រដ្ឋាភិបាល

ការ​កាប់​ឈើ​នៅ​តែ​បន្ត​កើតឡើង​នៅ​ភ្នំ​ក្រវាញ

ខណៈដែលរដ្ឋាភិបាលកំពុងតែធ្វើការផ្ទេរមន្ត្រីរដ្ឋបាលព្រៃឈើដើម្បីបង្កើនប្រសិទ្ធភាពការងារនោះអង្គការក្រៅរដ្ឋាភិបាលបានរកឃើញឈើប្រមាណជា ៥០ ម៉ែត្រគុបនៅក្នុងតំបន់ជួរភ្នំក្រវាញក្នុងខេត្តពោធិ៍សាត់។ មន្ត្រី ៥ នាក់របស់អង្គការប្រឆាំងអំពើពុករលួយទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋបានកំពុងតែចុះអង្កេតបទល្មើសព្រៃឈើនៅតំបន់ជួរភ្នំក្រវាញចាប់តាំងពីថ្ងៃអង្គារម្សិលម៉្ងៃ។ ក្នុងនោះពួកគេបានរកឃើញឈើប្រណីត និងឈើប្រភេទលេខ ១ នៅជាច្រើនកន្លែងនៅក្នុងស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់ដែលមានចម្ងាយប្រមាណជា ២០ គីឡូម៉ែត្រពីភូមិអ្នកស្រុក។ ...

ផាក់ ស៊ាងលី
http://bit.ly/2bPSW4d

ក្រសួង​ ជំរុញ​មន្ទីរ​ទេសចរណ៍​សហការ​អង្គភាព​ពាក់ព័ន្ធ​រៀបចំ​សន្តិសុខ តាម​ឆ្នេរ

ក្រសួងទេសចរណ៍ណែនាំដល់មន្ទីរទេសចរណ៍គ្រប់ខេត្តនៃតំបន់ឆ្នេរសមុទ្រត្រូវបន្តជំរុញកិច្ចសហការឲ្យបានសកម្មជាងមុនជាមួយអង្គភាពជំនាញពាក់ព័ន្ធដើម្បីធានាឲ្យបាននូវសន្តិសុខសុវត្ថិភាព សណ្ដាប់ធ្នាប់ និងអនាម័យនៅតាមឆ្នេរខ្សាច់កម្សាន្ត ស្របពេលមានភ្ញៀវទេសចរបានលង់ទឹកសមុទ្រជាបន្តបន្ទាប់ ដោយសារបញ្ហាអាកាសធាតុ។ សេចក្តីណែនាំរបស់របស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ឃុន ស្ដីពីការពង្រឹងការគ្រប់គ្រងឆ្នេរខ្សាច់កម្សាន្តក្នុងខេត្តតំបន់ឆ្នេរសមុទ្រ ចុះថ្ងៃទី២៣ ខែសីហា បានលើកឡើងថា កន្លងមក រាជរដ្ឋាភិបាល គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និងក្រសួងទេសចរណ៍ ធ្លាប់បានដាក់ចេញនូវបទដ្ឋានគតិយុត្តិជាច្រើនពាក់ព័ន្ធនឹងការគ្រប់គ្រងតំបន់ឆ្នេរ ប៉ុន្តែការអនុវត្តនៅពុំទាន់មានប្រសិទ្ធភាពនៅឡើយ។ ...

ប៉ិច សុធារី
http://bit.ly/2bCZ8AA

កម្ពុជា​ នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ប្រជុំ​ប្រេង​កាត​អាស៊ាន ​នៅ​ខែ​ក្រោយ

មន្ត្រីជាន់ខ្ពស់របស់ក្រសួងរ៉ែ និងថាមពល បានប្រាប់កាសែត ខ្មែរថាមស៍ កាលពីថ្ងៃពុធ ឲ្យដឹងថា កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំសមាជិកក្រុមប្រឹក្សាប្រេងកាតអាស៊ាន លើកទី ៤២ (ASCOPE) ស្របពេលដែលប្រទេសនេះស្ថិតនៅក្នុងដំណើរការអភិវឌ្ឍនៃឧស្សាហកម្មប្រេង និងតម្លៃប្រេងជាសកលត្រូវបានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ។ បើយោងតាម លោក ម៉េង ស័ក្តិធារ៉ា រដ្ឋលេខាធិការនៃក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា កិច្ចប្រជុំនេះនឹងត្រូវធ្វើឡើងនៅក្នុងខេត្តសៀមរាប ក្នុងខែកញ្ញា ខាងមុខនេះ និងមានការចូលរួមពីសមាជិកទាំងអស់ចំនួនដប់របស់ក្រុមហ៊ុនប្រេងកាតរដ្ឋដើម្បីពិភាក្សាអំពីបញ្ហាការអភិវឌ្ឍនៅក្នុងឧស្សាហកម្មប្រេងឥន្ធនៈនេះ។ ...

ម៉ៃ គុណមករា
http://bit.ly/2c98zIu

គិតត្រឹមខែមិថុនាទ្រព្យសកម្មនៅក្នុងប្រព័ន្ធធនាគារកម្ពុជាបច្ចុប្បន្នកើនដល់ ២៥.៦ ពាន់លានដុល្លារអាមេរិក

ទ្រព្យសកម្មនៅក្នុងប្រព័ន្ធធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុកម្ពុជាបច្ចុប្បន្នបានកើនឡើងដល់ ២៥.៦ ពាន់លានដុល្លារអាមេរិកគិតត្រឹមខែមិថុនា ឆ្នាំ ២០១៦ ដែលជាកំណើន ២៣.៣ ភាគរយក្នុងរយៈពេល១២ខែចុងក្រោយនេះ នេះបើយោងតាមរបាយការណ៍ពីរឆ្នាំម្តងរបស់ធនាគារជាតិកម្ពុជា ឬធនាគារកណ្តាល កាលពីថ្ងៃអង្គារ។ ...

ស៊ិនហ័រ
http://www.shanghaidaily.com/article/article_xinhua.aspx?id=332556

ក្រុមហ៊ុន Rosatom និងក្រុមប្រឹក្សាកម្ពុជាជួបពិភាក្សាលើកិច្ចការរួមគ្នាជាលើកទីមួយ

ក្រុមហ៊ុនថាមពលនុយក្លេអែរ Rosatom ដែលជាក្រុមហ៊ុនរបស់រដ្ឋាភិបាលរុស្ស៊ី និងក្រុមប្រឹក្សាសម្រាប់ការអភិវឌ្ឍប្រកបដោយចិរភាពរបស់កម្ពុជានៅថ្ងៃនេះ បាននិយាយថា ពួកគេបានប្រារព្ធការជួបពិភាក្សាការងារគ្នាជាលើកដំបូងដើម្បីការអនុវត្តកិច្ចសហប្រតិបត្តិការថាមពលនុយក្លេអែរ។ ...

Rosatom Asia Pte Ltd
http://www.eco-business.com/press-releases/rosatom-cambodias-national-council-in-first-working-meeting/

ក្រសួង​​​​សរសើរ​ការ​ប្រឡង​បាក់ឌុប​​ថា​​​​​​​​​​​​ជោគជ័យ​ ហើយ​​​​​​​​​​​​ថា​​​​​​គ្មាន​​​​​​​​​ការ​​លួច​ចម្លង

នៅពេលឆ្នាំទី៣ នៃការប្រឡងមធ្យមសិក្សាទុតិយភូមិទូទាំងប្រទេសដែលត្រូវបានរឹតបន្តឹងខ្លាំងបានឈានដល់ទីបញ្ចប់កាលពីម្សិលមិញ ក្រសួងអប់រំបានច្រានចោលភ័ស្តុតាងដែលបង្ហាញថា មានការព្យាយាមលួចចម្លងយ៉ាងរាលដាល ហើយបានប្រកាសការប្រឡងនេះថាជាជោគជ័យមួយ។ ...

ជេនណែល រ៉េតខា​ និង ផាន់ ស៊ូមី
http://www.cambodiadailykhmer.com/33815

គ្រួសារនៅខេត្តត្បូងឃ្មុំទទួលបានកម្មសិទ្ធិដីពីនាយករដ្ឋមន្ត្រី

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចចិត្តកាត់ដីពីសម្បទានដីសេដ្ឋកិច្ច និងដីសម្បទានចម្ការកៅស៊ូជាអនុបយោគផ្តល់ឱ្យទៅភូមិជាង ១,០០០ នាក់នៅក្នុងខេត្តត្បូងឃ្មុំ ស្រុកមេមត់ នេះបើយោងតាមក្រសួងរៀបចំដែនដី។   ...

វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/28859/families-to-receive-land-titles/

រដ្ឋាភិបាលស្នើអាស៊ាន​​​ជាថ្មីកុំឲ្យ​​​បញ្ចូល​​​ជម្លោះ​​​សមុទ្រ​​​ចិនខាង​​​ត្បូង

មន្ត្រីបានឲ្យដឹងកាលពីម្សិលមិញថា  រដ្ឋសភានឹងធ្វើញត្តិទៅបណ្ដាមន្ត្រីអាស៊ាន ដើម្បីស្នើសុំពួកគេកុំឱ្យដាក់បញ្ចូលជម្លោះសមុទ្រចិនខាងត្បូងក្នុងសេចក្ដីថ្លែងការណ៍រួមដែលនឹងចេញក្នុងពេលដ៏ខ្លីខាងមុខ ជាចំណាត់ការមួយដែលអ្នកវិភាគ និងអ្នកការទូតមួយចំនួននិយាយថា ជាថ្មីម្ដងទៀតវានឹងគំរាមដល់សាមគ្គីភាពរបស់តំបន់។ ...

ឃួន ណារិម និង BEN PAVIOUR
http://www.cambodiadailykhmer.com/33819

នគរបាល​បង្កើត​ក្រុម​សន្តិសុខ​ ដើម្បី​ការពារ​ការ​បោះឆ្នោត

អគ្គស្នងការរងនគរបាលជាតិលោក គៀត ច័ន្ទថារិទ្ធ នឹងធ្វើជាប្រធានក្រុមប្រចាំការអចិន្រៃ្តយ៍របស់លេខាធិការដ្ឋាននៃគណៈបញ្ជាការសន្តិសុខអចិន្រៃ្តយ៍ដើម្បីដោះស្រាយបញ្ហាសន្តិសុខក្នុងអំឡុងការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោតនាពេលខាងមុខហើយក្រុមនេះបានសម្រេចលើការដាក់ «ភ្នាក់ងារសន្តិសុខជាតិ» សម្រាប់ការការពារអ្នកបោះឆ្នោត។ ...

ម៉ិច ដារ៉ា
http://bit.ly/2bMwn0H

ក្រសួង​នឹង​ដាក់​ផលិតផល ១០ ប្រភេទ​ដើម្បី​លើក​កម្ពស់​កសិកម្ម​ខ្នាត​តូច

ក្រសួងសេដ្ឋកិច្ច និងសហព័ន្ធស្រូវអង្ករកម្ពុជាកាលពីថ្ងៃម្សិលមិញបានពិភាក្សាជាមួយគម្រោងមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) ដើម្បីត្រួតពិនិត្យលើគម្រោងជំរុញទីផ្សារសម្រាប់កសិករខ្នាតតូច (AIMS) រយៈពេល ៥ ឆ្នាំដែលគ្រោងនឹងប្រើប្រាស់ថវិកា ៨៥ លានដុល្លារក្នុងការលើកកម្ពស់ផលិតផលកសិកម្ម ១០ ប្រភេទ។ ...

ចេង សុខហ័ង
http://bit.ly/2bfWnCZ

ការ​ចាក​ចេញពី​ Brexit​ នឹង​មិន​ប៉ះពាល់​ដល់​ទំនាក់ទំនង​រវាង​កម្ពុជា​នោះ​ទេ

​​ឯកអគ្គរាជទូត​អង់គ្លេស​កាលពី​ម្សិលមិញ​ បាន​បញ្ជាក់​ជា​ថ្មី​ម្តងទៀត​ដល់​រដ្ឋាភិបាល​កម្ពុជា​ថា​ លទ្ធផល​នៃ​ការ​ចាក់​ចេញពី​សហភាព​អឺរ៉ុប​នា​ពេល​ថ្មីៗ​នេះ​ និង​ការ​ផ្លាស់​ប្តូរ​គណៈរដ្ឋមន្ត្រី​ដោយ​បក្ស​កាន់​អំណាច​ នឹង​មិន​មាន​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​មក​លើ​ទំនាក់ទំនង ...

រស់ ចាន់វាសនា
http://www.khmertimeskh.com/news/28856/brexit-won---t-affect-ties--says-uk-ambassador/

ធនាគារជាតិ ត្រៀម​ទទួល​ការ​វាយ​តម្លៃ​លើ​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់

ធនាគារជាតិនៃកម្ពុជា បានបើកកិច្ចប្រជុំត្រៀមទទួលការវាយតម្លៃអញ្ញមញ្ញ (រៀបចំជាមុន) លើកទី២លើការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មពីក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិក (APG) ដែលនឹងត្រូវធ្វើឡើងនៅចុងឆ្នាំនេះ។ កិច្ចប្រជុំនេះរៀបចំឡើងដោយអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា សហការជាមួយក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិក ក្នុងគោលបំណងពិភាក្សាអំពីដំណើរនៃការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មនៅប្រទេសកម្ពុជា។ កិច្ចប្រជុំត្រៀមវាយតម្លៃអញ្ញមញ្ញនឹងពិភាក្សាពីការពង្រឹងក្របខ័ណ្ឌគតិយុត្តិ និងយន្តការអនុវត្តច្បាប់ទៅលើការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងផ្តល់រាល់ព័ត៌មានដល់ APG ដើម្បីឲ្យការវាយតម្លៃទទួលបានជោគជ័យនៅចុងឆ្នាំនេះ។ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម បានឲ្យដឹងថា កម្ពុជា បានទទួលការវាយតម្លៃពី APG ម្តងរួចមកហើយកាលពីឆ្នាំ២០០៧ ដែលពេលនោះកម្ពុជា ទទួលបានលទ្ធផលមិនល្អ ដោយសារតែកម្ពុជា ខ្វះខាតនូវប្រព័ន្ធច្បាប់ បទប្បញ្ញត្តិ និងយន្តការនៃការអនុវត្តច្បាប់ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ លោកទេសាភិបាលបញ្ជាក់ថា រដ្ឋាភិបាល នឹងបន្តសហការជាមួយស្ថាប័នអន្តរជាតិជាលក្ខណៈទ្វេភាគីក្តី ពហុភាគីក្តីក្នុងប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ ...

សុខ ចាន់
http://bit.ly/2blgsGX

ក្រសួង​ដែនដី​សុំ​ឲ្យ​អាមេរិក​ជួយ​ក្រុម​ការងារ​ដោះស្រាយ​វិវាទ​ដីធ្លី

រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់លោក ជា សុផារ៉ា បានស្នើដល់ឯកអគ្គរដ្ឋទូតអាមេរិកពិនិត្យលទ្ធភាពផ្តល់ជំនួយហិរញ្ញប្បទានជាថវិកាលើកទឹកចិត្តដល់ក្រុមការងារដោះស្រាយវិវាទដីធ្លីដែលកំពុងបំពេញការងារដោះស្រាយវិវាទដីធ្លីខណៈដែលក្រសួងប្រកាសថាបញ្ហាជម្លោះដីធ្លីនៅសល់ ៨០០ ករណីទៀតនៅទូទាំងប្រទេស។ កាលពីល្ងាចថ្ងៃចន្ទលោក ជា សុផារ៉ា បានអនុញ្ញាតឲ្យលោក William A. Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន។ ...

សែន ដាវីត
http://bit.ly/2bM1YPO

ក្រសួង​​​ពិចារណា​​​សំណើ​​​របស់​​​រដ្ឋាភិបាល​​​តួក​​​គី ​​​ដែល​សុំ​​​ឲ្យ​​​បិទ​​​សាលាហ្សាម៉ាន់

ក្រសួងការបរទេសបានបញ្ជាក់កាលពីម្សិលមិញថា ខ្លួនកំពុងតែពិនិត្យឡើងវិញលើសំណើការទូតរបស់រដ្ឋាភិបាលតួកគីដែលស្នើសុំឲ្យបិទសាលាហ្សាម៉ាន់ ក្នុងរាជធានីភ្នំពេញ ដោយសារសាលានេះជាប់សង្ស័យ ថាមានទំនាក់ទំនងជាមួយអង្គការមួយដែលត្រូវបានបន្ទោសចំពោះរដ្ឋប្រហារមិនបានសម្រេចកាលពីខែមុននៅក្នុងប្រទេសនេះ។ ...

ឃី សុវុឌ្ឍី និង Ben Paviour
http://www.cambodiadailykhmer.com/33798

រដ្ឋាភិបាល គ្រោង​បង្កើន​ពន្ធ​បារី និង​ស្រាបៀរ ដើម្បី​បង្កើន​ចំណូល​​ទ្រទ្រង់​ការងារ​បរិស្ថាន

រដ្ឋាភិបាលកម្ពុជា កំពុងពិចារណាបង្កើនពន្ធលើតម្លៃផលិតផលបារី និងស្រាបៀរដើម្បីបង្កើនចំណូលថវិកាសម្រាប់យកទៅគាំទ្រការងារការពារបរិស្ថាន។ នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន នៅក្នុងវេទិកាការពារ និងអភិរក្សធនធានធម្មជាតិ នៅវិមានសន្តិភាព កាលពីម្សិលមិញ បានថ្លែងថា ថវិកាដែលទទួលបានពីការបង្កើនពន្ធលើផលិតផលបារី និងស្រាបៀរ បន្ថែមនេះ នឹងអាចត្រូវប្រើសម្រាប់ការងារបរិស្ថាន ដោយមិនយកទៅប្រើប្រាស់ក្នុងសម្រាប់ថវិកាសម្រាប់បើកប្រាក់ខែដល់មន្ត្រីរាជការឡើយ។ ...

ជា វណ្ណៈ
http://bit.ly/2bBQiBK

លោក​ ហ៊ុន ​សែន ​ទទួល​ស្គាល់​កំហុស​របស់​លោក​ក្នុង​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​ដែល​ត្រូវ​បាន​បំផ្លាញ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រើប្រាស់វេទិកាជាង ៤ ម៉ោងជាលើកដំបូងកាលពីថ្ងៃម្សិលមិញនៅវិមានសន្តិភាពដើម្បីស្តាប់ «ពាក្យពិត» ពីសកម្មជនបរិស្ថាន និងអង្គការក្រៅរដ្ឋាភិបាលដែលធ្វើការពាក់ព័ន្ធទៅនឹងកិច្ចការពារធនធានធម្មជាតិនៅកម្ពុជា។ ក្នុងនោះក៏មានការចូលរួមពីអង្គទូត និងសិល្បករដែលស្រឡាញ់បរិស្ថានផងដែរ។ ...

ផាក់ ស៊ាងលី and Jack Davies
http://bit.ly/2bBMO20

៨​ខែ​ដើម​ឆ្នាំ​រោងចក្រ​កាត់ដេរ​៧០​បិទ​ទ្វា​រដោយសារ​ស្ថានភាព​នយោបាយ

រោងចក្រកាត់ដេរប្រមាណ៧០ដែលជាសមាជិករបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានបិទសង្វាក់ផលិតកម្មក្នុង ៨ខែឆ្នាំនេះ ដោយសារតែភាពមិនប្រាកដប្រជានៃស្ថានភាពនយោបាយក្នុងស្រុក ភាពតានតឹងនៃការប្រកួតប្រជែងពីបណ្តាប្រទេសជិតខាង និងបាតុកម្មខុសច្បាស់មួយចំនួន។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់នៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា។ ...

សុខ ចាន់
http://bit.ly/2bL3O4v

រដ្ឋមន្ត្រី​ថា​ការ​ប្រឡង​ប្រសើរ​ ខណៈ​នៅ​មាន​ការ​យក​ប៊្រុយយ៉ុង​ចូល

រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាបានថ្លែងថាការប្រឡងថ្នាក់ទី ១២ មានភាពប្រសើរឡើងជារៀងរាល់ឆ្នាំចាប់តាំងពីកំណែទម្រង់ឆ្នាំ ២០១៤ ខណៈកាលពីម្សិលមិញប៊្រុយយ៉ុង និងឧបករណ៍អេឡិចត្រូនិកដែលសិស្សយកចូលក្នុងមណ្ឌលប្រឡងនៅតែត្រូវចាប់បាន។ ...

ឃុត សុភចរិយា
http://bit.ly/2beC4aB

ក្រុម​មួយ​ទាមទារ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ នៅ​បរទេស​មាន​សិទ្ធិ​បោះឆ្នោត

ក្រុមមួយដែលធ្វើយុទ្ធនាការដើម្បីឲ្យមានអភិបាលកិច្ចល្អប្រសើរកាលពីម្សិលមិញបានទាមទារសមាជិកសភារបស់ប្រទេសកម្ពុជាជំរុញរដ្ឋាភិបាលឲ្យអនុញ្ញាតឲ្យប្រជាជនកម្ពុជាដែលរស់នៅបរទេសអាចបោះឆ្នោតបានហើយក៏អំពាវនាវឲ្យមានការអនុវត្តតឹងរ៉ឹងជាងមុនផងដែរចំពោះច្បាប់ទេសន្តរប្រវេសន៍នៅក្នុងប្រទេសនេះ។ ...

ម៉ិច ដារ៉ា
http://bit.ly/2bICRgx

គណបក្ស​ប្រជាជន​ និង​គណ​បក្ស​​​​សង្គ្រោះជាតិ​ប្រកាន់​ជំហរ​ផ្ទុយ​គ្នា​​​ស្រឡះ​​​ទាក់ទិន​​អន្តោ​ប្រវេសន៍​​

ដោយប្រកាសថា មានជនអន្តោប្រវេសន៍ជាង១៦០.០០០នាក់ កំពុងរស់នៅក្នុងប្រទេសកម្ពុជា ដោយគ្មានឯកសារត្រឹមត្រូវ ក្រសួងមហាផ្ទៃបានគូសបញ្ជាក់កាលពីថ្ងៃសុក្រថា ខ្លួននឹងផ្ដល់ឱកាសដល់ជនអន្តោប្រវេសន៍ភាគច្រើនក្នុងចំណោមក្រុមនេះឱ្យរស់នៅក្នុងប្រទេសនេះ ខណៈគណបក្សប្រឆាំងជំរុញឱ្យបណ្ដេញពួកគេចេញទាំងអស់។ ...

ឃួន ណារិម
http://www.cambodiadailykhmer.com/33782

ក្រុមអ្នកបរិស្ថានត្រូវបានផ្តល់ឳកាស​ឱ្យចូលចូលរួមក្នុងវេទិកាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

ជាមួយនឹងក្តីសង្ឃឹមដែលលាយឡំជាមួយនឹងក្តីមន្ទិល ក្រុមអ្នកបរិស្ថានមកពីជុំវិញប្រទេសកម្ពុជានឹងមានឱកាសមួយដែលមិនធ្លាប់មានពីមុនមក ដោយចូលរួមជាទស្សនិកជនជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែននៅថ្ងៃនេះ។ សកម្មជនសង្គមស៊ីវិលប្រមាណ ៥០០ នាក់ ត្រូវបានអញ្ជើញចូលរួមនៅក្នុងវេទិការជាតិលើកទីមួយនៅរាជធានីភ្នំពេញ ស្តីពីការការពារ និងការអភិរក្សធនធានធម្មជាតិ ដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែននឹងអញ្ជើញជាអធិបតីនៅក្នុងវេទិការនេះ។ សកម្មជនទាំងអស់នោះ នឹងមានឱកាសដើម្បីផ្តល់សេចក្តីថ្លែងការណ៍នៅមុខលោកនាយករដ្ឋមន្ត្រី និងមន្ត្រីរដ្ឋាភិបាលកំពូលផ្សេងទៀត។  ...

គង់ មេត្តា និង Cristina Maza
http://www.phnompenhpost.com/national/environmental-groups-given-chance-address-pm-hun-sen-forum

IPAC នឹង​បញ្ជ្រាប​ពី​ការ​យល់​ដឹង​កម្មសិទ្ធិ​បញ្ញា

ខណៈប្រទេសកម្ពុជានៅមានភាពកម្សោយក្នុងការការពារកម្មសិទ្ធិបញ្ញាហើយផលិតផលថតចម្លងជាច្រើនត្រូវបានលក់នៅក្នុងទីផ្សារសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា (IPAC) ដែលទើបនឹងបង្កើតថ្មីកំពុងស្វែងរកការសហការជាមួយក្រសួងពាក់ព័ន្ធដើម្បីបង្កើនភាពយល់ដឹងអំពីការរក្សាសិទ្ធិក្នុងចំណោមសាធារណៈ និងសហគ្រិន។ ...

ចេង សុខហ័ង
http://bit.ly/2bzhzEW

កម្ពុជា និង​ឥណ្ឌា គ្រោង​បើក​ពិព័រណ៍​ពាណិជ្ជកម្ម​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី

កម្ពុជានិងឥណ្ឌាគ្រោងរៀបចំពិព័រណ៍ពាណិជ្ជកម្មនៅពាក់កណ្តាលខែកញ្ញា ខាងមុខ ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីដែលទំហំការដោះដូរពាណិជ្ជកម្មទាំងពីរប្រទេសនៅទាបនៅឡើយ។ ការរៀបចំពិព័រណ៍ពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌា ដែលគ្រោងធ្វើនៅភ្នំពេញ នឹងក្លាយជាជំនួបដ៏ធំដែលមានការចូលរួមពីបណ្តាធុរកិច្ចជន និងអ្នកវិនិយោគ ភាគច្រើនជាសមាជិកនៃសភាពាណិជ្ជកម្មរបស់កម្ពុជា និងឥណ្ឌា និងដើម្បីផ្តល់ឱកាសដល់បណ្តាពាណិជ្ជករនៃប្រទេសទាំងពីរ ក្នុងការដោះដូរពាណិជ្ជកម្មទៅវិញទៅមក។ នេះបើយោងតាមព័ត៌មាននៅលើគេហទំព័រក្រសួងពាណិជ្ជកម្ម។ ...

ជា វណ្ណៈ
http://bit.ly/2bFGzHU

សូត្រកម្ពុជា ប៉ះពាល់ដោយសារខ្វះពលកម្ម និងការនាំចូលពីបរទេស

ឧស្សាហកម្មសូត្រកម្ពុជាបានធ្លាក់ចុះក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះដោយសារតែកង្វះខាតកម្លាំងពលកម្មនិងការហូរចូលសរសៃអំបោះសូត្រនិងផលិតផលសូត្រជាច្រើនទៀតមកពីប្រទេសជិតខាងខណៈក្រសួងពាណិជ្ជកម្ម កំពុងតែដុតដៃដុតជើងក្នុងការផ្សព្វផ្សាយ និងជំរុញដល់អ្នកផលិតសរសៃអំបោះសូត្រ និងសូត្រដើម្បីផ្គត់ផ្គង់ទីផ្សារ និងស្វែងរកទីផ្សារជូនអ្នកផលិតសូត្រផងដែរ។ ...

សុខ ចាន់
http://bit.ly/2boumcM

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

uKaP6
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!