សម្បទានដីសេដ្ឋកិច្ច
- ថ្ងៃទី ៣ ខែឧសភា ឆ្នាំ២០១៦
- សម្បទាន / ដីធ្លី / ការជួលដីសាធារណៈ
Mega First Corporation Berhad (MFCB)
Create Map

-

Georelief -

Hillshade -

Landsat
ស្រទាប់ផែនទី
សញ្ញាផែនទី
ដកហូត
សម្បទានដីសេដ្ឋកិច្ចនេះ ត្រូវបានលុបចោលដោយមាន ឬគ្មានការកាត់បន្ថយទំហំដីពីមុន។កាត់បន្ថយបន្ទាប់ពីដកហូត
ទំហំដីសម្បទាន ត្រូវបានកាត់បន្ថយ បន្ទាប់ពីមានការដកហូតអាជ្ញាប័ណ្ណពីមុន។ ឯកសារស្តីពីការកាត់បន្ថយផ្ទៃដីចេញពីសម្បទានដីសេដ្ឋកិច្ចដែលមានជាសាធារណៈ ពំុមានភ្ជាប់ផែនទីមកជាមួយឡើយ។ ដូច្នេះអូឌីស៊ី មិនអាចបង្ហាញផ្ទៃដីដែលត្រូវបានកាត់ចេញនៅលើផែនទី។ សម្បទានដីសេដ្ឋកិច្ចនៅលើផែនទីអន្តរកម្ម បង្ហាញនូវទំហំផ្ទៃដីដើម។
កាត់បន្ថយ
ទំហំដីសម្បទាននេះ ត្រូវបានកាត់បន្ថយ ហើយពុំមានការដកហូតអាជ្ញាប័ណ្ណពីមុនមកទេ។ ឯកសារស្តីពីការកាត់បន្ថយផ្ទៃដីចេញពីសម្បទានដីសេដ្ឋកិច្ចដែលមានជាសាធារណៈ ពុំមានភ្ជាប់ផែនទីមកជាមួយឡើយ។ ដូច្នេះអូឌីស៊ី មិនអាចបង្ហាញផ្ទៃដីដែលត្រូវបានកាត់ចេញនៅលើផែនទី។ សម្បទានដីសេដ្ឋកិច្ចនៅលើផែនទីអន្តរកម្ម បង្ហាញនូវទំហំផ្ទៃដីដើម។គ្មានភស្តុតាងនៃការផ្លាស់ប្តូរ
អូឌីស៊ីពុំទាន់មានព័ត៌មានអំពីការប្រែប្រួលពាក់ព័ន្ធនឹងសម្បទានដីសេដ្ឋកិច្ចនេះទេ ចាប់តាំងពីរាជរដ្ឋាភិបាលបានផ្តល់អាជ្ញាប័ណ្ណជាលើកដំបូង។សម្បទានដីសេដ្ឋកិច្ច
សំណុំទិន្នន័យនេះ មានបញ្ជីសម្បទានដីសេដ្ឋកិច្ចជាមួយនឹងកាលបរិច្ឆេទចុះកិច្ចសន្យា ពីឆ្នាំ ១៩៩៥ ដល់ ២០១៤ នៅក្នុងប្រទេសកម្ពុជា។ បញ្ជីសម្បទាននេះ ត្រូវបានធ្វើបច្ចុប្បន្នភាពនៅខែវិច្ឆិកា ឆ្នាំ២០១៧ ដោយមានបង្ហាញពីការផ្លាស់ប្តូរនូវកិច្ចសន្យាសម្បទានដីសេដ្ឋកិច្ចមួយចំនួន ជាលទ្ធផលនៃសេចក្តីណែនាំលេខ ០១ ពីឆ្នាំ ២០១២ ដូចជាការកាត់ដី និងការផ្អាកផ្តល់អាជ្ញាប័ណ្ណ។ ដោយសារកង្វះព័ត៌មានជាសាធារណៈ សំណុំទិន្នន័យនេះ មិនមានបញ្ចូលព័ត៌មានអំពីការកាត់បន្ថយរយៈពេលកិច្ចសន្យា ដែលជាលទ្ធផលនៃដំណើរការវាយតម្លៃសម្បទានដីសេដ្ឋកិច្ច ដែលបានធ្វើឡើងនៅឆ្នាំ២០១៥ឡើយ។ ទិន្នន័យនេះនឹងធ្វើបច្ចុប្បន្នភាពតាមរយៈ ការប្រមូលចេញពីប្រភពផ្សេងៗដូចជា រដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល ស្ថាប័នស្រាវជ្រាវ គេហទំព័រក្រុមហ៊ុន និងរបាយការណ៍សារព័ត៌មានផ្សេងៗ។ ទិន្នន័យភូមិសាស្រ្តនេះ ត្រូវបានកំណត់យកតាមប្រព័ន្ធគោល WGS 84, Zone 48N។
License: cc-by
Open Development Cambodia (ODC) | https://opendevelopmentcambodia.net/km/profiles/economic-land-concessions/
Created date: ថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០២៦
| ក្រុមហ៊ុន | Mega First Corporation Berhad (MFCB) |
| ចំណាត់ថ្នាក់ការផ្លាស់ប្តូរ |
គ្មានភស្តុតាងនៃការផ្លាស់ប្តូរ អូឌីស៊ីពុំទាន់មានព័ត៌មានអំពីការប្រែប្រួលពាក់ព័ន្ធនឹងសម្បទានដីសេដ្ឋកិច្ចនេះទេ ចាប់តាំងពីរាជរដ្ឋាភិបាលបានផ្តល់អាជ្ញាប័ណ្ណជាលើកដំបូង។ |
| ប្រទេសក្រុមហ៊ុន | ម៉ាឡេស៊ី |
| អាស័យដ្ឋានក្រុមហ៊ុន | ផ្ទះលេខ215 មហាវិថីនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ប្រទេសកម្ពុជា |
| ដំណាំ ឬគម្រោងគ្រោងទុក |
ដំណាំផ្សេងទៀត អេកូទេសចរណ៍ តំបន់សេដ្ឋកិច្ចពិសេស |
| គោលបំណងនៃការវិនិយោគ |
កសិឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធ |
| ថិរវេលាកិច្ចសន្យា (ឆ្នាំ) | ៥០ |
| ផ្ទៃដី (ហិកតា) | ៩,៤៧៧ |
| ប្រភពព័ត៌មានទំហំដី | ព័ត៌មានពុំអាចរកបាន |
| ស្ថាប័នផ្តល់អាជ្ញាប័ណ្ណ | ក្រសួងបរិស្ថាន |
| នាយកក្រុមហ៊ុន | Mr.Goh Nan Yang |
| សញ្ជាតិនាយកក្រុមហ៊ុន |
ម៉ាឡេស៊ី
[យោងតាមគេហទំព័រក្រុមហ៊ុន] សិង្ហបុរី [យោងតាមគេហទំព័រក្រសួងពាណិជ្ជកម្ម] |
| កាលបរិច្ឆេទចុះកិច្ចសន្យា | ព័ត៌មានពុំអាចរកបាន |
| កាលបរិច្ឆេទអនុក្រឹត្យ | 4/18/2012 |
| ខេត្ត/រាជធានី | មណ្ឌលគិរី |
| ស្រុក | ព័ត៌មានពុំអាចរកបាន |
| ឃុំ/សង្កាត់ | ព័ត៌មានពុំអាចរកបាន |
| ការប្រើប្រាស់ដីពីមុន | ដែនជម្រកសត្វព្រៃភ្នំណាមលៀវ |
| ផែនការប្រើប្រាស់ដីរបស់ក្រុមហ៊ុន | ព័ត៌មានពុំអាចរកបាន |
| ស្ថានភាពការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន | ព័ត៌មានពុំអាចរកបាន |
| ចំណាត់ថ្នាក់ទិន្នន័យ |
ទិន្នន័យរដ្ឋាភិបាលពេញលេញ ព័ត៌មានដែលទទួលបានពីប្រភពរដ្ឋាភិបាលដោយមានឯកសារផ្លូវច្បាប់ជាផ្លូវការ ដែលស្ថិតនៅក្នុងលក្ខណៈអត្តសញ្ញាណចំនួន៤គឺ៖ |
ឯកសារយោង
|
សេចក្តីជូនដំណឹង លេខ ១៦៦ សជណ ស្តីពីរបាយការណ៍ស្តីពីលទ្ធផល នៃកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងដើម្បីពិនិត្យ វាស់វែង និងវាយតម្លៃសម្បទានដីសេដ្ឋកិច្ច ចុះថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០១៥
ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០១៥
|
យោងរបាយការណ៍ស្តីពីលទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងដើម្បីពិនិត្យ វាស់វែង និងវាយតម្លៃសម្បទានដីសេដ្ឋកិច្ច ចុះថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០១៥ ទីស្តីការគណៈរដ្ឋមន្ត្រី សម្រេចអនុញ្ញាតឲ្យក្រុមហ៊ុនចំនួនបួន បន្តនីតិវិធីជាធរមានទៅលើដីដែលបានដោះស្រាយផលប៉ះពាល់រួចហើយទើបចុះកិច្ចសន្យាឡើងវិញ និងកែសម្រួលរយៈពេលវិនិយោគសម្បទានដីសេដ្ឋកិច្ចមកនៅត្រឹម ៥០ឆ្នាំ។ គណៈកម្មការអន្តរក្រសួង ក្រសួងបរិស្ថាន និងអាជ្ញាធរខេត្តពាក់ព័ន្ធ ត្រូវបានប្រគល់ភារកិច្ច ឲ្យរៀបចំបែបបទបច្ចេកទេសគ្រប់គ្រងផ្ទៃដីដែលមានផលប៉ះពាល់។ សម្បទានដីសេដ្ឋកិច្ចនេះ លាតសន្ធឹងលើផ្ទៃដីក្នុងតំបន់ការពារទេសភាពបន្ទាយឆ្មារ តំបន់ដែនជម្រកសត្វព្រៃរនាមដូនសំ តំបន់ដែនជម្រកសត្វព្រៃភ្នំណាមលៀរ និងតំបន់ដែនជម្រកសត្វព្រៃលំផាត់។ |
|
អនុក្រឹត្យ ស្ដីពីការកំណត់តំបន់គ្រប់គ្រង ក្នុងតំបន់ការពារធម្មជាតិ ទៅជាតំបន់ប្រើប្រាស់ដោយចីរភាព
ថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០១២
|
ការកំណត់ផ្ទៃដីទំហំ ៩,៤៧៧ ហិកតា ទៅជាតំបន់ប្រើប្រាស់ដោយចីរភាព ក្នុងតំបន់ដែនជម្រកសត្វព្រៃណាមលៀរ ស្ថិតនៅក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី និងការផ្ដល់ដីជូនក្រុមហ៊ុន Mega First Corporation Berhad (MFCB) សម្រាប់វិនិយោគលើដំណាំ កសិឧស្សាហកម្ម ផ្នែកអេកូទេសចរណ៍ និងតំបន់សេដ្ឋកិច្ចពិសេស ក្នុងរយៈពេល៩០ឆ្នាំ។ |
|
អនុក្រឹត្យ ស្ដីពីការធ្វើអនុបយោគ លើដីទំហំ ៩,៤៧៧ ហិកតា ស្ថិតនៅក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំណាមលៀរ ស្ថិតក្នុងភូមិសាស្រ្ត ខេត្តមណ្ឌលគិរី
ថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០១២
|
ការធ្វើអនុបយោគដីទំហំ ៩,៤៧៧ ហិកតា ជាដីឯកជនរបស់រដ្ឋ ស្ថិតនៅក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំណាមលៀរ ស្ថិតក្នុងភូមិសាស្រ្ត ខេត្តមណ្ឌលគិរី សម្រាប់ធ្វើការវិនិយោគ លើដំណាំកសិឧស្សាហកម្ម ក្រោមលក្ខខណ្ឌជាសម្បទាន។ |
|
ក្រុមហ៊ុន Mega First Corporation Berhad - របាយការណ៍ប្រចាំឆ្នាំ ២០១៣
|
របាយការណ៍ក្រុមហ៊ុនដែលគ្របដណ្តប់លើព័ត៌មានសាជីវកម្ម ប្រវត្តិរូបសង្ខេបរបស់នាយក ចំណុចសំខាន់ៗផ្នែកហិរញ្ញវត្ថុ រចនាសម្ព័ន្ធសាជីវកម្ម ការពិភាក្សា និងការវិភាគរបស់ក្រុមគ្រប់គ្រង សេចក្តីថ្លែងការណ៍អភិបាលកិច្ចសាជីវកម្ម ការបង្ហាញព័ត៌មានផ្សេងៗ សេចក្តីថ្លែងការណ៍របស់ប្រធានប្រតិបត្តិ របាយការណ៍គណៈកម្មាធិការសវនកម្ម សេចក្តីថ្លែងការណ៍ស្តីពីការគ្រប់គ្រងហានិភ័យ និងការត្រួតពិនិត្យផ្ទៃក្នុង របាយការណ៍ហិរញ្ញវត្ថុ បញ្ជីទ្រព្យសម្បត្តិដែលកាន់កាប់ ស្ថិតិភាគហ៊ុន សេចក្តីជូនដំណឹងអំពីកិច្ចប្រជុំប្រចាំឆ្នាំ បញ្ជីឈ្មោះក្រុមហ៊ុន និងទម្រង់បែបបទនៃការផ្ទេរសិទ្ធិ។ |