ព័ត៌មាន​

គោលនយោបាយ​វិស័យ​សុខាភិបាល​ CPP​ នឹងធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​ដោយ​សុខភាព​ល្អ​

មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​សុខាភិបាល បាន​ថ្លែង​ឱ្យដឹងពី​គោល​​នយោបាយ​វិស័យ​សុខាភិបាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​នឹង​ពង្រឹង និង​ពង្រីក​វិស័យនេះ ដើម្បី​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​កម្ពុជា​រស់នៅ​ប្រកបដោយ​សុវត្ថិភាព និង​មាន​សុខភាព​ល្អ​។​ ...

ជា សុខនី
https://www.postkhmer.com/national/2023-07-17-0844-252403.html

សង្គមស៊ីវិល និងបក្សប្រឆាំងបដិសេធចូលរួមស្តាប់ក្រសួងយុត្តិធម៌ពន្យល់ពីវិសោធកម្មរដ្ឋធម្មនុញ្ញ

ក្រុមអង្គការសង្គមស៊ីវិល និងគណបក្សប្រឆាំងដែលបានជំទាស់នឹងវិសោធនកម្មរដ្ឋធម្មនុញ្ញដែលទើបអនុម័តថ្មីៗនេះ បានឱ្យដឹងថាពួកគេមិនចូល​រួម​ស្តាប់ការ​ពន្យល់ពីការកែប្រែមាត្រាមួយចំនួន ដែលរៀបចំដោយក្រសួងយុត្តិធម៌នៅសប្តាហ៍នេះទេ។ ...

ស៊ន សារ៉ាត និង ស៊ើង និមល់
https://khmer.cambojanews.com/ngos-and-political-parties-say-they-wont-attend-justice-ministry-explanation-of-new-constitutional-amendments/

គ​.​ជ​.​ប ជួបពិភាក្សា​ជាមួយ​តំណាង​គណបក្សនយោបាយ​ចំនួន ​៣​ និង​តំណាង​អង្គ​ការខុម ហ្វ្រែល អំពី​ការកែប្រែ​កំណត់ហេតុ​នៃ​ការរាប់​សន្លឹកឆ្នោត​

អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) កាលពី​ថ្ងៃទី​១៤ ខែមករា​នេះ បាន​ជួបពិភាក្សា​ជាមួយ តំណាង​គណបក្សនយោបាយ​ចំនួន ៣ និង​តំណាង​អង្គការ​ខុមហ្វ្រែល​អំពី​ការកែប្រែ​លើ​កំណត់ហេតុ​នៃ​ការរាប់​សន្លឹកឆ្នោត (​ទម្រង់​បែបបទ ១១០២) ដើម្បី​កាត់បន្ថយ​នូវ​កំហុសឆ្គង​មួយចំនួន​ដែល​ធ្លាប់មាន​ការឆកល្វែង​ដែល​កើតឡើង​ដោយ​អ​ចេតនា​របស់​មន្ត្រី​ការិយាល័យ​បោះឆ្នោត គណៈកម្មការ ...

វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-01-15-1013-230108.html

បក្ស​ខ្លះ​កំពុង​ត្រៀម​អ្នក​បន្តវេន​បេក្ខភាព​នាយករដ្ឋមន្ត្រី បន្ទាប់ពី​ CPP ​រំលេច​ឈ្មោះ​អ្នក​បន្តវេន

គណបក្ស​នានា​បាន​​ប្រកាស​ត្រៀម​លក្ខណសម្បត្តិ​​សម្រាប់​ដាក់​អ្នក​បន្តវេន​បេក្ខភាព​នាយករដ្ឋមន្ត្រី ដើម្បី​ចូលរួម​ប្រកួតប្រជែង​ជាមួយ​នឹង​អនាគត​បេក្ខជន​នាយករដ្ឋមន្ត្រី​របស់​គណបក្ស​កាន់អំណាច​​ បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី​ប្រកាស​ដាក់​លោក ហ៊ុន ម៉ាណែត និង​យុវជន​ផ្សេងទៀត​ជា​អនាគត​បេក្ខភាព​នាយករដ្ឋមន្ត្រី​បន្ទាប់ពី​លោក​។ ...

នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2021-12-08-0908-228003.html

បក្ស​នយោបាយ​ ២ ​​ទៀត​បង្ហាញ​ជំហរ​គាំទ្រ​ និង​ចូលរួម​ក្នុង​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​ និង​ផ្ដល់យោបល់ តែ​មិន​ទាន់​សម្រេច​ផ្លូវការ

មេដឹកនាំ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន និង​គណបក្ស​មាតុភូមិ​យើង​បាន​អះអាង​កាលពី​ម្សិលមិញ​ដោយ​បាន​បង្ហាញ​ជំហរ​គាំទ្រ​ និង​ចូលរួម​ក្នុង​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​ និង​ផ្ដល់យោបល់ តែ​នៅ​មិន​ទាន់​ទទួល​បាន​ការអនុម័ត​ពី​មន្ត្រី​នៅក្នុង​គណបក្ស​របស់​ក្រុម​ខ្លួន​នៅ​ឡើយ​ទេ​។ ...

បែន សុខហ៊ាន
https://bit.ly/2Np8NJj

CPP និង​បក្ស​ផ្សេង​ទៀត​អបអរ​លេខ​រៀង​គណបក្ស ​ខណៈ GDP ភ្ញាក់ផ្អើល

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្តែង​ការអបអរសាទរ ចំពោះ​ការចាប់ឆ្នោត​កំណត់​លេខ​រៀង​គណបក្ស​នយោបាយ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា CPP របស់​លោក​ទទួល​បាន​លេខ​រៀង​ទី​ ២០ ខណៈ​ដែល​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន GDP បាន​សម្តែង​ការភ្ញាក់ផ្អើល​ដោយ​ទទួល​បាន​លេខ​រៀង​ទី ៧ ជា​លេខ​រៀង​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ចំណោម​គណបក្ស​នយោបាយ ...

បែន សុខហ៊ាន
https://bit.ly/2spxdsL

លោក​ ហ៊ុន សែន បញ្ជា​ឲ្យ​មន្ត្រី​សម្រួល​ដល់​បក្សនយោបាយ ទើប​តែ​បង្កើត​ថ្មី និង​ចំអក​ដាក់​អតីត​មេបក្ស​ប្រឆាំង​ដែល​តែង​លើក​ពី​សម្ពាធ​សហគមន៍​អន្តរជាតិ

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន កាលពី​ម្សិលមិញ​បាន​បញ្ជា​ឲ្យ​មន្ត្រី​របស់​ខ្លួន​ «​សម្រួល​» ​និង​ «​បង្ក​លក្ខណសម្បត្តិ​» ​ងាយស្រួល​ដល់​គណបក្ស​នយោបាយ​ទើប​តែ​បង្កើត​ថ្មី​ដែល​មាន​បំណង​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ជាតិ​នា​ខែ​កក្កដា​ខាង​មុខ ហើយ​ក៏​ហាក់​ដូចជា​ចំអក​ដាក់​អតីត ...

បែន សុខហ៊ាន
https://bit.ly/2FUFSIr

GDP​ សម្រេច​ចូលរួម​ក្នុង​ការ​បោះ​ឆ្នោតជាតិ​នា​ខែកក្កដា​

ចាប់តាំងពី​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​មក​ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ដែល​កំពុង​មាន​ភាព​រីក​ចម្រើន​ បាន​ជួប​បញ្ហា​លំបាក​ និង​ភាព​រលូន​ដូច​គ្នា​។​ មនុស្ស​ជា​ច្រើន​បាន​អំពាវនាវ​ឱ្យ​ពួក​គេ​ធ្វើ​ពហិការ​ការ​បោះ​ឆ្នោត​ ដែល​លែង​មាន​ប្រជាធិបតេយ្យ​ពេញលេញ​ នា ...

Andrew Nachemson និង យន់ ស៊ីនាត
https://www.phnompenhpost.com/national-post-depth-politics/middle-way-outside-shot-gdp-members-see-victory-july-election

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន មានគោល​នយោបាយ​កាត់​បន្ថយ​ក្រសួង​រដ្ឋយ៉ាង​ច្រើន​ត្រឹម​១៥​

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) ដែលត្រៀម​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​ ២០១៨ ​នេះ​ ​អះអាងថា​ គោលនយោបាយ​របស់ខ្លួន ​គឺ​កាត់បន្ថយ​ក្រសួង​របស់​រដ្ឋ​ មក​ត្រឹម​យ៉ាងច្រើន១៥ ​ប៉ុណ្ណោះ​ ដើម្បី​ដើម្បី​កាត់បន្ថយ​ការចំណាយ​របស់​រដ្ឋ​លើ​ការងារ​មិនចាំបាច់។ ...

បែន សុខហ៊ាន
http://bit.ly/2BvTLLc

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​អំពាវនាវ​ឱ្យ​អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​បោះ​ឆ្នោត​

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ (GDP)​ ដែល​មាន​ធនធានមនុស្ស​មក​ពី​អង្គការ​សង្គម​ស៊ី​វិល​បាន​និង​កំពុង​អំពាវនាវ​ឱ្យ​អ្នកបោះឆ្នោត​គាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ឱ្យ​ចូលរួម​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ខែកក្កដា​ខាង​មុខ​ ដើម្បី​ឱ្យ​មាន​សំឡេង​គណបក្សប្រឆាំង​មួយ​ដ៏​ពិតប្រាកដ​ ខណៈ​ដែល ...

បែន សុខហ៊ាន និង Ananth Baliga
http://bit.ly/2BsUvRn

GDP ​ចេញ​ផ្សាយ​គោលនយោបាយ ​សម្រាប់​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ជាតិ

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​​ (GDP) ​ដែល​ជា​បក្ស​មាន​ថ្នាក់​ដឹកនាំ​មួយ​ចំនួន​ជា​​ថ្នាក់ដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​ពី​ម្សិលមិញ​បាន​ចេញ​ផ្សាយ​គោលនយោបាយ​សម្រាប់​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ជាតិ​នា​ឆ្នាំ​ក្រោយ និង​មាន​សុទិដ្ឋិនិយម​ខ្ពស់​ចំពោះ​ការ​ប្រកួត​ប្រជែង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ...

បែន សុខហ៊ាន
http://bit.ly/2Cu1IWG

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ​​ផ្តើម​រៀបចំ​បេក្ខជន​ឈរ​តំណាងរាស្ត្រ

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​( GDP) ​ដែល​ថ្នាក់ដឹកនាំ​មួយ​ចំនួន​កើត​ចេញ​ពី​អតីត​ថ្នាក់ដឹកនាំ​អង្គការ​សង្គម​ស៊ីវិល បាន​អះអាង​កាលពី​ម្សិលមិញ​ថា​នឹង​ដាក់​តំណាង​ឈរ​ឈ្មោះ​ទូទាំង​ប្រទេស ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​គណបក្ស​កាន់​អំណាច​ក្នុង​ការ​បោះឆ្នោត​ជាតិ​នា​ខែ​កក្កដា​ឆ្នាំ ២០១៨ ខាង​មុខ​នេះ​ក្រោយពី​គណបក្ស ...

បែន សុខហ៊ាន
http://bit.ly/2B6oy4I

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​របស់​លោក​ កែម​ ឡី​ មាន​វត្ត​មាននៅ​ក្នុង​ការ​បោះ​ឆ្នោត​

​បន្ទាប់​ពី​បេក្ខភាព​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​សម្រាប់​ការ​បោះ​ឆ្នោត​ឃុំ​-​សង្កាត់​ខាង​មុខ​ បាន​អង្គុយ​នៅ​ក្នុង​ទីស្នាក់ការ​គណបក្ស​ក្នុង​រាជធានី​ភ្នំពេញ​សម្រាប់​សមាជ​មុន​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ពួក​គេ​បាន​អោន​គោរព​បិតា​ស្ថាបនិក​នៅ​ក្នុង​ការ ...

George Wright និង សេក ឧត្តម
https://www.cambodiadaily.com/news/kem-ley-lives-grassroots-democracy-party-elections-130233/

កូនប្រុស​នាយក​រដ្ឋមន្ត្រី​​លេចមុខ​ក្នុង​កិច្ចការ​នយោបាយ​កាន់តែ​ច្រើន​

​ទន្ទឹម​នឹង​កា​រវិ​វត្ត​នៃ​វ័យ​របស់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន​ កិច្ច​ពិភាក្សា​កាន់តែ​ច្រើន​បាន​លេចឡើង​អំពី​ការ​បន្តវេន​របស់​កូនប្រុស​លោក​ សម្រាប់​ការ​ដឹកនាំ​ប្រទេស​នេះ​ទៅ​ថ្ងៃ​អនាគត​។​កូនប្រុស​ពីរ​នាក់​ដែល​កំពុង​ទ​ទូល​បានការ​ចាប់អារម្មណ៍​កាលពី​មួ ...

Chea Vannak
http://www.khmertimeskh.com/news/16893/pm---s-sons-begin-to-take-center-stage/

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) សង្ឃឹមនឹងឈ្នះកៅអីច្រើននៅសភា

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) ដែលមានលោក ប៉ែន​សំអ៊ីនជាអគ្គលេខាធិការ បានឱ្យដឹងកាលពីថ្ងៃពុធថា គណបក្សថ្មីរបស់លោកមានគោលបំណង ទទួលបានការឈ្នះអាសនៈរដ្ឋសភាឱ្យបានគ្រប់គ្រាន់ក្នុងការបោះឆ្នោតឆ្នាំ ២០១៨ ដើម្បីក្លាយជាកត្តាសំខាន់ខណៈពេលដែលគណបក្សកាន់អំណាចនិងគណបក្សប្រឆាំងមិនមាឈ្នះកៅអីគ្រប់គ្រាន់ក្នុងសភា។ ...

Alex Willemyns
https://www.cambodiadaily.com/news/grassroots-party-hopes-to-play-kingmaker-in-national-assembly-93264/

បញ្ហាជម្លោះព្រំដែនបានប្រែក្លាយទៅជា "ការប្រលងប្រជែងលើប្រជាប្រិយភាព "

កាលពីចុងសប្តាហ៍នេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋានដែលទើបបានបង្កើតថ្មីបានអំពាវនាវដល់គណបក្សនយោបាយធំទាំងពីរក្នុងប្រទេស ឱ្យគិតគូរពីផលប្រយោជន៍ជាតិមុនផលចំណេញនយោបាយផ្ទាល់ខ្លួន ទន្ទឹមនឹងការផ្សព្វផ្សាយឯកសារស្តីអំពី រចនាសម្ព័ន្ធផ្ទៃក្នុង និងបទបញ្ជាក្រមសីលធម៌ក្នុងបក្សរបស់ខ្លួន។ ...

Chea Takihiro
http://www.khmertimeskh.com/news/14481/---border-dispute-turned-into-popularity-contest---/

គណបក្សថ្មីចូលរួមកាន់តែសកម្មក្នុងឆាកនយោបាយជាតិ

កាលពីម្សិលមិញ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន(GDP) ដែលទើបនឹងបង្កើតឡើងនាពេលថ្មីៗនេះ បានចូលរួមកាន់តែសកម្មក្នុងឆាកនយោបាយ តាមរយៈការឈានចូល មួយជំហានថ្មីនៃការប្រកាសតែងតាំងអ្នកនាំពាក្យប្រចាំគណបក្សរបស់ខ្លួន។ .. ...

Pav Suy
http://www.khmertimeskh.com/news/14353/new-party-takes-a-new-step/

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​យល់ព្រម​ចុះបញ្ជី​គណបក្ស​នយោបាយ​ថ្មី​ពីរ​

ឧបនាយករដ្ឋមន្ត្រី ​ និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ស​ ខេ​ង​ បាន​យល់ព្រម​ចុះបញ្ជី​គណបក្ស​ថ្មី​ពីរ​ គឺ​គណបក្ស​ប្រជាធិបតេយ្យ​ថ្នាក់​មូលដ្ឋាន​ និង​គណបក្ស​សាមគ្គី​ខ្មែរ​ ដើម្បី​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​/​សង្កាត់​ ឆ្នាំ​២០១៧​ខាង​មុខ​ និង​ ការ​បោះ​ឆ្នោតជាតិ​ឆ្នាំ​២០១៨​។ ...

បុគ្គលិកសារព័ត៌មាន The Cambodia Herald​
http://thecambodiaherald.com/cambodia/interior-minister-approves-registration-for-two-new-political-parties-8803

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​​​ជ្រើស​រើសសហសេវិក​​​ចាស់​​​ឲ្យ​​​ធ្វើ​​​​​​ប្រធាន

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) ​​​ជា​គំនិត​ផ្ទាល់​របស់​លោក កែម ឡី ប្រធាន​ក្រុម​​​​​​តស៊ូ​មតិ​ “ខ្មែរ​ដើម្បី​ខ្មែរ” បាន​​ធ្វើ​សមាជ​លើក​ដំបូង​របស់​ខ្លួន​ក្នុង​រាជធានី​ភ្នំពេញ ដោយ​​​បោះ​​​​​​ឆ្នោត​ជ្រើស​រើស​លោក យ៉េង វីរៈ សហ​សេវិក​ ...

ម៉ិច ដារ៉ា
http://www.cambodiadailykhmer.com/news/26771/

នៅ​ប្រទេស​កម្ពុជា​ គណបក្ស​នយោបាយ​ថ្មី​បង្ហាញមុខ​ចូលរួម​ប្រកួត​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨

​កាលពី​ថ្ងៃ​សៅរ៍​ សកម្មជន​សិទ្ធិ​មនុស្ស​ និង​អ្នក​ស្រាវជ្រាវ​សង្គម​មួយ​ក្តាប់​តូច​ បាន​រួម​គ្នា​បង្កើត​គណបក្ស​នយោបាយ​មួយ​ ដើម្បី​ចូលរួម​ប្រកួត​ក្នុង​ការ​បោះ​ឆ្នោតជាតិ​ឆ្នាំ​២០១៨​ បើ​ទោះបីជា​អ្នកវិភាគ​នយោបាយ​មួយ​រូប​និយាយ​ថា​ គណបក្ស​តូចៗ​ទាំង​នោះ​ពិបាក​នឹង​ឈ្នះ ...

បុគ្គលិកសារព័ត៌មាន Xinhuanet News
http://news.xinhuanet.com/english/2015-08/02/c_134472537.htm

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន នឹង​​​​រៀប​ចំ​សមាជលើក​​​ដំបូង​​​​របស់​​​ខ្លួន​​​នៅ​​​ថ្ងៃអាទិត្យ​​​

គណបក្ស​ប្រជាធិបតេយ្យ​មូល​ដ្ឋាន “Gras-​​​s​​​roots Democratic Party” (GDP)​ជា​ការ​បង្កើត​ឡើង​របស់​លោក កែម ឡី អ្នក​វិភាគ​នយោ​​​បាយ​​​ និង​ជា​ស្ថាបនិក​ក្រុម​តស៊ូ​មតិ​ “ខ្មែរ​​ដើម្បី​ខ្មែរ” ​នឹង​រៀបចំ​សមាជ​លើក​​​ដំបូង​​​របស់​ខ្លួន​នៅ ...

អេឡិក វិល្លីមមីនស៍
http://www.cambodiadailykhmer.com/news/26695/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

s5JRd
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!