សេដ្ឋកិច្ច និងពាណិជ្ជកម្ម

កម្ពុជា ទទួល​បាន​ប្រាក់​ជាង ៩៦​លាន​ដុល្លារ​ពី​ការ​នាំ​ចេញ​ស្រូវ-អង្ករ

ការ​នាំ​ចេញ​ស្រូវ-អង្ករ របស់​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ នៅ​ក្នុង​រយៈពេល ១​ខែ​ដំបូង ឆ្នាំ ២០២២ បាន​បង្ហាញ​សញ្ញា​វិជ្ជមាន​គួរ​ឱ្យកត់​សម្គាល់ ដោយ​សម្រេច​បាន​ក្នុង​ទឹក​ប្រាក់​ជាង ៩៦ លាន​ដុល្លារ។ នេះ​បើ​យោង​តាម​ទិន្នន័យ​ពី​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF)។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2022-02-05-1153-231181.html

រាជរដ្ឋាភិបាល ដាក់​ឱ្យ​ប្រើប្រាស់​គោលនយោបាយ​ឌីជីថល​កម្ពុជា ឆ្នាំ ២០២២-២០៣៥

រាជរដ្ឋាភិបាល បាន​ដាក់​ឱ្យ​ប្រើប្រាស់​គោល​នយោបាយ​ឌីជីថល​កម្ពុជា ឆ្នាំ ២០២២-២០៣៥ ដែល​មាន​គោល​បំណង​បង្កើតបរិយាកាស​អំណោយផល​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​ប្រកប​ដោយ​បរិយាបន្ន។ ...

រី សុចាន់
https://www.postkhmer.com/national/2022-02-05-0957-231175.html

​អភិបាល​រាជធានី​ភ្នំពេញ​អំពាវនាវ​ឲ្យ​មានការ​វិនិយោគ​របស់​ជប៉ុន​បន្ថែម​នៅ​កម្ពុជា​

អភិបាល​រាជធានី​ភ្នំពេញ​ លោក​ ឃួ​ង​ ស្រេង​ បាន​ស្នើ​សុំ​អ្នក​វិនិយោគ​ជប៉ុន​ តាម​រយៈ​សមាគម​ជប៉ុន​-​កម្ពុជា​ (JCA)​ ពិចារណា​លើ​ការ​វិនិយោគ​លើ​វិស័យ​កសិកម្ម​ និង​វិស័យ​ផ្សេងៗ​ទៀត​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/501019076/phnom-penh-governor-appeals-for-more-japanese-investments-in-cambodia/

រដ្ឋាភិបាល​លើកទឹកចិត្ត​សហគ្រាស​ធុន​តូច​ និង​មធ្យម​ក្នុងស្រុក​ឱ្យ​ចូលរួម​ទីផ្សារ​អន​ឡាញ​

​ក្រសួងពាណិជ្ជកម្ម​បាន​អំពាវនាវ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ក្នុងស្រុក​ឱ្យ​ចូលរួម​ក្នុង​ទីផ្សារ​អន​ឡាញ​ ដែល​ពួក​គេ​អាច​បង្ហាញ​ផលិតផល​របស់​ពួក​គេ​សម្រាប់​ការ​លក់​ ដោយ​លើក​ឡើង​ថា​ទីផ្សារ​អន​ឡាញ​នឹង​ដាក់​ឱ្យ​ដំណើរការ​ក្នុង​ពេល​ឆាប់ៗ​នេះ​។​ ...

ជា​ វណ្ណ​យុទ្ធ​
https://www.khmertimeskh.com/501018726/government-encourages-smes-to-join-online-marketplace/

WB: សេដ្ឋកិច្ចកម្ពុជា​រង​ការខូចខាត​យ៉ាងដំណំ​ពី​ការ​រាតត្បាត​ជំងឺ​កូវីដ ប៉ុន្តែ​រដ្ឋាភិបាល​អាច​ស្តារ​ឱ្យមាន​កំណើន​ទៀងទាត់​ឡើងវិញ​បាន

ធនាគារ​ពិភពលោក​ (WB) ​បានឱ្យដឹងថា សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ស្ថិតនៅ​ក្នុងចំណោម​សេដ្ឋកិច្ច​តំបន់​អាស៊ីបូព៌ា ដែល​រង​ការខូចខាត​យ៉ាង​ដំណំ​ពី​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ-១៩ ប៉ុន្តែ​ប្រទេសមួយ​នេះ​អាច​ស្តារ​សេដ្ឋកិច្ច​ឱ្យមាន​កំណើនទៀងទាត់​ឡើងវិញ​បាន​តាមរយៈ​ការបង្កើន​ផលិតភាព​របស់​ក្រុមហ៊ុន និង​ពលករ​, ពង្រីក​ពិពិធភាព​ក្នុង​ផ្នែក​នាំចេញ និង​ចាត់វិធានការ​នានា​ឈានទៅ ...

ម៉ៃ គុណមករា
https://www.postkhmer.com/business/2022-02-02-1131-230973.html

កម្ពុជា​កំពុង​សិក្សា​ពី​លទ្ធភាព​នៃ​ការដាំដុះ និង​នាំចេញ​ផ្លែ​ទុរេន

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​នឹងសិក្សា​ពី​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​របស់​ទីផ្សារ​ចិន​បន្ថែមទៀត ដើម្បី​ធ្វើយ៉ាងណា​ជំរុញ​ឱ្យ​ផ្លែ​ទុរេន​របស់​កម្ពុជា​អាច​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​បាន​នាពេល​ឆាប់ៗ​ខាងមុខនេះ​។ ...

ហំ ផានិត
https://www.postkhmer.com/business/2022-02-02-1501-230969.html

គម្រោង​វិនិយោគតម្លៃប្រមាណ២,៣ពាន់លានដុល្លារ ត្រូវបានយលព្រមក្នុង​ខែ​មករា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តវិញ្ញាបនបត្រចុះបញ្ជីចុងក្រោយសម្រាប់គម្រោងចំនួន ២៥ ក្នុងខែដំបូងនៃឆ្នាំ ២០២២ ដែលមានដើមទុនចុះបញ្ជីសរុបជិត ២,៣ ពាន់លានដុល្លារ និងរំពឹងថានឹងអាចបង្កើតការងារបានចំនួន ២៣,១៧៥ ។ ...

ហ៊ឹន ពិសី
https://www.phnompenhpost.com/business/23b-projects-greenlit-january

រដ្ឋបាល​គយ​ចិន​ បើកភ្លើង​បៃតង​សម្រាប់​ការនាំចេញ​ត្រីប្រា​ក្នុងពេល​ឆាប់ៗ

អគ្គរដ្ឋបាល​គយ​ចិន​បាន​ទុកពេល​ឱ្យ​កម្ពុជា ៣ ​សប្តាហ៍​ដើម្បី​កែលម្អ​ចំណុច​ខ្វះខាត​ដែល​ភាគី​ចិន​បាន​តម្រូវ​ជាមុនសិន មុននឹង​ឈានដល់​ការចុះ​ពិធីសារ​ជា​ផ្លូវការ ដើម្បី​អាច​នាំ​ត្រីប្រា​ទៅកាន់​ប្រទេស​ចិន​។ ...

ហំ ផានិត
https://www.postkhmer.com/business/2022-02-02-1100-230966.html

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម RCEP ចូល​ជាធរ​មាននៅ​កូរ៉េខាងត្បូង​

​កតិកាសញ្ញា​ពាណិជ្ជកម្ម​សេរី​ដ៏​ធំ​នៃ​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់​បាន​ចូល​ជា​ធរមាន​ក្នុងប្រទេស​កូរ៉េខាងត្បូង​កាលពី​ថ្ងៃ​អង្គារ​។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3roVzm8

​ច្បាប់​ស្តីពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ​ត្រូវ​បាន​ប្រកាស​ឱ្យ​ប្រើប្រាស់​

​ព្រះករុណា​ ​ព្រះបាទ​សម្ដេច​ ​ព្រះ​បរមនាថ​ ​នរោត្ដម​ ​សី​ហ​មុនី​ ​ព្រះមហាក្សត្រ​ ​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​បាន​ឡាយ​ព្រះ​ហ​ស្ថ​លេខា​លើ​ច្បាប់​ ​ស្តីពី​ការ​ផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ ​រវាង​កម្ពុជា​ ​និង​កូរ៉េ​ខាងត្បូង​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3L8KcXm

បន្ទាយមានជ័យ​ចង់អោយមានការ​វិនិយោគ​ជប៉ុន​បន្ថែម​ទៀត

អភិបាលខេត្តបន្ទាយមានជ័យ ស្នើសមាគមជប៉ុន-កម្ពុជា ទាក់ទាញអ្នកវិនិយោគជប៉ុន មកធ្វើអាជីវកម្មក្នុងខេត្តបន្ថែម​ទៀត។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/501017879/banteay-meanchey-aiming-for-more-japanese-investment/

ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក ចាប់ផ្តើមជើងហោះហើរឡើងវិញ ខណៈជើងហោះហើរមកកម្ពុជាកើនឡើង

ព្រលានយន្តហោះកម្ពុជា បានប្រកាសចាប់ផ្តើមជើងហោះហើរក្នុងស្រុកឡើងវិញនៃក្រុមហ៊ុនអាកាសចរណ៍មួយចំនួន ខណៈដែលចំនួនជើងហោះហើរមកកម្ពុជានៅតែបន្តកើនឡើង។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3uzCOPh

វិស័យ​ទេសចរណ៍​កម្ពុជា​នឹង​ងើប​ឡើង​វិញ​បន្ទាប់​ពី​ធ្លាក់​ចុះ​ រយៈពេល ២​ឆ្នាំ

មន្ត្រីទេសចរណ៍មួយរូបបាននិយាយកាលពីថ្ងៃអង្គារថា ឧស្សាហកម្មទេសចរណ៍របស់កម្ពុជាត្រូវបានព្យាករណ៍ថានឹងងើបឡើងវិញនៅឆ្នាំ២០២២ បន្ទាប់ពីការធ្លាក់ចុះគួរឱ្យកត់សម្គាល់រយៈពេលពីរឆ្នាំដោយសារជំងឺរាតត្បាតកូវីដ-១៩។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3J0GXj9

ផលិតផល​ខ្មែរ​អាច​នឹងត្រូវ​បានដាក់​លក់​លើ App Lazada របស់ Alibaba

កម្ពុជា​គ្រោង​បង្កើត​កិច្ចសហប្រតិបត្តិការ​ជាមួយ​នឹង​ក្រុមហ៊ុន Alibaba Group ដើម្បី​នាំយក​ផលិតផល​ខ្មែរ​ទៅ​ដាក់លក់​នៅ​ទីផ្សារ​ប្រទេស​ចិន និង​បណ្តា​ប្រទេស​ក្នុង​ទ្វីបអឺរ៉ុប អាហ្វ្រិក និង​អាស៊ី តាមរយៈ App Lazada ដើម្បី​បង្កើន​ការនាំចេញ​ផលិតផល​សហគ្រាស​ធុន​តូច និង​មធ្យម​របស់​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​។   ...

នៅ ស៊ីវុត្ថា
https://www.postkhmer.com/business/2022-01-31-1108-230862.html

ពាណិជ្ជកម្ម​កម្ពុជា-​ចិន មាន​ទឹកប្រាក់​ជាង ១១ ​ពាន់​លាន​ដុល្លារ កើន​ ៣៧%

ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​-​ចិន ក្នុង​ឆ្នាំ​ ២០២១ មាន​ទឹកប្រាក់​ជាង ១១,១ ​ពាន់​លាន​ដុល្លារ កើនឡើង ៣៧,២៨ ​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។   ...

ហំ ផានិត
https://www.postkhmer.com/business/2022-01-31-1519-230861.html

ព្រះរាជាណាចក្រកម្ពុជា និងទីម័រខាងកើត គ្រោងបង្កើតទំនាក់ទំនង

ឯកឧត្ដម សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានប្រសាសន៍ថា ការអនុម័តច្បាប់វិនិយោគថ្មី រួមជាមួយនឹងភាពជោគជ័យនៃយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ កំពុងបង្កើតឱ្យមានការកើនឡើងឥតឈប់ឈរនៃឱកាសវិនិយោគក្នុងព្រះរាជាណាចក្រកម្ពុជា។ ...

ហ៊ឹន ពិសី
https://www.phnompenhpost.com/business/kingdom-e-timor-plan-forge-ties

ធនាគារពិភពលោកផ្តល់អនុសាសន៍សំខាន់ៗសម្រាប់ការស្តារសេដ្ឋកិច្ចរបស់កម្ពុជា

ការប៉ះពាល់សេដ្ឋកិច្ចរបស់កម្ពុជាដោយសារជំងឺរាតត្បាតកូវីដ-១៩ ស្ថិតក្នុងចំណោមតំបន់អាស៊ីបូព៌ា ប៉ុន្តែកម្ពុជាអាចទទួលបានកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពតាមរយៈការបង្កើនផលិតភាពក្នុងចំណោមក្រុមហ៊ុន និងកម្មករ ការធ្វើពិពិធកម្មការនាំចេញ និងការចាត់វិធានការជំរុញការវិនិយោគក្នុងស្រុក នេះ​បើ​យោង​តាម​ឯកសារ​នៃ​សេដ្ឋកិច្ច​កម្ពុជារបស់ធនាគារពិភពលោក។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3s9wV8k

ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន​កើនឡើង​ នៅ​ពេល​ដែល​ FTA​ ចូល​ជា​ធរមាន​

​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន​បាន​កើនឡើង​ចំនួន​ ៣៩​ ភាគរយ​ដល់​ ១,៥១០​ លាន​ដុល្លារ​កាលពី​ឆ្នាំ​មុន​ ដែល​ជា​ការ​ជំរុញ​ជា​វិជ្ជមាន​ដល់​ពាណិជ្ជកម្ម​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ ខណៈ​ដែល​កម្ពុជា​ និង​ចិន​បាន​ដាក់​ឱ្យ​អនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ...

ជា​ វណ្ណ​យុទ្ធ​
https://www.khmertimeskh.com/501015767/cambodias-export-to-china-increases-as-fta-takes-effect/

ការព្យាករណ៍សេដ្ឋកិច្ច​កម្ពុជា​ ​នឹង​មាន​កំណើន​ជាង​៥​ភាគរយ ​ក្នុង​ឆ្នាំ​២០២២

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍នៅថ្ងៃអាទិត្យនេះថា សេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានរំពឹងថានឹងកើនឡើងជាង៥ ភាគរយនៅឆ្នាំ២០២២ បន្ទាប់ពីបានបើកដំណើរការឡើងវិញទាំងស្រុងចាប់តាំងពីខែវិច្ឆិកា ដោយមានការជំរុញដោយអត្រានៃការចាក់វ៉ាក់សាំងខ្ពស់របស់ខ្លួន។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/344y1KG

​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​វៀតណាម​ ​កើន​ឡើង​ជិត​១​០​ពាន់​លាន​ដុល្លារ​ ​ក្នុង​ឆ្នាំ​២​០​២​១​

ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​វៀតណាម​បាន​កើន​ឡើង​ដល់​ ​៩​,​៣​ ​ពាន់​លាន​ដុល្លារ​កាលពីឆ្នាំមុន​ ​ពោល​គឺ​កើន​ឡើង​ ​៧​៥​ ​ភាគរយ​បើ​ធៀប​នឹង​តួលេខ​ឆ្នាំ​ ​២​០​២​០​ ​ទោះបីជា​មានផល​ប៉ះពាល់​នៃ​ជំងឺរាតត្បាត​ក៏ដោយ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/35vcXNH

រដ្ឋមន្ត្រីការបរទេសកម្ពុជា៖ RCEP បញ្ជាក់ពីការវិល ត្រឡប់មកវិញនៃពហុភាគីនិយម

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានមានប្រសាសន៍ថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលចូលជាធរមានកាលពីថ្ងៃទី១ ខែមករា បានបញ្ជាក់ពីការវិលត្រឡប់មកវិញនៃពហុភាគីនិយម។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3ocmj7A

ក្រសួងសេដ្ឋកិច្ចថា GDP របស់កម្ពុជាឆ្នាំ ២០២២ រំពឹងថានឹងកើនឡើង ៥.៦ %

សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាក្នុងឆ្នាំ ២០២២ ត្រូវបានព្យាករណ៍ថានឹងកើនឡើងក្នុងរង្វង់ ៥.៦ ភាគរយ ហើយឈានដល់កំណើនសក្តានុពលក្នុងរយៈពេលមធ្យម ដោយគាំទ្រដោយតម្រូវការសកល និងការស្ទុះងើបឡើងវិញបន្តិចម្តងៗនៃទំនុកចិត្តក្នុងការវិនិយោគ។​ ...

ជា​ វណ្ណ​យុទ្ធ​
https://www.khmertimeskh.com/501014569/cambodias-2022-gdp-expected-to-grow-5-6-says-finance-ministry/

កំពង់ផែធំជាងគេរបស់កម្ពុជាមើលឃើញកំណើនប្រាក់ចំណូលកាលពីឆ្នាំមុន បើទោះបីជាមានជំងឺរាតត្បាតក៏ដោយ

កំពង់ផែពីរដែលគ្រប់គ្រងដោយរដ្ឋរបស់កម្ពុជា គឺកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) និងកំពង់ផែស្វយ័តភ្នំពេញ (PPAP) មានកំណើនប្រាក់ចំណូលពីរខ្ទង់នៅឆ្នាំ២០២១ ទោះបីជាមានការរាតត្បាតនៃជំងឺកូវីដ-១៩ក៏ដោយ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃព្រហស្បតិ៍។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/34cdEuH

ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​អង់គ្លេស មាន​ទឹកប្រាក់​ជាង $៧៨៥ ​លាន

ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ចក្រភព​អង់គ្លេស​នៅក្នុង​ឆ្នាំ​ ២០២១ សម្រេចបាន​ទឹកប្រាក់​ប្រមាណ​ជាង ៧៨៥ ​លាន​ដុល្លារ​ធ្លាក់ចុះ​ជាង ១០,៤៨ ​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។ ...

ហំ ផានិត
https://www.postkhmer.com/business/2022-01-26-1114-230642.html

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

Wcb6E
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!