ការ​អភិវឌ្ឍ​សង្គម

ធនាគារពិភពលោក​​អនុម័ត​ថវិកា​ប្រមាណ ១១៣​ លាន​ដុល្លារ ​ដើ​ម្បី​សេវា​ថែទាំ​សុខភាព​

ធនាគារពិភពលោក​បាន​អនុម័ត​ថវិកា​ប្រមាណ ១១៣ ​លាន​ដុល្លារ ​ដើម្បី​លើក​​កម្ពស់​លទ្ធភាព​ទទួល​បាន​សេវា​ថែទាំ​សុខភាព​មានគុណ​ភាពនៅ​កម្ពុជា ខណៈ​ថវិកា​ទាំង​នោះ​សំដៅ​សំខាន់​សម្រាប់​ក្រុម​ដែល​ងាយ​​រងគ្រោះ​បំផុត និង​ដើម្បី​ជួយ​គាំទ្រ​ដល់​ការ​ឆ្លើយតប​មាន​ប្រសិទ្ធភាព​ទៅនឹង​វិបត្តិ​ផ្នែក​សុខភាព​នានា ...

ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2022-03-14-0859-233266.html

ជប៉ុន ផ្តល់​ជំនួយ​ជាង ៨១ ម៉ឺន​ដុល្លារ ដល់​អង្គការ​ចំនួន ២ ដើម្បី​លើក​កម្ពស់​ការ​យល់ដឹង​អំពី​បញ្ហា​បរិស្ថាន និង​លុប​បំបាត់​អំពើ​ហិង្សា​លើកុមារ​នៅក្នុង​សាលារៀន

ជប៉ុន​ចុះ​ហត្ថលេខា​ផ្តល់​ជំនួយ​ជាង ៨១ ម៉ឺន​ដុល្លារ​អាមេរិក​ដល់​អង្គការ Nature Center Risen និង​អង្គការ Save the Children Japan ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​បញ្ហា​បរិស្ថាន និង​លុប​បំបាត់​អំពើ​ហិង្សា​លើ​កុមារ​នៅ​ក្នុង​សាលារៀន​នៅ​កម្ពុជា។ ...

រី សុចាន់
https://www.postkhmer.com/national/2022-03-12-0955-233239.html

ក្នុង​ខែ​មីនា​នេះ រដ្ឋមន្ត្រី​ក្រសួង​កិច្ចការនារី បាន​ដាក់​ឱ្យ​ប្រើប្រាស់​នូវ​ឧបករណ៍ បណ្តុះ​បណ្តាល​ ៣​កម្រិត​ផ្សេង​គ្នា ស្តីពី​ការ​ចិញ្ចឹម​កូន​បែបវិជ្ជមាន​តាម​ប្រព័ន្ធ​អនឡាញ

ក្នុងខែមីនានេះ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រី​ក្រសួង​កិច្ចការនារី បាន​ដាក់​ឱ្យ​ប្រើប្រាស់​នូវ​ឧបករណ៍​បណ្តុះ​បណ្តាល ៣ កម្រិត​ផ្សេង​គ្នា ស្តីពី​ការ​ចិញ្ចឹម​កូន​បែប​វិជ្ជមាន​តាម​ប្រព័ន្ធ​អនឡាញ ដើម្បី​លើក​កម្ពស់​ការ​អប់រំ​កូន​បែប​វិជ្ជមាន​តាម​រយៈការ​បង្កើន​ចំណេះ​ដឹង និង​ជំនាញ និងការ​ស្វែង​រក​ការ​គាំទ្រ​សមស្រប និង​ទាន់​ពេលវេលា។ ...

រី សុចាន់
https://www.postkhmer.com/national/2022-03-12-1105-233244.html

GMAC បើក​វគ្គ​បណ្តុះបណ្តាល​ដល់​សិក្ខាកាម​អំពី​របៀប​ពន្លត់​អគ្គិភ័យ នៅតាម​រោងចក្រ​សហគ្រាស

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ហៅ​កាត់​ថា GMAC បាន​បើក​វគ្គ​បណ្តុះបណ្តាល​ដល់​សិក្ខាកាម​អំពី​របៀប​ពន្លត់​អគ្គិភ័យ នៅ​តាម​រោងចក្រ​សហគ្រាស​។ ...

ឡាយ សាមាន
https://www.postkhmer.com/national/2022-03-12-1702-233258.html

រថយន្ត​ដឹក​ជញ្ជូនវ៉ាក់សាំង​កំណត់សម្រាប់​រាជធានី​ និងខេត្ត​ចំនួន​១១

សម្ដេចតេជោ ហ៊ុន សែន បានទទួលអំណោយថ្មីជារថយន្តចំនួន២០គ្រឿង ហើយបានប្រគល់ជូនមន្ទីរសុខាភិបាលរាជធានី និងខេត្តចំនួន១១ ដើម្បីប្រើប្រាស់ក្នុងការដឹកជញ្ជូនវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនសាធារណជន។   ...

មុំ គន្ធា
https://www.phnompenhpost.com/national/jab-trucks-set-capital-11-provinces

កម្ពុជា​នឹង​ទទួល​បាន​វ៉ាក់សាំងកូវីដ-១៩ AstraZeneca ចំនួន ៥២៣,០០០ ដូស ពី​ប្រទេស​ហុងគ្រី

រដ្ឋមន្ត្រីការបរទេសប្រទេសហុងគ្រី លោក Peter Szijjarto បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសហុងគ្រីកំពុងបញ្ជូនវ៉ាក់សាំងAstraZeneca ចំនួន ៥២៣,០០០ ដូស មកកាន់ប្រទេសកម្ពុជា ជាកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីជួយដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3KRMkSL

ជប៉ុនគាំទ្រការកសាងសមត្ថភាពយុវជន និងការលើកកម្ពស់សុខភាពសហគមន៍របស់កម្ពុជា

រដ្ឋាភិបាលជប៉ុនបានយល់ព្រមផ្តល់ថវិកាចំនួន ១,០៩៣ លានដុល្លារ ដើម្បីកសាងសមត្ថភាពយុវជន និងលើកកម្ពស់សុខភាពសហគមន៍ និងអនាម័យ នៅក្នុងខេត្តចំនួនពីររបស់កម្ពុជា ក្រោមក្របខណ្ឌជំនួយឥតសំណងសម្រាប់គម្រោងអង្គការមិនមែនរដ្ឋាភិបាលជប៉ុន។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3HWap8U

ក្រសួងកិច្ចការនារី ធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន Visa ប្រារព្ធពិធីបញ្ចប់ភាពជាដៃគូស្តីពីការលើកកម្ពស់អក្ខរកម្មហិរញ្ញវត្ថុសម្រាប់ស្ត្រី និងសហគ្រិនជាស្ត្រី

ក្រសួងកិច្ចការនារី (MoWA) ធនាគារជាតិនៃកម្ពុជា (NBC) និងក្រុមហ៊ុន Visa បានបញ្ចប់កម្មវិធីរយៈពេលពេញមួយឆ្នាំស្តីពី “លើកកម្ពស់អក្ខរកម្មហិរញ្ញវត្ថុសម្រាប់ស្ត្រី និងសហគ្រិនជាស្ត្រី” ដែលបានជួយលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី សហគ្រិន និងនិស្សិតទូទាំងប្រទេសកម្ពុជាជិត ១០,០០០ នាក់។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3J2FOb1

ក្រសួង៖ ទង់ជាតិមិនគួរត្រូវបានប្រើប្រាស់ជាផ្នែកនៃសម្លៀកបំពាក់ឡើយ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចាត់ទុកការប្រើប្រាស់ទង់ជាតិកម្ពុជា ជាក្រណាត់សម្រាប់រចនាសម្លៀកបំពាក់ ជាការបន្ទាបបន្ថោកតម្លៃស្នូលនៃបាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ» ដែលតំណាងឱ្យប្រជាពលរដ្ឋខ្មែរ។ ក្រសួង​បាន​ស្នើ​ឱ្យ​អ្នក​ផលិត​សម្លៀក​បំពាក់​ទាំងនោះ​គោរព​ទង់ជាតិ និង​ផ្លាស់ប្តូរ​ម៉ូដ​របស់​ខ្លួន។ ...

ឡាយ​ សា​មាន​
https://www.phnompenhpost.com/national/ministry-flag-should-not-be-used-part-clothing-items

ក្រសួង​អប់រំ គ្រោង​ដាក់​ឱ្យ​ប្រើប្រាស់​កម្មវិធី​បណ្តុះ​ការ​គិត​ស៊ី​ជម្រៅ ដែល​មាន​ឈ្មោះ​ថា « Think!Think!» ជា​កម្មវិធី​សិក្សា​លេខ១ របស់ប្រទេស​ជប៉ុន

ក្រសួង​អប់រំ​គ្រោង​ដាក់​ឱ្យ​ប្រើប្រាស់​កម្មវិធី​បណ្តុះ​ការ​គិត​ស៊ី​ជម្រៅ ដែល​មាន​ឈ្មោះ​ថា «Think!Think!» ជា​កម្មវិធី​សិក្សា​លេខ​១ របស់​ប្រទេស​ជប៉ុន នៅ​សាលាបឋម​សិក្សា​ព្រះ​នរោត្តម​ក្នុង​រាជធានី​ភ្នំពេញ នៅ​ខែមីនា នេះ។ នេះ​បើ​យោង​តាម​ក្រសួង​អប់រំ។ ...

រី សុចាន់
https://www.postkhmer.com/national/2022-03-05-1402-232863.html

លោកនាយក​រដ្ឋមន្រ្ដី​ឯកភាព​ផ្ដល់​ឱសថ​ព្យាបាល​កូវីដ១៩ Molnupiravir ដល់​មន្ត្រីសុខាភិបាល​ជួរ​មុខ​ដែល​បាន​ឆ្លង​វីរុស​កូវីដ១៩

លោក​នាយក​រដ្ឋ​មន្រ្ដី ហ៊ុន សែន បាន​ឯកភាព​ឱ្យ​គណៈកម្មការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ១៩ និង​ប្រធាន​មន្ទីរពេទ្យ​ជាតិ និង​ប្រធានមណ្ឌល​ព្យាបាល​ជំងឺ​កូវីដ១៩ ថ្នាក់​រាជធានី-ខេត្ត ផ្តល់​ឱសថ Molnupiravir 200mg ជូន​ដល់​មន្ត្រី​សុខាភិបាល និង​មន្ត្រី​ប្រយុទ្ធ​នឹង​ជំងឺកូវីដ១៩ ជួរ​មុខ​ដែល​បាន​ឆ្លង​វីរុស​កូវីដ១៩ និង​បាន​បញ្ជាក់​ដោយ​តេស្ត PCR ហើយ​ធ្វើ​ការ​ព្យាបាល​នៅ​ផ្ទះ។ ...

វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-03-05-1648-232868.html

មន្ត្រី៖ ថ្នាំ​ម៉ូលណាទ្រីស​ ឬ​ម៉ូលនូពីរ៉ាវា មិនមែន​ប្រើ​សម្រាប់​បង្ការ​ការឆ្លង​កូវីដ​ទេ

ក្រសួង​សុខាភិបាល បាន​បញ្ជាក់ថា ការប្រើប្រាស់​ថ្នាំ​ព្យាបាល​ជំងឺ​កូវីដ​ ១៩ ប្រភេទ​ម៉ូលណាទ្រីស​ ឬ​ម៉ូលនូពីរ៉ាវា កាប់ស៊ុល ២០០ មិល្លីក្រាម មិនមែន​សម្រាប់​លេប​បង្ការ​ការឆ្លង​ជំងឺ​កូវីដ​ ១៩​ នោះឡើយ ប៉ុន្តែ​វា​ជា​ឱសថ​សម្រាប់​លេប​ ដើម្បី​ព្យាបាល​ជំងឺ​កូវីដ​នៅពេលដែល​ឈឺ​ប៉ុណ្ណោះ​។   ...

មុំ គន្ធា
https://www.postkhmer.com/national/2022-03-02-1034-232624.html

រដ្ឋាភិបាល​បានទទួល​ជំនួយ​ទូ​បង្កក​ត្រជាក់​សម្រាប់​រក្សា​វ៉ាក់សាំង​កូវីដ​ ១៩ ចំនួន​ ១៣៣ ​គ្រឿង​ពី​អូស្ត្រាលី

រាជរដ្ឋាភិបាល បានទទួល​ជំនួយ​ជា​ទូ​បង្កក​ត្រជាក់​ខ្លាំង​សម្រាប់​រក្សា​វ៉ាក់សាំង​កូវីដ​ ១៩ ចំនួន​ ៣៣​ គ្រឿង​ (​សីតុណ្ហភាព-៨០​អង្សា​)​ ទូទឹកកក​រក្សា​វ៉ាក់សាំង​ចំនួន​ ១០០​ គ្រឿង​ (​សីតុណ្ហភាព​-២០ ​អង្សាសេ​)​ និង​បរិក្ខារ​ប្រព័ន្ធ​ត្រជាក់​ដទៃទៀត ដែលជា​អំណោយ​របស់​ប្រទេស​អូស្ត្រាលី ក្នុង​ការ​ធ្វើឱ្យ​កម្ពុជា​បន្ត​ឈានមុខ​ក្នុង​កិច្ចខិតខំ ...

មុំ គន្ធា
https://www.postkhmer.com/national/2022-03-02-0924-232607.html

SIF និង​មន្ទីរពេទ្យ​ខ្មែរ​-​សូវៀត​ ដាក់​ដំណើរការ​គម្រោង​ពង្រឹង​សេវា​ថែទាំ​សុខភាព​ផ្លូវចិត្ត

មូលនិធិ​អន្តរជាតិ​សិង្ហបុរី (SIF) និង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-​សូវៀត (KSFH) ដាក់​ដំណើរការ​គម្រោង​ពង្រឹង​សេវា​ថែទាំ​សុខភាព​ផ្លូវចិត្ត​ក្នុង​រាជធានី​ភ្នំពេញ ដោយ​រំពឹងថា​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​មនុស្ស​ប្រមាណ ៣ ​ម៉ឺន​នាក់ នៅត្រឹម​ឆ្នាំ​ ២០២៤​។ ...

ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2022-03-01-1330-232526.html

កម្ពុជា​មាន​ស្ត្រី​ប្រមាណ​ជាង​ ៦០ ​ភាគរយ​បាន​​ក្លាយជា​ម្ចាស់​អាជីវកម្ម​ និង​ជា​អ្នកធ្វើ​ជំនួញ

រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង បាន​លើកឡើងថា ប្រទេស​កម្ពុជា​មាន​ស្ត្រី​ប្រមាណ​ជាជាង ៦០ ភាគរយ​បាន​ក្លាយជា​ម្ចាស់​អាជីវកម្ម និង​ជា​អ្នកធ្វើ​ជំនួញ ដែល​នេះ​ជា​អត្រា​ខ្ពស់​មួយ​សម្រាប់​ប្រទេស​នេះ​។ ...

មុំ គន្ធា
https://www.postkhmer.com/national/2022-03-01-0936-232507.html

អ្នកនាំ​ពាក្យ​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ​ បដិសេ​ធករណី​ចាប់​បង្ខាំង​ជន​ជាតិ​ចិន​ឱ្យធ្វើជាទាសករ​លក់​ឈាម​

​អ្នក​នាំពាក្យ​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិប្រកាស​បដិ​សេធ​ថា ​មិន​មាន​ករណី​ចាប់​បង្ខាំង​ជនជាតិ​ចិន​ធ្វើជា​ទាស​ករលក់​ឈាម​នៅ​តំបន់​ឆៃណា​ថោន​ខេត្ត​ព្រះ​សីហនុ​នោះ​ទេ​។ នេះ​បើ​តាម​លិខិត​ប្រកាស​ព័ត៌​មាន​របស់​អ្នក​នាំ​ពាក្យ​អគ្គ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-02-28-1846-232500.html

ក្រសួង​ និង​អង្គ​ការ​យូណេស្កូ​ ជំរុញ​អក្ខរកម្ម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​និង​ឌីជីថល​នៅ​កម្ពុជា

ក្រសួង​ប្រៃ​សណីយ៍​ និង​អង្គការ​យូណេ​ស្កូ (UNESCO) រួមគ្នា​ជំរុញ​អក្ខរ​កម្ម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​និង​ឌីជី​ថល​នៅ​កម្ពុជា​តាម​រយៈ​ការដាក់​ឱ្យ​អនុវត្ត​គម្រោង «ការបង្កើត​ក្រប​ខ័ណ្ឌនិង​យុទ្ធ​សាស្ត្រ​អក្ខ​កម្ម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន និង​ឌីជី​ថល (Digital) ថ្នាក់​ជាតិ​។ ...

រី សុចាន់
https://www.postkhmer.com/national/2022-02-28-1755-232498.html

​ករណី​អូ​មី​ក្រុង​របស់​កម្ពុជា​ កើន​លើស​ ៩,០០០​ ខណៈ​ព្រះរាជាណាចក្រ​កម្ពុជា​កត់ត្រា​ការ​ស្លាប់​ប្រចាំ​ថ្ងៃ​ខ្ពស់​បំផុត​ចាប់តាំងពី​ខែវិច្ឆិកា​ ឆ្នាំ​ ២០២១

​ក្នុង​ពេល​ដែល​សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ នៅ​ជាប់​ច​ត្តា​ឡី​ស័ក​ កម្ពុជា​នៅ​ថ្ងៃនេះ​បាន​កត់ត្រា​លេខ​បី​ខ្ទង់​ថ្មី​នៃ​ករណី​អូ​មី​ក្រុង​ ខណៈ​ចំនួន​អ្នក​ឆ្លង​ប្រចាំ​ថ្ងៃ​នៅ​តែ​មាន​កម្រិត​ខ្ពស់​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/501032277/cambodia-omicron-cases-pass-9000-as-kingdom-records-highest-daily-deaths-since-november-2021/

USAID​ ជំរុញ​ការ​បណ្តុះបណ្តាល​ឌី​ជី​ថ​ល​សម្រាប់​យុវជន​

​គំនិត​ផ្តួចផ្តើម​ដែល​ផ្តល់​មូលនិធិ​ដោយ​ USAID​ ចំនួន​ ១៥​ លាន​ដុល្លារ​ ដើម្បី​ផ្តល់​ឱ្យ​យុវជន​កម្ពុជា​នូវ​ជំនាញ​ក្នុង​ការ​ប្រកួតប្រជែង​ក្នុង​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​កាលពី​ថ្ងៃ​ទី​ ២៣​ ខែកុម្ភៈ​ ដោយ​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ W.​ Patrick​ Murphy​ និង ...

សំ សុពេជ្រ
https://cambodianess.com/article/usaid-boosts-digital-training-for-young

USAID ​និង​ដៃគូ​ផ្ដល់​មូលនិធិ​សម្រាប់​ជំនាញ​ការងារ​ឌីជីថល​ដល់​ក្រសួង​អប់រំ

ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​ដើម្បី​ការអភិវឌ្ឍ​អន្តរជាតិ (USAID) និង​សាកលវិទ្យាល័យ​កាលីហ្វ័រ​នីញ៉ា​នៅ ប៊ឺកលី សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា​នៅ​ថ្ងៃទី ​២៣ កុម្ភៈ​នេះ​បានប្រកាស​អនុវត្ត​ជា​ផ្លូវការ​គម្រោង​ «​អភិវឌ្ឍន៍​ជំនាញ​ការងារ​ឌីជីថល​» រយៈពេល​ ៥​ ឆ្នាំ​ក្រោម​មូលនិធិ ១៥ លាន​ដុល្លារ​អាមេរិក​ផ្ដល់​ដោយ​ទីភ្នាក់ងារ​ជំនួយ​អាមេរិក USAID ដើម្បីឱ្យ​យុវជន​កម្ពុជា​ទទួល​បាន​នូវ​ជំនាញ ...

វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-02-24-1051-232293.html

លោក ម៉ម ប៊ុនហេង ជំរុញ​ឱ្យ​លុបបំបាត់​ជំងឺ​​គ្រុនចាញ់​ចុងក្រោយ​​ថ្វីបើ​គ្មាន​ករណី​ស្លាប់

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បាន​ជំរុញ​ឱ្យ​រួមគ្នា​បន្ត​អនុវត្ត​ជំហាន​ចុងក្រោយ​ដើម្បី​ឈាន​ទៅ​លុបបំបាត់​ជំងឺ​គ្រុនចាញ់​ប្រភេទ​ផ្លាស់​ស្មូដ្យូមហ្វាល់ស៊ីប៉ារ៉ូម​នៅ​ឆ្នាំ​ ២០២៣ ​ខាងមុខ ថ្វីបើ​ចាប់ពី​ ២០១៨ ដល់​ ២០២១ ក្រសួង​អះអាងថា កម្ពុជា​គ្មាន​ករណី​ស្លាប់​ដោយ​ជំងឺ​នេះ និង​ករណី​ឈឺ​មានការ​ធ្លាក់ចុះ​ជា​បន្ដបន្ទាប់​ក៏ដោយ​។ ...

ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2022-02-24-1053-232294.html

សាច់ប្រាក់ ១៥ លានដុល្លារមានគោលបំណងកាត់បន្ថយគម្លាតជំនាញឌីជីថលនៅកម្ពុជា

USAID ចាប់ផ្តើមគំនិតផ្តួចផ្តើម ១៥ លានដុល្លារ ដើម្បីបង្កើនជំនាញឌីជីថលរបស់ប្រទេស ដោយធ្វើការជាមួយសាកលវិទ្យាល័យ និងស្ថាប័នឯកជន ដើម្បីពង្រឹងគុណភាពនៃកម្មវិធីសិក្សា ICT និងបង្កើនជំនាញទន់។ ...

ភិន រតនា
https://kiripost.com/stories/a-15m-loan-aims-to-bridge-cambodias-digital-skills-gap

តំណាង​ជនជាតិដើម​ភាគតិច​ព្នង​ ដាក់ពាក្យ​បណ្ដឹង​ទៅ​តុលាការ​រឿង​ដី​កប់សព

អ្នកស្រី ក្រេះ សុរ៉ា ជា​តំណាង​ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​ព្នង ថ្លែង​នៅ​ថ្ងៃទី ២២ ខែកុម្ភៈ​ថា កាលពី​ថ្ងៃទី​ ២១ ខែកុម្ភៈ អ្នកស្រី និង​តំណាង​ពលរដ្ឋ​ ៥ ​នាក់​បាន​ទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​សាលាដំបូង​ខេត្តមណ្ឌលគិរី​ឱ្យ​តុលាការ បើក​ការស៊ីបអង្កេត​លោក គុជ ម៉េងធូ ជា​ចៅសង្កាត់​ស្ពាន​មានជ័យ និង​លោកស្រី ជិន ស៊ីលាភ ជា​មេភូមិ​អូរស្ពាន ដោយសារ​តែ​បណ្ដែតបណ្ដោយ​ធ្វើឱ្យមាន​ការប៉ះពាល់​ដល់​ដី​កប់​សព​។ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-02-23-1207-232197.html

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

t2X2J
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!