សម្បទានដីសេដ្ឋកិច្ច
- ថ្ងៃទី ៣ ខែឧសភា ឆ្នាំ២០១៦
- សម្បទាន / ដីធ្លី / ការជួលដីសាធារណៈ
HLH Agriculture Cambodia Co. Ltd.
Create Map
-
Georelief
-
Hillshade
-
Landsat
ស្រទាប់ផែនទី
សញ្ញាផែនទី
ដកហូត
សម្បទានដីសេដ្ឋកិច្ចនេះ ត្រូវបានលុបចោលដោយមាន ឬគ្មានការកាត់បន្ថយទំហំដីពីមុន។កាត់បន្ថយបន្ទាប់ពីដកហូត
ទំហំដីសម្បទាន ត្រូវបានកាត់បន្ថយ បន្ទាប់ពីមានការដកហូតអាជ្ញាប័ណ្ណពីមុន។ ឯកសារស្តីពីការកាត់បន្ថយផ្ទៃដីចេញពីសម្បទានដីសេដ្ឋកិច្ចដែលមានជាសាធារណៈ ពំុមានភ្ជាប់ផែនទីមកជាមួយឡើយ។ ដូច្នេះអូឌីស៊ី មិនអាចបង្ហាញផ្ទៃដីដែលត្រូវបានកាត់ចេញនៅលើផែនទី។ សម្បទានដីសេដ្ឋកិច្ចនៅលើផែនទីអន្តរកម្ម បង្ហាញនូវទំហំផ្ទៃដីដើម។
កាត់បន្ថយ
ទំហំដីសម្បទាននេះ ត្រូវបានកាត់បន្ថយ ហើយពុំមានការដកហូតអាជ្ញាប័ណ្ណពីមុនមកទេ។ ឯកសារស្តីពីការកាត់បន្ថយផ្ទៃដីចេញពីសម្បទានដីសេដ្ឋកិច្ចដែលមានជាសាធារណៈ ពុំមានភ្ជាប់ផែនទីមកជាមួយឡើយ។ ដូច្នេះអូឌីស៊ី មិនអាចបង្ហាញផ្ទៃដីដែលត្រូវបានកាត់ចេញនៅលើផែនទី។ សម្បទានដីសេដ្ឋកិច្ចនៅលើផែនទីអន្តរកម្ម បង្ហាញនូវទំហំផ្ទៃដីដើម។គ្មានភស្តុតាងនៃការផ្លាស់ប្តូរ
អូឌីស៊ីពុំទាន់មានព័ត៌មានអំពីការប្រែប្រួលពាក់ព័ន្ធនឹងសម្បទានដីសេដ្ឋកិច្ចនេះទេ ចាប់តាំងពីរាជរដ្ឋាភិបាលបានផ្តល់អាជ្ញាប័ណ្ណជាលើកដំបូង។សម្បទានដីសេដ្ឋកិច្ច
សំណុំទិន្នន័យនេះ មានបញ្ជីសម្បទានដីសេដ្ឋកិច្ចជាមួយនឹងកាលបរិច្ឆេទចុះកិច្ចសន្យា ពីឆ្នាំ ១៩៩៥ ដល់ ២០១៤ នៅក្នុងប្រទេសកម្ពុជា។ បញ្ជីសម្បទាននេះ ត្រូវបានធ្វើបច្ចុប្បន្នភាពនៅខែវិច្ឆិកា ឆ្នាំ២០១៧ ដោយមានបង្ហាញពីការផ្លាស់ប្តូរនូវកិច្ចសន្យាសម្បទានដីសេដ្ឋកិច្ចមួយចំនួន ជាលទ្ធផលនៃសេចក្តីណែនាំលេខ ០១ ពីឆ្នាំ ២០១២ ដូចជាការកាត់ដី និងការផ្អាកផ្តល់អាជ្ញាប័ណ្ណ។ ដោយសារកង្វះព័ត៌មានជាសាធារណៈ សំណុំទិន្នន័យនេះ មិនមានបញ្ចូលព័ត៌មានអំពីការកាត់បន្ថយរយៈពេលកិច្ចសន្យា ដែលជាលទ្ធផលនៃដំណើរការវាយតម្លៃសម្បទានដីសេដ្ឋកិច្ច ដែលបានធ្វើឡើងនៅឆ្នាំ២០១៥ឡើយ។ ទិន្នន័យនេះនឹងធ្វើបច្ចុប្បន្នភាពតាមរយៈ ការប្រមូលចេញពីប្រភពផ្សេងៗដូចជា រដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល ស្ថាប័នស្រាវជ្រាវ គេហទំព័រក្រុមហ៊ុន និងរបាយការណ៍សារព័ត៌មានផ្សេងៗ។ ទិន្នន័យភូមិសាស្រ្តនេះ ត្រូវបានកំណត់យកតាមប្រព័ន្ធគោល WGS 84, Zone 48N។
License: cc-by
ក្រុមហ៊ុន | HLH Agriculture Cambodia Co. Ltd. |
ចំណាត់ថ្នាក់ការផ្លាស់ប្តូរ |
កាត់បន្ថយ ទំហំដីសម្បទាននេះ ត្រូវបានកាត់បន្ថយ ហើយពុំមានការដកហូតអាជ្ញាប័ណ្ណពីមុនមកទេ។ ឯកសារស្តីពីការកាត់បន្ថយផ្ទៃដីចេញពីសម្បទានដីសេដ្ឋកិច្ចដែលមានជាសាធារណៈ ពុំមានភ្ជាប់ផែនទីមកជាមួយឡើយ។ ដូច្នេះអូឌីស៊ី មិនអាចបង្ហាញផ្ទៃដីដែលត្រូវបានកាត់ចេញនៅលើផែនទី។ សម្បទានដីសេដ្ឋកិច្ចនៅលើផែនទីអន្តរកម្ម បង្ហាញនូវទំហំផ្ទៃដីដើម។ |
ប្រទេសក្រុមហ៊ុន | ព័ត៌មានពុំអាចរកបាន |
អាស័យដ្ឋានក្រុមហ៊ុន | ព័ត៌មានពុំអាចរកបាន |
ដំណាំ ឬគម្រោងគ្រោងទុក | ដំណាំមិនបានបញ្ជាក់ |
គោលបំណងនៃការវិនិយោគ | កសិឧស្សាហកម្ម |
ថិរវេលាកិច្ចសន្យា (ឆ្នាំ) | ៥០ |
ផ្ទៃដី (ហិកតា) | ៩,៩៨៥ |
ប្រភពព័ត៌មានទំហំដី | ព័ត៌មានពុំអាចរកបាន |
ស្ថាប័នផ្តល់អាជ្ញាប័ណ្ណ | ក្រសួងបរិស្ថាន |
នាយកក្រុមហ៊ុន | ព័ត៌មានពុំអាចរកបាន |
សញ្ជាតិនាយកក្រុមហ៊ុន | ព័ត៌មានពុំអាចរកបាន |
កាលបរិច្ឆេទចុះកិច្ចសន្យា | ព័ត៌មានពុំអាចរកបាន |
កាលបរិច្ឆេទអនុក្រឹត្យ | 3/30/2009 |
ខេត្ត/រាជធានី | កំពង់ស្ពឺ |
ស្រុក | ឱរ៉ាល់ |
ឃុំ/សង្កាត់ | ត្រពាំងជោ |
ការប្រើប្រាស់ដីពីមុន | ដែនជម្រកសត្វព្រៃភ្នំឳរ៉ាល់ |
ផែនការប្រើប្រាស់ដីរបស់ក្រុមហ៊ុន | ព័ត៌មានពុំអាចរកបាន |
ស្ថានភាពការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន | [2009] ការសិក្សាពេញលេញ |
ចំណាត់ថ្នាក់ទិន្នន័យ |
ទិន្នន័យរដ្ឋាភិបាលពេញលេញ ព័ត៌មានដែលទទួលបានពីប្រភពរដ្ឋាភិបាលដោយមានឯកសារផ្លូវច្បាប់ជាផ្លូវការ ដែលស្ថិតនៅក្នុងលក្ខណៈអត្តសញ្ញាណចំនួន៤គឺ៖ |
វិសោធនកម្ម
ដីដែលបានកាត់ចេញ | ||||
វិសោធនកម្មព័ត៌មានសម្បទាន | ថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០១២ | យោងតាមអនុក្រឹត្យលេខ ២៨១ ចុះថ្ងៃទី ១ ខែធ្នូ ២០១២ ដីដែលត្រូវបានកាត់មានចំនួន ៥៦៥,៩៦ហិកតា ពី HLH Agriculture Cambodia Co. Ltd. | ||
វិសោធនកម្មព័ត៌មានសម្បទាន | ថ្ងៃទី ០៤ ខែមីនា ឆ្នាំ២០១៣ | យោងតាមអនុក្រឹត្យលេខ ៨៦ ចុះថ្ងៃទី ៤ ខែមីនា២០១៣ ដីដែលត្រូវបានកាត់មានចំនួន ៤៥៨,១៦ហិកតា ពី HLH Agriculture Cambodia Co. Ltd. | ||
វិសោធនកម្មព័ត៌មានសម្បទាន | ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០១៣ | យោងតាមអនុក្រឹត្យលេខ ៣៥១ ចុះថ្ងៃទី ១១ ខែមិថុនា ២០១៣ ដីដែលត្រូវបានកាត់មានចំនួន ១០៦៦,៩២ហិកតា ពី HLH Agriculture Cambodia Co. Ltd. |
ឯកសារយោង
Notification No.835 on the results of the inter-ministerial committee's meeting for assessment, measurement and evaluation of ELCs dated on 20 July 2015
ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៥
|
Based on the results of the inter-ministerial committee meeting for assessment, measurement and evaluation of the economic land concessions (ELCs) dated on 20 July 2015, the Office of the Council of Ministers decided to permit companies to continue procedures in forces over land areas after compensation or cutting non-cultivated land and then re-sign the contracts, and reduce the term of ELCs up to 50 years. Some ELC projects cover the land areas in Phnom Namlear Wildlife Sanctuary, Phnom Prich Wildlife Sanctuary, Phnom Aural Wildlife Sanctuary, and Kirirom National Park. |
Map of crossing path of ecological survey team of HLH Agriculture Cambodia Co., Ltd in Kampong Speu
|
A map showing the crossing path of the ecological survey team of Green Consultancy Firm hired by HLH Agriculture Cambodia Co., Ltd who requested for land concession in Oaral district of Kampong Speu. |
អនុក្រឹត្យ ស្ដីពីការកាត់ដី ទំហំ ១,០៦៦.៩២ ហិកតា ស្ថិតនៅក្នុងភូមិសាស្រ្ត ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ
ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០១៣
|
ការកាត់ដីទំហំ ១,០៦៦.៩២ ហិកតា ស្ថិតនៅក្នុងភូមិសាស្រ្ត ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលក្នុងនោះមាន៖ (១) ដីទំហំ ១,០៤៨.៣៣ ហិកតា កាត់ចេញពីដីដែនជម្រកសត្វព្រៃឱរ៉ាល់ និង(២) ទំហំ ១៨.៥៩ ហិកតា កាត់ចេញពីដីសម្បទានសេដ្ឋកិច្ច របស់ក្រុមហ៊ុន HLH Agriculture និងធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ សម្រាប់ប្រទានកម្មទំហំ ៩៦០.៣៩ ហិកតា ជាកម្មសិទ្ធិជូនពលរដ្ឋ និងទំហំ ១០៦.៥៣ ហិកតា រក្សាទុកជាដីសាធារណៈរបស់រដ្ឋ ស្ថិតក្នុងភូមិ ច្រកទៀក ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ |
អនុក្រឹត្យ ស្ដីពីការកាត់ដី ទំហំ ៤៥៨.១៦ ហិកតា ស្ថិតនៅក្នុងភូមិសាស្រ្ត ស្រុកឱរ៉ាល់
ថ្ងៃទី ០៤ ខែមីនា ឆ្នាំ២០១៣
|
ការកាត់ដីទំហំ ៤៥៨.១៦ ហិកតា ស្ថិតនៅក្នុងភូមិសាស្រ្ត ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលក្នុងនោះមាន៖ (១) ដីទំហំ ៣១៨.៥១ ហិកតា កាត់ចេញពីដីដែនជម្រកសត្វព្រៃឱរ៉ាល់ និង(២) ទំហំ ១.៦១ ហិកតា កាត់ចេញពីដីសម្បទានសេដ្ឋកិច្ច របស់ក្រុមហ៊ុន New Cosmo និង(៣) ទំហំ ១៣៨.០៤ ហិកតា កាត់ចេញពីដីសម្បទានសេដ្ឋកិច្ច របស់ក្រុមហ៊ុន HLH Agriculture សម្រាប់ប្រទានកម្មទំហំ ៣២៤.៤៨ ហិកតា ជាកម្មសិទ្ធិជូនពលរដ្ឋ ចំនួន១៣៤ គ្រួសារ និងទំហំ ១៣៣.៦៨ ហិកតា រក្សាទុកជាដីសាធារណៈរបស់រដ្ឋ។ |
អនុក្រឹត្យ ស្ដីពីការកាត់ដី ទំហំ ១១,៤៩៤.៥៥ ហិកតា ស្ថិតនៅក្នុងភូមិសាស្រ្ត ឃុំត្រពាំងជោ និងឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ
ថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០១២
|
ការកាត់ដីទំហំ ១១,៤៩៤.៥៥ ហិកតា ស្ថិតនៅក្នុងភូមិសាស្រ្ត ឃុំត្រពាំងជោ និងឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលក្នុងនោះមាន៖ (១) ដីទំហំ ១០,៨១៩.៤៨ ហិកតា កាត់ចេញពីដីដែនជម្រកសត្វព្រៃឱរ៉ាល់ កាត់ចេញពីព្រះរាជក្រឹត្យចុះថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ និង(២) ទំហំ ៥៦៥.៩៦ ហិកតា កាត់ចេញពី ក្រុមហ៊ុន HLH (៣) ទំហំ ៣៧.៥៩ ហិកតា កាត់ចេញពី ក្រុមហ៊ុន Great Field (៤) ទំហំ ៦៦.៥៦ ហិកតា កាត់ចេញពីក្រុមហ៊ុន Future Environment និង(៥) ទំហំ ៤.៩៦ ហិកតា កាត់ចេញពីក្រុមហ៊ុន Yee Jia សម្រាប់ធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ សម្រាប់ប្រទានកម្មទំហំ ៦,១០១.៨២ ហិកតា ជាកម្មសិទ្ធិជូនពលរដ្ឋ ចំនួន២,៦៩៩ គ្រួសារ ដែលមានការកាន់កាប់ប្រើប្រាស់ និងដាំដុះជាក់ស្ដែង និងទំហំ ៥,៣៩២.៧៣ ហិកតា រក្សាទុកជាដីសាធារណៈរបស់រដ្ឋ។ |
អនុក្រឹត្យ លេខ៤៨ អនក្រ.បក ចុះថ្ងៃទី ៣០ ខែមិនា ឆ្នាំ២០០៩ ស្ដីពីការកំណត់ផ្ទៃដីទំហំ ៩,៩៨៥ ហិកតា ទៅជាតំបន់ប្រើប្រាស់ដោយចីរភាព
ថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០០៩
|
ការធ្វើវិសោធនកម្ម មាត្រា១ នៃអនុក្រឹត្យ លេខ៤៨ អនក្រ.បក ចុះថ្ងៃទី ៣០ ខែមិនា ឆ្នាំ២០០៩ ដោយផ្លាស់ប្ដូរពាក្យ “សម្រាប់ជួល” មកជា “សម្រាប់ផ្ដល់សម្បទាន” វិញ។ |
អនុក្រឹត្យ ស្ដីពីការកំណត់ផ្ទៃដីទំហំ ៩,៩៨៥ ហិកតា ទៅជាតំបន់ប្រើប្រាស់ដោយចីរភាព ស្ថិតនៅក្នុងភូមិសាស្រ្ត តំបន់ដែនជម្រកសត្វព្រៃឱរ៉ាល់ និងធ្វើអនុបយោគពីដីសាធារណៈរបស់រដ្ឋ ទៅជាដីឯកជនរបស់រដ្ឋ
ថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០០៩
|
ការកំណត់ផ្ទៃដីទំហំ ៩,៩៨៥ ហិកតា ជាតំបន់ប្រើប្រាស់ដោយចីរភាព ស្ថិតនៅក្នុងតំបន់ដែនជម្រកសត្វព្រៃឱរ៉ាល់ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ធ្វើអនុបយោគ ជាដីឯកជនរបស់រដ្ឋ និងផ្ដល់ដីជូនក្រុមហ៊ុន HLH Agriculture ធ្វើការវិនិយោគលើដំណាំ កសិឧស្សាហកម្ម ក្នុងរយៈពេល៧០ឆ្នាំ។ |
អនុក្រឹត្យ ស្ដីពីការកាត់ដី ទំហំ ១,០៦៦.៩២ ហិកតា ស្ថិតនៅក្នុងភូមិសាស្រ្ត ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ
ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០១៣
|
ការកាត់ដីទំហំ ១,០៦៦.៩២ ហិកតា ស្ថិតនៅក្នុងភូមិសាស្រ្ត ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលក្នុងនោះមាន៖ (១) ដីទំហំ ១,០៤៨.៣៣ ហិកតា កាត់ចេញពីដីដែនជម្រកសត្វព្រៃឱរ៉ាល់ និង(២) ទំហំ ១៨.៥៩ ហិកតា កាត់ចេញពីដីសម្បទានសេដ្ឋកិច្ច របស់ក្រុមហ៊ុន HLH Agriculture និងធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ សម្រាប់ប្រទានកម្មទំហំ ៩៦០.៣៩ ហិកតា ជាកម្មសិទ្ធិជូនពលរដ្ឋ និងទំហំ ១០៦.៥៣ ហិកតា រក្សាទុកជាដីសាធារណៈរបស់រដ្ឋ ស្ថិតក្នុងភូមិ ច្រកទៀក ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ |
អនុក្រឹត្យ ស្ដីពីការកាត់ដី ទំហំ ១,០៦៦.៩២ ហិកតា ស្ថិតនៅក្នុងភូមិសាស្រ្ត ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ
ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០១៣
|
ការកាត់ដីទំហំ ១,០៦៦.៩២ ហិកតា ស្ថិតនៅក្នុងភូមិសាស្រ្ត ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលក្នុងនោះមាន៖ (១) ដីទំហំ ១,០៤៨.៣៣ ហិកតា កាត់ចេញពីដីដែនជម្រកសត្វព្រៃឱរ៉ាល់ និង(២) ទំហំ ១៨.៥៩ ហិកតា កាត់ចេញពីដីសម្បទានសេដ្ឋកិច្ច របស់ក្រុមហ៊ុន HLH Agriculture និងធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ សម្រាប់ប្រទានកម្មទំហំ ៩៦០.៣៩ ហិកតា ជាកម្មសិទ្ធិជូនពលរដ្ឋ និងទំហំ ១០៦.៥៣ ហិកតា រក្សាទុកជាដីសាធារណៈរបស់រដ្ឋ ស្ថិតក្នុងភូមិ ច្រកទៀក ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ |