ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន
- ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០១៨
- ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន
1
ក្រុមហ៊ុន | ម៉េង ស៊ីន ហុង ហ្វា (ខេមបូឌា) រីសសស៏ អ៊ិនវេសមេន |
ព័ត៌មានក្រុមហ៊ុន | ក្រុមហ៊ុននេះមានជំនាញជាច្រើនឆ្នាំទៅលើដំណើរការឧស្សាហកម្មរ៉ែទាំងក្នុងស្រុក និងក្រៅស្រុក។ បច្ចុប្បន្ននេះ ក្រុមហ៊ុនកំពុងតែដំណើរការជំនួញរុករករ៉ែនៅ ៣ប្រទេស ក្នុងនោះមាន ចិន វៀតណាម និងកម្ពុជា និងមានបំណងពង្រីកដំណើរការរបស់ខ្លួនទៅកាន់ប្រទេសក្នុងតំបន់អាស៊ានថែមទៀត។ ក្រុមហ៊ុននេះ គឺជាផ្នែកមួយនៃក្រុមហ៊ុន ខ្មែរ ហ្វឺស អ៊ិនវេសមេន ហូលឌីង គ្រុប ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០១០។ |
ដើមទុនចុះបញ្ជីក្រុមហ៊ុន | ២០.០០០.០០០.០០០ រៀល |
កាលបរិច្ឆេទចុះបញ្ជីក្រុមហ៊ុន | ០៣ មករា ២០១២ |
លេខកូដចុះបញ្ជីក្រុមហ៊ុន | ៦២៥៨ |
ឈ្មោះប្រធានក្រុមហ៊ុន | Cao Yunde |
លំនៅឋានអចិន្ត្រៃយ៍របស់ប្រធានក្រុមហ៊ុន | ប្រទេសចិន |
អាសយដ្ឋានក្រុមហ៊ុន | #៤៧, ផ្លូវ ស្តេនហ្វត, ទន្លេបាសាក់, ចំការមន, ភ្នំពេញ |
ប្រភេទរបាយការណ៍ EIA | ការសិក្សាពេញលេញ |
ក្រសួង/ស្ថាប័ន | ក្រសួងរ៉ែ និងថាមពល |
ទីតាំង | ទីតាំងគម្រោងមានចម្ងាយ ៣០០គ.មពីភ្មំពេញ និង១០២គ.ម ពីក្រុងសៀមរាប |
ភូមិ | ឃុំខ្វាវ ចុងស្ពាន, រវាង |
ឃុំ | ខ្វាវ |
ស្រុក | ជី ក្រែង |
ខេត្ត | សៀមរាប |
រយៈពេលកិច្ចសន្យា | ៣០ ឆ្នាំ, កិច្ចសន្យាត្រូវបានបន្តរៀងរាល់ ១០ឆ្នាំម្តង ប្រសិនបើដំណើរការរុករករ៉ែអាចបង្ហាញពីទីតាំងរ៉ែនៅតែមានទីផ្សារ។ |
ទំហំជាហិកតា | 3,600 |
ប្រភេទសម្បទាន | ការរុករកនិងការធ្វើអាជីវកម្មរ៉ែ |
ក្រុមហ៊ុនសិក្សា EIA | គ្រីអេធីវ ហ្រ្គីន ឌីស្សាញ |
ព័ត៌មានក្រុមហ៊ុនសិក្សា EIA | ព័ត៌មានពុំអាចរកបាន |
អាសយដ្ឋានក្រុមហ៊ុនសិក្សា EIA | #៣២២ ផ្លូវលេខ ២៧១ សង្កាត់ទឹកថ្លា ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ទូរស័ព្ទ៖ (៨៥៥-១១) ៨៤៥ ៦៩៥ / ០៩៧ ២០៤ ៦៧៨៩។ អ៊ីម៉ែល៖ saphoeuntous09@yahoo.com, គេហទំព័រ៖ www.CREATIVE09.com |
បទដ្ឋានគតិយុទ្ធពាក់ព័ន្ធ | ការវាយតម្លៃ និងការធ្វើរបាយការណ៍នេះអនុវត្តតាមក្របខ័ណ្ឌច្បាប់ជាតិចំនួន ១៥ ដែលរួមមានច្បាប់ចំនួន៩ អនុក្រឹត្យចំនួន ៤ យុទ្ធសាស្ត្រចតុកោណ និងប្រកាសចំនួន១។ |
ចំណូលនិងចំណាយក្រុមហ៊ុន | ការព្យាករនៃតម្លៃអនាគតសរុប (FV) ក្នុងរយៈពេល ១០ឆ្នាំគឺ ២២៥ លានដុល្លារអាមេរិក និងតម្លៃបច្ចុប្បន្នសរុប (PV) មានតម្លៃ ១៨៤,៩៣៨ លានដុល្លារអាមេរិក។ ខណៈអត្ថប្រយោជន៍តម្លៃបច្ចុប្បន្ន សរុបដែលបានប៉ាន់ប្រមាណគឺ ២០៤,១៤៧ លានដុល្លារដោយមិនរាប់បញ្ចូលការចំណាយផ្សេងទៀត។ |
ផលប៉ះពាល់វិជ្ជមានទៅលើសេដ្ឋកិច្ចនិងសង្គម | គម្រោងនេះរួមចំណែកដល់ការបង្កើនឱកាសការងារ ការលើកកម្ពស់សេដ្ឋកិច្ចក្នុងស្រុក និងហេដ្ឋារចនាសម្ព័ន្ធ ចំណូលពន្ធ និងការបែងចែកប្រាក់ចំណេញរបស់ខ្លួនសម្រាប់មូលនិធិសង្គម និងបរិស្ថាន។ |
ចំនួនការងារដែលបានបង្កើត | បានជួលកម្មករក្នុងស្រុកចំនួន ៣០ នាក់ ហើយរំពឹងថា នឹងផ្តល់ការងារបន្ថែមទៀតឱ្យកម្មករពី ១៥០-២០០ នាក់នៅត្រីមាសទី១ ឆ្នាំ ២០១៥។ |
ការចូលរួមជាសាធារណៈ | ការវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គមលើគម្រោងនេះត្រូវបានពិភាក្សាពីរដង ជាមួយអ្នកពាក់ព័ន្ធមកពី មន្ទីរខេត្ត អភិបាលស្រុក មេឃុំ មេភូមិ និងភូមិចំនួនបីដែលនៅជុំវិញតំបន់គម្រោង។ |
ប្រភពដីបម្លែងពី | តំបន់សម្បទានរ៉ែ គឺមានទីតាំងស្ថិតនៅតំបន់ព្រៃឈើដែលមាន ៤ ប្រភេទរួមមាន ព្រៃស្រោង ៦៣២ ហិកតា ព្រៃពាក់កណ្តាលស្រោង ៣១ ហិកតា ព្រៃល្បោះ ២.២៤៣ ហិកតា និងដីគ្មានព្រៃ ៦៩៤ ហិកតា។ គម្រោងនេះ ធ្វើឱ្យប៉ះពាល់ដល់ព្រៃស្រោងចំនួន ៩១ ហិកតា និងព្រៃល្បោះចំនួន ៤២៨ ហិកតា។ |
ផែនការគ្រប់គ្រងបរិស្ថាន | ក្រុមហ៊ុនមានផែនការគ្រប់គ្រងបរិស្ថាន ការត្រួតពិនិត្យបរិស្ថាន និងផែនការសវនកម្ម |
ផែនការអភិវឌ្ឍ | ផែនការអភិវឌ្ឍន៍ក្នុងតំបន់ដីសម្បទានមានដូចជា ហេដ្ឋារចនាសម្ព័ន្ធ មណ្ឌលសុខភាព និងសាលារៀន និងផ្សេងៗទៀត។ |
យុទ្ធសាស្ត្រដើម្បីកាត់បន្ថយផលប៉ះពាល់ | ក្រុមហ៊ុនបានរៀបចំយុទ្ធសាស្ត្រដើម្បីកាត់បន្ថយផលប៉ះពាល់ដោយប្រកាន់ភ្ជាប់នូវស្តង់ដារសម្រាប់ដំណើរការជីកយករែ និងការផ្តល់ទឹកស្អាតនិងអនាម័យទៅកាន់បុគ្គលិក ក៏ដូចជាធ្វើការពិភាក្សាជាមួយសហគមន៍និងអាជ្ធាធរមូលដ្ឋានជាមុន មុនពេលរៀបចំដីធ្លី។ |
មូលនិធិសេដ្ឋកិច្ចនិងសង្គម | ទឹកប្រាក់ ៦០.០០០ ក្នុងមួយឆ្នាំ ឬ ៦០០.០០០ ដុល្លារ សម្រាប់រយៈពេល ១០ឆ្នាំ |
ឆ្នាំបោះពុម្ភ EIA | ២០១៥ |
ឯកសារយោង
[ពង្រាង] របាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ សម្រាប់ គម្រោងធ្វើអាជីវកម្ម រ៉ែ ទង់ដែង ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប
|
ម៉េង ស៊ីន ហុង ហ្វា (ខេមបូឌា) រិសសស៍ អ៊ិនវេសមេន ស្ថិតនៅក្រោមឆ័ត្ររបស់ក្រុមហ៊ុនវិនិយោគអេហ្វអាយហ្វ្រន់អ៊ីនធឺរមេនគ្រុបដែលបានបង្កើតឡើងនៅឆ្នាំ ២០១០។ របាយការណ៍នេះគឺដើម្បីសិក្សាអំពីផលប៉ះពាល់បរិស្ថាន និងសង្គមនៃគម្រោងរោងចក្រផលិតកម្មទង់ដែង និងជីករ៉ែនៅខេត្តសៀមរាប។ |