ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន
- ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០១៨
- ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន
8
ក្រុមហ៊ុន | ហេង ណុង (ខេមបូឌា) អ៊ីនធើណេសិនណាល ខមភេនី លីមីធីត |
ព័ត៌មានក្រុមហ៊ុន | ក្រុមហ៊ុនហេង ណុង (ខេមបូឌា) បានស្នើសុំសម្បទានដីទំហំ ៦.៤៨៨ ហិកតាសម្រាប់ការវិនិយោគដាំដំណាំកសិឧស្សាហកម្មដើម្បីបំពេញតម្រូវការទីផ្សារក្នុងប្រទេស និងក្រៅប្រទេស។ សម្បទានមានរយៈពេល ៥០ ឆ្នាំ និងស្ថិតនៅក្នុងស្រុកជ័យសែន ខេត្តព្រះវិហារ។ |
ដើមទុនចុះបញ្ជីក្រុមហ៊ុន | ២៦.៤០២.២៣០ ដុល្លារអាមេរិក |
កាលបរិច្ឆេទចុះបញ្ជីក្រុមហ៊ុន | ព័ត៌មានពុំអាចរកបាន |
លេខកូដចុះបញ្ជីក្រុមហ៊ុន | L001-100171990 |
ឈ្មោះប្រធានក្រុមហ៊ុន | លោក LIU JUN |
លំនៅឋានអចិន្ត្រៃយ៍របស់ប្រធានក្រុមហ៊ុន | ប្រទេសចិន |
អាសយដ្ឋានក្រុមហ៊ុន | ផ្ទះលេខ ៣៥A ផ្លូវលេខ ៣២៨ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ |
ប្រភេទរបាយការណ៍ EIA | ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ |
ក្រសួង/ស្ថាប័ន | ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ |
ទីតាំង | ទីតាំងគម្រោងមានចម្ងាយប្រហែល ២៣ គីឡូម៉ែត្រ ពីទីរួមខេត្តព្រះវិហារ |
ភូមិ | ព័ត៌មានពុំអាចរកបាន |
ឃុំ | ឃុំតស៊ូ ឃុំស្អាង និងឃុំពុទ្រា |
ស្រុក | ស្រុកជ័យសែន |
ខេត្ត | ខេត្តព្រះវិហារ |
រយៈពេលកិច្ចសន្យា | ៥០ឆ្នាំ |
ទំហំផ្ទៃដីរបស់គម្រោង | ៦.៤៨៨ ហិកតា |
វិស័យ | កសិឧស្សាហកម្ម |
ក្រុមហ៊ុនសិក្សា EIA | ក្រុមហ៊ុនហ្រ្គីន អ៊ិនវាយរិនមិន គ្រុប |
ព័ត៌មានក្រុមហ៊ុនសិក្សា EIA | ព័ត៌មានពុំអាចរកបាន |
អាសយដ្ឋានក្រុមហ៊ុនសិក្សា EIA | ផ្ទះលេខ N៤៦ ផ្លូវស្ពានឥន្ធនូ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ |
បទដ្ឋានគតិយុទ្ធពាក់ព័ន្ធ | គម្រោងវិនិយោគ និងវាយតម្លៃហេតុប៉ះពាល់បរិស្ថាននេះ ធ្វើឡើងដោយគោរពតាមក្របខ័ណ្ឌច្បាប់ដែលពាក់ទៅនឹងការការពារបរិស្ថាន និងធនធានធម្មជាតិចំនួន ១៣៖ អនុក្រឺត្យចំនួន ៦ ប្រកាសចំនួន ២ សេចក្តីសម្រេចចំនួន ១ សារាចរណ៍ចំនួន ១ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលចំនួន ២។ |
ចំណូលនិងចំណាយក្រុមហ៊ុន | គម្រោងការចំណាយនៃការអភិវឌ្ឍដាំដុះដំណាំ និងការកែច្នៃផលិតផលរបស់ក្រុមហ៊ុនបានបែងចែកជា ៣ គឺ ចំណាយលើការដាំដុះដំបូង ចំណាយលើប្រតិបត្តិការអាជីវកម្ម និងចំណាយថេរ ដោយផលិតកម្មលើការដាំដុះដំបូងក្នុងមួយហិកតា ត្រូវបានគ្រោងចំនួន ១.០០២,២៥ ដុល្លារអាមេរិក សម្រាប់ដំណាំអំពៅ និង ៩៧១,៧៥ ដុល្លារអាមេរិកសម្រាប់ការដាំអាកាស្យា។ |
ផលប៉ះពាល់វិជ្ជមានទៅលើសេដ្ឋកិច្ចនិងសង្គម | អភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ បង្កើននូវចំណេះដឹង និងបទពិសោធន៏ដល់ប្រជាជនក្នុងមូលដ្ឋាន ដែលពាក់ព័ន្ធជាមួយនឹងផលិតកម្មដំណាំអំពៅ។ ក្រុមហ៊ុនបានចូលរួមអភិវឌ្ឍសហគមន៍ជាច្រើនដូចជា ការសាងសង់អណ្តូងទឹក និងការឧបត្ថម្ភជូនកាកបាទក្រហម។ គម្រោងមានកញ្ចប់ថវិកាប្រមាណ ៩០.០០០ ដុល្លារអាមេរិកក្នុងមួយឆ្នាំ សម្រាប់ការអនុវត្តសកម្មភាពនានា ក្នុងគោលបំណងលើកស្ទួយជីវភាពប្រជាពលរដ្ឋនៅក្នុងតំបន់។ |
ចំនួនការងារដែលបានបង្កើត | បុគ្គលិក និងកម្មករដែលត្រូវទទួលបានការជ្រើសរើសពីក្រុមហ៊ុននឹងត្រូវបានយកទៅបណ្តុះបណ្តាលការងារជំនាញបច្ចេកទេសបន្ថែមពី ៣ ទៅ ៦ ខែ ឬលើសពីនេះ ម្យ៉ាងទៀតមានឱកាសសិក្សារៀនសូត្រផ្ទាល់នៅការដ្ឋានដាំដុះជាមួយអ្នកជំនាញបច្ចេកទេស។ ចំនួនបុគ្គលិក អ្នកបច្ចេកទេស និងអ្នកគ្រប់គ្រងក្នុងការបំពេញការងារមានចំនួន ៣១៩ នាក់ក្នុងឆ្នាំទី១ និងកើនដល់ ២.០៥៨ នាក់ក្នុងឆ្នាំទី៥ និងក្នុងឆ្នាំទី១៥ ត្រូវការកម្លាំងពលកម្មចំនួន ២.០៥២ នាក់។ |
ការចូលរួមជាសាធារណៈ | ក្រុមហ៊ុននឹងរៀបចំកំណត់នូវវិធានការមួយចំនួននៅគ្រប់ដំណាក់កាលនៃគម្រោងដើម្បីទប់ស្កាត់ និងកាត់បន្ថយរាល់ហេតុប៉ះពាល់អវិជ្ជមានដែលកើតឡើងដោយសារសកម្មភាពរបស់គម្រោង និងដើម្បីធានាការគ្រប់គ្រងធនធានបរិស្ថានក្នុងតំបន់នោះប្រកបដោយប្រសិទ្ធភាពស្របទៅតាមលក្ខណៈបច្ចេកទេស និងបទដ្ឋានបរិស្ថាន។ |
ប្រភពដីបម្លែងពី | ព័ត៌មានពុំអាចរកបាន |
ផែនការគ្រប់គ្រងបរិស្ថាន | ព័ត៌មានពុំអាចរកបាន |
ផែនការអភិវឌ្ឍ | ព័ត៌មានពុំអាចរកបាន |
យុទ្ធសាស្ត្រដើម្បីកាត់បន្ថយផលប៉ះពាល់ | ដើម្បីកាត់បន្ថយនូវហេតុប៉ះពាល់បរិស្ថាន និងសង្គមឱ្យបានដល់កម្រិតអតិប្បរិមា ក្រុមហ៊ុនត្រូវរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ ដើម្បីដាក់ជូនក្រសួងពិនិត្យ និងផ្តល់យោបល់ រក្សាទុកដីព្រៃទ្រនាប់ដងអូរយ៉ាងតិច ៥០ ទៅ ១០០ ម៉ែត្រសងខាងអូរ ដោះស្រាយរាល់បញ្ហាដីស្រែចម្ការរបស់ប្រជាជន និងត្រូវមានផែនការគ្រប់គ្រងសំណល់គ្រប់ប្រភេទឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស។ |
មូលនិធិសេដ្ឋកិច្ចនិងសង្គម | ក្រុមហ៊ុនគ្រោងចំណាយបន្ថែមសម្រាប់ការស្តារធនធានបរិស្ថានចំនួន ២៥.០០០ ដុល្លារអាមេរិកក្នុងមួយឆ្នាំ និងសង្គមចំនួន ៦៥.០០០ ដុល្លារអាមេរិកក្នុងមួយឆ្នាំ សរុបជាទឹកប្រាក់ប្រមាណ ៤.៥០០.០០០ ដុល្លារអាមេរិក។ |
ឆ្នាំបោះពុម្ភ EIA | ២០១៦ |
បច្ចុប្បន្នភាព | តុលា ២០២២ |
ឯកសារយោង
[ពង្រាង] របាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ៖គំរោងវិនិយោគដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនហ៊ុនហេង ណុង
|
ក្រុមហ៊ុនហេង ណុង (ខេមបូឌា) បានស្នើសុំសម្បទានដីទំហំ៦ ៤៨៨ហិកតាសម្រាប់ការវិនិយោគដាំដំណាំកសិឧស្សាហកម្មដើម្បីបំពេញតម្រូវការទីផ្សារក្នុងប្រទេស និងក្រៅប្រទេស។ សម្បទានមានរយៈពេល៥០ ឆ្នាំ និងស្ថិតនៅក្នុងស្រុក ជ័យសែន ខេត្តព្រះវិហារ។ |