សម្បទានដីសេដ្ឋកិច្ច
- ថ្ងៃទី ៣ ខែឧសភា ឆ្នាំ២០១៦
- សម្បទាន / ដីធ្លី / ការជួលដីសាធារណៈ
ខេមបូឌា ដោន ផ្លេនថេសិន អិលធីឌី
Create Map
-
Georelief
-
Hillshade
-
Landsat
ស្រទាប់ផែនទី
សញ្ញាផែនទី
ដកហូត
សម្បទានដីសេដ្ឋកិច្ចនេះ ត្រូវបានលុបចោលដោយមាន ឬគ្មានការកាត់បន្ថយទំហំដីពីមុន។កាត់បន្ថយបន្ទាប់ពីដកហូត
ទំហំដីសម្បទាន ត្រូវបានកាត់បន្ថយ បន្ទាប់ពីមានការដកហូតអាជ្ញាប័ណ្ណពីមុន។ ឯកសារស្តីពីការកាត់បន្ថយផ្ទៃដីចេញពីសម្បទានដីសេដ្ឋកិច្ចដែលមានជាសាធារណៈ ពំុមានភ្ជាប់ផែនទីមកជាមួយឡើយ។ ដូច្នេះអូឌីស៊ី មិនអាចបង្ហាញផ្ទៃដីដែលត្រូវបានកាត់ចេញនៅលើផែនទី។ សម្បទានដីសេដ្ឋកិច្ចនៅលើផែនទីអន្តរកម្ម បង្ហាញនូវទំហំផ្ទៃដីដើម។
កាត់បន្ថយ
ទំហំដីសម្បទាននេះ ត្រូវបានកាត់បន្ថយ ហើយពុំមានការដកហូតអាជ្ញាប័ណ្ណពីមុនមកទេ។ ឯកសារស្តីពីការកាត់បន្ថយផ្ទៃដីចេញពីសម្បទានដីសេដ្ឋកិច្ចដែលមានជាសាធារណៈ ពុំមានភ្ជាប់ផែនទីមកជាមួយឡើយ។ ដូច្នេះអូឌីស៊ី មិនអាចបង្ហាញផ្ទៃដីដែលត្រូវបានកាត់ចេញនៅលើផែនទី។ សម្បទានដីសេដ្ឋកិច្ចនៅលើផែនទីអន្តរកម្ម បង្ហាញនូវទំហំផ្ទៃដីដើម។គ្មានភស្តុតាងនៃការផ្លាស់ប្តូរ
អូឌីស៊ីពុំទាន់មានព័ត៌មានអំពីការប្រែប្រួលពាក់ព័ន្ធនឹងសម្បទានដីសេដ្ឋកិច្ចនេះទេ ចាប់តាំងពីរាជរដ្ឋាភិបាលបានផ្តល់អាជ្ញាប័ណ្ណជាលើកដំបូង។សម្បទានដីសេដ្ឋកិច្ច
សំណុំទិន្នន័យនេះ មានបញ្ជីសម្បទានដីសេដ្ឋកិច្ចជាមួយនឹងកាលបរិច្ឆេទចុះកិច្ចសន្យា ពីឆ្នាំ ១៩៩៥ ដល់ ២០១៤ នៅក្នុងប្រទេសកម្ពុជា។ បញ្ជីសម្បទាននេះ ត្រូវបានធ្វើបច្ចុប្បន្នភាពនៅខែវិច្ឆិកា ឆ្នាំ២០១៧ ដោយមានបង្ហាញពីការផ្លាស់ប្តូរនូវកិច្ចសន្យាសម្បទានដីសេដ្ឋកិច្ចមួយចំនួន ជាលទ្ធផលនៃសេចក្តីណែនាំលេខ ០១ ពីឆ្នាំ ២០១២ ដូចជាការកាត់ដី និងការផ្អាកផ្តល់អាជ្ញាប័ណ្ណ។ ដោយសារកង្វះព័ត៌មានជាសាធារណៈ សំណុំទិន្នន័យនេះ មិនមានបញ្ចូលព័ត៌មានអំពីការកាត់បន្ថយរយៈពេលកិច្ចសន្យា ដែលជាលទ្ធផលនៃដំណើរការវាយតម្លៃសម្បទានដីសេដ្ឋកិច្ច ដែលបានធ្វើឡើងនៅឆ្នាំ២០១៥ឡើយ។ ទិន្នន័យនេះនឹងធ្វើបច្ចុប្បន្នភាពតាមរយៈ ការប្រមូលចេញពីប្រភពផ្សេងៗដូចជា រដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល ស្ថាប័នស្រាវជ្រាវ គេហទំព័រក្រុមហ៊ុន និងរបាយការណ៍សារព័ត៌មានផ្សេងៗ។ ទិន្នន័យភូមិសាស្រ្តនេះ ត្រូវបានកំណត់យកតាមប្រព័ន្ធគោល WGS 84, Zone 48N។
License: cc-by
ក្រុមហ៊ុន | ខេមបូឌា ដោន ផ្លេនថេសិន អិលធីឌី |
ចំណាត់ថ្នាក់ការផ្លាស់ប្តូរ |
គ្មានភស្តុតាងនៃការផ្លាស់ប្តូរ អូឌីស៊ីពុំទាន់មានព័ត៌មានអំពីការប្រែប្រួលពាក់ព័ន្ធនឹងសម្បទានដីសេដ្ឋកិច្ចនេះទេ ចាប់តាំងពីរាជរដ្ឋាភិបាលបានផ្តល់អាជ្ញាប័ណ្ណជាលើកដំបូង។ |
ប្រទេសក្រុមហ៊ុន | សិង្ហបុរី |
អាស័យដ្ឋានក្រុមហ៊ុន | ព័ត៌មានពុំអាចរកបាន |
ដំណាំ ឬគម្រោងគ្រោងទុក | ដំណាំមិនបានបញ្ជាក់ |
គោលបំណងនៃការវិនិយោគ | កសិឧស្សាហកម្ម |
ថិរវេលាកិច្ចសន្យា (ឆ្នាំ) | ៥០ |
ផ្ទៃដី (ហិកតា) | ៩,២៣៧ |
ប្រភពព័ត៌មានទំហំដី | ព័ត៌មានពុំអាចរកបាន |
ស្ថាប័នផ្តល់អាជ្ញាប័ណ្ណ | ក្រសួងបរិស្ថាន |
នាយកក្រុមហ៊ុន | Lim Kay Kok |
សញ្ជាតិនាយកក្រុមហ៊ុន | ព័ត៌មានពុំអាចរកបាន |
កាលបរិច្ឆេទចុះកិច្ចសន្យា | ព័ត៌មានពុំអាចរកបាន |
កាលបរិច្ឆេទអនុក្រឹត្យ | 12/13/2011 |
ខេត្ត/រាជធានី | ព្រះវិហារ |
ស្រុក | ព័ត៌មានពុំអាចរកបាន |
ឃុំ/សង្កាត់ | ព័ត៌មានពុំអាចរកបាន |
ការប្រើប្រាស់ដីពីមុន | ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព |
ផែនការប្រើប្រាស់ដីរបស់ក្រុមហ៊ុន | ព័ត៌មានពុំអាចរកបាន |
ស្ថានភាពការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន | ព័ត៌មានពុំអាចរកបាន |
ចំណាត់ថ្នាក់ទិន្នន័យ |
ទិន្នន័យរដ្ឋាភិបាលពេញលេញ ព័ត៌មានដែលទទួលបានពីប្រភពរដ្ឋាភិបាលដោយមានឯកសារផ្លូវច្បាប់ជាផ្លូវការ ដែលស្ថិតនៅក្នុងលក្ខណៈអត្តសញ្ញាណចំនួន៤គឺ៖ |
ឯកសារយោង
សេចក្តីជូនដំណឹង លេខ ១៩៥ សជណ ស្តីពីរបាយការណ៍ស្តីពីលទ្ធផល នៃកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងដើម្បីពិនិត្យ វាស់វែង និងវាយតម្លៃសម្បទានដីសេដ្ឋកិច្ច ចុះថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០១៥
ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០១៥
|
យោងរបាយការណ៍ស្តីពីលទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងដើម្បីពិនិត្យ វាស់វែង និងវាយតម្លៃសម្បទានដីសេដ្ឋកិច្ច ចុះថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០១៥ ទីស្តីការគណៈរដ្ឋមន្ត្រី សម្រេចអនុញ្ញាតឲ្យក្រុមហ៊ុន បន្តនីតិវិធីជាធរមានទៅលើដីដែលបានដោះស្រាយផលប៉ះពាល់រួចហើយទើបចុះកិច្ចសន្យាឡើងវិញ និងកែសម្រួលរយៈពេលវិនិយោគសម្បទានដីសេដ្ឋកិច្ចមកនៅត្រឹម ៥០ឆ្នាំ។ គណៈកម្មការអន្តរក្រសួង ក្រសួងបរិស្ថាន និងអាជ្ញាធរខេត្តពាក់ព័ន្ធ ត្រូវបានប្រគល់ភារកិច្ច ឲ្យតាមដានអំពីវឌ្ឍនភាពរបស់ក្រុមហ៊ុន និងត្រូវរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាលដើម្បីសម្រេចដកហូត ក្នុងករណីក្រុមហ៊ុនមិនបានបំពេញតាមលក្ខខណ្ឌនៃសេចក្តីជូនដំណឹងនេះ។ សម្បទានដីសេដ្ឋកិច្ចនេះ លាតសន្ធឹងលើផ្ទៃដីក្នុងតំបន់ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព, តំបន់ដែនជម្រកសត្វព្រៃបឹងពែរ និងតំបន់ឧទ្យានជាតិបុទុមសាគរ។ |
Notice of establishment of commercial enterprise: (Cambodian) Dawn Plantation Co., Ltd
|
A webpage list showing company name and form of enterprise, address, business objective, business term, registered capital, name and nationality and current address of chairman. |
Notice on amendment of memorandum and articles of association: (Cambodian) Dawn Plantation Co., Ltd
|
A webpage showing a notice of amendment of memorandum and articles of association for (Cambodian) Dawn Plantation Ltd., based on a Board resolution dated 09/02/2012. |
អនុក្រឹត្យ ស្ដីពីការធ្វើអនុបយោគដីទំហំ ៩,២៣៧ ហិកតា ស្ថិតនៅក្នុងតំបន់ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ក្នុងខេត្ត ព្រះវិហារ
ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០១១
|
ការធ្វើអនុបយោគដីទំហំ ៩,២៣៧ ហិកតា ជាដីឯកជនរបស់រដ្ឋ ស្ថិតនៅក្នុងតំបន់ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ខេត្តព្រះវិហារ សម្រាប់វិនិយោគលើដំណាំ កសិឧស្សាហកម្ម ក្រោមលក្ខខណ្ឌជួល ឬសម្បទាន។ |
អនុក្រឹត្យ ស្ដីពីការកំណត់តំបន់គ្រប់គ្រង ក្នុងតំបន់ការពារធម្មជាតិ ទៅជាតំបន់ប្រើប្រាស់ដោយចីរភាព
ថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០១១
|
ការកំណត់ផ្ទៃដីទំហំ ៩,២៣៧ ហិកតា ទៅជាតំបន់ប្រើប្រាស់ដោយចីរភាព ស្ថិតនៅក្នុងតំបន់ដែនជម្រកសត្វព្រៃ គូលែនព្រហ្ម ខេត្តព្រះវិហារ និងការផ្ដល់ដីជូនក្រុមហ៊ុន Cambodia Dawn Plantation Ltd សម្រាប់វិនិយោគលើដំណាំ កសិឧស្សាហកម្ម។ |