ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន
- ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០១៨
- ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន
34
ក្រុមហ៊ុន | (ខេមបូឌា) ហ្វីប៊ឹរ អុបទិក ខមញូនីខេសិន ណេតវើក |
ព័ត៌មានក្រុមហ៊ុន | ក្រុមហ៊ុន (ខេមបូឌា) ហ្វ៊ីប៊ីរ អុបទិក ខមញូនីខេសិន ណេតវើក មានបុគ្គលិកបម្រការទាំងខ្មែរ និងបរទេសចំនួនប្រហែល១៨០នាក់ ដែលបានចុះបញ្ជីនូវក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ មានបទពិសោធន៍ជាង២០ឆ្នាំ នៃការប្រតិបត្តិការទទួលបានជោជ័យនៅក្នុងទីផ្សារ បចេ្ចកវិទ្យាព័ត៌មាន។ ជាក្រុមហ៊ុនវិនិយោគនៅក្នុងគម្រោងសាងសង់បណ្តាញទំនាក់ទំនងខ្សែកាប្លិ៍អុបទិកនៅកម្ពុជា។ រយៈពេលវិនិយោគនៅព្រះរាជាណាចក្រកម្ពុជាមានរយៈពេល៩៩ឆ្នាំ និងរយៈពេលនៃគុណភាពប្រើប្រាស់ខ្សែកាប្លិ័អុបទិកមានពី៣០-៤០ឆ្នាំ។ |
ដើមទុនចុះបញ្ជីក្រុមហ៊ុន | ៣.០០០.០០០ ដុល្លារអាមេរិក |
កាលបរិច្ឆេទចុះបញ្ជីក្រុមហ៊ុន | ០៨ ធ្នូ ២០០៦ |
លេខកូដចុះបញ្ជីក្រុមហ៊ុន | Inv. 1139 E/2006 |
ឈ្មោះប្រធានក្រុមហ៊ុន | Huang XINGLONG |
លំនៅឋានអចិន្ត្រៃយ៍របស់ប្រធានក្រុមហ៊ុន | សិង្ហបូរី |
អាសយដ្ឋានក្រុមហ៊ុន | ផ្ទះលេខ២៩ ផ្លូវលេខ៥៩២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ |
ប្រភេទរបាយការណ៍ EIA | ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង |
ក្រសួង/ស្ថាប័ន | ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ |
ទីតាំង | ធ្វើឡើងនៅខេត្តគោលដៅទាំង៥ តាមបណ្តាយផ្លូវលេខ ១៣៥ ក្នុងឃុំដូនយ៉យ និងឃុំសត្វ ស្រុកឈូកខេត្តកំពត ផ្លូវជាតិលេខ៨ក្នុងឃុំកំពង់ពពិលស្រុកពារាំងខេត្តព្រៃវែង ផ្លូវលេខ ៣០៨ ក្នុងស្រុកក្រូចឆ្មារខេត្តត្បូងឃ្មុំ ផ្លូវលេខ២១៩ ក្នុងឃុំសណ្តាន់ និងឃុំមានរិទ្ធស្រុកសណ្តាន់ខេត្តកំពង់ធំ ផ្លូវជាតិលេខ៥ក្នុងសង្កាត់ព្រៃញី សាលាក្រុងពោធិ៍សាត់ ខេត្តពោធិ័សាត់ក្នុងទីតាំងគម្រោងរបស់ក្រុមហ៊ុន ដែលទទួលបានពីរាជរដ្ឋាភិបាលកម្ពុជាក្នុងនោះគម្រោងបានបញ្ចប់ការសាងសង់ខ្សែកាប្លិ៍អុបទិក មានប្រវែង ១០៨៥ គម ក្នុងឆ្នាំ២០១៥។ |
ភូមិ | ព័ត៌មានពុំអាចរកបាន |
ឃុំ | ដូនយ៉យ, សត្វ, កំពង់ពពិល, សណ្តាន់, មានរិទ្ធ, សង្កាត់ព្រៃញី |
ស្រុក | ឈូក, ពារាំង, ក្រូចឆ្មារ, សណ្តាន់, ក្រុងពោធិ៍សាត់ |
ខេត្ត | កំពត, ព្រៃវែង, ត្បូងឃ្មុំ, កំពង់ធំ, ពោធិ៍សាត់ |
រយៈពេលកិច្ចសន្យា | ៩៩ឆ្នាំ |
ទំហំជាហិកតា | ព័ត៌មានពុំអាចរកបាន |
ប្រភេទសម្បទាន | សាងសង់បណ្តាញទំនាក់ទំនងខ្សែកាប្លិ៍អុបទិកនៅកម្ពុជា |
ក្រុមហ៊ុនសិក្សា EIA | ភី ភី អាយ សុី ខូ អិល ធី ឌី |
ព័ត៌មានក្រុមហ៊ុនសិក្សា EIA | ព័ត៌មានពុំអាចរកបាន |
អាសយដ្ឋានក្រុមហ៊ុនសិក្សា EIA |
ផ្ទះលេខ៥៦ ផ្លូវ២៤៦ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ប្រទេសកម្ពុជា ទូរសព្ទ (៨៥៥ ២៣) ៤២ ៦៦ ៧៨, (៨៥៥ ៨៨) ៣៨ ៧៥ ៨៧៨ អ៊ីម៉ែល: ppicltd@online.com.kh ppicltd@ppicltd.com |
បទដ្ឋានគតិយុទ្ធពាក់ព័ន្ធ | ច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣ ច្បាប់ស្តីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ ឆ្នាំ១៩៩៦ ច្បាប់អស្សាមិករណ៍ ច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹក ឆ្នាំ២០០៧ ច្បាប់ជលផល ឆ្នាំ២០០៦ ច្បាប់ព្រៃឈើ ឆ្នាំ២០០២ ច្បាប់ភូមិបាល ឆ្នាំ២០០១ ច្បាប់ស្តីពីការងារ ឆ្នាំ១៩៩៧ ច្បាប់ស្តីពីការរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ ឆ្នាំ១៩៩៤ |
ចំណូលនិងចំណាយក្រុមហ៊ុន | ប្រាក់វិនិយោគសរុបរបស់គម្រោងនេះមានចំនួន១១០លានដុល្លារអាមេរិក។ |
ផលប៉ះពាល់វិជ្ជមានទៅលើសេដ្ឋកិច្ចនិងសង្គម | ប្រជាជនសង្ឍឹមថាក្រុមហ៊ុននឹងថែរក្សាសោភ័ណ្ឌភាពបរិស្ថាននៅក្នុងតំបន់គម្រោង និងទទួលបានខ្សែកាប្លិ៍អុបទិក ប្រើប្រាស់ឆាប់រហ័សល្បឿនលឿន និងតម្លៃថោកសមរម្យ ការប្រើប្រាសសម្ភារៈ ឧបករណ៍អេឡិចត្រូនិចទំនើបៗ នៅតាមលំនៅដ្ឋាន។ |
ចំនួនការងារដែលបានបង្កើត | មកដល់បច្ចុប្បន្នក្រុមហ៊ុនមានបុគ្កលិកបម្រើការទាំងខ្មែរ និងបរទេសប្រហែលចំនួន១៨០នាក់ដែលបានចុះបញ្ជីនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ |
ការចូលរួមជាសាធារណៈ | ការពិគ្រោះយោបល់ជាមួយអាជ្ញាធរមូលដ្ឋានស្រុកឈូក ខេត្តកំពត ការពិគ្រោះយោបល់ជាមួយអាជ្ញាធរ ឃុំសត្វពង ស្រុកឈូក ខេត្តកំពត ការពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋនៅភូមិត្រពាំងកកោះ ឃុំដូនយ់ាយ ស្រុកឈូក ខេត្តកំពត ការពិគ្រោះយោបល់ជាមួយអាជ្ញាធរនៅឃុំដូនយ៉យ ស្រុកឈូក ខេត្តកំពត ការពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋនៅភូមិត្រពាំងអណ្តូង ឃុំសត្វពង ស្រុកឈូក ខេត្តកំពត ការពិគ្រោះយោបល់ជាមួយអាជ្ញាធរមូលដ្ឋានស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ការពិគ្រោះយោបល់ជាមួយអាជ្ញាធរឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ការពិគ្រោះយោបល់ជាមួយប្រជាជននៅភូមិទី១ ដល់ភូមិទី៦ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ការពិគ្រោះយោបល់ជាមួយអាជ្ញាធរមូលដ្ឋានស្រុកសណ្តាន់ ខេត្តកំពង់ធំ ការពិគ្រោះយោបល់ជាមួយអាជ្ញាធរឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ការពិគ្រោះយោបល់ជាមួយប្រជាជននៅភូមិសណ្តាន់ ឃុំសណ្តាន់ ខេត្តកំពង់ធំ ការពិគ្រោះយោបល់ជាមួយប្រជាជននៅភូមិត្បូងទឹក ឃុំមានរិទ្ធ ស្រុកសំណ្តាន់ ខេត្តកំពង់ធំ ការពិគ្រោះយោបល់ជាមួយអាជ្ញាធរមូលដ្ឋាន ស្រុកពារាំង ខេត្តព្រៃវែង ការពិគ្រោះយោបល់ជាមួយអាជ្ញាធរឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង ការពិគ្រោះយោបល់ជាមួយអាជ្ញាធរមូលដ្ឋានស្រុកក្រគរ ខេត្តពោធិ៍សាត់ ការពិគ្រោះយោបល់ជាមួយអាជ្ញាធរមូលដ្ឋានសាលាក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ការពិគ្រោះយោបល់ជាមួយអាជ្ញាធរសង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ការពិគ្រោះយោបល់ជាមួយប្រជាជននៅភូមិមាន់ចែ និងភូមិសាលាគំរូ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ |
ប្រភពដីបម្លែងពី | ក្រុមហ៊ុន CFCON បានសម្រេចនូវគោលបំណងរបស់ខ្លួនដោយបញ្ចប់ការសាងសង់ខ្សែរកាប្លិ៍អុបទិកប្រវែង ៧,៤២៩ គម ដែលគ្របដណ្តប់នៅទូទាំងប្រទេស ខេត្តនិងក្រុង។ |
ផែនការគ្រប់គ្រងបរិស្ថាន | មានសមាសភាពនៃក្រុមត្រួតពិនិត្យ និងការឃ្លាំមើលវិធានការការពារបរិស្ថាន វិធានការសំខាន់ៗសម្រាប់ការពារបរិស្ថាន កម្មវិធីអង្កេតតាមដានការអនុវត្តន៍វិធានការការពារបរិស្ថាន ការប៉ាន់ស្មានចំណាយសម្រាប់ផែនការគ្រប់គ្រងបរិស្ថាន |
ផែនការអភិវឌ្ឍ | ក្នុងរយៈពេល៨ឆ្នាំនៃការសាងសង់ខ្សែកាប្លិ៍អុបទិក (ពីឆ្នាំ២០០៧ដល់បច្ចុប្បន្ន) ក្រុមហ៊ុន CFCON បានសម្រេចនូវគោលបំណងរបស់ខ្លួនដោយបញ្ចប់ការសាងសង់ខ្សែរកាប្លិ៍អុបទិកប្រវែង ៧,៤២៩ គម ដែលគ្របដណ្តប់នៅទូទាំងប្រទេស ខេត្តនិងក្រុង។ ខ្សែកាប្លិ៍អុបទិកកម្ពុជាត្រូវបានសាងសង់ដោយមានបង្កប់ខ្សែកាប្លិ៍អុបទិកដោយផ្ទាល់ ក្នុងនោះដោយមានកប់បំពង់ខ្សែកាប្លិ៍អុបទិក នេះជាការបញ្ចាក់ទៅតាមផែនការពីឆ្នាំ ២០០៧ ដល់ឆ្នាំ ២០១៤។ |
យុទ្ធសាស្ត្រដើម្បីកាត់បន្ថយផលប៉ះពាល់ | វិធានការសំខាន់ៗសម្រាប់ការពារបរិស្ថាន និងរៀបចំកម្មវិធីអង្កេតតាមដានការអនុវត្តន៍វិធានការការពារបរិស្ថាន និងកម្មវិធីបណ្តុះបណ្តាល។ |
មូលនិធិសេដ្ឋកិច្ចនិងសង្គម | ព័ត៌មានពុំអាចរកបាន |
ឆ្នាំបោះពុម្ភ EIA | ២០១៥ |
ឯកសារយោង
[ពង្រាង] របាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម លើគម្រោងបានបញ្ចប់ការសាងសង់បណ្តាញខ្សែកាប្លិ៍អុបទិកកម្ពុជា នៅខេត្តគោលដៅទាំង៥
|
របាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម លើគម្រោងបានបញ្ចប់ការសាងសង់បណ្តាញខ្សែកាប្លិ៍អុបទិកកម្ពុជា នៅខេត្តគោលដៅទាំង៥តាមបណ្តោយផ្នែកផ្លូវលេខ១៣៥ក្នុងស្រុកឈូកខេត្តកំពត ផ្លូវជាតិលេខ៨ក្នុងស្រុកពារាំងខេត្តព្រៃវែង ផ្លូវលេខ៣០៨ក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ផ្លូវលេខ២១៩ក្នុងស្រុកសណ្តាន់ខេត្តកំពង់ធំ ផ្លូវជាតិលេខ៥ក្នុងសាលាក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ |