សម្បទានដីសេដ្ឋកិច្ច
- ថ្ងៃទី ៣ ខែឧសភា ឆ្នាំ២០១៦
- សម្បទាន / ដីធ្លី / ការជួលដីសាធារណៈ
ហេង ណុង (ខេមបូឌា) អ៊ិនធើណេសិនណល ខមភេនី លីមីធីត
Create Map
-
Georelief
-
Hillshade
-
Landsat
ស្រទាប់ផែនទី
សញ្ញាផែនទី
ដកហូត
សម្បទានដីសេដ្ឋកិច្ចនេះ ត្រូវបានលុបចោលដោយមាន ឬគ្មានការកាត់បន្ថយទំហំដីពីមុន។កាត់បន្ថយបន្ទាប់ពីដកហូត
ទំហំដីសម្បទាន ត្រូវបានកាត់បន្ថយ បន្ទាប់ពីមានការដកហូតអាជ្ញាប័ណ្ណពីមុន។ ឯកសារស្តីពីការកាត់បន្ថយផ្ទៃដីចេញពីសម្បទានដីសេដ្ឋកិច្ចដែលមានជាសាធារណៈ ពំុមានភ្ជាប់ផែនទីមកជាមួយឡើយ។ ដូច្នេះអូឌីស៊ី មិនអាចបង្ហាញផ្ទៃដីដែលត្រូវបានកាត់ចេញនៅលើផែនទី។ សម្បទានដីសេដ្ឋកិច្ចនៅលើផែនទីអន្តរកម្ម បង្ហាញនូវទំហំផ្ទៃដីដើម។
កាត់បន្ថយ
ទំហំដីសម្បទាននេះ ត្រូវបានកាត់បន្ថយ ហើយពុំមានការដកហូតអាជ្ញាប័ណ្ណពីមុនមកទេ។ ឯកសារស្តីពីការកាត់បន្ថយផ្ទៃដីចេញពីសម្បទានដីសេដ្ឋកិច្ចដែលមានជាសាធារណៈ ពុំមានភ្ជាប់ផែនទីមកជាមួយឡើយ។ ដូច្នេះអូឌីស៊ី មិនអាចបង្ហាញផ្ទៃដីដែលត្រូវបានកាត់ចេញនៅលើផែនទី។ សម្បទានដីសេដ្ឋកិច្ចនៅលើផែនទីអន្តរកម្ម បង្ហាញនូវទំហំផ្ទៃដីដើម។គ្មានភស្តុតាងនៃការផ្លាស់ប្តូរ
អូឌីស៊ីពុំទាន់មានព័ត៌មានអំពីការប្រែប្រួលពាក់ព័ន្ធនឹងសម្បទានដីសេដ្ឋកិច្ចនេះទេ ចាប់តាំងពីរាជរដ្ឋាភិបាលបានផ្តល់អាជ្ញាប័ណ្ណជាលើកដំបូង។សម្បទានដីសេដ្ឋកិច្ច
សំណុំទិន្នន័យនេះ មានបញ្ជីសម្បទានដីសេដ្ឋកិច្ចជាមួយនឹងកាលបរិច្ឆេទចុះកិច្ចសន្យា ពីឆ្នាំ ១៩៩៥ ដល់ ២០១៤ នៅក្នុងប្រទេសកម្ពុជា។ បញ្ជីសម្បទាននេះ ត្រូវបានធ្វើបច្ចុប្បន្នភាពនៅខែវិច្ឆិកា ឆ្នាំ២០១៧ ដោយមានបង្ហាញពីការផ្លាស់ប្តូរនូវកិច្ចសន្យាសម្បទានដីសេដ្ឋកិច្ចមួយចំនួន ជាលទ្ធផលនៃសេចក្តីណែនាំលេខ ០១ ពីឆ្នាំ ២០១២ ដូចជាការកាត់ដី និងការផ្អាកផ្តល់អាជ្ញាប័ណ្ណ។ ដោយសារកង្វះព័ត៌មានជាសាធារណៈ សំណុំទិន្នន័យនេះ មិនមានបញ្ចូលព័ត៌មានអំពីការកាត់បន្ថយរយៈពេលកិច្ចសន្យា ដែលជាលទ្ធផលនៃដំណើរការវាយតម្លៃសម្បទានដីសេដ្ឋកិច្ច ដែលបានធ្វើឡើងនៅឆ្នាំ២០១៥ឡើយ។ ទិន្នន័យនេះនឹងធ្វើបច្ចុប្បន្នភាពតាមរយៈ ការប្រមូលចេញពីប្រភពផ្សេងៗដូចជា រដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល ស្ថាប័នស្រាវជ្រាវ គេហទំព័រក្រុមហ៊ុន និងរបាយការណ៍សារព័ត៌មានផ្សេងៗ។ ទិន្នន័យភូមិសាស្រ្តនេះ ត្រូវបានកំណត់យកតាមប្រព័ន្ធគោល WGS 84, Zone 48N។
License: cc-by
ក្រុមហ៊ុន | ហេង ណុង (ខេមបូឌា) អ៊ិនធើណេសិនណល ខមភេនី លីមីធីត |
ចំណាត់ថ្នាក់ការផ្លាស់ប្តូរ |
កាត់បន្ថយ ទំហំដីសម្បទាននេះ ត្រូវបានកាត់បន្ថយ ហើយពុំមានការដកហូតអាជ្ញាប័ណ្ណពីមុនមកទេ។ ឯកសារស្តីពីការកាត់បន្ថយផ្ទៃដីចេញពីសម្បទានដីសេដ្ឋកិច្ចដែលមានជាសាធារណៈ ពុំមានភ្ជាប់ផែនទីមកជាមួយឡើយ។ ដូច្នេះអូឌីស៊ី មិនអាចបង្ហាញផ្ទៃដីដែលត្រូវបានកាត់ចេញនៅលើផែនទី។ សម្បទានដីសេដ្ឋកិច្ចនៅលើផែនទីអន្តរកម្ម បង្ហាញនូវទំហំផ្ទៃដីដើម។ |
ប្រទេសក្រុមហ៊ុន | ចិន |
អាស័យដ្ឋានក្រុមហ៊ុន | ព័ត៌មានពុំអាចរកបាន |
ដំណាំ ឬគម្រោងគ្រោងទុក |
កៅស៊ូ អាកាស្យា អំពៅ |
គោលបំណងនៃការវិនិយោគ | កសិឧស្សាហកម្ម |
ថិរវេលាកិច្ចសន្យា (ឆ្នាំ) | ព័ត៌មានពុំអាចរកបាន |
ផ្ទៃដី (ហិកតា) | ៦,៤៨៨ |
ប្រភពព័ត៌មានទំហំដី | ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ |
ស្ថាប័នផ្តល់អាជ្ញាប័ណ្ណ | ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ |
នាយកក្រុមហ៊ុន | ព័ត៌មានពុំអាចរកបាន |
សញ្ជាតិនាយកក្រុមហ៊ុន | ព័ត៌មានពុំអាចរកបាន |
កាលបរិច្ឆេទចុះកិច្ចសន្យា | 11/8/2011 |
កាលបរិច្ឆេទអនុក្រឹត្យ | 7/6/2011 |
ខេត្ត/រាជធានី | ព្រះវិហារ |
ស្រុក | ជ័យសែន |
ឃុំ/សង្កាត់ |
ពុទ្រា ស្អាង តស៊ូ |
ការប្រើប្រាស់ដីពីមុន | ព័ត៌មានពុំអាចរកបាន |
ផែនការប្រើប្រាស់ដីរបស់ក្រុមហ៊ុន | ព័ត៌មានពុំអាចរកបាន |
ស្ថានភាពការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន | [2016] ការសិក្សាពេញលេញ |
ចំណាត់ថ្នាក់ទិន្នន័យ |
ទិន្នន័យរដ្ឋាភិបាលពេញលេញ ព័ត៌មានដែលទទួលបានពីប្រភពរដ្ឋាភិបាលដោយមានឯកសារផ្លូវច្បាប់ជាផ្លូវការ ដែលស្ថិតនៅក្នុងលក្ខណៈអត្តសញ្ញាណចំនួន៤គឺ៖ |
វិសោធនកម្ម
ដីដែលបានកាត់ចេញ | ||||
វិសោធនកម្មព័ត៌មានសម្បទាន | ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០១២ | យោងតាមអនុក្រឹត្យលេខ 255 ចុះថ្ងៃទី 17 ខែធ្នូ 2012 ដីដែលត្រូវបានកាត់ចេញមានចំនួន 1691.05 ហិកតាពី Heng Nong (Cambodia) International Company Limited. | ||
វិសោធនកម្មព័ត៌មានសម្បទាន | ថ្ងៃទី ០២ ខែមេសា ឆ្នាំ២០១៣ | យោងតាមអនុក្រឹត្យលេខ 152 ចុះថ្ងៃទី 02 ខែមេសា 2013 ដីដែលត្រូវបានកាត់ចេញមានចំនួន 543.12 ហិកតាពី Heng Nong (Cambodia) International Company Limited. |
ឯកសារយោង
ក្រុមហ៊ុនដែលវិនិយោគលើសម្បទានដីសេដ្ឋកិច្ច ដែលបានចុះកិច្ចសន្យាជាមួយក្រសួងកសិកម្ម៖ 109. ក្រុមហ៊ុន ហេង ណុង (ខេមបូឌា) អ៊ីនធើណេសិនណល ខមភេនី លីមីធីត
|
បញ្ជីគេហទំព័រដែលបង្ហាញពីកាលបរិច្ឆេទនៃកិច្ចសន្យាសម្បទានដីសេដ្ឋកិច្ច ទីតាំង និងទំហំសម្បទានដីសេដ្ឋកិច្ច ស្ថានភាពនៃ EIA និងការចុះបញ្ជីដីធ្លី និងប្រភេទដំណាំដែលវិនិយោគដោយក្រុមហ៊ុនសម្បទាន ហេង ណុង (ខេមបូឌា) អ៊ីនធើណេសិនណល ខមភេនី លីមីធីត។ |
អនុក្រឹត្យ ស្ដីពីការធ្វើអនុបយោគ ដីទំហំ ៦,៤៨៨ ហិកតា ស្ថិតនៅក្នុងស្រុកជ័យសែន ខេត្តព្រះវិហារ
ថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ២០១១
|
ការធ្វើអនុបយោគដីទំហំ ៦,៤៨៨ ហិកតា ជាដីឯកជនរបស់រដ្ឋ ស្ថិតនៅក្នុងភូមិសាស្រ្ត ឃុំតស៊ូ ឃុំស្អាង និងឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ សម្រាប់វិនិយោគលើដំណាំ កៅស៊ូ អាកាស្យា និងអំពៅ។ |
Land situation in Cambodia 2013
|
An independent assessment report on land rights, land disputes, land grabbing and forced eviction situations and on the status of implementation of the Royal Government of Cambodia Directive No. 001 in terms of economic land concessons, social land concessions and the new land titling scheme. |
អនុក្រឹត្យ លេខ១៥២ ស្ដីពីការកាត់និងធ្វើអនុបយោគ លើដីទំហំ ១,៣៧០.០២ ហិកតា ដែលកាត់ចេញពីគម្របព្រៃឈើ និងដីសម្បទានសេដ្ឋកិច្ច ដែលស្ថិតនៅក្នុងភូមិសាស្រ្ត ខេត្ត ព្រះវិហារ
ថ្ងៃទី ០២ ខែមេសា ឆ្នាំ២០១៣
|
ការកាត់ដីទំហំ ១,៣៧០.០២ ហិកតា ដែលស្ថិតនៅក្នុងភូមិសាស្រ្ត ភូមិស្អាង ឃុំស្អាង ស្រុកសែនជ័យ ខេត្តព្រះវិហារ ដែលក្នុងនោះមាន៖ ទំហំ ៨២៦.៩០ ហិកតា កាត់ចេញពីដីគម្របព្រៃឈើឆ្នាំ២០០២ និងទំហំ ៥៤៣.១២ ហិកតា កាត់ចេញពីដីសម្បទានសេដ្ឋកិច្ច របស់ក្រុមហ៊ុន ហេង ណុង (ខេមបូឌា) អ៊ិនធើណែសសិនណល លីមីតធីត សម្រាប់ធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ ទំហំ ១,២៤៦.៥៨ ហិកតា សម្រាប់ប្រទានកម្មជាកម្មសិទ្ធិ ជូនពលរដ្ឋ ចំនួន៥៧៣គ្រួសារ និងរក្សាទុកសម្រាប់កំណើនប្រជាជននិងសម្រាប់អភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធរូបវ័ន្ត ទំហំ ១២៣.៤៤ ហិកតា។ |
អនុក្រឹត្យ លេខ១៥២ ស្ដីពីការកាត់និងធ្វើអនុបយោគ លើដីទំហំ ១,៣៧០.០២ ហិកតា ដែលកាត់ចេញពីគម្របព្រៃឈើ និងដីសម្បទានសេដ្ឋកិច្ច ដែលស្ថិតនៅក្នុងភូមិសាស្រ្ត ខេត្ត ព្រះវិហារ
ថ្ងៃទី ០២ ខែមេសា ឆ្នាំ២០១៣
|
ការកាត់ដីទំហំ ១,៣៧០.០២ ហិកតា ដែលស្ថិតនៅក្នុងភូមិសាស្រ្ត ភូមិស្អាង ឃុំស្អាង ស្រុកសែនជ័យ ខេត្តព្រះវិហារ ដែលក្នុងនោះមាន៖ ទំហំ ៨២៦.៩០ ហិកតា កាត់ចេញពីដីគម្របព្រៃឈើឆ្នាំ២០០២ និងទំហំ ៥៤៣.១២ ហិកតា កាត់ចេញពីដីសម្បទានសេដ្ឋកិច្ច របស់ក្រុមហ៊ុន ហេង ណុង (ខេមបូឌា) អ៊ិនធើណែសសិនណល លីមីតធីត សម្រាប់ធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ ទំហំ ១,២៤៦.៥៨ ហិកតា សម្រាប់ប្រទានកម្មជាកម្មសិទ្ធិ ជូនពលរដ្ឋ ចំនួន៥៧៣គ្រួសារ និងរក្សាទុកសម្រាប់កំណើនប្រជាជននិងសម្រាប់អភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធរូបវ័ន្ត ទំហំ ១២៣.៤៤ ហិកតា។ |