ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន
- ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០១៨
- ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន
25
ក្រុមហ៊ុន | កំពត ផត |
ព័ត៌មានក្រុមហ៊ុន | ក្រុមហ៊ុនបានចុះបញ្ជីជាក្រុមហ៊ុនវិនិយោគ និងបានទទួលការសម្រេចឯកភាពជាគោលការណ៍លើគម្រោងវិនិយោគបង្កើតកំពង់ផែខ្នាតអន្តរជាតិនៅខែកញ្ញា ឆ្នាំ ២០០៥ ហើយបានទទួលការអនុញ្ញាតឲ្យធ្វើការចាក់បំពេញផ្លូវទៅកាន់ទីតាំងសាងសង់កំពង់ផែ នាខែកុម្ភៈ និងខែមីនា ឆ្នាំ ២០០៦។ |
ដើមទុនចុះបញ្ជីក្រុមហ៊ុន | ១០០.០០០.០០០ ដុល្លារអាមេរិក |
កាលបរិច្ឆេទចុះបញ្ជីក្រុមហ៊ុន | ១០ តុលា ២០០៥ |
លេខកូដចុះបញ្ជីក្រុមហ៊ុន | ២៧៣១០ |
ឈ្មោះប្រធានក្រុមហ៊ុន | វិញ ហ៊ួរ |
លំនៅឋានអចិន្ត្រៃយ៍របស់ប្រធានក្រុមហ៊ុន | កម្ពុជា |
អាសយដ្ឋានក្រុមហ៊ុន | ឃុំកោះតូច ស្រុកកំពត ខេត្តកំពត |
ប្រភេទរបាយការណ៍ EIA | របាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង |
ក្រសួង/ស្ថាប័ន | ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ |
ទីតាំង | តំបន់ចាក់បំពេញមានទីតាំងស្ថិតនៅភូមិគីឡូ១២ ឃុំព្រែកតូច និងភូមិរលួស ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត ដែលជាតំបន់មាត់សមុទ្រ ហើយស្ថិតនៅចម្ងាយប្រមាណ ១គីឡូម៉ែត្រចុះពីផ្លូវជាតិលេខ៣ ដែលមានផ្ទៃក្រឡាប្រមាណ ១.៤៤៩,៣៣ហិកតា។ |
ភូមិ | គីឡូ១២ និងរលួស |
ឃុំ | ព្រែកតូច និងបឹងទូក |
ស្រុក | ទឹកឈូ |
ខេត្ត | កំពត |
រយៈពេលកិច្ចសន្យា | ព័ត៌មានពុំអាចរកបាន |
ទំហំជាហិកតា | ១.៤៤៩,៣៣ហិកតា |
ប្រភេទសម្បទាន | គម្រោងបង្កើតកំពង់ផែអន្តរជាតិ |
ក្រុមហ៊ុនសិក្សា EIA | ក្រុមហ៊ុន ស៊ី អ៊ី អេស |
ព័ត៌មានក្រុមហ៊ុនសិក្សា EIA | ព័ត៌មានពុំអាចរកបាន |
អាសយដ្ឋានក្រុមហ៊ុនសិក្សា EIA | ផ្ទះលេខ៥៦B ផ្លូវលេខ២៣០ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ទូរស័ព្ធលេខ ០២៣ ២១០ ៣១៣ អ៊ីម៉ែល info@ces.com.kh |
បទដ្ឋានគតិយុទ្ធពាក់ព័ន្ធ | ច្បាប់ស្តីពីកិច្ចការពារបរិស្ថាន និងគ្រប់គ្រងធនធានធម្មជាតិ ច្បាប់ស្ដីពីការគ្រប់គ្រង និងការធ្វើអាជីវកម្មធនធានរ៉ែ ច្បាប់ស្ដីពីជលផល ច្បាប់ស្ដីពីការគ្រប់គ្រងធនធានទឹក អនុក្រឹត្យស្ដីពីការត្រួតពិនិត្យការបំពុល អនុក្រឹត្យស្ដីពីការគ្រប់គ្រងសំណល់រឹង អនុក្រឹត្យស្តីពីកិច្ចដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន អនុក្រឹត្យស្ដីពីការត្រួតពិនិត្យការបំពុលខ្យល់ និងការរំខានដោយសំឡេង អនុក្រឹត្យស្ដីពីការបង្កើតតំបន់សេដ្ឋកិច្ចពិសេស អនុក្រឹត្យស្ដីពីការបង្កើតគណៈកម្មការគ្រប់គ្រងធនធានខ្សាច់ |
ចំណូលនិងចំណាយក្រុមហ៊ុន | ព័ត៌មានពុំអាចរកបាន |
ផលប៉ះពាល់វិជ្ជមានទៅលើសេដ្ឋកិច្ចនិងសង្គម | គម្រោងមានផលប៉ះពាល់វិជ្ជមានដូចជា៖ ១. ពេលប្រតិបត្តិគម្រោងអាចផ្ដល់ការងារជូនអ្នកក្នុងស្រុកនិងអ្នកចំណូលស្រុកបានមួយចំនួន ២. នៅក្បែតំបន់ចាក់បំបុកបំពេញកាន់តែមានសភាពអ៊ូអរកាន់តែបង្កលក្ខណៈងាយស្រួលដល់សកម្មភាពលក់ដូររបស់ប្រជាពលរដ្ឋនៅក្បែរខាង ៣. អាចនាំអោយមានកំណែលំអគុណភាពទឹក ដោយសារកំណើនល្បឿនទឹកនាំឲ្យមានបណ្ដូលទឹកជាមួយទឹកនៅតាមឆ្នេរដែរបច្ចុប្បន្នលក្ខណៈមណ្ឌលទឹកមានសភាពស្ងប់ ៤. ការបូមនេះបានល្បាប់សាច់សម្រាប់ចាក់បំពេញ តំបន់ចាក់បំពេញ ៥. បង្កើតផ្លូវនាវាចរណ៍ដែលអាចឱ្យនាវាធំៗចេញចូលបាន ៦. តាមរយៈការបូមបង្កើតឃ្លងហើយយកទៅចាក់នៅ តំបន់ចាក់បំពេញនេះនឹងជាបច្ច័យដ៏ធំមួយសម្រាប់ជំរុញឲ្យតំបន់សេដ្ឋកិច្ចពិសេសកំពត និងកំពង់ផែអន្តរជាតិលេចចេញជារូបរាងបានកាន់តែឆាប់ |
ចំនួនការងារដែលបានបង្កើត | នៅក្នុងគម្រោងនេះក្រុមហ៊ុនត្រូវការកម្លាំងពលកម្មក្នុងស្រុកចំនួនប្រមាណ ១០០ នាក់ និងកម្លាំងពលកម្មក្រៅស្រុកប្រមាណ ៣០០នាក់ |
ការចូលរួមជាសាធារណៈ | ក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្តកំពត ខណ្ឌរដ្ឋបាលជលផលប្រចាំខេត្តកំពត មន្ទីរឧស្សាហកម្មរ៉ែនិងថាមពលខេត្តកំពត មន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពត មន្ទីររៀបចំដែនដីនគរូបនីយកម្ មនិងសំណង់ខេត្តកំពត អាជ្ញាធរស្រុកទឹកឈូ អាជ្ញាធរឃុំបឹងទូក អាជ្ញាធរឃុំកោះតូច អាជ្ញាធរឃុំព្រែកត្នោត ក្រុមហ៊ុនកំពតផត ក្រុមហ៊ុនស៊ីអ៊ីអេស |
ប្រភពដីបម្លែងពី | ដ្ឋាភិបាលបានធ្វើអនុបយោគដីចំនួន ១.០០០ហិកតាស្ថិតនៅភូមិគីឡូ១២ ឃុំកោះតូចនិងឃុំបឹងឈូក ស្រុកកំពត ខេត្តកំពត ដើម្បីអភិវឌ្ឍន៍កំពង់ផែអន្តរជាតិ និងតំបន់សេដ្ឋកិច្ចពិសេសកំពត តាមសមាមាត្រដែលរដ្ឋទទួលបានចំណែកដី ៣០ភាគរយ និងក្រុមហ៊ុនកំពតផលទទួលបាន ៧០ភាគរយនៃទំហំដី |
ផែនការគ្រប់គ្រងបរិស្ថាន | ដំណើរការទូទៅនៃការរៀបចំផែនការគ្រប់គ្រងបរិស្ថាននៅតំបន់គម្រោងរួមមាន៖ ១. ការប្រមូលទិន្នន័យនិងវិភាគទិន្នន័យធ្វើឡើងដោយម្ចាស់គម្រោងឬទីប្រឹក្សាគម្រោង ២. ការរៀបចំរបាយការណ៍ប្រចាំខែប្រចាំត្រីមាសនិងប្រចាំឆ្នាំធ្វើឡើងដោយម្ចាស់គម្រោងឬទីប្រឹក្សាគម្រោង ៣. ការទទួលរបាយការណ៍និងការអនុវត្តត្រួតពិនិត្យផ្ដល់យោបល់សម្រាប់របាយការណ៍មានក្រសួងឬមន្ទីរបរិស្ថាននិងស្ថាប័នដែលពាក់ព័ន្ធ។ ចំពោះគម្រោងថវិការរៀបចំនិងចាត់ចែងទូទៅលើគម្រោងផែនការគ្រប់គ្រងបរិស្ថានគឺអាស្រ័យទៅតាមស្ថានភាពជាក់ស្ដែងពេលគម្រោងដំណើរការ។ |
ផែនការអភិវឌ្ឍ | ក្រុមហ៊ុនមានគម្រោងរៀបចំមូលនិធិសង្គមសម្រាប់ប៉ះពាល់លើបន្ទុកបរិស្ថាននឹងជួយសម្រួលជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដូចជា៖ ១. បង្កើតមូលនិធិសម្រាប់ស្ដារធនធានបរិស្ថាន ២. មូលនិធិសម្រាប់ស្ដារជីវភាពប្រជាជន ៣. មូលនិធិសម្រាប់ហេដ្ឋារចនាសម្ព័ន្ធសង្គម |
យុទ្ធសាស្ត្រដើម្បីកាត់បន្ថយផលប៉ះពាល់ | នៅក្នុងរបាយការណ៍នេះមានវិធានការកាត់បន្ថយហេតុប៉ះពាល់បរិស្ថាន និងសង្គមទាំងក្នុងបីដំណាក់កាលដូចជា ដំណាក់កាលមុនពេលប្រតិបត្តិ ដំណាក់ការប្រតិបត្តិ និងដំណាក់កាលបញ្ចប់គម្រោង ហើយផ្ដោតសំខាន់លើធនធានរូបសាស្ត្រ ជីវសាស្ត្រ និងធនធានសេដ្ឋកិច្ចសង្គម។ |
មូលនិធិសេដ្ឋកិច្ចនិងសង្គម | ៦.០០០.០០០ដុល្លារក្នុង១០ឆ្នាំ |
ឆ្នាំបោះពុម្ភ EIA | ២០១០ |
ឯកសារយោង
[ពង្រាង] ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូងលើគម្រោងបូមខ្សាច់បង្កើតឃ្លងនាវាចេញចូល និងចាក់ខ្សាច់បំពេញតំបន់សេដ្ឋកិច្ចពិសេស និងកំពង់ផែកំពត
|
គម្រោងនេះគ្រោងនឹងអភិវឌ្ឍទៅលើតំបន់ចាក់បំពេញនៅក្នុងសមុទ្រ។ ដើម្បីបង្កលទ្ធភាពឱ្យនាវាតូចធំចេញចូលកំពង់ផែបាន ក្រុមហ៊ុនត្រូវធ្វើការបូមបង្កើតឃ្លោងនាវាចេញចូល ដែលលល្បាប់ដែលបូមបាននេះនឹងត្រូវយកមកចាក់បំពេញនៅទីតាំងបង្កើតតំបន់សេដ្ឋកិច្ចពិសេស និងកំពង់ផែអន្តរជាតិកំពត។ |