ព័ត៌មាន
ព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងចៅក្រមចំនួន ១៨ រូបសម្រាប់សាលាឧទ្ធរណ៍ចំនួន ៣
ព្រះករុណាព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងចៅក្រមចំនួន ១៨ រូបនៃសាលាឧទ្ធរណ៍តំបន់ចំនួន ៣ ក្នុងនោះសាលាឧទ្ធរណ៍ត្បូងឃ្មុំចំនួន ៦ រូប បាត់ដំបងចំនួន ៦ រូប និងព្រះសីហនុ ចំនួន ៦ រូប។ ...
វ៉ន ដារ៉ា
https://bit.ly/3dmLxcp
ACU ស៊ើបអង្កេត អតីតមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី
លោក ឱម យ៊ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) កាលពីម្សិលមិញបានអះអាងថា អង្គភាពបាននិងកំពុងធ្វើការស៊ើបអង្កេតទៅលើលោក គឹម រស្មី អតីតមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី រួចហើយ ទោះបីមិនទាន់ទទួលបានពាក្យបណ្ដឹងផ្លូវការពីប្រភពណាមួយក៏ដោយ។ ...
ខន សាវិ
https://bit.ly/2WSYbYx
លោក គង់ គាំ អតីតឧត្តមទីប្រឹក្សា នៃអតីតបក្សប្រឆាំងទទួលតួនាទីជាប្រធានកិត្តិយសបក្សឆន្ទៈខ្មែរ
អ្នកនយោបាយចាស់វស្សា លោក គង់ គាំ ដែលជាអតីតប្រធានគណបក្ស សម រង្ស៊ី និងជាទីប្រឹក្សាជាន់ខ្ពស់ នៃអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានគណបក្សឆន្ទៈខ្មែរ ផ្តល់តួនាទីជូនលោកជាប្រធានកិត្តិយសនៃបក្សថ្មីនេះ ក្រោយពី លោកទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ ដែលគណបក្សរំពឹងថា ...
ម៉ិច ដារ៉ា
https://bit.ly/2BaCcTE
អតីតមេបញ្ជាការអង្គរក្ស អតីតប្រធានព្រឹទ្ធសភា ត្រូវបានលើកលែងទោស
អតីតមេបញ្ជាការកងអង្គរក្សលោក ជា ស៊ីម អតីតប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់លើកលែងទោស បន្ទាប់ពីជាប់ឃុំក្នុងពន្ធនាគារអស់រយៈពេលប្រមាណ ៧ ឆ្នាំ។ នេះបើតាម ព្រះរាជក្រឹត្យព្រះមហាក្សត្រ ចុះថ្ងៃទី ១២ វិច្ឆិកា ឆ្នាំ ២០១៨ ដែលភ្នំពេញប៉ុស្តិ៍ទើបទទួលបានពីម្សិលមិញ ហើយដែលការលើកលែង ...
ម៉ិច ដារ៉ា
https://bit.ly/2DfnXy0
ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់នីតិសម្បទានយោបាយឡើងវិញឲ្យលោក គង់ គាំ និងកូនប្រុស
ព្រះមហាក្សត្រ សម្តេចព្រះ បរមនាថ នរោត្ដម សីហមុនី បានត្រាស់បង្គាប់ផ្តល់នីតិសម្បទានយោបាយឡើងវិញឲ្យលោកគង់ គាំអតីតប្រធានគណបក្ស សម រង្ស៊ី និងកូនប្រុសរបស់លោក គឺ លោក គង់ បូរ៉ា អតីតតំណាងរាស្ត្រ អតីតគណបក្សសង្គ្រោះជាតិហើយបន្ទាប់ពីពួកលោកបានដាក់សំណើទៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ៦ ខែមករា។ ...
ម៉ិច ដារ៉ា
https://bit.ly/2svfiBq
វិសោធនកម្មច្បាប់គណបក្សនយោបាយមាត្រា ៤៥ ថ្មី (ស្ទួន) បានចូលជាធរមាន
វិសោធនកម្មមាត្រា ៤៥ ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយបានចូលជាធរមាន នៅថ្ងៃទី ២ ខែមករា បន្ទាប់ពីព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី បានឡាយព្រះហស្តលេខា លើច្បាប់នេះរួចរាល់។ ច្បាប់នេះផ្តល់អំណាចដល់នាយករដ្ឋមន្ត្រី ស្នើសុំស្តារនីតិសម្បទាឡើងវិញ សម្រាប់អ្នកនយោបាយ ដែលត្រូវបានហាមឃាត់ពីសកម្មភាពនយោបាយ។ ...
នៀម ឆេង
https://bit.ly/2QAl9Pr
ព្រះករុណាព្រះមហាក្សត្រ បើកសម័យប្រជុំរដ្ឋសភាដំបូង បានអំពាវនាវឲ្យបង្រួបបង្រួម ឯកភាព និងសាមគ្គីជាតិ
ព្រះករុណាព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាកាលពីម្សិលមិញបានអំពាវនាវចំពោះមុខតំណាងរាស្ត្រជាប់ឆ្នោតទាំងអស់នៃគណបក្សប្រជាជនកម្ពុជាដែលបានចូលរួមបើកសម័យប្រជុំលើកដំបូងនៃរដ្ឋសភានីតិកាលទី ៦ ឲ្យមាន «ឯកភាពជាតិ និងសាមគ្គីភាពជាតិខ្ពស់» ឈរលើស្មារតីបង្រួបបង្រួមជាតិ។ ...
បែន សុខហ៊ាន
https://bit.ly/2CoZN5V
មន្ត្រីនគរបាល ១០ រូបត្រូវសុំឱ្យចូលនិវត្តន៍ ឯ ៣ រូបស្នើតែងតាំង
មន្ត្រីនគរបាលជាន់ខ្ពស់ចំនួន ១០ រូបត្រូវបានលោកនាយករដ្ឋមន្ត្រីទូលថ្វាយព្រះមហាក្សត្រសុំដាក់ឲ្យចូលនិវត្តន៍ ខណៈ ៣ រូបសុំផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងជាអគ្គនាយកនៅក្រសួងមហាផ្ទៃ។ នេះតាមលិខិតរបស់លោក ហ៊ុន សែន ចុះថ្ងៃទី ៣១ ខែសីហាដែលភ្នំពេញប៉ុស្ដិ៍ទើប ...
សុទ្ធ គឹមសឿន
https://bit.ly/2MIosad
ព្រះមហាក្សត្រ ត្រាស់បង្គាប់លើកលែងទោស អតីតសមាជិកអតីតបក្សប្រឆាំង ១៤ នាក់កាលពីយប់មិញ
ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី កាលពីយប់មិញបានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ឲ្យលើកលែងទោសអតីតសមាជិកអតីតបក្សសង្គ្រោះជាតិ ១៤ នាក់រួមទាំងលោក មាជ សុវណ្ណារ៉ា ផងដែរ ក្រោយមានសំណើពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ សមាជិកបក្សប្រឆាំងទាំងនោះ ត្រូវបានដោះលែងកាលពីយប់មិ្សលមិញ។ ...
សុទ្ធ គឹមសឿន
https://bit.ly/2wktPT4
ព្រះមហាក្សត្រលើកលែងទោសអតីតប្រធានគណបក្សអំណាចខ្មែរ
ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី កាលពីម្សិលមិញ បានចេញព្រះរាជក្រឹត្យមួយ ត្រាស់បង្គាប់ឲ្យលើកលែងទោស លោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ ដែលត្រូវបានកាត់ទោសឱ្យជាប់គុកអស់រយៈពេលជាងមួយឆ្នាំ បន្ទាប់ពីត្រូវបានផ្តន្ទាទោសពីបទញុះញង់ ...
ឃួន ណារីម
https://www.khmertimeskh.com/50526482/former-kpp-leader-pardoned-by-king-2/
អ្នកស្រី ទេព វន្នី ត្រូវបានដោះលែងពីពន្ធនាគារព្រៃសហើយ
សកម្មជនដីធ្លីល្បីឈ្មោះនៅសហគមន៍បឹងកក់គឺ អ្នកស្រី ទេព វន្នី ត្រូវបានដោះលែងចេញពីពន្ធនាគារព្រៃសវិញហើយកាលពីយប់មិញដែលការដោះលែងនេះត្រូវបានធ្វើឡើងភ្លាមៗ បន្ទាប់ពីព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យលើកលែងទោសដល់អ្នកស្រី វន្នី និងសកម្មជនដីធ្លីនៅតំបន់បឹងកក់ចំនួន ៣ រូបផ្សេងទៀត ...
វ៉ន ដារ៉ា
https://bit.ly/2LaDv7h
សម្តេចហ៊ុនសែនត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីជាផ្លូវការ
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី កាលពីថ្ងៃសុក្របានតែងតាំងលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលមានភារកិច្ចរៀបចំរដ្ឋាភិបាល ដើម្បីអនុម័តដោយរដ្ឋសភា។ នៅលើការតែងតាំងថ្មី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសន្យាថា នឹងប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បី ...
តាំង វីដា
https://www.khmertimeskh.com/50524420/hun-sen-formally-appointed-as-pm/
តុលាការកោះហៅលោក លឺ ឡាយស្រេងឲ្យចូលបំភ្លឺ
អតីតឧបនាយករដ្ឋមន្ត្រី លោក លឺ ឡាយស្រេង ត្រូវបានតុលាការចេញដីកាកោះហៅ ឲ្យចូលខ្លួនមកកាន់តុលាការ នៅថ្ងៃទី ២៥ ខែមករា ពីបទបរិហារកេរ្តិ៍។ លោកឡាយស្រេង ត្រូវបានប្តឹងពីបទបរិហារកេរ្តិ៍ ពីអតីតគណបក្សហ្វ៊ុនស៊ិនប៉ិច របស់លោក ...
នៀម ឆេង
http://bit.ly/2CZZI8x
នាយទាហានជាន់ខ្ពស់ ៧៨ រូបត្រូវបានដំឡើងឋានៈ
នាយទាហានជាន់ខ្ពស់ចំនួន ៧៨ រូបត្រូវបានដំឡើងឋានន្តរស័ក្តិជាឧត្តមសេនីយ៍ដែលក្នុងនោះថ្នាក់ឧត្តមសេនីយ៍ឯកចំនួន ៦ រូបឧត្តមសេនីយ៍ទោ ២៧ រូប និងថ្នាក់ឧត្តមសេនីយ៍ត្រីចំនួន ៤៥ រូប ខណៈដែលនាយទាហានជាន់ខ្ពស់ថ្នាក់ឧត្តមសេនីយ៍នៅក្នុងជួរកងទ័ពត្រូវបានគេដឹងថា ...
ម៉ិច ដារ៉ា
http://bit.ly/2CCDGJ9
ក្រសួងនឹងស្នើកែច្បាប់ ដើម្បីផ្តន្ទាទោសអ្នកប្រមាថព្រះមហាក្សត្រ
ក្រសួងមហាផ្ទៃនឹងស្នើសុំធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌដើម្បីកំណត់ពីការដាក់ទោសទណ្ឌទៅលើអ្នកដែលប្រមាថដល់អង្គព្រះមហាក្សត្រ ដែលការស្នើនេះធ្វើឡើងបន្ទាប់ពីមានការនិយាយធ្វើឲ្យប៉ះពាល់ដល់ព្រះមហាក្សត្រ ហើយក្រមព្រហ្មទណ្ឌពុំទាន់មានមាត្រាណាមួយដែលចែងអំពីការ ...
នៀម ឆេង
http://bit.ly/2kSnKqc
ព្រះមហាក្សត្រឡាយព្រះហស្តលេខាលើច្បាប់ ៤ ទើបកែប្រែថ្មី
ព្រះមហាក្សត្រ នរោត្តម សីហមុនី កាលពីម្សិលមិញបានឡាយព្រះហស្តលេខាលើវិសោធនកម្មច្បាប់ចំនួន ៤ ដែលមានលក្ខណៈចម្រូងចម្រាស ហើយច្បាប់ទាំងនេះត្រូវបានដាក់ឲ្យប្រើភ្លាមៗ បន្ទាប់ពីព្រះអង្គបានឡាយព្រះហស្ថលេខាដែលច្បាប់ទាំងនេះអនុញ្ញាតឲ្យយកអាសនៈរបស់គណបក្សសង្គ្រោះជាតិដែលប្រជាពលរដ្ឋស្ទើរពាក់កណ្តាល ...
ម៉ិច ដារ៉ា និង Andrew Nachemson
http://bit.ly/2y4HFMi
ប្រមុខរដ្ឋស្តីទីចុះហត្ថលេខាលើច្បាប់ស្តីពីគណបក្សនយោបាយចម្រូងចម្រាសជំនួសព្រះមហាក្សត្រ
លោក សាយ ឈុំ ប្រធានព្រឹទ្ធសភាបានចុះហត្ថលេខាលើវិសោធនកម្មដ៏ចម្រូងសម្រាសលើច្បាប់ស្តីពីគណបក្សនយោបាយហើយកាលពីថ្ងៃសុក្រ រារាំងបានសម្រេចមិនឲ្យលោក សម រង្ស៊ី អតីតគណបក្សសង្គ្រោះជាតិគាំទ្រអតីតគណបក្សរបស់លោកពីបរទេស។ ...
បែន សុខហ៊ាន
https://www.cambodiadaily.com/news/kings-cpp-stand-in-enacts-party-law-changes-133040/
ព្រះមហាក្សត្រយាងចេញមុនច្បាប់គណបក្សបញ្ជូនចូលរាជវាំង
ច្បាប់ស្តីពីគណបក្សនយោបាយដែលមានលក្ខណៈចម្រូងចម្រាសនឹងត្រូវពិនិត្យចុងក្រោយនៅថ្ងៃអង្គារស្អែកនេះ ដោយក្រុមប្រឹក្សាធម្មនុញ្ញ ហើយនឹងត្រូវបញ្ជូនទៅប្រមុខរដ្ឋស្តីទីចុះហត្ថលេខាចូលជាធរមាន ដើម្បីប្រើប្រាស់នាពេលឆាប់ៗនេះ ខណៈដែលព្រះមហាក្សត្រ នរោត្តម សីហមុនី អវត្តមានពីប្រទេស។ ...
មាស សុខជា
http://bit.ly/2vAaeMK
ព្រះមហាក្សត្រអំពាវនាវឱ្យមានការការពារព្រៃឈើ
កាលពីម្សិលមិញ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តមសីហមុនី បានយាងឃ្លាំមើលការដាំដើមឈើនៅខេត្តកណ្តាល ដើម្បីប្រារព្ធទិវាដាំដើមឈើជាតិលើកទី 27 ដោយអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមការពារព្រៃឈើ។ ...
ពេជ្រ សុធារី
http://www.khmertimeskh.com/news/40129/king-calls-for-forest-protection/
ប្រធានព្រឹទ្ធសភានឹងចុះហត្ថលេខាលើវិសោធកម្មថ្មី ខណៈព្រះមហាក្សត្រយាងទៅក្រៅប្រទេស
ដោយព្រះមហាក្សត្រ នរោត្តម សីហមុនី យាងទៅក្រៅប្រទេស លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាមន្ត្រីស្មោះស្ម័គ្រនឹងគណបក្សប្រជាជនកម្ពុជាជាយូរមកហើយគ្រោងចុះហត្ថលេខាលើវិសោធនកម្មច្បាប់ដ៏ចម្រូងចម្រាសស្តីពីគណបក្សនយោបាយ ជាចំណាត់ការចុងក្រោយក្នុងអ្វីដែលមជ្ឈដ្ឋានមួយចំនួនចាត់ទុកថា ជាការវាយប្រហារចុងក្រោយដ៏ធ្ងន់ធ្ងរចំពោះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ .. ...
វណ្ណ រើន និង បែន សុខហ៊ាន
http://www.cambodiadailykhmer.com/36741