សម្បទានដីសេដ្ឋកិច្ច
- ថ្ងៃទី ៣ ខែឧសភា ឆ្នាំ២០១៦
- សម្បទាន / ដីធ្លី / ការជួលដីសាធារណៈ
អិម ឌី អេស អាហរ័ណ នីហរ័ណ
Create Map
-
Georelief
-
Hillshade
-
Landsat
ស្រទាប់ផែនទី
សញ្ញាផែនទី
ដកហូត
សម្បទានដីសេដ្ឋកិច្ចនេះ ត្រូវបានលុបចោលដោយមាន ឬគ្មានការកាត់បន្ថយទំហំដីពីមុន។កាត់បន្ថយបន្ទាប់ពីដកហូត
ទំហំដីសម្បទាន ត្រូវបានកាត់បន្ថយ បន្ទាប់ពីមានការដកហូតអាជ្ញាប័ណ្ណពីមុន។ ឯកសារស្តីពីការកាត់បន្ថយផ្ទៃដីចេញពីសម្បទានដីសេដ្ឋកិច្ចដែលមានជាសាធារណៈ ពំុមានភ្ជាប់ផែនទីមកជាមួយឡើយ។ ដូច្នេះអូឌីស៊ី មិនអាចបង្ហាញផ្ទៃដីដែលត្រូវបានកាត់ចេញនៅលើផែនទី។ សម្បទានដីសេដ្ឋកិច្ចនៅលើផែនទីអន្តរកម្ម បង្ហាញនូវទំហំផ្ទៃដីដើម។
កាត់បន្ថយ
ទំហំដីសម្បទាននេះ ត្រូវបានកាត់បន្ថយ ហើយពុំមានការដកហូតអាជ្ញាប័ណ្ណពីមុនមកទេ។ ឯកសារស្តីពីការកាត់បន្ថយផ្ទៃដីចេញពីសម្បទានដីសេដ្ឋកិច្ចដែលមានជាសាធារណៈ ពុំមានភ្ជាប់ផែនទីមកជាមួយឡើយ។ ដូច្នេះអូឌីស៊ី មិនអាចបង្ហាញផ្ទៃដីដែលត្រូវបានកាត់ចេញនៅលើផែនទី។ សម្បទានដីសេដ្ឋកិច្ចនៅលើផែនទីអន្តរកម្ម បង្ហាញនូវទំហំផ្ទៃដីដើម។គ្មានភស្តុតាងនៃការផ្លាស់ប្តូរ
អូឌីស៊ីពុំទាន់មានព័ត៌មានអំពីការប្រែប្រួលពាក់ព័ន្ធនឹងសម្បទានដីសេដ្ឋកិច្ចនេះទេ ចាប់តាំងពីរាជរដ្ឋាភិបាលបានផ្តល់អាជ្ញាប័ណ្ណជាលើកដំបូង។សម្បទានដីសេដ្ឋកិច្ច
សំណុំទិន្នន័យនេះ មានបញ្ជីសម្បទានដីសេដ្ឋកិច្ចជាមួយនឹងកាលបរិច្ឆេទចុះកិច្ចសន្យា ពីឆ្នាំ ១៩៩៥ ដល់ ២០១៤ នៅក្នុងប្រទេសកម្ពុជា។ បញ្ជីសម្បទាននេះ ត្រូវបានធ្វើបច្ចុប្បន្នភាពនៅខែវិច្ឆិកា ឆ្នាំ២០១៧ ដោយមានបង្ហាញពីការផ្លាស់ប្តូរនូវកិច្ចសន្យាសម្បទានដីសេដ្ឋកិច្ចមួយចំនួន ជាលទ្ធផលនៃសេចក្តីណែនាំលេខ ០១ ពីឆ្នាំ ២០១២ ដូចជាការកាត់ដី និងការផ្អាកផ្តល់អាជ្ញាប័ណ្ណ។ ដោយសារកង្វះព័ត៌មានជាសាធារណៈ សំណុំទិន្នន័យនេះ មិនមានបញ្ចូលព័ត៌មានអំពីការកាត់បន្ថយរយៈពេលកិច្ចសន្យា ដែលជាលទ្ធផលនៃដំណើរការវាយតម្លៃសម្បទានដីសេដ្ឋកិច្ច ដែលបានធ្វើឡើងនៅឆ្នាំ២០១៥ឡើយ។ ទិន្នន័យនេះនឹងធ្វើបច្ចុប្បន្នភាពតាមរយៈ ការប្រមូលចេញពីប្រភពផ្សេងៗដូចជា រដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល ស្ថាប័នស្រាវជ្រាវ គេហទំព័រក្រុមហ៊ុន និងរបាយការណ៍សារព័ត៌មានផ្សេងៗ។ ទិន្នន័យភូមិសាស្រ្តនេះ ត្រូវបានកំណត់យកតាមប្រព័ន្ធគោល WGS 84, Zone 48N។
License: cc-by
ក្រុមហ៊ុន | អិម ឌី អេស អាហរ័ណ នីហរ័ណ |
ចំណាត់ថ្នាក់ការផ្លាស់ប្តូរ |
កាត់បន្ថយ ទំហំដីសម្បទាននេះ ត្រូវបានកាត់បន្ថយ ហើយពុំមានការដកហូតអាជ្ញាប័ណ្ណពីមុនមកទេ។ ឯកសារស្តីពីការកាត់បន្ថយផ្ទៃដីចេញពីសម្បទានដីសេដ្ឋកិច្ចដែលមានជាសាធារណៈ ពុំមានភ្ជាប់ផែនទីមកជាមួយឡើយ។ ដូច្នេះអូឌីស៊ី មិនអាចបង្ហាញផ្ទៃដីដែលត្រូវបានកាត់ចេញនៅលើផែនទី។ សម្បទានដីសេដ្ឋកិច្ចនៅលើផែនទីអន្តរកម្ម បង្ហាញនូវទំហំផ្ទៃដីដើម។ |
ប្រទេសក្រុមហ៊ុន | កម្ពុជា |
អាស័យដ្ឋានក្រុមហ៊ុន | ផ្ទះលេខ10AB ផ្លូវលេខ271 សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ប្រទេសកម្ពុជា |
ដំណាំ ឬគម្រោងគ្រោងទុក | កៅស៊ូ |
គោលបំណងនៃការវិនិយោគ | កសិឧស្សាហកម្ម |
ថិរវេលាកិច្ចសន្យា (ឆ្នាំ) | ព័ត៌មានពុំអាចរកបាន |
ផ្ទៃដី (ហិកតា) | ៤,៤០២ |
ប្រភពព័ត៌មានទំហំដី | ព័ត៌មានពុំអាចរកបាន |
ស្ថាប័នផ្តល់អាជ្ញាប័ណ្ណ | ក្រសួងបរិស្ថាន |
នាយកក្រុមហ៊ុន | ព័ត៌មានពុំអាចរកបាន |
សញ្ជាតិនាយកក្រុមហ៊ុន | កម្ពុជា |
កាលបរិច្ឆេទចុះកិច្ចសន្យា | ព័ត៌មានពុំអាចរកបាន |
កាលបរិច្ឆេទអនុក្រឹត្យ | 8/5/2010 |
ខេត្ត/រាជធានី | ពោធិ៍សាត់ |
ស្រុក | វាលវែង |
ឃុំ/សង្កាត់ | ព័ត៌មានពុំអាចរកបាន |
ការប្រើប្រាស់ដីពីមុន | ដែនជម្រកសត្វព្រៃភ្នំសំកុស |
ផែនការប្រើប្រាស់ដីរបស់ក្រុមហ៊ុន | ព័ត៌មានពុំអាចរកបាន |
ស្ថានភាពការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន | ព័ត៌មានពុំអាចរកបាន |
ចំណាត់ថ្នាក់ទិន្នន័យ |
ទិន្នន័យរដ្ឋាភិបាលពេញលេញ ព័ត៌មានដែលទទួលបានពីប្រភពរដ្ឋាភិបាលដោយមានឯកសារផ្លូវច្បាប់ជាផ្លូវការ ដែលស្ថិតនៅក្នុងលក្ខណៈអត្តសញ្ញាណចំនួន៤គឺ៖ |
វិសោធនកម្ម
ដីដែលបានកាត់ចេញ | ||||
វិសោធនកម្មព័ត៌មានសម្បទាន | ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០១២ | យោងតាមអនុក្រឹត្យលេខ 251 ចុះថ្ងៃទី 13 ខែធ្នូ 2012 ដីដែលត្រូវបានកាត់ចេញមានចំនួន 310.79 ហិកតាពី ក្រុមហ៊ុន អិម ឌី អេស អាហរ័ណ នីហរ័ណ។ ក្នុងនេាះ ដីទំហំ66ហិកតាត្រូវបានកាត់ចេញពីដីសម្បទាននៅក្នុងភូមិឈើទាលជ្រុំ និងដីទំហំ72.96 ហិកតាត្រូវបានកាត់ចេញពីដីសម្បទាននៅក្នុងភូមិផ្ចឹកជ្រុំ ។ | ||
វិសោធនកម្មព័ត៌មានសម្បទាន | ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០១៣ | យោងតាមអនុក្រឹត្យលេខ 251 ចុះថ្ងៃទី 13 ខែធ្នូ 2012 ដីដែលត្រូវបានកាត់ចេញមានចំនួន 310.79 ហិកតាពី ក្រុមហ៊ុន អិម ឌី អេស អាហរ័ណ នីហរ័ណ។ ដីទំហំ171,81 ហិកតានៃដី310,79 ហិកតាត្រូវបានកាត់ចេញពីដីសម្បទាននៅក្នុងភូមិដីក្រហម ។ |
ឯកសារយោង
អនុក្រឹត្យ ស្ដីពីការធ្វើអនុបយោគ លើដីទំហំ ៤,៤០២ ហិកតា ស្ថិតនៅក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំសំកុស ស្ថិតក្នុងភូមិសាស្រ្ត ស្រុកវាលវែង ខេត្តពោធិ៍សាត់
ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១០
|
ការធ្វើអនុបយោគដីទំហំ ៤,៤០២ ហិកតា ជាដីឯកជនរបស់រដ្ឋ ស្ថិតនៅក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំសំកុស ស្ថិតក្នុងភូមិសាស្រ្ត ស្រុកវាលវែងខេត្តពោធិ៍សាត់ សម្រាប់ធ្វើការវិនិយោគ លើដំណាំកៅស៊ូ ក្រោមលក្ខខណ្ឌជាកិច្ចសន្យាជួល ឬសម្បទាន។ |
អនុក្រឹត្យ ស្ដីពីការកំណត់តំបន់គ្រប់គ្រង ក្នុងតំបន់ការពារធម្មជាតិ ទៅជាតំបន់ប្រើប្រាស់ដោយចីរភាព ក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំកុស ស្ថិតនៅក្នុង ស្រុកវាលវែង ខេត្តពោធិ៍សាត់
ថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០១០
|
ការកំណត់ផ្ទៃដីទំហំ ៤,៤០២ ហិកតា ជាតំបន់ប្រើប្រាស់ដោយចីរភាព ស្ថិតក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំសំកុស ស្រុកវាលវែង ខេត្តពោធិ៍សាត់ សម្រាប់ផ្ដល់ជូនក្រុមហ៊ុន អ៊ិម ឌី អេស អ៊ិមផត អ៊ិចផត ខូអិលធីឌី ធ្វើការវិនិយោគលើដំណាំ កសិឧស្សាហកម្ម (កៅស៊ូ) ។ |
អនុក្រឹត្យ លេខ៦៤ ស្ដីពី ការកាត់ដីទំហំ ៥,០៣០.៥១ ហិកតា និងការធ្វើអនុបយោគ ដែលកាត់ចេញពីដែនជម្រកសត្វព្រៃ និងដីសម្បទានសេដ្ឋកិច្ច ខេត្តពោធិ៍សាត់
ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០១៣
|
ការកាត់ដីទំហំ៥,០៣០.៥១ ហិកតា ដែលស្ថិតនៅក្នុងភូមិសាស្រ្ត ភូមិទំព័រ ឃុំប្រម៉ោយ ភូមិក្រពើពីរលើ ឃុំក្រពើពីរ និងភូមិកណ្ដាល ភូមិក្រាំងរងៀង ភូមិចំការជ្រៃខាងជើង ភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍័សាត់ ដែលក្នុងនោះមាន៖ ទំហំ៤,៣៣៣.៣៥ ហិកតា កាត់ចេញពីដែនជម្រកសត្វព្រៃសំកុស និងទំហំ ៦៩៧.១៦ ហិកតា កាត់ចេញពីដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន អិមឌីអេស និង ទំហំ៣,៨៥១.៩៦ ហិកតា សម្រាប់ធ្វើអនុបយោគ ជាដីកម្មសិទ្ធិឯកជន របស់រដ្ឋដើម្បីធ្វើប្រទានកម្មជាកម្មសិទ្ធិរបស់ពលរដ្ឋចំនួន១,២៦៣ គ្រួសារ និងទំហំ១,១៧៨.៥៥ ហិកតា រក្សាទុកជាដីសាធារណៈរបស់រដ្ឋ។ |
អនុក្រឹត្យ លេខ៦៤ ស្ដីពី ការកាត់ដីទំហំ ៥,០៣០.៥១ ហិកតា និងការធ្វើអនុបយោគ ដែលកាត់ចេញពីដែនជម្រកសត្វព្រៃ និងដីសម្បទានសេដ្ឋកិច្ច ខេត្តពោធិ៍សាត់
ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០១៣
|
ការកាត់ដីទំហំ៥,០៣០.៥១ ហិកតា ដែលស្ថិតនៅក្នុងភូមិសាស្រ្ត ភូមិទំព័រ ឃុំប្រម៉ោយ ភូមិក្រពើពីរលើ ឃុំក្រពើពីរ និងភូមិកណ្ដាល ភូមិក្រាំងរងៀង ភូមិចំការជ្រៃខាងជើង ភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍័សាត់ ដែលក្នុងនោះមាន៖ ទំហំ៤,៣៣៣.៣៥ ហិកតា កាត់ចេញពីដែនជម្រកសត្វព្រៃសំកុស និងទំហំ ៦៩៧.១៦ ហិកតា កាត់ចេញពីដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន អិមឌីអេស និង ទំហំ៣,៨៥១.៩៦ ហិកតា សម្រាប់ធ្វើអនុបយោគ ជាដីកម្មសិទ្ធិឯកជន របស់រដ្ឋដើម្បីធ្វើប្រទានកម្មជាកម្មសិទ្ធិរបស់ពលរដ្ឋចំនួន១,២៦៣ គ្រួសារ និងទំហំ១,១៧៨.៥៥ ហិកតា រក្សាទុកជាដីសាធារណៈរបស់រដ្ឋ។ |