សម្បទានដីសេដ្ឋកិច្ច
- ថ្ងៃទី ៣ ខែឧសភា ឆ្នាំ២០១៦
- សម្បទាន / ដីធ្លី / ការជួលដីសាធារណៈ
ខេ ភីស អ៊ិនវេសមេន (ខេមបូឌា)
Create Map
-
Georelief
-
Hillshade
-
Landsat
ស្រទាប់ផែនទី
សញ្ញាផែនទី
ដកហូត
សម្បទានដីសេដ្ឋកិច្ចនេះ ត្រូវបានលុបចោលដោយមាន ឬគ្មានការកាត់បន្ថយទំហំដីពីមុន។កាត់បន្ថយបន្ទាប់ពីដកហូត
ទំហំដីសម្បទាន ត្រូវបានកាត់បន្ថយ បន្ទាប់ពីមានការដកហូតអាជ្ញាប័ណ្ណពីមុន។ ឯកសារស្តីពីការកាត់បន្ថយផ្ទៃដីចេញពីសម្បទានដីសេដ្ឋកិច្ចដែលមានជាសាធារណៈ ពំុមានភ្ជាប់ផែនទីមកជាមួយឡើយ។ ដូច្នេះអូឌីស៊ី មិនអាចបង្ហាញផ្ទៃដីដែលត្រូវបានកាត់ចេញនៅលើផែនទី។ សម្បទានដីសេដ្ឋកិច្ចនៅលើផែនទីអន្តរកម្ម បង្ហាញនូវទំហំផ្ទៃដីដើម។
កាត់បន្ថយ
ទំហំដីសម្បទាននេះ ត្រូវបានកាត់បន្ថយ ហើយពុំមានការដកហូតអាជ្ញាប័ណ្ណពីមុនមកទេ។ ឯកសារស្តីពីការកាត់បន្ថយផ្ទៃដីចេញពីសម្បទានដីសេដ្ឋកិច្ចដែលមានជាសាធារណៈ ពុំមានភ្ជាប់ផែនទីមកជាមួយឡើយ។ ដូច្នេះអូឌីស៊ី មិនអាចបង្ហាញផ្ទៃដីដែលត្រូវបានកាត់ចេញនៅលើផែនទី។ សម្បទានដីសេដ្ឋកិច្ចនៅលើផែនទីអន្តរកម្ម បង្ហាញនូវទំហំផ្ទៃដីដើម។គ្មានភស្តុតាងនៃការផ្លាស់ប្តូរ
អូឌីស៊ីពុំទាន់មានព័ត៌មានអំពីការប្រែប្រួលពាក់ព័ន្ធនឹងសម្បទានដីសេដ្ឋកិច្ចនេះទេ ចាប់តាំងពីរាជរដ្ឋាភិបាលបានផ្តល់អាជ្ញាប័ណ្ណជាលើកដំបូង។សម្បទានដីសេដ្ឋកិច្ច
សំណុំទិន្នន័យនេះ មានបញ្ជីសម្បទានដីសេដ្ឋកិច្ចជាមួយនឹងកាលបរិច្ឆេទចុះកិច្ចសន្យា ពីឆ្នាំ ១៩៩៥ ដល់ ២០១៤ នៅក្នុងប្រទេសកម្ពុជា។ បញ្ជីសម្បទាននេះ ត្រូវបានធ្វើបច្ចុប្បន្នភាពនៅខែវិច្ឆិកា ឆ្នាំ២០១៧ ដោយមានបង្ហាញពីការផ្លាស់ប្តូរនូវកិច្ចសន្យាសម្បទានដីសេដ្ឋកិច្ចមួយចំនួន ជាលទ្ធផលនៃសេចក្តីណែនាំលេខ ០១ ពីឆ្នាំ ២០១២ ដូចជាការកាត់ដី និងការផ្អាកផ្តល់អាជ្ញាប័ណ្ណ។ ដោយសារកង្វះព័ត៌មានជាសាធារណៈ សំណុំទិន្នន័យនេះ មិនមានបញ្ចូលព័ត៌មានអំពីការកាត់បន្ថយរយៈពេលកិច្ចសន្យា ដែលជាលទ្ធផលនៃដំណើរការវាយតម្លៃសម្បទានដីសេដ្ឋកិច្ច ដែលបានធ្វើឡើងនៅឆ្នាំ២០១៥ឡើយ។ ទិន្នន័យនេះនឹងធ្វើបច្ចុប្បន្នភាពតាមរយៈ ការប្រមូលចេញពីប្រភពផ្សេងៗដូចជា រដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល ស្ថាប័នស្រាវជ្រាវ គេហទំព័រក្រុមហ៊ុន និងរបាយការណ៍សារព័ត៌មានផ្សេងៗ។ ទិន្នន័យភូមិសាស្រ្តនេះ ត្រូវបានកំណត់យកតាមប្រព័ន្ធគោល WGS 84, Zone 48N។
License: cc-by
ក្រុមហ៊ុន | ខេ ភីស អ៊ិនវេសមេន (ខេមបូឌា) |
ចំណាត់ថ្នាក់ការផ្លាស់ប្តូរ |
កាត់បន្ថយ ទំហំដីសម្បទាននេះ ត្រូវបានកាត់បន្ថយ ហើយពុំមានការដកហូតអាជ្ញាប័ណ្ណពីមុនមកទេ។ ឯកសារស្តីពីការកាត់បន្ថយផ្ទៃដីចេញពីសម្បទានដីសេដ្ឋកិច្ចដែលមានជាសាធារណៈ ពុំមានភ្ជាប់ផែនទីមកជាមួយឡើយ។ ដូច្នេះអូឌីស៊ី មិនអាចបង្ហាញផ្ទៃដីដែលត្រូវបានកាត់ចេញនៅលើផែនទី។ សម្បទានដីសេដ្ឋកិច្ចនៅលើផែនទីអន្តរកម្ម បង្ហាញនូវទំហំផ្ទៃដីដើម។ |
ប្រទេសក្រុមហ៊ុន | កម្ពុជា |
អាស័យដ្ឋានក្រុមហ៊ុន | ព័ត៌មានពុំអាចរកបាន |
ដំណាំ ឬគម្រោងគ្រោងទុក |
កៅស៊ូ ដំណាំផ្សេងទៀត |
គោលបំណងនៃការវិនិយោគ | កសិឧស្សាហកម្ម |
ថិរវេលាកិច្ចសន្យា (ឆ្នាំ) | ៥០ |
ផ្ទៃដី (ហិកតា) | ៥០០ |
ប្រភពព័ត៌មានទំហំដី | ព័ត៌មានពុំអាចរកបាន |
ស្ថាប័នផ្តល់អាជ្ញាប័ណ្ណ | ក្រសួងបរិស្ថាន |
នាយកក្រុមហ៊ុន | ព័ត៌មានពុំអាចរកបាន |
សញ្ជាតិនាយកក្រុមហ៊ុន | កម្ពុជា |
កាលបរិច្ឆេទចុះកិច្ចសន្យា | ព័ត៌មានពុំអាចរកបាន |
កាលបរិច្ឆេទអនុក្រឹត្យ | 2/21/2012 |
ខេត្ត/រាជធានី | មណ្ឌលគិរី |
ស្រុក | ព័ត៌មានពុំអាចរកបាន |
ឃុំ/សង្កាត់ | ព័ត៌មានពុំអាចរកបាន |
ការប្រើប្រាស់ដីពីមុន | ដែនជម្រកសត្វព្រៃភ្នំណាមលៀរ |
ផែនការប្រើប្រាស់ដីរបស់ក្រុមហ៊ុន | ព័ត៌មានពុំអាចរកបាន |
ស្ថានភាពការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន | ព័ត៌មានពុំអាចរកបាន |
ចំណាត់ថ្នាក់ទិន្នន័យ |
ទិន្នន័យរដ្ឋាភិបាលមិនពេញលេញ ព័ត៌មានដែលទទួលបានពីប្រភពរដ្ឋាភិបាលដោយមានឯកសារផ្លូវច្បាប់ ប៉ុន្តែបាត់ផ្នែកមួយ ឬច្រើននៃលក្ខណៈអត្តសញ្ញាណដូចខាងក្រោម៖ |
វិសោធនកម្ម
ដីដែលបានកាត់ចេញ | ||||
វិសោធនកម្មព័ត៌មានសម្បទាន | ថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០១៣ | យោងតាមអនុក្រឹត្យលេខ 57 ចុះថ្ងៃទី 12 ខែកុម្ភះ 2013 ដីដែលត្រូវបានកាត់ចេញមានចំនួន 27.72 ហិកតាពី K Peace Investment (Cambodia) Co. Ltd. | ||
វិសោធនកម្មព័ត៌មានសម្បទាន | ថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ២០១៣ | យោងតាមអនុក្រឹត្យលេខ 55 ចុះថ្ងៃទី 06 ខែកុម្ភះ 2013 ដីដែលត្រូវបានកាត់ចេញមានចំនួន 15.59 ហិកតាពី K Peace Investment (Cambodia) Co. Ltd. |
ឯកសារយោង
Notification No.835 on the results of the inter-ministerial committee's meeting for assessment, measurement and evaluation of ELCs dated on 20 July 2015
ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៥
|
Based on the results of the inter-ministerial committee meeting for assessment, measurement and evaluation of the economic land concessions (ELCs) dated on 20 July 2015, the Office of the Council of Ministers decided to permit companies to continue procedures in forces over land areas after compensation or cutting non-cultivated land and then re-sign the contracts, and reduce the term of ELCs up to 50 years. Some ELC projects cover the land areas in Phnom Namlear Wildlife Sanctuary, Phnom Prich Wildlife Sanctuary, Phnom Aural Wildlife Sanctuary, and Kirirom National Park. |
Notice of establishment of commercial enterprise: K Peace Investment (Cambodia) Co., Ltd
|
A webpage list showing company name and form of enterprise, address, business objective, business term, registered capital, name and nationality and current address of chairman. |
អនុក្រឹត្យ ស្ដីពីការធ្វើអនុបយោគ លើដីទំហំ ៥០០ ហិកតា ស្ថិតនៅក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំណាមលៀរ ក្នុងខេត្តមណ្ឌលគិរី និងនិរាករណ៍ អនុក្រឹត្យ លេខ៨៥ អនក្រ.បក ចុះថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០១១
ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០១២
|
ការធ្វើអនុបយោគដីទំហំ ៥០០ ហិកតា ជាដីឯកជនរបស់រដ្ឋ ស្ថិតនៅក្នុង តំបន់ដែនជម្រកសត្វព្រៃភ្នំណាមលៀរ ស្ថិតក្នុងភូមិសាស្រ្ត ខេត្តមណ្ឌលគិរី សម្រាប់ធ្វើការវិនិយោគ លើដំណាំកសិឧស្សាហកម្ម និងដំណាំកៅស៊ូ ក្រោមលក្ខខណ្ឌជាសម្បទាន។ |
អនុក្រឹត្យ ស្ដីពីការធ្វើអនុបយោគ លើដីទំហំ ៥០០ ហិកតា ស្ថិតនៅក្នុងតំបន់ប្រើប្រាស់ដោយចីរភាព នៃតំបន់ភ្នំណាមលៀរ
ថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០១១
|
ការធ្វើអនុបយោគដីទំហំ ៥០០ ហិកតា ជាដីឯកជនរបស់រដ្ឋ ស្ថិតនៅក្នុង តំបន់ដែនជម្រកសត្វព្រៃភ្នំណាមលៀរ ស្ថិតក្នុងភូមិសាស្រ្ត ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី សម្រាប់ធ្វើការវិនិយោគ លើដំណាំកសិឧស្សាហកម្ម និងដំណាំកៅស៊ូ។ |
អនុក្រឹត្យ លេខ៥៥ ស្ដីពីការកាត់ដីនិងការធ្វើអនុបយោគ ដីទំហំ ៦៦៤.០២ ហិកតា ដែលកាត់ចេញពីដីសម្បទានសេដ្ឋកិច្ច និងព្រៃការពារសម្រាប់អភិរក្ស ស្ថិតនៅក្នុងខេត្ត មណ្ឌលគិរី
ថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ២០១៣
|
ការកាត់ដីទំហំ ៦៦៤.០២ ហិកតា ដែលស្ថិតនៅក្នុងភូមិសាស្រ្ត ភូមិពូថា ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដែលក្នុងនោះមាន៖ ទំហំ ៩៣.២៨ ហិកតា កាត់ចេញពីតំបន់អភិរក្សធនធានសេនេទិច រុក្ខជាតិ និងព្រៃការពារសម្រាប់អភិរក្សសត្វព្រៃ ទំហំ ១៧៦.០៥ ហិកតា កាត់ចេញពីដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន សេដ្ឋីកុលា ទំហំ ១៨.៧៣ ហិកតា កាត់ចេញពីដីសម្បទានសេដ្ឋកិច្ចរប់ក្រុមហ៊ុន វ៉ារ៉ាណាស៊ី ទំហំ ៣៦០.៣៧ ហិកតា កាត់ចេញពីដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន ដាក់ឡាក់ និងទំហំ ១៥.៥៩ ហិកតា កាត់ចេញពីដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន ខេភីស និងធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ ទំហំ ៦២៨.៣៥ ហិកតា សម្រាប់ប្រទានកម្មជាកម្មសិទ្ធិជូនពលរដ្ឋចំនួន ២៨៣ គ្រួសារ និងរក្សាទុកជាដីសាធារណៈរបស់រដ្ឋ ទំហំ៣៥.៦៧ ហិកតា។ |
អនុក្រឹត្យ លេខ៥៥ ស្ដីពីការកាត់ដីនិងការធ្វើអនុបយោគ ដីទំហំ ៦៦៤.០២ ហិកតា ដែលកាត់ចេញពីដីសម្បទានសេដ្ឋកិច្ច និងព្រៃការពារសម្រាប់អភិរក្ស ស្ថិតនៅក្នុងខេត្ត មណ្ឌលគិរី
ថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ២០១៣
|
ការកាត់ដីទំហំ ៦៦៤.០២ ហិកតា ដែលស្ថិតនៅក្នុងភូមិសាស្រ្ត ភូមិពូថា ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដែលក្នុងនោះមាន៖ ទំហំ ៩៣.២៨ ហិកតា កាត់ចេញពីតំបន់អភិរក្សធនធានសេនេទិច រុក្ខជាតិ និងព្រៃការពារសម្រាប់អភិរក្សសត្វព្រៃ ទំហំ ១៧៦.០៥ ហិកតា កាត់ចេញពីដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន សេដ្ឋីកុលា ទំហំ ១៨.៧៣ ហិកតា កាត់ចេញពីដីសម្បទានសេដ្ឋកិច្ចរប់ក្រុមហ៊ុន វ៉ារ៉ាណាស៊ី ទំហំ ៣៦០.៣៧ ហិកតា កាត់ចេញពីដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន ដាក់ឡាក់ និងទំហំ ១៥.៥៩ ហិកតា កាត់ចេញពីដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន ខេភីស និងធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ ទំហំ ៦២៨.៣៥ ហិកតា សម្រាប់ប្រទានកម្មជាកម្មសិទ្ធិជូនពលរដ្ឋចំនួន ២៨៣ គ្រួសារ និងរក្សាទុកជាដីសាធារណៈរបស់រដ្ឋ ទំហំ៣៥.៦៧ ហិកតា។ |