ស្ថានីយ៍វារីអគ្គិសនី
- ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០១៦
សេសានក្រោម២
4
ស្ថានីយ៍ | សេសានក្រោម២ |
គោលបំណងនៃគម្រោង | ទំនប់វារីអគ្គិសនី |
ក្រុមហ៊ុនវិនិយោគ | Royal Group, China’s Hydrolancang International Energy, EVN International Joint Stock Company |
ប្រទេសវិនិយោគ | ចិន,កម្ពុជា |
អានុភាពជាមេហ្គាវ៉ាត់ | ៤០០ |
ថាមពលជាជីហ្គាវ៉ាត់ម៉ោង | ១,៩៩៨ |
ឆ្នាំគ្រោងដំណើរការ | 2016 |
ឃុំ | ស្រែគរ |
ស្រុក | សេសាន |
ខេត្ត | ស្ទឹងត្រែង |
មាត្រដ្ឋានស្ថានីយ៍ | មាត្រដ្ឋានធំ |
កាលបរិច្ឆេទនៃការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន |
ខែធ្នូ ឆ្នាំ២០០៩ ខែតុលា ឆ្នាំ២០០៨ |
ស្ថានភាពនៃការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន | [២០០៨] ការសិក្សាពីលទ្ធភាពដែលអាចធ្វើបាន |
ស្ថានភាពគម្រោង | កំពុងដំណើរការ |
ស្ថានភាពលម្អិតនៃគម្រោង | មិនស្គាល់ |
ឯកសារយោង
របាយការណ៍សង្ខេបស្តីអំពីតំបន់ទំនប់វារីអគ្គិសនី សេសានក្រោមទី២ (LS2)
|
របាយការណ៍របស់អង្គការ Earthrights international បានផ្តល់ព័ត៌មានទូទៅស្តីអំពីគម្រោងទំនប់វារីអគ្គិសនី សេសានក្រោមទី២ (LS2) រួមមានទីតាំង តម្លៃក្នុងការសាងសង់ កំពស់និងទទឹងនៃទំនប់ ឆ្នាំរំពឹងទុកនៃការសម្រេចគម្រោងសាងសង់ អនុភាពនៃការផលិតនិងអនុភាពផលិតអគ្គិសនីប្រចាំឆ្នាំ។ របាយការណ៍នេះបានលើកឡើងអំពីបញ្ហាមួយចំនួនទៀតដូចជាក្រុមហ៊ុនចិនដែលជាប់ពាក់ព័ន្ធ ផលប៉ះពាល់ផ្នែកបរិស្ថាន សង្គម វប្បធម៌និងសេដ្ឋកិច្ច និងបញ្ហាគួរឱ្យព្រួយបារម្ភស្តីអំពីកង្វះខាងតម្លាភាពនិងគណនីយភាពនៃគម្រោង។ |
គម្រោងទំនប់វារីអគ្គិសនីសេសានក្រោម (សេសាន២)
|
គម្រោងទំនប់វារីអគ្គិសនីសេសានក្រោមទី២ មានអនុភាពផលិតវារីអគ្គិសនីចំនួន ៤០០ មេហ្គាវ៉ាត់ មានកម្ពស់ ៧៥ម៉ែត្រ និងប្រវែង ៦គីឡូម៉ែត្រ។ គម្រោងនេះនឹងត្រូវបានដំណើរការនៅស្រុកសេសាន ខេត្តស្ទឹងត្រែង។ ទោះបីជារង្វាយតម្លៃផលប៉ះពាល់បរិស្ថានរបស់គម្រោងនេះមិនបានគោរពទៅតាមស្តង់ដារអនុវត្តរបស់អន្តរជាតិក៏ដោយ គណៈរដ្ឋមន្ត្រីនៃប្រទេសកម្ពុជាបានអនុម័តគម្រោងនេះនៅចុងឆ្នាំ២០១២ ក្នុងទឹកប្រាក់ប៉ាន់ស្មានសរុបចំនួន៧៨១លានដុល្លារ ដែលភាគច្រើនត្រូវបានរាយការណ៍ថាជាកម្ចីមកពីធនាគារចិន។ គម្រោងនេះនឹងធ្វើឡើងក្នុងរយៈពេល៤០ឆ្នាំក្រោមកិច្ចសន្យា សាងសង់-អាជីវកម្ម-ផ្ទេរ។ |
របាយការណ៍ថ្នាក់ជាតិស្តីអំពីកិច្ចការពារនិងអភិវឌ្ឍនៅកម្ពុជា
|
បទបង្ហាញស្តីអំពីទិដ្ឋភាពទូទៅនៃវិស័យអគ្គីសនីនិងគម្រោងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ដោយរួមមានទិដ្ឋភាពទូទៅ ការវិវត្តនៃការផលិតថាមពលអគ្គីសនី តារាងសង្ខេបនៃអ្នកផ្គត់ផ្គង់ថាមពលអគ្គីសនីក្នុងរយៈពេលវែងនិងទិសដៅនៃគម្រោងអភិវឌ្ឍសម្រាប់បណ្តាញអគ្គីសនីថា្នកជាតិ។ ប្រភពនៃអគ្គីសនីរួមមាន៖ វារីអគ្គីនី ធ្យូងថ្ម ឧស្ម័នធម្មជាតិ ប្រេងឆៅនិងអគ្គីសនីនាំចូល។ ត្រឹមឆ្នាំ២០៣០ ប្រមាណ៧០ភាគរយនៃប្រជាជននៅទូទៅប្រទេសនឹងអាចទទួលបានអគ្គីសនីប្រើប្រាស់។ |
ដំណើរការនៃការអភិវឌ្ឍគម្រោងថាមពលនានានៅកម្ពុជា និងគម្រោងតភ្ជាប់បណ្តាញអគ្គិសនី
|
បទបង្ហាញនេះត្រូវបានរៀបចំឡើងដោយអគ្គិសនីកម្ពុជា។ វាផ្តោតសំខាន់ទៅលើបច្ចុប្បន្នភាពនៃការអភិវឌ្ឍវិស័យថាមពល និងចក្ខុវិស័យនៃគម្រោងអភិវឌ្ឍថាមពល។ |
ដំណើរការនៃគម្រោងអភិវឌ្ឍវិស័យអគ្គិសនីនិងការតភ្ជាប់បណ្តាញបញ្ជូន
|
បទបង្ហាញនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំលើកទី០៨នៃក្រុមជំនួបពិសេស (FG-8) សម្រាប់អនុតំបន់ទន្លេមេគង្គ(GMS) កាលពីថ្ងៃទី២៦ ខែ វិច្ឆិកា ឆ្នាំ២០០៩ នៅលួងព្រះបាងនៃសាធារណៈរដ្ឋប្រជាមានិតឡាវ។ មាតិការនៃបទបង្ហាញនេះរួមមានការអភិវឌ្ឍវិស័យអគ្គិសនីនាពេលបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា និងទស្សនវិស័យទៅលើគម្រោងអភិវឌ្ឍវិស័យអគ្គិសនី។ |
បទបង្ហាញស្តីអំពីវារីអគ្គិសនីខ្នាតតូចសម្រាប់ប្រទេសកំពុងអភិវឌ្ឍ៖ ប្រទេសកម្ពុជា
|
បទបង្ហាញសង្ខេបមួយនេះចាប់ផ្តើមឡើងដោយការណែនាំអំពីគោលដៅនៃគោលនយោបាយអគ្គិសនី ដែលត្រូវបានតាក់តែងឡើងតាំងពីខែតុលា ឆ្នាំ១៩៩៤ និងបានបង្ហាញជាបន្តបន្ទាប់អំពីគម្រោងវារីអគ្គិសនីខ្នាតតូចនិងខ្នាតធំដែលមានសក្កានុពលនៅក្នុងប្រទេសកម្ពុជា។ នៅចុងបញ្ចប់នៃបទបង្ហាញ បានលើកឡើងផងដែរអំពីកង្វះខាតសមត្ថភាពបច្ចេកទេសរបស់មន្ត្រីពាក់ព័ន្ធនៅក្នុងនាយកដ្ឋានអគ្គិសនី ដូច្នេះនាយកដ្ឋានស្នើរសុំជំនួយក្នុងការអភិវឌ្ឍចំនុចខ្វះខាតនេះ។ |
កំរងបញ្ជីដីសម្បទាន
|
កំរងបញ្ជីនេះបានផ្តល់បញ្ជីឯកសារអំពីការសិក្សាអំពីដីសម្បទានសង្គមកិច្ច ដែលបានលើករឿងជាកត្តានៃការអភិវឌ្ឍនៅកម្ពុជា បញ្ហាជីវភាពតាមជន បទ និងការអភិវឌ្ឍសង្គម ។ បន្ថែមពីនេះ ក្របខណ្ឌច្បាប់មាន អនុក្រិត្យ ច្បាប់ សារាចរ និងគោលនយោបាយទាក់ទងដីសម្បទាន និងការអភិវឌ្ឍ សង្គម ។ ឯកសារបានប្រមូលមកពីក្រសួងនានា (ក្រសួងសេដ្ឋកិច្ច ហេរិញ្ញវត្ថុ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ អង្គការវេទិការនៃ អង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា) ។ ជាបន្ថែម មានឯកសារករណី សិក្សាជាច្រើន និងព័ត៌មានទូទៅនៅទាំងថ្នាក់តំបន់ និងអន្តរជាតិ ស្តីពី សម្បទានរ៉ែនៅកម្ពុជា ។ ព័ត៌មានខាងលើអាចរកបាននៅក្នុងគេហទំព័ររបស់ អង្គការវេទិកានៃអង្គការមិនរដ្ឋាភិបាលស្តីពីកម្ពុជា ដែលបានចងក្រងដោយ កម្មវិធីដីធ្លី និងជីវភាព ។ |
គន្ថនិទ្ទេសនៃសម្បទាន
|
នេះជាគន្ថនិទ្ទេសនៃសម្បទានដែលរៀបចំឡើងក្រោមគម្រោងដីនិងជីវរស់នៅរបស់អង្គការវេទិការនៃអង្គការមិនមែនរដ្ឋាភិបាលស្តីអំពីកម្ពុជា(NGO Forum)។ តារាងនេះបង្ហាញពីអត្ថបទបោះពុម្ពផ្សាយនិងច្បាប់ពាក់ព័ន្ធត្រូវបានបង្ហាញដោយប្រធានបទ ឈ្មោះអ្នកនិពន្ធ/អ្នកបោះពុម្ពផ្សាយ ឆ្នាំបោះពុម្ពនិងកំណត់ចំណាំផ្សេងៗទៅលើប្រធានបទយ៉ាងទូលំទូលាយ ស្តីអំពីដីសម្បទានសេដ្ឋកិច្ចនិងដីសម្បទានស្វែងរុករក និងផលប៉ះពាល់ទៅកាន់ជីវភាពប្រជាពលរដ្ឋ ទំនាស់ដីធ្លី ការទន្ទ្រានយកដី និងនិន្នាការក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ |
Concession Bibliography
|
A webpage showing list showing report of case studies on various concessions or land related investment issues. |
បណ្ណសារគេហទំព័រស្តីអំពី ទន្លេសេសាន ២
|
បណ្ណសារគេហទំព័រស្តីអំពីគម្រោងសេសានក្រោម២ បង្ហាញពីព័ត៌មានលម្អិតនៃគម្រោង សេសានក្រោម២ ដែលមានកម្លាំង ៤០០ មេហ្កាវ៉ាត់ ស្ថិតនៅភាគឦសាននៃប្រទេសលើដៃទន្លេមេគង្គដ៏សំខាន់។ វាត្រូវបានសាងសង់ក្នុងតំលៃ ៧៨០ លានដុល្លារអាមេរិក និងជាការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Hydrolancang International Energy របស់ប្រទេសចិន (កាន់កាប់ភាគហ៊ុន ៥១ ភាគរយ) ក្រុមហ៊ុន Royal Group របស់កម្ពុជា (៣៩ ភាគរយ) និងក្រុមហ៊ុនភាគហ៊ុនរួមអន្តរជាតិ EVN របស់វៀតណាម (១០ ភាគរយ) ។ |
ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធនធានទឹក និងអត្ថប្រយោជន៍ចិញ្ចឹមជីវិត៖ ករណីគម្រោងសេសានក្រោម ២ ប្រទេសកម្ពុជា
|
ឯកសារនេះបង្ហាញពីដំណើរការនៃការចូលរួមរបស់ប្រជាពលរដ្ឋទាក់ទងនឹងរបៀបវារៈនៃការចិញ្ចឹមជីវិតនៅក្នុងផែនការអភិវឌ្ឍន៍វារីអគ្គិសនី អង្គការអន្តរការី សេដ្ឋកិច្ចមូលដ្ឋាន និងទម្រង់សេដ្ឋកិច្ចសង្គម និងស្ថានភាពជីវភាពរស់នៅក្នុងអាង 3S និងតំបន់ទំនប់វារីអគ្គិសនីសេសានក្រោម 2 និងការពិពណ៌នា ការវិភាគលើការខកខានក្នុងឯកសារផែនការទាក់ទងនឹង HPD ។ |