ការនេសាទ ការចិញ្ចឹមត្រី និងជលវប្បកម្ម

គោលនយោបាយ និងការគ្រប់គ្រងការនេសាទ

​រដ្ឋាភិបាល​ សម្រេច​ផ្អាក​នាំ​ចេញ​ផល​នេសាទ​

​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ផ្អាក​ការ​នាំ​ចេញ​ផល​នេសាទ​ (​ត្រី​)​ ទៅ​ក្រៅប្រទេស​មួយ​រយៈ​ ដើម្បី​រក្សា​ស្ថិរភាព​សម្រាប់​ការ​ផ្គត់ផ្គង់​នៅ​ក្នុងស្រុក​ ខណៈ​ដែល​ជំងឺ​កូ​វី​ដ​ ១៩​ កំពុង​បន្ត​ការ​រីក​រាលដាល​នៅ​កម្ពុជា​។​ ...

ហ៊ឹន ពិសី
https://bit.ly/34kt6kr

បទល្មើស​នេសាទ ​មាន​ការកើនឡើង​ក្នុង​រដូវ​ទឹកជំនន់

ខណៈ​ជំនន់​ទឹកភ្លៀង និង​ទឹកទន្លេ​មេគង្គ​កំពុង​ហក់​ឡើង និង​ជន់​លិច​ចូលទៅ​ក្នុង​ស្ទឹង​ព្រែក និង​បឹងបួ​នានា​ដែល​ជា​តំបន់​វាលទំនាប​ព្រៃលិច​ទឹក និង​ជា​ជម្រក​ត្រី​ពងកូន​នា​រដូវវស្សា​នេះ បទល្មើស​នេសាទ​ក៏​បាន​ចាប់ផ្ដើម​កើតមាន​ជាថ្មី​ផងដែរ បន្ទាប់ពី​មាន​ភាពស្ងប់ស្ងាត់​មួយរយៈ ពិសេស​បណ្ដា​ខេត្ត​នៅ​ជុំវិញ​បឹង​ទន្លេសាប ...

ឃុត សុភចរិយា
https://bit.ly/2m1YUbS

អ្នកនេសាទ​ល្មើស​ច្បាប់ ២ នាក់ ​ត្រូវ​បាន​តុលាការ​ឃុំខ្លួន

បុរស​ ២ នាក់ ​ត្រូវ​បាន​សា​លា​ដំបូង​ខេត្ត​ក្រចេះសម្រេច​ឃុំ​ខ្លួន​នៅ​ពន្ធ​នាគា​រជា​បណ្ដោះ​អាសន្ន​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​ «នេ​សាទត្រី​ដោយ​ប្រើ​ឧបក​រណ៍​ឆក់​»​ នៅ​ក្នុង​តំបន់​អភិ​រក្ស​សត្វ​ផ្សោត​ទន្លេ​មេ​គង្គ​ ស្រប​ពេល​ដែល ...

ឃុត សុភចរិយា
https://bit.ly/312EL4F

រដ្ឋ​បាល​ជល​ផល​ ប្រកាស​បិទ​រដូវ​នេសាទ

រដ្ឋបាល​ជល​ផលនៃ​ក្រសួង​កសិកម្ម​រុក្ខាប្រ​មាញ់និ​ង​​នេ​សាទ បាន​ប្រកាស​បិទ​រដូវ​នេសាទ​ជា​អ្វី​ដែល​ស្ថាប័ន​នេះ​បា​ន​ពន្យល់​ថា​ ជាការ​រួម​ចំណែ​ក​ថែក​រក្សា និង​ការពារ​ធនធាន​ជលផល ឱ្យបាន​គង់​វង្ស​ខណៈ​ដែល​សម្ព័ន្ធ​អ្នក​នេសាទ​មើល​ឃើញ​ថា បទ​ល្មើស​នៅ ...

រី សុចាន់
https://bit.ly/30i8gQq

ត្រី​កា​ម៉ុង​​ ត្រូវ​បាន​ដាក់​បម្រាម​មិន​ឲ្យ​នេសាទ​ក្នុង​រដូវ​ពង

ប្រជា​នេសាទ​សមុទ្រ​ត្រូវ បាន​ហាមឃាត់​នេសាទ​ត្រី​កា​ម៉ុង​ឬ ត្រី​ប្លាធូ ក្នុង​រយៈ ពេល ៧៦ ថ្ងៃ ដោយ​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី ១៥ ខែ​មករា​ដល់​ថ្ងៃទី ៣១ ខែ​មីនា ខាង​មុខ​នេះ​ដោយសារ រដូវ​ពង​កូន​របស់​វា​បាន​មក​ដល់។ នេះ បើ​តាម​សេចក្ដី​ជូន​ដំណឹង​របស់​រដ្ឋបាល​ជល​ផល​ចុះ ថ្ងៃទី ១៤ ខែ​មករា ឆ្នាំ ២០១៩ ដែល​ភ្នំពេញ​ប៉ុស្តិ៍ ទទួល​បាន​កាល​ពី ...

ឃុត សុភចរិយា
https://bit.ly/2AOIdFj

ទិន្នផល​ត្រី​នឹង​កើន​ទោះ​មាន​បទល្មើស​នេសាទ

ប្រជាសហគមន៍​នេសាទ និង​សមត្ថកិច្ច​រដ្ឋបាល​ជលផល​បាន​ព្យាករ​ថា ទិន្នផល​ត្រី​ទឹកសាប​នៅ​ឆ្នាំ​នេះ​អាច​នឹង​មាន​ការកើនឡើង​ច្រើន​ជាង​ឆ្នាំ​មុន បើ​ទោះបី​ជា​បទល្មើស​នេសាទ​ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​កើត​មាន​ឡើង​នៅក្នុង​តំបន់​ព្រៃ​លិច​ទឹក​ជុំវិញ​បឹង​ទន្លេសាប​ក៏ដោយ​។ ...

ឃុត សុភចរិយា
https://bit.ly/2Dk1GQe

ក្រុម​អ្នក​ជំនាញឯក​ភាព​គ្នា​លើ​សូចនាករ​ចំនួន​ ៤ ​ដែល​នឹង​ធ្វើ​ឲ្យ​មាន​និរន្ត​រ​ភាព​ធន​ធាន​ត្រី​ទឹក​សាប​

ក្រុម​ជំនាញ​ការ​ជលផល​ និង​បរិស្ថាន​ជាតិ ​និង​ អន្តរ​ជាតិ បាន​បញ្ចប់​កិច្ច​ពិភាក្សា​អំពី​ការគ្រប់​គ្រង​និង​អភិរក្ស​ប្រភេទ​ត្រី​បំផ្លាស់​ទី​នៅ​កម្ពុជា​ កាល​ពី​ម្សិល​មិញ ដោយ​​បាន​ឯកភាព​គ្នា លើ​សូចនាករ​សំខាន់ៗ​ចំនួន ៤ ដែល​នឹង​ធ្វើឲ្យ​មាន​និរន្តរ​ភាព​ធន​ធាន​ត្រី​ទឹកសាប​នៅ ...

ឃុត សុភចរិយា
https://bit.ly/2CSEGIv

២ ឆ្នាំ ​អង្គការ VSO ​បង្កើត​បានតំបន់​អភិ​រក្ស ​ក្នុង​សហ​គមន៍​នេ​សាទ ចំនួន ២០ ដោយមាន​​ពលរដ្ឋ​ជាង​ ៧ ម៉ឺន​នាក់​ទទួល​ផល

អង្គការ វីអេសអូ (VSO) តាម​រយៈ​ «គម្រោង​អភិ​វឌ្ឍន៍​ជី​វភាព​រស់​នៅ​និង​វិស័យ​ជល​ផល​ប្រកប​ដោយ​និរន្ដរ​ភាព​និង​បរិយា​ប័ន្ន​ក្នុង​តំបន់​បឹង​ទន្លេ​សាប​» បាន​បង្ហាញ​ពី​ការ​បង្កើត​តំបន់អភិរក្សសហ​គមន៍​នេ​សាទ​ចំនួន​ ២០ ​ក្នុង​ខេត្ដ​កំពង់​ឆ្នាំង​ និង ​កំពង់​ធំ​ក្នុង​រយៈ ...

វ៉ន ដារ៉ា
https://bit.ly/2DEvsRI

រឹបអូស​បាន​មង​នេសាទ​ច្រើន​ជាង​មួយ​តោន​

អាជ្ញាធរ​នៅ​ស្រុក​អូរ​រាំង​ឪ​ ខេត្ត​ត្បូងឃ្មុំ​ កាលពី​ថ្ងៃ​ពុធ​បាន​រឹបអូស​មង​សំណាញ់​នេសាទ​តូចៗ​ បង្គោល​ឫស្សី​ និង​កូន​ត្រី​តូចៗ​ ជាង​មួយ​តោន​ ក្នុង​អំឡុង​ការ​បង្ក្រាប​លើ​ការ​នេសាទ​ខុសច្បាប់​ ក្នុង​បឹង​កា​ពិត​ នេះ​បើ​យោង​តាម​អាជ្ញាធរ​។​ ...

ប៉ាវ ស៊ុយ
https://www.khmertimeskh.com/50526429/crackdown-nets-more-than-one-tonne-of-fish/

កម្មករ​នេសាទ​ខ្មែរ​ នៅ​ថៃ ​ជា​ញឹកញាប់​ត្រូវ​គេ​កេងប្រវ័ញ្ច

កម្មករ​នេសាទ​ជនជាតិ​កម្ពុជា និង​មីយ៉ាន់ម៉ា​ក្នុង​ប្រទេស​ថៃ​ជា​ញឹកញាប់​ត្រូវ​បាន​ផ្តល់​ឲ្យ​នូវ​ប្រាក់​ឈ្នួល​ក្រោម​កម្រិត​ប្រាក់​ឈ្នួល​អប្បបរមា ហើយ​ប្រាក់​ឈ្នួល​របស់​ពួកគេ​ត្រូវ​បាន​រក្សាទុក និង​ប្រឈម​មុខ​នឹង​ការកេងប្រវ័ញ្ច និង​រំលោភបំពាន​ផ្សេងៗ​។ នេះ​បើ​តាម​ការសិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​របស់​អង្គការ​ពលកម្ម ...

Leonie Kijewski
http://bit.ly/2p4EtZM

កែសម្រួលច្បាប់ស្តីពីជលផល

នៅ​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃ​សុក្រ​ ​មាត្រាមួយចំនួន​នៃ​ច្បាប់​ស្តីពីជលផល​ត្រូវ​បានធ្វើវិសោធនកម្ម​​ដើម្បី​កំណត់​ការ​ប្រើប្រាស់​​សំណាញ់​នេសាទ​ដែលមានក្រឡាតូច និងបន្ថែម​អាជ្ញាប័ណ្ណ​សម្រាប់គ្រឿង​បរិក្ខារ​នេសាទមួយ​ចំនួន​។​ ​ ...

ឈាង សុខា
http://www.khmertimeskh.com/5080127/changes-make-fishing-sustainable/

ការសិក្សាអំពីផលប៉ះពាល់បរិស្ថានសម្រាប់កសិដ្ឋានចិញ្ចឹមត្រី

អ្នក​វិនិយោគ​​ក្នុង​គម្រោង​ចិញ្ចឹម​ត្រី​សមុទ្រ​ខ្នាត​ធំ​ដំបូង​គេ​នៅ​ខេត្ត​ព្រះ​សីហ​នុ ​ដែល​ត្រូវ​បាន​អនុញ្ញាត​ដោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​កាលពី​ខែមេសា ​ត្រូវ​បាន​ស្នើ​ឲ្យ​ដាក់​ការ​សិក្សា​វាយតម្លៃ​ផល​ប៉ះពាល់​បរិស្ថាន​ទៅ​ក្រសួងបរិស្ថាន​ មុន​ពេល​ដែលអាច​ចាប់ផ្តើម​ប្រតិបត្តិការបាន ...

ជា វណ្ណៈ
http://www.khmertimeskh.com/5079194/eia-study-marine-fish-farm/

ជនជាតិថៃត្រូវបានចាប់ខ្លួនដោយសារការនេសាទខុសច្បាប់

ប៉ូ​លី​ស​​ខេត្តឧត្តរមានជ័យ​ បាន​ស្តីបន្ទោស​ជនជាតិ​ថៃ​ ៦​នាក់​ ដែល​ត្រូវ​បាន​ចាប់ខ្លួន​ដោយសារ​ការ​នេសាទ​ខុសច្បាប់​នៅ​ក្រុង​សំរោង​។​ ស្នងការ​ប៉ូលិស​សង្កាត់​កូន​គ្រៀល​ លោក​ ផាត​ គី​ម​ បាន​និយាយ​ថា​ បុរស​៦​នាក់​នោះ​ត្រូវ​បាន​គេ​ដោះ​លែង​វិញ ...

ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/40317/thais-caught-fishing/

អ្នកនេសាទ​ខុសច្បាប់​មាន​ជាង​ ៧០០​ ករណី​

​ក្នុង​យុទ្ធនាការ​រយៈពេល​បួន​ខែ​ បាន​រក​ឃើញ​ការ​នេសាទ​ខុសច្បាប់​មាន​ ៧៣០​ ករណី​នៅ​លើ​បឹង​ទន្លេសាប​។​ ឯកឧត្តម​ ណៅ​ ធួ​ក​ រដ្ឋលេខាធិកា​ក្រសួងកសិកម្ម​ បាន​មាន​ប្រសាសន៍​ថា​ មនុស្ស​ ៣០​ នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​តុលាការ​ ដែល​នេះ​គឺជា​លទ្ធផល​នៃ​ការ ...

ឃួន ណារិម
http://www.khmertimeskh.com/news/37606/over-700-illegal-fishermen-netted/

រដ្ឋមន្ត្រី​មហាផ្ទៃ​ និង​កសិកម្ម​ប្រើ​ឧទ្ធម្ភាគចក្រ​ពិនិត្យ​បទល្មើស

លោក​ឧបនាយក​រដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង លោក វេង សាខុន រដ្ឋមន្ត្រី​​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​​ និង​នេសាទ​កាលពី​ព្រឹក​ម្សិលមិញ​បាន​ជិះ​​ឧទ្ធម្ភាគចក្រ​​ទៅ​កាន់​តំបន់​បឹង​ទន្លេសាប​ដើម្បី​ត្រួត​ពិនិត្យ​ពី​ករណី​បទល្មើស​នេសាទ​ និង​បទល្មើស​ផ្សេង​ទៀត​ បន្ទាប់ពី​មាន​ការ​ប៉ះទង្គិច​គ្នា​មួយ​ប្រាវ​រវាង​សមត្ថកិច្ច​ជលផល ...

ឃុត សុភចរិយា
http://bit.ly/2jzerK0

លោក ស ខេង ​ព្រមាន​​​​នឹង​ដក​អភិបាល​ខេត្ត​នៅ​តាម​បឹង​ទន្លេ​សាប​

លោក​ឧប​នាយក​រដ្ឋមន្រ្តី​សខេងនិង​ជា​រដ្ឋ​មន្រ្តី​ក្រសួង​មហា​ផ្ទៃបាន​ព្រមាន​ជា​សាធារណៈថា​​នឹង​​ដកអភិបាល​ខេត្ត នៅ​ជុំវិញ​បឹង​ទន្លេសាប ចេញ​ពី​ដំណែង​ ប្រសិន​បើ​បន្ត​ឲ្យ​កើត​មាន​បញ្ហា​បទ​ល្មើល​ នេសាទ​ នៅ​ក្នុង​បឹង​ទន្លេសាប​ ។ថ្លែង​នៅក្នុង​ពិធី​ បិទ​សន្និបាទ​បូក​សុប ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2itwZMb

សហរដ្ឋអាមេរិកនឹងជួយការបង្ក្រាបការនេសាទខុសច្បាប់

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក William Heidt បានមានប្រសាសន៍ថា សហរដ្ឋអាមេរិកមានបំណងចង់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយកម្ពុជា ដើម្បីជួយឱ្យប្រសើរឡើងវិញនូវការគ្រប់គ្រងកំពង់ផែរដ្ឋនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងការបង្ក្រាបបញ្ញាទាក់ទងនឹងការនេសាទខុសច្បាប់ដែលមិនបានរាយការណ៍ និងមិនមានបទប្បញ្ញត្តិ (IUU)។ ...

ទិន សុខាវុទ្ធ
http://www.khmertimeskh.com/news/29567/us-to-help-tackle-illegal-fishing/

អាជីវកម្ម​ចិញ្ចឹម​ត្រី ឆ្តោ-រ៉ស់​ ទាំងអស់​ត្រូវ​ឲ្យ​ចុះ​បញ្ជី

បន្ទាប់ពីរដ្ឋាភិបាលអនុញ្ញាតឲ្យមានការចិញ្ចឹមត្រីឆ្តោដោយស្របច្បាប់ឡើងវិញប្រកាសថ្មីមួយដែលចេញដោយក្រសួងកសិកម្មកាលពីសប្តាហ៍មុនបានតម្រូវឲ្យអ្នកប្រកបរបរចិញ្ចឹមត្រីរ៉ស់ ត្រីឆ្តោទាំងអស់មកចុះបញ្ជីផ្លូវការនៅរដ្ឋបាលជលផល។ ...

ចេង សុខហ័ង
http://bit.ly/1UaqNbU

ការ​ចិញ្ចឹម​ត្រី​ស្តោរ​នឹង​ពឹងផ្អែក​លើ​សាកសព​សត្វ​

កាលពីសប្តាហ៍មុន រដ្ឋបាលជលផលបានចេញប្រកាសមួយស្តីអំពីវិធានការគ្រប់គ្រងការចិញ្ចឹមត្រីស្តោរប្រកបដោយចីរភាពទៅកាន់ក្រសួងកសិកម្ម នេះបើយោងតាមពាក្យសម្តីរបស់សមាជិកនៃដ្ឋបាលជលបានឱ្យដឹងកាលពីម្សិលមិញ។ ...

Cheng Sokhorng
http://www.phnompenhpost.com/business/snakehead-fish-farms-rely-animal-carcasses

ភាព​រាំងស្ងួត​ប៉ះពាល់​បរិមាណ​ផល​ត្រី​ទឹក​សាប​កម្ពុជា

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានកំណត់ទិសដៅបង្កើនបរិមាណផលត្រីទឹកសាបនៅឆ្នាំនេះខណៈផលិតកម្មត្រីកាលពីឆ្នាំ ២០១៥ បង្ហាញពីការធ្លាក់ចុះធៀបនឹងឆ្នាំ ២០១៤។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំក្រសួងកសិកម្ម។ ...

ចេង សុខហ័ង
http://bit.ly/1TdB4n2

ក្រុមហ៊ុនណូវែសេឡង់គ្រងនឹងបង្កើតកសិដ្ឋានចិញ្ចឹមត្រីតម្លៃ២៤លានដុល្លារ

ក្រុមហ៊ុនណូវែសេឡង់ Vitamar AS Co បានធ្វើគម្រោងវិនិយោគក្នុងទឹកប្រាក់តម្លៃ ២៤លានដុលា្លរក្នុងកសិដ្ឋានចិញ្ចឹមត្រី ខ្នាតធំក្នុងខេេត្តព្រះសីហនុនៅប្រទេសកម្ពុជា នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនAKP កាលពីម្សិលមិញ។ ...

ក្រុមការងារភ្នំពេញប៉ុស្តិ៍
http://www.phnompenhpost.com/business/norwegian-firm-plans-build-24m-fish-farm

ក្រសួង​កសិកម្ម​ផ្ញើលិខិត​ជូន​លោក ហ៊ុន​ សែន​ ស្នើឱ្យ​ដក​បម្រាម​លើ​ការ​ចិញ្ចឹមត្រី​ឆ្តោ​

ក្រុម​មន្ត្រី​បាន​និយាយ​កាល​ពី​ម្សិលមិញ​ថា ​ក្រសួង​កសិកម្ម​ នឹង​ស្នើ​ឲ្យ​លោក​នាយក​រដ្ឋ​​​​មន្ត្រី​ ហ៊ុន សែន ដក​បម្រាម​លើ​ការ​ចិញ្ចឹម​ត្រី​ឆ្ដោ​​ដើម្បី​កាត់​បន្ថយ​​ការ​ពឹង​ផ្នែក​លើ​ ប្រភព​ចំណី​​អាហារ​​​នាំ​ចូល​ពី ...

អូន ភាព
http://www.cambodiadailykhmer.com/news/31188/

ការនាំចេញត្រីធ្លាក់ចុះ ប្រាក់ចំណូលកើនឡើង

ទោះបីជា​មានការ​ធ្លាក់​ចុះ​នៃ​ការ​នាំ​ចេញ​កាលពី​ឆ្នាំ​មុន​ ប៉ុន្តែ​ប្រាក់​ចំណូល​ដែល​បាន​មក​ពី​វិស័យ​ជលផល​បាន​កើនឡើង​ជិត​៣០​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​២០១៤​។​ ​ ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/23124/fish-exports-down--income-rises/

ការ​បង្ក្រាប​បទ​ល្មើស​នេសាទ​បាន​កើនឡើង​នៅ​ឆ្នាំ​២០១៥

នៅ​ក្នុង​ឆ្នាំ​២០១៥​កន្លង​ទៅ​សមត្ថកិច្ច​រដ្ឋបាល​ជលផល​បាន​បង្ក្រាប​បទល្មើស​នេសាទ​បាន​ជិត​៤០០០​ករណី​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៤​បាន​កើនឡើង​ចំនួន​ជិត​៣០០​ករណី​ដោយ​ក្នុង​នោះ​បាន​បញ្ជូន​ទៅ​កាន់​តុលាការ​ចំនួន​១៨១​ករណី​ ដាក់​ពន្ធនាគារ ...

បាន សុខរិទ្ធ
http://bit.ly/1oKYMZR

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

ExJns
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!