ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន
- ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០១៨
- ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន
37
ក្រុមហ៊ុន | ក្រុមហ៊ុន អ.ភី.បី អ៊ិនវេសមេន |
ព័ត៌មានក្រុមហ៊ុន | ក្រុមហ៊ុន អ.ភី.បី អ៊ិនវេសមេន ខូអិលធីឌី គឺជាក្រុមហ៊ុនក្រៅស្រុកដោយធ្លាប់មានបទពិសោធន៍ និងមានឈ្មោះល្អ។ គម្រោងទាំងអស់នេះរៀបចំគូសវាសឡើងស្របតាមស្ដង់ដារជាតិ និងអន្តរជាតិ ក្រោមការត្រួតពិនិត្យបច្ចេកទេសយ៉ាងត្រឹមត្រូវ និងប្រកបដោយគុណភាព។ ក្រុមហ៊ុននេះជាក្រុមហ៊ុនឯកជនទទួលខុស ត្រូវលើការវិនិយោគនៃការអភិវឌ្ឍន៍ដែលមានដើមទុនវិនិយោគជាង ១០.០០៩.០០០ ដុល្លារអាមេរិក ដែលមាន លោក ហ្វីតដូរ៉ូ តាលី ជាប្រធានក្រុមហ៊ុន។ |
ដើមទុនចុះបញ្ជីក្រុមហ៊ុន | ព័ត៌មានពុំអាចរកបាន |
កាលបរិច្ឆេទចុះបញ្ជីក្រុមហ៊ុន | ព័ត៌មានពុំអាចរកបាន |
លេខកូដចុះបញ្ជីក្រុមហ៊ុន | ព័ត៌មានពុំអាចរកបាន |
ឈ្មោះប្រធានក្រុមហ៊ុន | លោក ហ្វីតដូរ៉ូ វីតាលី |
លំនៅឋានអចិន្ត្រៃយ៍របស់ប្រធានក្រុមហ៊ុន | ប្រទេសរុស្សី |
អាសយដ្ឋានក្រុមហ៊ុន | ដីឡូត៍លេខ៧ ផ្លូវមិត្តភាពកម្ពុជា-សូវៀត ភូមិលេខ៣ សង្កាត់លេខ៣ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ ប្រទេសកម្ពុជា |
ប្រភេទរបាយការណ៍ EIA | ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ |
ក្រសួង/ស្ថាប័ន | ក្រសួងបរិស្ថាន និងបណ្តាក្រសួងដែលពាក់ព័ន្ធមួយចំនួន |
ទីតាំង | តំបន់កោះក្របី |
ភូមិ | ភូមិអុង |
ឃុំ | ឃុំរាម |
ស្រុក | ស្រុកព្រៃនប់ |
ខេត្ត | ខេត្តព្រះសីហនុ |
រយៈពេលកិច្ចសន្យា | ៩៩ឆ្នាំ |
ទំហំផ្ទៃដីរបស់គម្រោង | ១០ ហិកតា |
វិស័យ | ហេដ្ឋារចនាសម្ព័ន្ធ |
ក្រុមហ៊ុនសិក្សា EIA | គ្រីអេធីវ ហ្រ្គីន ឌីស្សាញ |
ព័ត៌មានក្រុមហ៊ុនសិក្សា EIA | ព័ត៌មានពុំអាចរកបាន |
អាសយដ្ឋានក្រុមហ៊ុនសិក្សា EIA | ផ្ទះលេខ៣២២ ផ្លូវលេខ២៧១Z សង្កាត់ទឺកថ្លា ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ |
បទដ្ឋានគតិយុទ្ធពាក់ព័ន្ធ | ច្បាប់ស្ដីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ ច្បាប់ស្តីពីព្រៃឈើ ច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹកនៅក្នុងព្រះរាជាណាចក្រកម្ពុជា ច្បាប់ស្តីពីជលផល ច្បាប់ភូមិបាល ច្បាប់ការងារ ច្បាប់ស្តីពីការរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ច្បាប់ស្ដីពីទេសចរណ៍ ព្រះរាជក្រឹត្យស្ដីការបង្កើតគណៈកម្មការដោះស្រាយដីធ្លី អនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អនុក្រឹត្យស្ដីពីកិច្ចដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម អនុក្រឹត្យស្ដីពីការត្រួតពិនិត្យការបំពុលទឹក អនុក្រឹត្យស្ដីពីការគ្រប់គ្រងសំណល់រឹង អនុក្រឹត្យស្ដីពីការត្រួតពិនិត្យការបំពុលខ្យល់ និងការរំខានដោយសម្លេង អនុក្រឹត្យចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ គោលនយោបាយចតុកោណដំណាក់កាលទី២ របស់រាជរដ្ឋាភិបាល និងសារាចរណ៍ណែនាំស្តីពីការអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា |
ចំណូលនិងចំណាយក្រុមហ៊ុន | ក្រុមហ៊ុនបានចំណាយទុនសរុបប្រមាណជាង ១០.០៤៨.៨៥០ដុល្លារអេមេរិក។ ការចំណាយលើដំណើរការសាងសង់ និងកែប្រែតំបន់កោះក្របីនេះរួមបញ្ចូលទាំង (១) ការចំណាយលើកម្មករសាងសង់ (២) សម្ភារៈសាងសង់ និងគ្រឿងសង្ហារឹមតុបតែងវីឡា និងរមណីយដ្ឋាន (៣) ទិញគ្រឿងចក្រ (៤) ចំណាយលើការសិក្សានិងរៀបចំប្លង់ និង (៥) ចំណាយលើផ្នែករដ្ឋបាល។ តាមការអង្កេតនិងការប៉ាន់ប្រមាណចំណូលដែលទទួលបានពីគម្រោងបញ្ជាក់ថា ប្រភពចំណូលចំនួនពីរសំខាន់ៗដែលគម្រោងវិនិយោគនេះអាចទទួលបានគឺការជួលបន្ទប់សណ្ឋាគារលំដាប់ផ្កាយ៥និងម៉ូតែលប្រណិត និងការផ្តល់សេវាកម្មនានារបស់រមណីយដ្ឋាន លំហែរកាយដូចជា សេវាបោកកគ សេវាម៉ាស្សានិងស្ប៉ា សេវាចំណីអាហារនិងភេសជ្ជៈ សេវាជូនភ្ញៀវទេសចរណ៍ដើរកម្សាន្ត និងសេវាផ្សេងៗទៀត។ល។ បន្ទាប់ពីបញ្ចប់គម្រោងសាងសង់ក្រុមហ៊ុនប្រឹក្សាយោបល់បានធ្វើការព្យាករណ៍ថា រមណីយដ្ឋានលំហែកាយកោះក្របីអាចទាក់ទាញភ្ញៀវទេសចរណ៍ចូលមកស្នាក់នៅជាមធ្យមចាប់ពី ៥០០ បន្ទប់ក្នុងមួយខែ ស្មើនឹង ២២០.០០០ ដុល្លារអាមេរិកក្នុងមួយខែ។ |
ផលប៉ះពាល់វិជ្ជមានទៅលើសេដ្ឋកិច្ចនិងសង្គម | គម្រោងនិងផ្តល់ផលប្រយោជន៍ដល់សង្គមនិងបរិស្ថានដូចជា ចំពោះប្រជាជនទទួលបានការងារធ្វើការលក់ដូរដាច់ជាងមុន កសាងហេដ្ឋារចនាសម្ព័ន្ធ និងចំពោះសង្គមជាតិ រដ្ឋទទួលបានប្រាក់ពីការបង់ពន្ធ ទទួលបានប្រាក់សម្រាប់កិច្ចគាំពាបរិស្ថាន និងសង្គម មានការរីចម្រើនលើវិស័យទេសចរក្នុងស្រុក។ |
ចំនួនការងារដែលបានបង្កើត | នៅក្នុងដំណាក់កាលសាងសង់គម្រោង ក្រុមហ៊ុនត្រូវការកម្មករក្នុងស្រុក (ជនជាតិខ្មែរ) ធ្វើការសរុបចំនួន ៦០០-៧០០ នាក់ និងបុគ្គលិកធ្វើការក្នុងការិយាល័យចំនួន ៣០ នាក់។ ដែលក្នុងនោះមានជនបរទេស ១៥ នាក់ (ជនជាតិរុស្សី) និងនៅក្នុងដំណាក់កាលប្រតិបត្តិគម្រោង ក្រុមហ៊ុនត្រូវការកម្មករក្នុងស្រុក (ជនជាតិខ្មែរ) ធ្វើការសរុបចំនួន ១៣០ នាក់ និងជនបរទេសយ៉ាងតិច ១០នាក់ (ជនជាតិរុស្សី)។ |
ការចូលរួមជាសាធារណៈ | តាមការពិគ្រោះយោបល់ និងការសំភាសន៍ដែលមានការចូលពីសាលាខេត្តព្រះសីហនុ មន្ទីរបរិស្ថានខេត្តព្រះសីហនុ មន្ទីរដែលពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងប្រជាជនបានឱ្យដឹងថា មានការគាំទ្រទាំងស្រុងទៅលើគម្រោង អភិវឌ្ឍន៍រមណីយដ្ឋានកោះក្របីនៅក្នុងតំបន់កោះក្របីនេះ។ |
ប្រភពដីបម្លែងពី | ធ្វើអនុបយោគប្តូរចំណាត់ថ្នាក់ពីទ្រព្យសម្បត្តិសាធារណះរបស់រដ្ឋ ទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋក្នុងតំបន់កោះក្របី។ |
ផែនការគ្រប់គ្រងបរិស្ថាន | ក្រុមហ៊ុននឹងធ្វើរបាយការណ៍ផ្ញើជូនក្រសួងបរិស្ថានរៀងរាល់ ៦ ខែម្តង ដើម្បីចុះពិនិត្យ និងអង្កេតតាមដានសម្រាប់កែលំអក្នុងកិច្ចដំណើរការរបស់គម្រោងស្របតាមពិសោធន៍ និងបច្ចេកទេស និងបញ្ចៀសបាននូវហេតុប៉ះពាល់បរិស្ថានអវិជ្ជមានធ្ងន់ធ្ងរឱ្យដល់កម្រិតអប្បបរមា។ ចំណែកហេតុប៉ះពាល់វិជ្ជមាន ក្រុមហ៊ុននឹងខិតខំធ្វើឱ្យប្រសើរឡើងដល់កម្រិតអតិបរមា។ |
ផែនការអភិវឌ្ឍ | គម្រោងអភិវឌ្ឍន៍ រមណីយដ្ឋានកោះក្របី ត្រូវបែងចែកជា៥គម្រោងសំខាន់ៗរួមមាន - គម្រោងអភិវឌ្ឍន៍តំបន់ទី១សម្រាប់សាងសង់ផ្ទះលំហែកាយធម្មជាតិ ដែលមានផ្ទៃដីសរុប ៧,៥ ហិកតា។ - គម្រោងអភិវឌ្ឍន៍តំបន់ទី២ រួមមាន ភោជនីយដ្ឋានដែលមានបានីយដ្ឋាន អាងហែលទឹករួម ស្ប៉ា/កន្លែងហាត់ប្រាណ បណ្ណាល័យ/កន្លែងសិល្បៈ/កន្លែងសម្ដែងសកម្មភាពផ្សេងៗ សួនផ្កា និង កន្លែងទទួលភ្ញៀវ (ការមកដល់របស់ភ្ញៀវ) ដែលមានផ្ទៃដីសរុប ១ ហិកតា។ - គម្រោងអភិវឌ្ឍន៍តំបន់ទី៣ ត្រូវបានរៀបចំជាផែភ្ញៀវទេសចរ/ផែសម្រាប់ផ្នែកបច្ចេកទេស កន្លែងដាក់សម្ភារៈ/កន្លែងបច្ចេកទេស កន្លែងស្នាក់នៅរបស់បុគ្គលិក និងទីស្នាក់ការប៉ុស្តិ៍ប៉ូលីស ឬសន្ដិសុខដែលមានផ្ទៃដីសរុប ១,៥ ហិកតា។ - គម្រោងអភិវឌ្ឍន៍តំបន់ទី៤ ត្រូវបានរៀបចំជាកន្លែងសម្រាប់ផ្តល់ ព័ត៌មានកំពង់ផែ និងចំណតរថយន្តដែលមានផ្ទៃដីសរុប ១.០០០ម៉ែត្រក្រឡា។ - គម្រោងអភិវឌ្ឍន៍តំបន់ទី៥ នឹងត្រូវរៀបចំជាកន្លែងទទួលសម្ភារៈផ្គត់ផ្គង់ ឃ្លាំងសម្ភារៈ រោងជាងវិស្វកម្ម រោងជាងជួសជុលកាណូត ការិយាល័យផ្នែកធនធានមនុស្ស បន្ទប់បណ្តុះបណ្តាលបុគ្គលិក ការិយាល័យគណនេយ្យ កន្លែងចតឡាន/ម៉ូតូរបស់បុគ្គលិក បន្ទប់ស្តុកឥន្ទនះសម្រាប់កាណូតដែលមានផ្ទៃដីសរុប ៥០០ ម៉ែត្រក្រឡា។ |
យុទ្ធសាស្ត្រដើម្បីកាត់បន្ថយផលប៉ះពាល់ | ក្រុមហ៊ុនមានវិធានការកាត់បន្ថយលើហេតុប៉ះពាល់បរិស្ថានមួយចំនួនដូចជា៖ ធនធានព្រៃឈើ សត្វព្រៃ ការបំពុលខ្យល់ ការរំខានដោយសម្លេង គុណភាពទឹកលើដី និងក្រោមដី សុខភាព និងសុខមាលភាពសាធារណៈ។ ក្រុមហ៊ុនបានចែកចេញជាបីដំណាក់កាលគឺ មុនប្រតិបត្តិគម្រោង កំឡុងពេលប្រតិបត្តិ និងក្រោយបញ្ចប់គម្រោង។ |
មូលនិធិសេដ្ឋកិច្ចនិងសង្គម | មូលនិធិបរិស្ថានពីឆ្នាំទី១ ដល់ទី២០ ទៅលើ៖ ចូលរួមដាំដើមឈើសរុបចំនួន ៥០.០០០ដុល្លារអាមេរិក និងអភិរក្សជីវចម្រុះសរុបចំនួន ៥០.០០០ ដុល្លារអាមេរិក។ មូលនិធីសង្គមពីឆ្នាំទី១ ដល់ទី២០ ទៅលើ៖ បណ្តុះបណ្តាលជំនាញផ្សេងៗចំនួន ៥០.០០០ដុល្លារអាមេរិក និងកសាងហេដ្ឋារចនាសម្ព័ន្ធ ៥០.០០០ ដុល្លារអាមេរិក។ |
ឆ្នាំបោះពុម្ភ EIA | ២០១៥ |
បច្ចុប្បន្នភាព | មេសា ២០២៥ |
ឯកសារយោង
[ពង្រាង] របាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង លើគំរោងអភិវឌ្ឍន៍ រមណីយដ្ឋានកោះក្របី របស់ក្រុមហ៊ុន អ.ភី.បី អុិនវេសមេន
|
គោលបំណងជាក់លាក់នៃការសិក្សាការវាយតំលៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញទៅលើគម្រោងអភិវឌ្ឍន៍រមណីយដ្ឋានកោះក្របី គឺ៖ 1. សិក្សាលើធនធានបរិស្ថានជីវៈសាស្ត្រដែលមានស្រាប់ក្នុងតំបន់ (ធនធានព្រៃឈើ សត្វព្រៃ ធនធានជលផល ផ្កាថ្ម និងជីវៈចំរុះ)។ 2. សិក្សាលើធនធានបរិស្ថានរូបសាស្ត្រក្នុងតំបន់គម្រោង (ទឹក ដី និងលក្ខណៈអាកាសធាតុ)។ 3. សិក្សាលើធនធានបរិស្ថានសង្គម-សេដ្ឋកិច្ចនៅក្បែរតំបន់គម្រោង។ 4. សិក្សាលើគម្រោងប្លង់មេផ្ទះលំហែរកាយ ផែ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។ 5. វិភាគសេដ្ឋកិច្ច និងតំលៃបរិស្ថានរបស់គម្រោងអភិវឌ្ឍន៍។ 6. វិភាគ និងវាយតំលៃចំពោះហេតុប៉ះពាល់ទៅលើធនធានធម្មជាតិ និងសង្គម ដែលបណ្ដាល មកពីសកម្មភាពគម្រោង។ 7. កំណត់វិធានការកាត់បន្ថយហេតុប៉ះពាល់បរិស្ថានអវិជ្ជមាន ឲ្យនៅកម្រិតអប្បបរមា និងស្រប ទៅតាមផែនការគ្រប់គ្រងបរិស្ថានរបស់គម្រោង។ |