រដ្ឋាភិបាល​ប្រមូល​ចំណូល​ពន្ធ​បាន​ជិត ១,៣ ​ពាន់​លាន​ដុល្លារ

កម្ពុជា​បាន​ប្រមូល​​ប្រាក់​​ចំណូល​ពន្ធ​បាន​ជិត​ ១,៣ ​ពាន់​​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ​ ២០១៥ ដែល​កើនឡើង​ ២៥ ​ភាគរយ​បើ​ធៀប​​​ឆ្នាំ​ ២០១៤ ខណៈ​រំពឹង​ថា​នឹង​កើន​​ដល់​​ ១,៥ ​ពាន់​លាន​ដុល្លារ​នៅ​​​ ២០១៦ ​។ នេះ​បើ​​​តាម​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​។

លោក គង់ វិបុល ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​លើក​ឡើង​ក្នុង​​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី​ «​ពន្ធ​លើ​ប្រាក់​ចំណេញ​ប្រចាំ​ឆ្នាំ​ការ​ដាក់​​លិខិត​ប្រកាស​ពន្ធ​ និង​ការ​ប្រើប្រាស់​បង្កាន់​ដៃ​បញ្ជាក់​ការ​បង់​​ប្រាក់​ពន្ធ​តាម Online​» ​កាលពី​ថ្ងៃ​ម្សិលមិញ​ថា៖ «រដ្ឋាភិបាល​មិន​បង្កើន​អត្រា​ពន្ធ​ទេ​ប៉ុន្តែ​ការ​សម្រេច​បាន​នេះ​​គឺជា​លទ្ធផល​នៃ​ការ​កំណែ​ទម្រង់​របស់​រដ្ឋាភិបាល​ពិសេស​នាយកដ្ឋាន​ពន្ធដារ​ហើយ​វិស័យ​ឯកជន​កាន់តែ​ច្រើន​យល់​ដឹង​ពី​កាតព្វកិច្ច​បង់​ពន្ធ​របស់​ពួកគេ»​​។ …

ស ច័ន្ទដារ៉ា
http://bit.ly/1PjFfZe