លោក ស ខេង ព្រមាននឹងដកអភិបាលខេត្តនៅតាមបឹងទន្លេសាប
លោកឧបនាយករដ្ឋមន្រ្តីសខេងនិងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានព្រមានជាសាធារណៈថានឹងដកអភិបាលខេត្ត នៅជុំវិញបឹងទន្លេសាប ចេញពីដំណែង ប្រសិនបើបន្តឲ្យកើតមានបញ្ហាបទល្មើល នេសាទ នៅក្នុងបឹងទន្លេសាប ។
ថ្លែងនៅក្នុងពិធី បិទសន្និបាទបូកសុបលទ្ធផលការងារប្រចំាឆ្នំា២០១៦ និងលើកទិសដៅបន្តឆ្នំា២០១៧ របស់សាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី២៨ ខែធ្នូ ដែលដកស្រង់សម្តីដោយគេហទំព័រនគរបាលជាតិ លោក បានបញ្ជាឲ្យបន្តសកម្មភាព បង្ក្រាបបទល្មើសនេសាទ ជាលក្ខណៈទ្រង់ទ្រាយធំ ជាបន្តបន្ទាប់ ដើម្បីដោះស្រាយឲ្យបាននូវបញ្ហាបទល្មើលនេសាទនៅក្នុងបឹងទន្លេសាបនេះ។ លោកបានថ្លែងថា ៖អភិបាលខេត្ត ទំាងអស់នៅជុំវិញ បឹងទន្លេសាប បើខេត្តណា នៅតែមានបទល្មើស នេសាទច្រើន និងត្រូវដកពីតំណែង»។ …
ម៉ៃ ទិត្យថារ៉ា
http://bit.ly/2itwZMb