ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន
- ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០១៨
- ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន
12
ក្រុមហ៊ុន |
China Southern Power Grid Co., LTD Guangxi Electric Power Industry Investigation Design and Research Institute |
ព័ត៌មានក្រុមហ៊ុន | ព័ត៌មានពុំអាចរកបាន |
ដើមទុនចុះបញ្ជីក្រុមហ៊ុន | ព័ត៌មានពុំអាចរកបាន |
កាលបរិច្ឆេទចុះបញ្ជីក្រុមហ៊ុន | ព័ត៌មានពុំអាចរកបាន |
លេខកូដចុះបញ្ជីក្រុមហ៊ុន | ព័ត៌មានពុំអាចរកបាន |
ឈ្មោះប្រធានក្រុមហ៊ុន | Mr. Yuan Maozhen |
លំនៅឋានអចិន្ត្រៃយ៍របស់ប្រធានក្រុមហ៊ុន | ចិន |
អាសយដ្ឋានក្រុមហ៊ុន | ផ្ទះលេខ ២៣ ផ្លូវលេខ ៣១៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ក្រុងភ្នំពេញ |
ប្រភេទរបាយការណ៍ EIA | ការសិក្សាដំបូងនៃការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម |
ក្រសួង/ស្ថាប័ន | ក្រសួងរ៉ែ និងថាមពល |
ទីតាំង | តំបន់ក្រុមហ៊ុនស្ថិតនៅចម្ងាយប្រមាណ ៨៣គីឡូម៉ែត ភាគអាគ្នេយ៍ពីទីរួមខេត្តកោះកុង ហើយមានចម្ងាយ២៩៤គីឡូម៉ែតពីភ្នំពេញ ដែលស្ថិតក្នុងស្រុកថ្មបាំង |
ភូមិ | ព័ត៌មានពុំអាចរកបាន |
ឃុំ | ព័ត៌មានពុំអាចរកបាន |
ស្រុក | ថ្មបាំង |
ខេត្ត | កោះកុង |
រយៈពេលកិច្ចសន្យា | ព័ត៌មានពុំអាចរកបាន |
ទំហំជាហិកតា | អាងស្តុកទឹកទំហំ ៩៤៧៤ ហិកតា ដែលធ្វើពីទំនប់ដែលមានកម្ពស់ ៣៦.៦ម៉ែត្រ ប្រវែងសរុប ២៣៥៤.៥ហិកតា និងខ្សែបញ្ជូនចរន្តមានតង់ស្យុងខ្ពស់ចម្ងាយ ១០៣គីឡូម៉ែត្រ |
ប្រភេទសម្បទាន | វារីអគិ្គសនី |
ក្រុមហ៊ុនសិក្សា EIA | Sawac Consultants for Development |
ព័ត៌មានក្រុមហ៊ុនសិក្សា EIA | ព័ត៌មានពុំអាចរកបាន |
អាសយដ្ឋានក្រុមហ៊ុនសិក្សា EIA | ព័ត៌មានពុំអាចរកបាន |
បទដ្ឋានគតិយុទ្ធពាក់ព័ន្ធ |
ច្បាប់ស្តីពីកិច្ចការពារបរិស្ថាន ច្បាប់ស្តីពីការងារ ច្បាប់ភូមិបាល ច្បាប់ស្តីពីព្រៃឈើ ច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹក ច្បាប់ស្តីពីការត្រួតពិនិ្យតការបំពុលទឹក ច្បាប់ស្តីពីការគ្រប់គ្រងសំណល់រឹង អនុក្រឹត្យស្តីពី កិច្ចដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន អនុក្រឹត្យស្តីពី សម្បទានដីសង្គមកិច្ច |
ចំណូលនិងចំណាយក្រុមហ៊ុន | ព័ត៌មានពុំអាចរកបាន |
ផលប៉ះពាល់វិជ្ជមានទៅលើសេដ្ឋកិច្ចនិងសង្គម | គម្រោងនេះនឹងផ្តល់ថាមពលអគ្គិសនីចំនួន ៦១៧.៨៩ ជីកាវ៉ាត់ម៉ោងក្នុង១ឆ្នាំ ប្រមាណ ៨២ភាគរយនៃថាមពលអគ្គិសនីនៃប្រទេសកម្ពូជាក្នុងឆ្នាំ២០០៥ ដែលនឹងផ្តល់ស្ថេរភាពក្នុងការផ្គត់ផ្គង់អគ្គិសនីដល់ការប្រើប្រាស់សម្រាប់ និងចូលរួមអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ លើសពីនេះ វានឹងជួយទប់ស្កាត់គ្រោះទឹកជំនន់ក្នុងតំបន់ព្រែកត្រពាំងរូងក្នុងរដូវវស្សា។ គម្រោងនេះក៏ចូលរួមអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ និងមួយចំនួនបង់ចូលថវិការដ្ឋ។ |
ចំនួនការងារដែលបានបង្កើត | ជ្រើសរើសបុគ្គលិករហូតដល់ ១២០០នាក់ក្នុងអំឡុងពេលសាងសង់ ៤.៥ឆ្នាំ និង៨៨នាក់ក្នុងពេលដំណើរការ។ |
ការចូលរួមជាសាធារណៈ | ការប្រឹក្សា និងពិគ្រោះយោបល់បានធ្វើឡើងជាមួយសាធារណជនក្នុងរយៈពេលជាង១ខែ។ មានការចូលរួមពីនាយកខុទ្ទកាល័យ សាលាខេត្តកោះកុង មន្ទីរនានា សាលាស្រុក សាលាឃុំ និងប្រជាពលរដ្ឋនៅក្នុងឃុំថ្មដូនពៅ ឃុំជំនាប់ និងឃុំប្រឡាយ អង្គការ WildAid អង្គការ Fauna & Flora International អង្គការ Conservation International។ |
ប្រភពដីបម្លែងពី | ប៉ះពាល់ផ្ទៃដីសរុប ១២ ៣២៥.៣៧ ហិកតា ក្នុងនោះព្រៃស្រោង ៣ ០៦៧ ហិកតា និងដីធ្លីរបស់ប្រជាពលរដ្ឋ ២ ៦២៤ហិកតា។ |
ផែនការគ្រប់គ្រងបរិស្ថាន | ក្រុមហ៊ុនបានរៀបចំនូវវិធានការកាត់បន្ថយការប៉ះពាល់អវិជ្ជមានឱ្យដល់កំរិតអប្បរមា។ ជាឧទាហរណ៍ក្រុមហ៊ុននឹងដាក់គ្រប់គ្រងឱ្យមានត្រឹមត្រូវតាមបច្ចេកទេសក្នុងការការពារ និងកាត់បន្ថយសំណល់ដែលមានសារធាតុប្រេង និងសារធាតុគីមី ឬសំណល់រឹងផ្សេងៗទៀត និងបំពាក់ឧបករណ៍សំអាតទឹកកខ្វក់។ ក្រុមហ៊ុននឹងធ្វើសហប្រតិបត្តិការពេញទំហឹង (ថវិកា និងបច្ចេកទេស) ជាមួយក្រសួង និងអង្គការសង្គមស៊ីវិលក្នុងការដាំដើមឈើឡើងវិញ។ |
ផែនការអភិវឌ្ឍ | ក្រុមហ៊ុននឹងប្រើរយៈពេល៥ឆ្នាំក្នុងការសាងសង់ ជាមួយកំលាំងកម្មករប្រមាណ១២០០នាក់។ ក្រុមហ៊ុននឹងស្ថារ និងសង់ផ្លូវក្រាលកៅស៊ូថ្មី |
យុទ្ធសាស្ត្រដើម្បីកាត់បន្ថយផលប៉ះពាល់ | ព័ត៌មានពុំអាចរកបាន |
មូលនិធិសេដ្ឋកិច្ចនិងសង្គម | ក្រុមហ៊ុនត្រៀមថវិកាចំនួន ២.៥៥លានដុល្លារអាមេរិក សម្រាប់ការការពារបរិស្ថានក្នុងដំណាក់កាលសាងសង់គម្រោង និងថវិកាចំនួន ៧៧ ពាន់ដុល្លារអាមេរិកប្រចាំឆ្នាំសម្រាប់ការការពារបរិស្ថាន សម្រាប់រយៈពេលគម្រោង៤០ឆ្នាំ ថវិកាសរុបមានចំនួន ៣.០៨លានដុល្លារអាមេរិក។ |
ឆ្នាំបោះពុម្ភ EIA | ២០០៨ |
ឯកសារយោង
[ពង្រាង] របាយការណ៍វាយតំលៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង លើគម្រោងវារីអគ្គិសនីជាយអារ៉ែង នៅក្នុងខេត្តកោះកុង
|
ក្រុមហ៊ុន China Southern Power Grid Co., Ltd. ធ្វើការអភិវឌ្ឍទំនប់វារីអគិ្គសនី នៅក្នុងខេត្តកោះកុង។ ក្រុមសិក្សាមកពីប្រទេសចិននេះបានជ្រើសរើសពីរករណី សម្រាប់ការសិក្សាលទ្ធភាពរបស់គម្រោងវារីអគ្គិសនីជាយអារែង។ តាមការសិក្សាបានបង្ហាញថា គម្រោងវារីអគ្គិសនីជាយអារែង អាចមានលទ្ធភាពផលិតថាមពលអគិ្គសនីបានប្រមាណ ១០៨ មេហ្គាវ៉ាត់ ហើយត្រូវការយៈពេលសាងសង់ប្រមាណ ៤,៥ ឆ្នាំ។ គម្រោងនេះមានតម្លៃវិនិយោគសរុប គឺប្រមាណ ៣២៧លាន ដុល្លារអាមេរិក។ |