រដ្ឋាភិបាល

នាយក​រដ្ឋ​មន្ត្រី​គាំទ្រ​ការ​ពិនិត្យ​លើ​ក្រុមហ៊ុន​ប្រមូល​សំរាម​ឡើង​វិញ

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​អង្គារ បាន​សម្តែង​នូវ​ការ​គាំទ្រ​ដល់​ការ​ពិនិត្យ​ឡើង​វិញ​លើ​ក្រុមហ៊ុន​ដឹក​ជញ្ជូន និង​ប្រមូល​សំរាម បន្ទាប់ពី​ក្រុមហ៊ុន​ប្រមូល​សំរាម​ទទួល​បរាជ័យ​មិន​អាច​ធ្វើ​ឲ្យ​លទ្ធផល​ការងារ ប្រមូល​សំរាម​របស់​ខ្លួន​បាន​ល្អ​ប្រសើរ​ឡើង។ ...

វង្ស សុខេង
http://bit.ly/1EIMhCA

ចំនួន​អ្នក​ជាប់​ឃុំ​កើន​ឡើង ៣,០៧ ភាគរយ​នៅ ឆ្នាំ​២០១៤

ចំនួន​អ្នក​ជាប់​ឃុំ​នៅ ឆ្នាំ​២០១៤ មាន​ជាង ១៥០០០ នាក់ ដែល​ចំនួន​នេះ​មាន​ការ​កើន​ឡើង​ជាង​ឆ្នាំ​ចាស់ ៣,០៧% ធ្វើ​ឲ្យ​គ្រប់​មណ្ឌល​អប់រំ​កែប្រែ និង​ពន្ធនាគារ​ទូទាំង​ប្រទេស នៅតែ​បន្ត​ប្រឈម​នឹង​ភាព​ចង្អៀត​ណែន។ នេះ​បើ​តាម​របាយ​ការណ៍​របស់​ក្រសួង​មហាផ្ទៃ។ នៅ​ក្នុង​របាយ​ការណ៍​ស្តីពី​លទ្ធផល​ការងារ ឆ្នាំ​២០១៤ និង​ទិសដៅ ...

ប៉ិច សុធារី
http://bit.ly/1M4qaIQ

NBC បង្កើន​លើក​កម្ពស់​ការ​ប្រើ​ប្រាស់​ប្រាក់​រៀល

ធនាគារ​ជាតិ​នៃ​កម្ពុជា (NBC) កំពុង​ជំរុញ​ការ​លើក​កម្ពស់​ការ​ប្រើ​ប្រាស់​រូបិយប័ណ្ណ​ក្នុង​ស្រុក​ដើម្បី ​បង្កើន​ការ​ធ្វើ​បដិ​ដុល្លារ​នីយកម្ម​សម្រាប់​ស្ថិរភាព​កំណើន​សេដ្ឋកិច្ច។ យោង ​តាម​ការ​ប្រកាស​ព័ត៌មាន NBC នឹង​រៀបចំ​សន្និសីទ​ម៉ាក្រូ​សេដ្ឋកិច្ច​លើក ទី២ របស់​ខ្លួន​ស្ដីពី​ការ​អភិវឌ្ឍ​ទីផ្សារ​ហិរញ្ញវត្ថុ​ដើម្បី​រួម​ចំណែក​លើក​ កម្ពស់ ...

ម៉ៃ គុណមករា
http://bit.ly/1DA1mCe

នាយក​រដ្ឋ​មន្ត្រី ថា​កម្មករ​ធ្វើ​ការ​ថែម​ម៉ោង​មិន​លើស​ពី ២ ម៉ោង

បញ្ហា​យូរ​អង្វែង​ស្តីពី​ការងារ​បន្ថែម​ម៉ោង​ជ្រុល​ហួស​ហេតុ ដែល​កម្មករ​រោងចក្រ​កាត់​ដេរ ត្រូវ​បាន​លើក​ឡើង​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ក្នុង​សុន្ទរកថា​មួយ នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​កាលពី​ម្សិលមិញ។ ក្នុង​អំឡុង​ពេល​ថ្លែង​សុន្ទរកថា ក្នុង​ឱកាស​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៅ​សាកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង នៅ​កោះ ...

មុំ គន្ធា និង Sean Teehan
http://bit.ly/1BjMH2L

ការ​បង្រ្កាប​បទ​ល្មើស​ជួញ​ដូរ​មនុស្ស​កើន​ឡើង​ជាង​ឆ្នាំ​មុន

យោង​តាម​របាយ​ការណ៍​របស់​ក្រសួង​មហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា​​ ក្នុង​ឆ្នាំ​ ២០១៤ ​សមត្ថកិច្ច​ស្រាវ​ជ្រាវ​បង្រ្កាប​បទ​ល្មើស​ជួញ​ដូរ​មនុស្ស​និង​អាជីរកម្ម​ផ្លូវ​ភេទ​បាន ​៩៤ ​លើក​ក្នុង​នោះ​ឃាត់​ខ្លួន​មនុស្ស​ ១១៩ នាក់​និង​សង្រ្គោះ​ជន​រង​គ្រោះ​បាន​ ៣៥២ ​នាក់។ ...

សែន ដាវីត
http://bit.ly/1BjZmCT

សកម្មជន​ការពារ​ធម្មជាតិ​តំបន់​អារ៉ែង អាឡិច ត្រូវ​បាន​ចាប់​ខ្លួន

សកម្ម​ជន​ការពារ​ធម្មជាតិ​ក្នុង​តំបន់​ជាយ​អារ៉ែង​ ខេត្ត​កោះកុង​ដ៏​លេចធ្លោ លោក អាឡិច​ហ្សង់ដ្រូ ហ្គន់​សាឡេស ដេវិតសិន ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ហើយ​នៅ​ភោជនីយ​ដ្ឋាន​មាត់​ទន្លេ ខាង​ត្បូង​ផ្សារ​រាត្រី តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ីសុវត្ថិ នៅ​ម៉ោង​ប្រមាណ ១ រសៀល​ថ្ងៃ​ចន្ទ​នេះ គឺ​ប៉ុន្មាន​ម៉ោង បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ជា​សាធារណៈ គាំទ្រ ...

បុគ្គលិកសារព័ត៌មាន ភ្នំពេញប៉ុស្តិ៍
http://bit.ly/1BbfHJW

ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នឹង​ជួប​ប្រធាន​សាលា​ដំបូង​​រាជធានី​ភ្នំពេញ​ដែល​ត្រូវ​បណ្តេញចេញ​

កាលពី​ថ្ងៃ​ច័ន្ទ​ ឱម​ យុិន​ទៀង​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​និយាយ​ថា​ ក្នុង​ស​ប្តា​ហ៍​នេះ​ លោក​នឹង​ជួប​ជាមួយនឹង​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដែល​ត្រូវ​បាន​បណ្តេញចេញ​។​​ ...

បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://www.thecambodiaherald.com/cambodia/anti-graft-chief-to-meet-ousted-phnom-penh-court-president-8222

កម្ពុជា​ស្វែងរក​ឲ្យ​មានការ​លើកលែង​ទោស​ដល់​ស្ត្រី​ក្នុង​ពន្ធនាគារ​ជាមួយនឹង​កូន​

បន្ទាប់​ពី​ការ​ចេញផ្សាយ​របាយការណ៍​ដោយ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ ដែល​រិះគន់​ថា​អាជ្ញាធរ​មិន​អើពើ​នឹង​កុមារ​ក្នុង​ពន្ធនាគារ​ជាមួយនឹង​ម្តាយ ​ នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​ ហ៊ុន​ សែន​ និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា​ រដ្ឋាភិបាល​របស់​លោក​នឹង​ស្នើ​សុំ​ឲ្យ​មានការ​លើក​លែង​ទោស ...

ម៉ម​ មុនីរតន៍
http://www.rfa.org/english/news/cambodia/pardons-for-jailed-women-with-children-02232015165148.html

កម្ពុជា​យល់ព្រម​គាំទ្រ​កងកម្លាំង​រក្សា​សន្តិភាព​អាស៊ាន​ស្នើ​ដោយ​ម៉ា​ឡេ​ស៊ី​

ប្រទេស​កម្ពុជា​បាន​យល់ព្រម​គាំទ្រ​ឲ្យ​មានការ​បង្កើត​កងកម្លាំង​រក្សា​ សន្តិភាព​អាស៊ាន​ស្នើ​ដោយ​ប្រទេសម៉ា​ឡេ​ស៊ី​  ដែល​កើត​ចេញពី​កង​កម្លាំង​នៃ​ប្រទេស​ទាំង​១០​របស់​អាស៊ាន​ ដើម្បី​បម្រើ​ក្នុង​ក្រប​ខណ្ឌ​នៃ​អង្គការសហប្រជាជាតិ​។​​ ...

M. Kumar
http://www.thestar.com.my/News/Nation/2015/02/23/Asean-Hisham-Peackeeping/

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​និង​ក្រុ​​ម​ហ៊ុន​ចំនួន​៩​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​

កាលពី​ថ្ងៃ​ច័ន្ទ​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ និង​ក្រុ​ម​ហ៊ុន​ចំនួន​៨​ ព្រមទាំង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​ បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​ និង​បង្កើត​វប្បធម៌​ បរិស្ថាន​ និង​វិនិយោគ​តម្លាភាព​។​​ ...

បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://www.thecambodiaherald.com/cambodia/anti-corruption-unit-nine-companies-sign-mou-to-fight-corruption-8224

តុលាការ​ក្រុង​ភ្នំពេញ​លើក​ពេល​​សវនាការ​ទាក់​ទិន​នឹង​ការ​ប៉ះទង្គិច​គ្នា​​នៅ​ទីលាន​ប្រជាធិបតេយ្យ

តុលាការ​ក្រុង​ភ្នំពេញ​​​បាន​លើក​ពេល​សវនាការ​មនុស្ស​​១១​នាក់ ​​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​នេះ ក្នុង​នោះ​មាន​​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក មាជ សុវណ្ណារ៉ា ដែល​ជាប់​ចោទ​ពីបទ​កុបកម្ម​ និង​បទ​ល្មើស​ផ្សេង​ទៀត​ទាក់​ទិន​នឹង​ការ​ប៉ះទង្គិច​គ្នា ...

ម៉ិច ដារ៉ា
http://www.cambodiadailykhmer.com/news/22840/

អ្នក​នាំ​ពាក្យ​បដិសេធ​រឿង​កាត់​ប្រាក់​បៀវត្សរ៍​ពល​ទាហាន

កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ចេញ​លិខិត​ច្រាន​ចោល​ចំពោះ​ការ​ចោទ​ប្រកាន់​មន្ត្រី​របស់​ខ្លួន​ម្នាក់​ថា បាន​កាត់​ប្រាក់​ពី​ពល​ទាហាន​ក្នុង​ម្នាក់​ពី ១២ ទៅ ១៣ ម៉ឺន​រៀល ដោយបាន​បញ្ជាក់​ថា ប្រាក់​ដែល​កាត់​នោះ​គឺជា​ប្រាក់​ហូប​ឬ​ប្រាក់​ម្ហូប មិន​មែន​កាត់​ប្រាក់​បៀវត្សរ៍​ដូច​ការ ...

ប៉ិច សុធារី
http://bit.ly/1zyExNW

អតីត​ប្រធាន​សាលា​ដំបូង​រាជធានី​ឲ្យ​រថយន្ត​ស៊េរី​ទំនើប​ដែល​​រឹបអូស​បាន​ទៅកូន​ប្រុស​របស់​ខ្លួន​

នគរ​បាល​ជាតិ​​បានលើក​ឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍មួយ​កាលពី​ម្សិលមិញ​ ​​ថា អតីត​ប្រធាន​សាលា​ដំបូង​រាជធានី​ដែល​ត្រូវ​បាន​ដក​តំណែង​​កាលពី​សប្ដាហ៍​មុន ជុំវិញ​ការ​ចោទ​ប្រកាន់​ពីបទ​ប្រព្រឹត្តអំពើ​ពុក​រលួយ​ដ៏ធំ​បាន​ឲ្យ​រថយន្ត​ ស៊េរី​ទំនើប​មួយគ្រឿង​ទៅ​កូន ...

ហៃ ពិសី
http://www.cambodiadailykhmer.com/news/22828/

ភាព​ស្ទាក់​ស្ទើរ​របស់​រដ្ឋាភិបាល​​ក្នុង​ការ​និរទេស​សកម្មជន​​​​អង្គការ​មាតា​ធម្មជាតិ​

មន្ត្រី​អន្តោប្រវេសន៍​ម្នាក់​បាន​និយាយ​​កាលពី​ម្សិលមិញ​ថា នាយកដ្ឋាន​របស់​លោក​​រង់ចាំ​បទ​បញ្ជា​ពី​ប្រធាន​នាយកដ្ឋាន​របស់​ខ្លួន​មុន​ ឈាន​ដល់​ការ​បណ្ដេញ​សកម្មជន​បរិស្ថាន​លោក អាឡិច ហ្គន់ហ្សាឡេស ដាវីដ​សុន(Alex Gonzalez-Davidson) ដែល​ទិដ្ឋាការ​របស់​លោក​​​ត្រូវ​រដ្ឋាភិបាល​បដិសេធ​មិន​បន្ត​ឲ្យ​ទេ បន្ទាប់ពី​វា​បាន​​អស់ ...

ម៉ិច ដារ៉ា និង ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/news/22830/

រដ្ឋមន្ត្រី​ការ​បរទេស​នៃ​ប្រទេស​ហ្វាំ​ង​ឡង់​ប្តេជ្ញា​នឹង​ជួយ​ប្រទេស​កម្ពុជា​

ក្នុង​កំឡុង​កិច្ចប្រជុំ​ជាមួយនឹង​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ រដ្ឋមន្ត្រី​ការ​បរទេស​នៃ​ប្រទេស​ហ្វាំ​ង​ឡង់​ អេក​គី​ ទូ​អូ​មី​អូ​ចា​ បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា​ ប្រទេស​ហ្វាំ​ង​ឡង់​នឹង​បន្ត​ជួយ​ប្រទេស​កម្ពុជា​លើ​គ្រប់​វិស័យ​ដើម្បី​ ចូលរួមចំណែក​អភិវឌ្ឍ​ប្រទេស ...

បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/finlands-foreign-minister-vows-to-help-cambodia-8215

ប្រធានាធិបតី​ឡាវ​នឹង​មក​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​នៅស​ប្តា​ហ៍​ក្រោយ​

សេចក្តី​ប្រកាស​ព័ត៌មាន​នៃ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា​ ប្រធានាធិបតី​ឡាវ​ ជុំ​ម៉ា​លី​ សា​យ៉ា​សន​ នឹង​មក​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​កម្ពុជា​ពី​ថ្ងៃ​ទី​២៦​ ដល់​ថ្ងៃ​ទី​២៧​ ខែកុម្ភៈ​ ដើម្បី​បង្កើន​ចំណងទាក់ទង​និង​សហប្រតិបត្តិការ​ទ្វេភាគី​។ ...

បុគ្គលិកសារព័ត៌មាន Shanghai Daily
http://www.shanghaidaily.com/article/article_xinhua.aspx?id=269307

ក្រសួង​អប់រំ​ឲ្យ​គ្រឹះស្ថាន​សិក្សា​រដ្ឋ​ធ្វើ​ស្ថិតិ​បង្គន់ សួន​បន្លែ និង​ទឹក​ស្អាត

ក្រសួង​អប់រំ យុវជន​និង​កីឡា អំពាវនាវ​ឲ្យ​សាលា​បឋម​សិក្សា​និង​មធ្យម​សិក្សា​ចំណេះ​ទូទៅ​ដែល​ជា​ គ្រឹះស្ថាន​សាធារណៈ​របស់​រដ្ឋ រៀបចំ​ស្រង់​ស្ថិតិ​បង្គន់​អនាម័យ សួន​បន្លែ និង​ទឹក​ស្អាត​ផ្ញើ​មក​ក្រសួង​ដើម្បី​ងាយ​សិក្សា​ពី​តម្រូវ​ការ​បន្ថែម ខណៈ​ក្រសួង​យល់​ថា កង្វះ​បង្គន់​អនាម័យ អាច​ធ្វើ​ឲ្យ​សិស្ស​បោះបង់ ...

ឆាយ ច័ន្ទនីដា
http://bit.ly/1AqHhj6

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

Ud2mz
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!