអនុម័តជាផ្លូវការ។ នេះបើយោងតាមនាយកដ្ឋានអភិរក្សជលផលនៅក្រសួងកសិកម្ម។ ...
ចេង សុខហ័ង
http://bit.ly/2uz7T7g
ប្រជាកសិករដាំពោតនាំគ្នាបិទផ្លូវដោយសារតម្លៃចុះថោក
ប្រជាកសិករដាំពោត បាននាំគ្នាបិទផ្លូវត្រង់ចំណុចផ្លូវបំបែកស្រុកកំរៀង និងស្រុកភ្នំព្រឹក ក្នុងឃុំតាក្រី ខេត្តបាត់ដំបងកាលពីថ្ងៃព្រហស្បតិ៍ ដោយសង្ឃឹមថា ការបិទផ្លូវនេះនឹងបញ្ចុះបញ្ចូល លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឲ្យដាក់សម្ពាធលើពាណិជ្ជករឲ្យបង្កើនតម្លៃដំណាំដែលកំពុងប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពួកគេ។ ...
ឡេង ឡែន
https://www.cambodiadaily.com/news/corn-farmers-block-road-over-low-prices-132502/
ការនាំចេញអង្ករបន្តកើន តែក្នុងអត្រាទាប
ការនាំចេញអង្កររបស់កម្ពុជានៅតែកើនឡើងក្នុងកម្រិតទាបនៅក្នុងរយៈពេល៦ខែដំបូង ឆ្នាំនេះជាមួយកំណើនជាង៧ភាគរយធៀបនឹងរយៈពេលដូចជាកាលពីឆ្នាំមុន។ នេះបើតាមរបាយការណ៍បានពីក្រសួងកសិកម្ម។ ...
ចេង សុខហ័ង
http://bit.ly/2ubxjH5
មន្ត្រីកសិកម្មខេត្តព្រះវិហារ ចុះអន្ដរាគមន៍ករណីខ្យងបំផ្លាញសន្ទូង
មន្ត្រីកសិកម្មបានថ្លែងកាលពីម្សិលមិញថាបន្ទាប់ពីផ្ទុះករណីខ្យងមាសបំផ្លាញសន្ទូងកសិករនៅស្រុកឆែបក្នុងរយៈពេលមួយសប្ដាហ៍កន្លងមកនេះ ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារលោក ពឹង ទ្រីដា បានចាត់ឲ្យមន្ត្រីការិយាល័យកសិកម្មស្រុកឆែបចុះអន្តរាគមន៍ជួយដល់ប្រជាកសិករដើម្បីរក ...
ឃុត សុភចរិយា
http://bit.ly/2uMuw48
ក្រសួងនិងភាគីពាក់ព័ន្ធពិភាក្សាបញ្ហាប្រឈម នៃវិស័យកសិកម្ម
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) កាលពីម្សិលមិញ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់មួយស្តីពី «គន្លងថ្មីនៃកំណើនវិស័យកសិកម្មកម្ពុជា» ដែលប្រមូលផ្តុំដោយភាគីពាក់ព័ន្ធជាច្រើនក្នុងវិស័យកសិកម្មដើម្បីឲ្យពួកគេលើកឡើងពីបញ្ហាប្រឈមកំពុងជួបប្រទះក្នុងវិស័យកសិកម្ម ដើម្បីក្រសួងត្រៀម ...
ហ៊ គីមសាយ
http://bit.ly/2sKvfSe
ក្រុមការងារពិនិត្យការនាំចូលជ្រូក ត្រូវរំលាយចោល
ក្រុមការងារវិស័យឯកជន ដែលត្រូវបានបង្កើតឡើងដោយអ្នកពាក់ព័ន្ធនឹងផលិតកម្មជ្រូក ក្នុងគោលបំណងទប់ស្កាត់ការនាំចូលជ្រូកដោយខុសច្បាប់មកទីផ្សារកម្ពុជា ត្រូវបានរំលាយចោលវិញហើយ ដោយសារក្រសួងកសិកម្មអះអាងថា ក្រុមការងារនេះគ្មានភារកិច្ចត្រួតពិនិត្យលើការងារនេះ ...
ចេង សុខហ័ង
http://bit.ly/2tOSb7z
ក្រុមហ៊ុនចិនពីរ សហការគ្នាលើការអភិវឌ្ឍក្នុងតំបន់សេដ្ឋកិច្ចពិសេស
ក្រុមហ៊ុនចិនដែលនៅពីក្រោយគម្រោងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស កសិឧស្សាហកម្មតម្លៃ ២ ពាន់លានដុល្លារបានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុនមកពីប្រទេសចិនផ្សេងទៀតកាលពីថ្ងៃអាទិត្យ ដើម្បីវិនិយោគលើរោងចក្រកែច្នៃម្រេច និងម្ទេសក្នុងតំបន់សេដ្ឋកិច្ចពិសេស ...
ចេង សុខហ័ង
http://bit.ly/2sGNfgj
បុរស ៣ នាក់ត្រូវបានបញ្ជូនទៅតុលាការរឿងដឹកឈើខុសច្បាប់
សមត្ថកិច្ចរដ្ឋបាលព្រៃឈើខេត្តកំពង់ធំកាលពីម្សិលមិញបានបញ្ជូនខ្លួនបុរស ៣ នាក់ដែលជាប់ជនសង្ស័យក្នុងករណីដឹកជញ្ជូនឈើប្រណីតខុសច្បាប់ជាង ១៦ តោនទៅកាន់តុលាការខេត្តបន្ទាប់ពីឃាត់ខ្លួនកាលពីថ្ងៃសៅរ៍។ ...
ឃុត សុភចរិយា
http://bit.ly/2tGFoUO
តម្លៃដំឡូងមី បានធ្លាក់ចុះអាក្រក់បំផុត មិនធ្លាប់មាន
តម្លៃដំឡូងនៅពេលនេះបានធ្លាក់ចុះមកនៅត្រឹម ១០០ រៀលក្នុងមួយគីឡូក្រាមសម្រាប់ដំឡូងមីស្រស់ ដែលជាតម្លៃអាក្រក់បំផុត និងមិនធ្លាប់មាននៅក្នុងឧស្សាហកម្មនេះ ដែលជំរុញឲ្យកសិករបានកាត់បន្ថយការដាំដំណាំនេះជាបណ្តើរៗ។ នេះបើ ...
Cheng Sokhorng
http://www.phnompenhpost.com/business/cassava-prices-hit-new-low
ក្រសួងបដិសេធការទាមទារប្រាក់ សំរាប់ការឡើងតំណែង
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបដិសេធពាក្យចរចាមអារ៉ាម ក្នុងការចំណាយប្រាក់រាប់ពាន់ដុល្លារ ដើម្បីផ្លាស់ប្តូរមុខតំណែងរបស់មន្រ្តី។ ...
ប៉ិច សុធារី
http://www.khmertimeskh.com/news/38752/ministry-rejects-cash-for-promotions-claim/