រដ្ឋាភិបាល

ការបោះឆ្នោត

​ចិន​នឹង​បរិច្ចាគ​សម្ភារ​ និង​បរិក្ខារ​ជាង​៣០​ប្រភេទ​ជូន​ដល់​គជ​ប​

ប្រទេស​ចិន​នឹង​បរិច្ចាគ​សម្ភារ​ និង​បរិក្ខារ​ជាង​៣០​ប្រភេទ​ រួម​មាន​បន្ទប់សម្ងាត់​សម្រាប់​បោះ​ឆ្នោត​ចំនួន​៦០០០០​បន្ទប់​ និង​ប្រអប់​ដាក់​សន្លឹក​ឆ្នោត​ចំនួន​១៥០០០​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គជ​ប​)​ មុន​ការ​បោះ​ឆ្នោតជាតិ​ដែល​ធ្វើ​ឡើង​នៅ ...

Daphne Chen
http://www.phnompenhpost.com/national/following-us-eu-withdrawal-funding-china-donate-huge-load-goods-nec

បក្ស​ប្រជាជន​ ត្រូវ​បាន​រំពឹង​ថា ​នឹង​ឈ្នះ​អាសនៈ​ទាំងអស់​ ក្នុង​ការ​បោះឆ្នោត​ព្រឹទ្ធសភា

គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​បាន​រំពឹង​ថា​នឹង​ឈ្នះ​អាសនៈ​ទាំងអស់​ចំនួន​ ៥៨ ​ដោយ​ងាយស្រួល​នៅ​ក្នុង​ការ​បោះឆ្នោត​ព្រឹទ្ធសភា​នា​ខែ​កុម្ភៈ បើ​ទោះបី​ជា​មាន​ការ​ធានា​អះអាង​ពី​គណបក្ស​កាន់​អំណាច​ថា ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​កំពុង​មាន​ភាព​រីកចម្រើន​បន្ទាប់ពី​ការ​រំលាយ​គណបក្ស​សង្គ្រោះ ...

Ananth Baliga and នៀម ឆេង
http://bit.ly/2pHjO14

គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ ស្នើរ​សុំ​ជំនួយ​ពី​ប្រទេស​ចិន​

​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ បាន​ស្នើរ​បក្ស​កុ​ម្មុ​យ​នី​ស​ចិន​ សម្រាប់​ការ​ផ្តល់​ជំនួយ​នៅ​ក្នុង​ការ​បោះ​ឆ្នោតជាតិ​ឆ្នាំ​ ២០១៨​ ដែល​នឹង​ខិត​ជិត​មក​ដល់​នា​ពេល​ខាង​មុខ​​។​ ​ ...

ឃួន ណារីម
http://www.khmertimeskh.com/5098166/funcinpec-asks-china-help/

​ប្រធាន​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​សុំ​ជំនួយ​ពី​ចិន​ដើម្បី​ពង្រឹង​បក្ស​រាជា​និយម​

ព្រះ​អង្គ​ម្ចាស់​ នរោត្តម​ រណ​ឬ​ទ្ធិ​ ប្រធាន​គណបក្ស​ហ៊ុន​ស៊ិ​ន​ប៉ិច​ ដែល​ទើបតែ​ទទួល​បាន​កៅអី​នៅ​ក្នុង​រដ្ឋសភា​មិន​ទាន់​បាន​មួយ​ខែ​ផង​នោះ​ កាលពី​ម្សិលមិញ​បាន​ស្នើ​សុំ​ជំនួយ​ពី​រដ្ឋាភិបាល​ចិន​ ដើម្បី​គាំទ្រ​ដល់​គណបក្ស​រាជា​និយម​ដែល​កំពុង ...

Andrew Nachemson and បែន សុខហ៊ាន
http://bit.ly/2BDLh5z

បក្ស ៤ ចូលរួម​ការ​បោះឆ្នោត​ព្រឹទ្ធសភា ខណៈ គជប ប្រតិកម្ម​នឹង​ការ​ផ្សាយ​របស់​អាស៊ីសេរី

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គជប) បាន​ប្រកាស​ឲ្យ​ដឹង​ថា​មាន​តែ​គណបក្ស​ ៤ ​ប៉ុណ្ណោះ ដែល​ចូលរួម​ប្រកួត​ការ​បោះឆ្នោត​ព្រឹទ្ធសភា​អាណត្តិ​ទី​ ៤ នៅ​ខែ​កុម្ភៈ​ឆ្នាំ​ក្រោយ​ខណៈ​ស្ថាប័ន​មួយ​នេះ​ក៏​បាន​​​ប្រតិកម្ម​ចំពោះ​ការ​ផ្សាយ​ព័ត៌មាន​របស់​វិទ្យុ​អាស៊ី​សេរី​ផង ...

នៀម ឆេង
http://bit.ly/2DLrOkX

លោក ហ៊ុន សែន ប្តេជ្ញា​មិន​ឲ្យ​បរទេស​បំផ្លាញ​សន្តិភាព​ ទោះ​ក្នុង​តម្លៃ​ណា​ក៏ដោយ

លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ប្តេជ្ញា​មិន​ឲ្យ​បរទេស​ ឬ​ក្រុម​ណា​បំផ្លាញ​សន្តិភាព​ទោះ​ក្នុង​តម្លៃ​ណា​ក៏ដោយ​ ដែល​លោក​អះអាង​ថា​ជា​ការ​រក​បាន​ដោយ​លំបាក​ហើយ​ថា​ កម្ពុជា​មិន​ត្រូវ​ការ​ដក​ដង្ហើម​តាម​អុកស៊ីហ្ស៊ែន​របស់​នរណា​ឡើយ​ ប៉ុន្តែ​មន្រ្តី​នៃ​អតីត​បក្ស ...

បែន សុខហ៊ាន
http://bit.ly/2BLdQ59

លោក​ ហ៊ុន សែន ប្រកាស​ឈប់​ជ្រលក់​មាត់​នឹង​បក្ស​ប្រឆាំង​តែ​បើក​ផ្លូវ​ឲ្យ​មន្ត្រី​បក្ស​ចូល​ស្រុក

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ពី​ម្សិលមិញ​បាន​ប្រកាស​ឈប់​ជ្រលក់​មាត់​ ឬ​ផ្តល់​យោបល់​អំពី​ការ​បង្កើត​គណបក្ស​ថ្មី​សម្រាប់​អតីត​មន្ត្រី​បក្ស​ប្រឆាំង​ឲ្យ​ចូលរួម​ការ​បោះឆ្នោត​ឆ្នាំ​ក្រោយ បន្ទាប់ពី​មាន​ប្រតិកម្ម​ហើយ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​មន្ត្រី​ ១១៨ ​រូប​ដែល​ភៀស​ខ្លួន​ទៅ​ក្រៅ ...

បែន សុខហ៊ាន
http://bit.ly/2BafrNn

​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​បោះ​ឆ្នោត​ឱ្យ​លោក​ ផាត់​ ស៊ី​កាន​ ជា​ប្រធាន​

​លោក​ ផាត់​ ស៊ី​កាន​ នាយខុទ្ទកាល័យ​ ត្រូវ​បាន​ជាប់​ឆ្នោត​ជា​ប្រធាន​ថ្មី​នៃ​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​ ក្រោយ​ពី​គណបក្ស​នេះ​បាន​ធ្វើ​សមាជ​មួយ​កាលពី​ថ្ងៃអាទិត្យ​នៅ​ក្នុង​ខេត្តកណ្តាល​។​ លោក​ ស៊ី​កាន​ អាយុ​ ៦៤​ ឆ្នាំ​ត្រូវ​បាន​ជ្រើស​តាំងធ្វើ​ជា​ប្រធាន ...

ឃី សុវុទ្ធី
http://www.khmertimeskh.com/5096715/beehive-social-democratic-party-votes-phat-sikan-president/

នាយក​រដ្ឋមន្ត្រី​ជំរុញ​ឱ្យ​មានការ​បង្កើត​គណបក្ស​ថ្មី​

​កាលពី​ម្សិលមិញ​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​លើក​ឡើង​ថា​សមាជិក​នៃ​គណបក្ស​នយោបាយ​ដែល​ត្រូវ​បាន​រំលាយ​អាច​ប្រមូលផ្តុំ​គ្នា​ដើម្បី​បង្កើត​គណបក្ស​នយោបាយ​ថ្មី​មួយ​ ក្រោយ​ពី​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។​ ...

ម៉ៃ ទិត្យធារ៉ា
http://www.khmertimeskh.com/5096511/pm-urges-new-parties-form/

​គណបក្ស​ចំនួន​បួន​ចូលរួម​ក្នុង​ព្រឹទ្ធសភា​

​គណបក្ស​ភ្លើងទៀន​ មិន​បាន​ចុះ​ឈ្មោះ​ចូលរួម​ក្នុង​ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា​នា​ពេល​ខាង​មុខ​នោះ​ទេ​ ប៉ុន្តែ​គណបក្ស​បួន​ទៀត​នឹងចូល​រួមដែលរាប់បញ្ចូល​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​។​ លោក​ សោម សូរី​ដា​ អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ ...

ឃី សុវុទ្ធី
http://www.khmertimeskh.com/5096168/four-parties-join-senate-race/

លោក​ ហ៊ុន សែន ​ថា​ការ​បោះឆ្នោត​មិន​តម្រូវ​ឲ្យ UN ​ទទួល​ស្គាល់​ទេ

មួយ​ថ្ងៃ​បន្ទាប់ពី​សហភាព​អឺរ៉ុប​ប្រកាស​ផ្អាក​ជំនួយ​សម្រាប់​រៀបចំ​ការ​បោះឆ្នោត​ឆ្នាំ​ ២០១៨ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​កាលពី​ម្សិលមិញ​បាន​ប្រកាស​ថា​រាជរដ្ឋាភិបាល​មាន​ទុន​គ្រប់គ្រាន់​សម្រាប់​​ដំណើរការ​បោះឆ្នោត ហើយ​បាន​អះអាង​ថា​កម្ពុជា​មិន​តម្រូវ​ឲ្យ​អង្គការ​សហប្រជាជាតិ ឬ​ថ្នាក់ដឹកនាំ​ប្រទេស​ដទៃ​ចុះ​ហត្ថលេខា​ទទួល​ស្គាល់ ...

បែន សុខហ៊ាន
http://bit.ly/2zdZuqY

គ.ជ.ប ឆ្លើយតប​នឹងការ​សម្រេច​ព្យួរជំនួយ​របស់​សហភាព​អឺរ៉ុប

ក្រោយ​ពី​ការ​ប្រកាស​ព្យួរ​​ជំនួយ​ គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប)​ បាន​ចោទ​សួរ​សហភាព​អឺរ៉ុប (EU) ​ចំពោះ​ការ​វាយ​តំលៃ​របស់​ខ្លួន​ពី​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​ ២០១៨​ ថា​មិន​មាន​លក្ខណៈ​សេរី ត្រឹមត្រូវ និង​ យុត្តិធម៌​ ដោយ ...

បែន សុខហ៊ាន
http://bit.ly/2BmzBY5

សម្តេច​សង្ឃ ទេព វង្ស អំពាវនាវ​ឲ្យ​ព្រះសង្ឃ​បោះឆ្នោត​ឲ្យ​បក្ស​ប្រជាជន

ព្រះតេជគុណ ទេព វង្ស ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​សម្ដេច​សង្ឃ​នៅ​កម្ពុជា​ពី​ម្សិលមិញ​អំពាវនាវ​ឲ្យ​ព្រះសង្ឃ​នៅ​ទូទាំង​ប្រទេស​ចូលរួម​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ (CPP) បន្ទាប់ពី​ព្រះអង្គ​ធ្លាប់​បាន​អំពាវនាវ​កាលពី​ឆ្នាំ​ ២០១៤ ​កុំ​ឲ្យ​ព្រះសង្ឃ​បោះឆ្នោត ឬ​ចូលរួម​ក្នុង​សកម្មភាព​ការ​​បោះឆ្នោត ដោយ​ជំរុញ​ឲ្យ ...

សុទ្ធ គឹមសឿន
http://bit.ly/2jRxcdZ

អាមេរិក​ព្រមាន​ថា វិធានការ​បន្ថែម​អាច​នឹង​កើត​មាន​ចំពោះ​កម្ពុជា ​នា​ពេល​ខាង​មុខ

ឧបការីរង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​លោក W. Patrick Murphy បាន​ថ្លែង​ជា​លក្ខណៈ​ការទូត ប៉ុន្តែ​រឹងមាំ​ចំពោះ​រដ្ឋាភិបាល​កម្ពុជា ក្នុង​អំឡុង​កិច្ចពិភាក្សា​សារព័ត៌មាន​តុ​មូល​កាលពី​ម្សិលមិញ​ដោយ​ព្រមាន​ថា វិធានការ​បន្ថែម​អាច​នឹង​កើត​មាន​នាពេល​ខាង​មុខ ហើយ​ប្តូរ​ការ​ផ្តោត​ពី​ទំនាក់ទំនង​របស់​អាមេរិក​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ទៅ​ជា​ទំនាក់ទំនង ...

Andrew Nachemson
http://bit.ly/2yvH29K

EU ប្រកាស​ផ្អាក​ជំនួយ​សម្រាប់​រៀបចំ​ការ​បោះឆ្នោត​ឆ្នាំ​ ២០១៨

សហភាព​អឺរ៉ុប​ប្រចាំ​ទីក្រុង​ភ្នំពេញ​កាលពី​ម្សិលមិញ​បាន​ប្រកាស​ព្យួរ​ជំនួយ​សម្រាប់​ការ​រៀបចំ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​ដែល​បាន​គ្រោង​ទុក​នៅ​ថ្ងៃ​ទី​ ២៩ ខែ​កក្កដា​ឆ្នាំ​ ២០១៨ ដោយសារ​តែ​មិន​មាន​ជំនឿ​ទៅ​លើ​ភាព​គួរ​ជឿ​បាន​នៃ​ដំណើរការ​ប្រព្រឹត្ត​ទៅ​នៃ ...

បែន សុខហ៊ាន and វង្ស សុខេង
http://bit.ly/2yk2vSP

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ​​ផ្តើម​រៀបចំ​បេក្ខជន​ឈរ​តំណាងរាស្ត្រ

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​( GDP) ​ដែល​ថ្នាក់ដឹកនាំ​មួយ​ចំនួន​កើត​ចេញ​ពី​អតីត​ថ្នាក់ដឹកនាំ​អង្គការ​សង្គម​ស៊ីវិល បាន​អះអាង​កាលពី​ម្សិលមិញ​ថា​នឹង​ដាក់​តំណាង​ឈរ​ឈ្មោះ​ទូទាំង​ប្រទេស ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​គណបក្ស​កាន់​អំណាច​ក្នុង​ការ​បោះឆ្នោត​ជាតិ​នា​ខែ​កក្កដា​ឆ្នាំ ២០១៨ ខាង​មុខ​នេះ​ក្រោយពី​គណបក្ស ...

បែន សុខហ៊ាន
http://bit.ly/2B6oy4I

គណបក្ស​សំបុកឃ្មុំ គ្រោង​ធ្វើ​សមាជ​ជ្រើស​រើស​ថ្នាក់​ដឹក​នាំ​ថ្មី

សមាជ​ជ្រើស​រើស​ប្រធាន​គណ​បក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជា​ធិប​តេយ្យ ​(BSDP) គ្រោង​នឹង​ធ្វើ​​នៅ​ថ្ងៃ​១៧​ ធ្នូ​ខាង​មុខ​នេះ បន្ទាប់​ពី​លោក​ស្រី ​ហួន ​ផាន់​ណា​រី​ បាន​ប្រកាស​លា​លែង​ពី​ប្រធាន​បក្ស​កាល​ពី​ចុង​ខែ​មុន​ ខណៈ​អនុប្រ​ធានក៏ ...

សុទ្ធ គឹមសឿន
http://bit.ly/2Ah6txo

សភា​គាំទ្រ​មន្ត្រី​ គ.ជ.ប និង តំណាងរាស្ត្រ​ថ្មី

រដ្ឋសភា​ដែល​ដឹកនាំ​ដោយ​លោក​ ហេង សំរិន បាន​បោះឆ្នោត​ឲ្យ​លោក នុត សុខុម អតីតមន្ត្រី​​មកពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ជា​អនុប្រធាន​ គ.ជ.ប លោក ហ៊ែល សារ៉ាត់ អតីតមន្ត្រី​គណបក្ស​សញ្ជាតិ​កម្ពុជា និង​លោក​ ឌឹម សុវណ្ណារុំ អតីត​អនុប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ជា​សមាជិក​ជំនួស​អតីតមន្ត្រី​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​លាលែង​​ក្រោយ​បក្ស​ខ្លួន​ត្រូវ​រំលាយ​។ ...

បែន សុខហ៊ាន
http://bit.ly/2AkbJ7z

សមាជិកគ.ជ.បថ្មីត្រូវបានអនុម័ត

រដ្ឋសភាបានអនុម័តការជំនួសសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចំនួនបីរូបកាលពីម្សិលមិញ ហើយក៏បានទទួលស្គាល់សមាជិកថ្មីចំនួន ១៦ រូបមកពីគណបក្សប្រជាជនកម្ពុជាផងដែរ។ ...

ឃួន ណារីម
http://www.khmertimeskh.com/5094772/new-nec-members-approved/

គ.ជ.ប បង្កើត​ក្រុម​ព័ត៌មាន​ដើម្បី​វាយបក​ការ​រិះគន់

គ.ជ.ប បាន​សម្រេច​បង្កើត​ក្រុម​ការងារ​ប្រតិកម្ម​ព័ត៌មាន​មួយ​ដើម្បី​ទប់ស្កាត់ និង​វាយបក​រាល់​ចំណុច​រិះគន់​ស្រប​ពេល​ដែល​មាន​ការ​រិះគន់​ និង​វាយប្រហារ​កាន់តែ​ច្រើន​ឡើង​លើ​ស្ថាប័ន គ.ជ.ប ក្រោយ​ពី​មាន​ការ​រំលាយ​គណបក្ស​ប្រឆាំង​ហើយ​តំណាង​ពី​គណបក្ស​ប្រឆាំង​បាន​ដើរ​ចេញ​ពី​ស្ថាប័ន​កំពូល​មួយ ...

នៀម ឆេង និង Andrew Nachemson
http://bit.ly/2ktBgnH

គណៈកម្មាធិការ​អចិន្រៃ្តយ៍​ទទួល​យក​បេក្ខជន​ ៣ ​រូប​ឲ្យ​ចូល​ គជប

​គណៈកម្មាធិការ​អចិន្រៃ្តយ៍​រដ្ឋសភា​ដែល​ដឹកនាំ​ប្រជុំ​ដោយ​លោក ហេង សំរិន ប្រធាន​រដ្ឋសភា​បាន​អនុម័ត​កាលពី​ម្សិលមិញ​ដោយ​ទទួល​យក​បេក្ខជន​ ៣ ​រូប​ជា​សមាជិក​ថ្មី​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (​គ.ជ.ប​) ​ជំនួស​អតីតមន្ត្រី​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​លាលែង ប៉ុន្តែ​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ថា ...

បែន សុខហ៊ាន
http://bit.ly/2j50B3S

គ​.​ជ​.​ប​ បង្ហាញ​ឈ្មោះ​អនាគត​តំណាងរាស្ត្រ​ជំនួស​ CNRP

​គ​.​ជ​.​ប​ បាន​បញ្ចេញ​ឈ្មោះ​អនាគត​តំណាងរាស្ត្រ​ចំនួន​៤៤​រូប​ជំនួស​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ ខណៈ​អាសនៈ​ចំនួន​១១​ទៀត​ នៅ​មិន​ទាន់​សម្រេច​ថា​ នឹង​ត្រូវ​ប្រគល់​ទៅ​ឱ្យ​គណបក្ស​ណា​នៅឡើយ​ បន្ទាប់​ពី​គណបក្ស ...

នៀម ឆេង
http://bit.ly/2mZlIck

អតីត​មន្ត្រី​បក្ស​ប្រឆាំង​ចុះ​ចូល​នឹង​បក្ស​កាន់​អំណាច​ច្រើន​ឡើង

គិត​មក​ត្រឹម​ថ្ងៃ​ទី​ ២០ ខែ​វិច្ឆិកា​ម្សិលមិញ​ចំនួន​អតីត​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ហើយ​បាន​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ចំនួន​សរុប​ ៣៩០ ​នាក់​ក្នុង​នោះ​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ ៣៥៦ ​នាក់​ដែល​មាន​មេឃុំ​ចៅសង្កាត់​ ៣៣ ​នាក់​ជំទប់​ទី ...

នៀម ឆេង
http://bit.ly/2mMOCMC

​សមាជិក​៣​រូប​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ដាក់​ពាក្យ​លាលែង​ពី​ គ​.​ជ​.​ប​

​សមាជិក​ចំនួន​ ៣​ រូប​ក្នុង​ចំណោម​ ៤​ រូប​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដាក់​ពាក្យ​លាលែង​ពី​តំណែង​ នៅ​គណៈ​កម្ម​ធិ​ការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គ​.​ជ​.​ប​)​ ក្រោយ​ពី​មានការ​រំលាយ​គណបក្សប្រឆាំង​ ដោយ​យក​អាសនៈ ...

សុទ្ធ គឹមសឿន
http://bit.ly/2hNHL3O

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

mg8g6
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!