ស្ថានីយ៍វារីអគ្គិសនី
- ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០១៦
ស្ទឹងឬស្សីជ្រុំក្រោម
21
ស្ថានីយ៍ | ស្ទឹងឬស្សីជ្រុំក្រោម |
គោលបំណងនៃគម្រោង | ទំនប់វារីអគ្គិសនី |
ក្រុមហ៊ុនវិនិយោគ | China Huadian Lower Russei Chrum Hydroelectric project (Cambodia) Company Limited (China) |
ប្រទេសវិនិយោគ | ចិន |
អានុភាពជាមេហ្គាវ៉ាត់ | ៣៣៨ |
ថាមពលជាជីហ្គាវ៉ាត់ម៉ោង | មិនស្គាល់ |
ឆ្នាំគ្រោងដំណើរការ | 2013 |
ឃុំ | ប៉ាក់ខ្លង |
ស្រុក | មណ្ឌលសីមា |
ខេត្ត | កោះកុង |
មាត្រដ្ឋានស្ថានីយ៍ | មាត្រដ្ឋានធំ |
កាលបរិច្ឆេទនៃការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន |
ខែមករា ឆ្នាំ២០១១ ខែកុម្ភៈ ឆ្នាំ២០១០ |
ស្ថានភាពនៃការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន |
ការសិក្សាពីលទ្ធភាពដែលអាចធ្វើបាន គំនូរបច្ចេកទេស |
ស្ថានភាពគម្រោង | កំពុងដំណើរការ |
ស្ថានភាពលម្អិតនៃគម្រោង | មិនស្គាល់ |
ឯកសារយោង
របាយការណ៍ចុងក្រោយអំពីការប្រមូលទិន្នន័យស្ទាបស្ទង់ស្តីពីវិស័យស្ថានីយអគ្គិសនីនៅកម្ពុជា
|
របាយការណ៍ចុងក្រោយអំពីការប្រមូលទិន្នន័យស្ទាបស្ទង់ស្តីពីវិស័យស្ថានីយអគ្គិសនីនៅកម្ពុជា រៀបរៀងដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន។ គោលបំណងនៃការសិក្សានេះ គឺទទួលបាននិន្នាការចុងក្រោយបង្អស់នៃវិស័យថាមពលក្នុងប្រទេសកម្ពុជា ហើយដើម្បីប្រមូល និងបញ្ជូលទិន្នន័យដែលចាំបាច់ដើម្បីពិនិត្យមើលតំបន់ជាក់លាក់ដែលត្រូវការកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យនេះ។ ការសិក្សានេះត្រូវបានគាំទ្រដោយក្រសួងឧស្សាហកម្ម, រ៉ែ និងថាមពល, អាជ្ញាធរអគ្គិសនីកម្ពុជា, និងអគ្គិសនីកម្ពុជា។ ផែនទីចង្អុលអំពីការគ្របដណ្តប់នៃការសិក្សាត្រូវបានបង្ហាញនៅក្នុងរបាយការណ៍នេះ។ |
អគ្គិសនីកម្ពុជា៖ របាយការណ៍ប្រចាំឆ្នាំ២០១៤
|
របាយការណ៍ប្រចាំឆ្នាំ ២០១៤របស់អគ្គិសនីកម្ពុជា គឺផ្តោតទៅលើវិស័យអគ្គិសនីនៅកម្ពុជាអំឡុងឆ្នាំ ២០១៤។ របាយការណ៍នេះរួមមានព័ត៌មានអំពីរចនាសម្ព័ន្ធគ្រប់គ្រងនៃស្ថាប័នអគ្គិសនីកម្ពុជា, ការផលិតថាមពលអគ្គិសនីតាមប្រភេទដូចជា៖ ប្រេងឥន្ធនៈ, វារីអគ្គិសនី, ជីវម៉ាស់, ធ្យូងថ្ម, និងថាមពលអគ្គិសនីតង់ស្យុងខ្ពស់ដែលនាំចូលពីប្រទេសថៃ និងវៀតណាម, តម្រូវការថាមពល និងការផ្គត់ផ្គង់, បណ្តាញខ្សែបញ្ជូន និងចែកចាយនៅកម្ពុជា, និងសេចក្តីថ្លែងការណ៍ពីចំណូលរបស់អគ្គិសនីកម្ពុជាឆ្នាំ ២០១៣-២០១៤។ |
ទំនប់ឬស្សីជ្រុំក្រោមដែលស្ថាបនាដោយក្រុមហ៊ុនចិនបានចាប់ផ្តើមប្រតិបត្តិការ
|
ទំនប់វារីអគ្គីសនីឬស្សីជ្រុំដែលមានអនុភាពផលិតអគ្គីសនីចំនួន ៣៣៨ មេហ្គាវ៉ាត់បានចាប់ផ្តើមប្រតិបត្តិការបន្ទាប់ពីស្ថិតក្រោមការសាងសង់អស់រយៈពេលជិត៥ឆ្នាំ។ ការសាសង់នេះស្ថិតក្រោមកិច្ចសន្យា សាងសង់-អាជីវកម្ម-ផ្ទេរ(BOT) រយៈពេល៣៥ឆ្នាំ រវាងក្រុមហ៊ុនចិន China Huadian Corp និងរដ្ឋាភិបាលកម្ពុជា។ |
ការសម្ភោធឱ្យប្រើប្រាស់ទំនប់វារីអគ្គិសនីស្ទឹងឬស្សីជ្រុំក្រោម
|
ទំនប់វារីអគ្គីសនីស្ទឹងឬស្សីជ្រុំក្រោមដែលស្ថិតនៅក្នុងឃុំបាក់ខ្លង ខេត្តកោះកុង ជាខេត្តស្ថិតនៅភាគនារតីនៃប្រទេសកម្ពុជាបានចាប់ផ្តើមប្រតិបត្តិការ។ ការសាសង់នេះស្ថិតក្រោមកិច្ចសន្យា សាងសង់-អាជីវកម្ម-ផ្ទេរ(BOT) រយៈពេល៣៥ឆ្នាំ រវាងក្រុមហ៊ុនចិន China Huadian Corp និងរដ្ឋាភិបាលកម្ពុជា ក្រោមទឹកប្រាក់ចំនួន ៤៩៥លានដុល្លារ។ |
កំរងបញ្ជីដីសម្បទាន
|
កំរងបញ្ជីនេះបានផ្តល់បញ្ជីឯកសារអំពីការសិក្សាអំពីដីសម្បទានសង្គមកិច្ច ដែលបានលើករឿងជាកត្តានៃការអភិវឌ្ឍនៅកម្ពុជា បញ្ហាជីវភាពតាមជន បទ និងការអភិវឌ្ឍសង្គម ។ បន្ថែមពីនេះ ក្របខណ្ឌច្បាប់មាន អនុក្រិត្យ ច្បាប់ សារាចរ និងគោលនយោបាយទាក់ទងដីសម្បទាន និងការអភិវឌ្ឍ សង្គម ។ ឯកសារបានប្រមូលមកពីក្រសួងនានា (ក្រសួងសេដ្ឋកិច្ច ហេរិញ្ញវត្ថុ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ អង្គការវេទិការនៃ អង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា) ។ ជាបន្ថែម មានឯកសារករណី សិក្សាជាច្រើន និងព័ត៌មានទូទៅនៅទាំងថ្នាក់តំបន់ និងអន្តរជាតិ ស្តីពី សម្បទានរ៉ែនៅកម្ពុជា ។ ព័ត៌មានខាងលើអាចរកបាននៅក្នុងគេហទំព័ររបស់ អង្គការវេទិកានៃអង្គការមិនរដ្ឋាភិបាលស្តីពីកម្ពុជា ដែលបានចងក្រងដោយ កម្មវិធីដីធ្លី និងជីវភាព ។ |
គន្ថនិទ្ទេសនៃសម្បទាន
|
នេះជាគន្ថនិទ្ទេសនៃសម្បទានដែលរៀបចំឡើងក្រោមគម្រោងដីនិងជីវរស់នៅរបស់អង្គការវេទិការនៃអង្គការមិនមែនរដ្ឋាភិបាលស្តីអំពីកម្ពុជា(NGO Forum)។ តារាងនេះបង្ហាញពីអត្ថបទបោះពុម្ពផ្សាយនិងច្បាប់ពាក់ព័ន្ធត្រូវបានបង្ហាញដោយប្រធានបទ ឈ្មោះអ្នកនិពន្ធ/អ្នកបោះពុម្ពផ្សាយ ឆ្នាំបោះពុម្ពនិងកំណត់ចំណាំផ្សេងៗទៅលើប្រធានបទយ៉ាងទូលំទូលាយ ស្តីអំពីដីសម្បទានសេដ្ឋកិច្ចនិងដីសម្បទានស្វែងរុករក និងផលប៉ះពាល់ទៅកាន់ជីវភាពប្រជាពលរដ្ឋ ទំនាស់ដីធ្លី ការទន្ទ្រានយកដី និងនិន្នាការក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ |
Concession Bibliography
|
A webpage showing list showing report of case studies on various concessions or land related investment issues. |
របាយការណ៍ថ្នាក់ជាតិស្តីអំពីកិច្ចការពារនិងអភិវឌ្ឍនៅកម្ពុជា
|
បទបង្ហាញស្តីអំពីទិដ្ឋភាពទូទៅនៃវិស័យអគ្គីសនីនិងគម្រោងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ដោយរួមមានទិដ្ឋភាពទូទៅ ការវិវត្តនៃការផលិតថាមពលអគ្គីសនី តារាងសង្ខេបនៃអ្នកផ្គត់ផ្គង់ថាមពលអគ្គីសនីក្នុងរយៈពេលវែងនិងទិសដៅនៃគម្រោងអភិវឌ្ឍសម្រាប់បណ្តាញអគ្គីសនីថា្នកជាតិ។ ប្រភពនៃអគ្គីសនីរួមមាន៖ វារីអគ្គីនី ធ្យូងថ្ម ឧស្ម័នធម្មជាតិ ប្រេងឆៅនិងអគ្គីសនីនាំចូល។ ត្រឹមឆ្នាំ២០៣០ ប្រមាណ៧០ភាគរយនៃប្រជាជននៅទូទៅប្រទេសនឹងអាចទទួលបានអគ្គីសនីប្រើប្រាស់។ |
ដំណើរការនៃការអភិវឌ្ឍគម្រោងថាមពលនានានៅកម្ពុជា និងគម្រោងតភ្ជាប់បណ្តាញអគ្គិសនី
|
បទបង្ហាញនេះត្រូវបានរៀបចំឡើងដោយអគ្គិសនីកម្ពុជា។ វាផ្តោតសំខាន់ទៅលើបច្ចុប្បន្នភាពនៃការអភិវឌ្ឍវិស័យថាមពល និងចក្ខុវិស័យនៃគម្រោងអភិវឌ្ឍថាមពល។ |
ដំណើរការនៃគម្រោងអភិវឌ្ឍវិស័យអគ្គិសនីនិងការតភ្ជាប់បណ្តាញបញ្ជូន
|
បទបង្ហាញនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំលើកទី០៨នៃក្រុមជំនួបពិសេស (FG-8) សម្រាប់អនុតំបន់ទន្លេមេគង្គ(GMS) កាលពីថ្ងៃទី២៦ ខែ វិច្ឆិកា ឆ្នាំ២០០៩ នៅលួងព្រះបាងនៃសាធារណៈរដ្ឋប្រជាមានិតឡាវ។ មាតិការនៃបទបង្ហាញនេះរួមមានការអភិវឌ្ឍវិស័យអគ្គិសនីនាពេលបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា និងទស្សនវិស័យទៅលើគម្រោងអភិវឌ្ឍវិស័យអគ្គិសនី។ |
បទបង្ហាញស្តីអំពីវារីអគ្គិសនីខ្នាតតូចសម្រាប់ប្រទេសកំពុងអភិវឌ្ឍ៖ ប្រទេសកម្ពុជា
|
បទបង្ហាញសង្ខេបមួយនេះចាប់ផ្តើមឡើងដោយការណែនាំអំពីគោលដៅនៃគោលនយោបាយអគ្គិសនី ដែលត្រូវបានតាក់តែងឡើងតាំងពីខែតុលា ឆ្នាំ១៩៩៤ និងបានបង្ហាញជាបន្តបន្ទាប់អំពីគម្រោងវារីអគ្គិសនីខ្នាតតូចនិងខ្នាតធំដែលមានសក្កានុពលនៅក្នុងប្រទេសកម្ពុជា។ នៅចុងបញ្ចប់នៃបទបង្ហាញ បានលើកឡើងផងដែរអំពីកង្វះខាតសមត្ថភាពបច្ចេកទេសរបស់មន្ត្រីពាក់ព័ន្ធនៅក្នុងនាយកដ្ឋានអគ្គិសនី ដូច្នេះនាយកដ្ឋានស្នើរសុំជំនួយក្នុងការអភិវឌ្ឍចំនុចខ្វះខាតនេះ។ |