ស្ថានីយ៍វារីអគ្គិសនី
- ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០១៦
ស្ទឹងពោធិ៍សាត់១
14
ស្ថានីយ៍ | ស្ទឹងពោធិ៍សាត់១ |
គោលបំណងនៃគម្រោង | ទំនប់វារីអគ្គិសនី |
ក្រុមហ៊ុនវិនិយោគ | SPHP (Cambodia) |
ប្រទេសវិនិយោគ | កូរ៉េ |
អានុភាពជាមេហ្គាវ៉ាត់ | ៨០ |
ថាមពលជាជីហ្គាវ៉ាត់ម៉ោង | មិនស្គាល់ |
ឆ្នាំគ្រោងដំណើរការ | 2017 |
ឃុំ | ប្រម៉ោយ |
ស្រុក | វាលវែង |
ខេត្ត | ពោធិ៍សាត់ |
មាត្រដ្ឋានស្ថានីយ៍ | មាត្រដ្ឋានធំ |
កាលបរិច្ឆេទនៃការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន | ព័ត៍មានពុំអាចរកបាន |
ស្ថានភាពនៃការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន | ព័ត៍មានពុំអាចរកបាន |
ស្ថានភាពគម្រោង | ស្ថិតក្រោមការសិក្សា |
ស្ថានភាពលម្អិតនៃគម្រោង | មិនស្គាល់ |
ឯកសារយោង
របាយការណ៍ចុងក្រោយអំពីការប្រមូលទិន្នន័យស្ទាបស្ទង់ស្តីពីវិស័យស្ថានីយអគ្គិសនីនៅកម្ពុជា
|
របាយការណ៍ចុងក្រោយអំពីការប្រមូលទិន្នន័យស្ទាបស្ទង់ស្តីពីវិស័យស្ថានីយអគ្គិសនីនៅកម្ពុជា រៀបរៀងដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន។ គោលបំណងនៃការសិក្សានេះ គឺទទួលបាននិន្នាការចុងក្រោយបង្អស់នៃវិស័យថាមពលក្នុងប្រទេសកម្ពុជា ហើយដើម្បីប្រមូល និងបញ្ជូលទិន្នន័យដែលចាំបាច់ដើម្បីពិនិត្យមើលតំបន់ជាក់លាក់ដែលត្រូវការកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យនេះ។ ការសិក្សានេះត្រូវបានគាំទ្រដោយក្រសួងឧស្សាហកម្ម, រ៉ែ និងថាមពល, អាជ្ញាធរអគ្គិសនីកម្ពុជា, និងអគ្គិសនីកម្ពុជា។ ផែនទីចង្អុលអំពីការគ្របដណ្តប់នៃការសិក្សាត្រូវបានបង្ហាញនៅក្នុងរបាយការណ៍នេះ។ |
អគ្គិសនីកម្ពុជា៖ របាយការណ៍ប្រចាំឆ្នាំ២០១៤
|
របាយការណ៍ប្រចាំឆ្នាំ ២០១៤របស់អគ្គិសនីកម្ពុជា គឺផ្តោតទៅលើវិស័យអគ្គិសនីនៅកម្ពុជាអំឡុងឆ្នាំ ២០១៤។ របាយការណ៍នេះរួមមានព័ត៌មានអំពីរចនាសម្ព័ន្ធគ្រប់គ្រងនៃស្ថាប័នអគ្គិសនីកម្ពុជា, ការផលិតថាមពលអគ្គិសនីតាមប្រភេទដូចជា៖ ប្រេងឥន្ធនៈ, វារីអគ្គិសនី, ជីវម៉ាស់, ធ្យូងថ្ម, និងថាមពលអគ្គិសនីតង់ស្យុងខ្ពស់ដែលនាំចូលពីប្រទេសថៃ និងវៀតណាម, តម្រូវការថាមពល និងការផ្គត់ផ្គង់, បណ្តាញខ្សែបញ្ជូន និងចែកចាយនៅកម្ពុជា, និងសេចក្តីថ្លែងការណ៍ពីចំណូលរបស់អគ្គិសនីកម្ពុជាឆ្នាំ ២០១៣-២០១៤។ |
របាយការណ៍ថ្នាក់ជាតិស្តីអំពីកិច្ចការពារនិងអភិវឌ្ឍនៅកម្ពុជា
|
បទបង្ហាញស្តីអំពីទិដ្ឋភាពទូទៅនៃវិស័យអគ្គីសនីនិងគម្រោងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ដោយរួមមានទិដ្ឋភាពទូទៅ ការវិវត្តនៃការផលិតថាមពលអគ្គីសនី តារាងសង្ខេបនៃអ្នកផ្គត់ផ្គង់ថាមពលអគ្គីសនីក្នុងរយៈពេលវែងនិងទិសដៅនៃគម្រោងអភិវឌ្ឍសម្រាប់បណ្តាញអគ្គីសនីថា្នកជាតិ។ ប្រភពនៃអគ្គីសនីរួមមាន៖ វារីអគ្គីនី ធ្យូងថ្ម ឧស្ម័នធម្មជាតិ ប្រេងឆៅនិងអគ្គីសនីនាំចូល។ ត្រឹមឆ្នាំ២០៣០ ប្រមាណ៧០ភាគរយនៃប្រជាជននៅទូទៅប្រទេសនឹងអាចទទួលបានអគ្គីសនីប្រើប្រាស់។ |
ដំណើរការនៃគម្រោងអភិវឌ្ឍវិស័យអគ្គិសនីនិងការតភ្ជាប់បណ្តាញបញ្ជូន
|
បទបង្ហាញនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំលើកទី០៨នៃក្រុមជំនួបពិសេស (FG-8) សម្រាប់អនុតំបន់ទន្លេមេគង្គ(GMS) កាលពីថ្ងៃទី២៦ ខែ វិច្ឆិកា ឆ្នាំ២០០៩ នៅលួងព្រះបាងនៃសាធារណៈរដ្ឋប្រជាមានិតឡាវ។ មាតិការនៃបទបង្ហាញនេះរួមមានការអភិវឌ្ឍវិស័យអគ្គិសនីនាពេលបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា និងទស្សនវិស័យទៅលើគម្រោងអភិវឌ្ឍវិស័យអគ្គិសនី។ |
ដំណើរការនៃការអភិវឌ្ឍគម្រោងថាមពលនានានៅកម្ពុជា និងគម្រោងតភ្ជាប់បណ្តាញអគ្គិសនី
|
បទបង្ហាញនេះត្រូវបានរៀបចំឡើងដោយអគ្គិសនីកម្ពុជា។ វាផ្តោតសំខាន់ទៅលើបច្ចុប្បន្នភាពនៃការអភិវឌ្ឍវិស័យថាមពល និងចក្ខុវិស័យនៃគម្រោងអភិវឌ្ឍថាមពល។ |
បណ្ណសារគេហទំព័រស្តីអំពីអត្ថបទព័ត៌មានកម្ពុជាផ្អាកការសាងសង់វារីអគ្គិសនីនៅទន្លេមេគង្គដល់ឆ្នាំ២០៣០
|
បណ្ណសារគេហទំព័រលើអត្ថបទព័ត៌មានកម្ពុជាផ្អាកការសាងសង់វារីអគ្គិសនីលើទន្លេមេគង្គរហូតដល់ឆ្នាំ 2030 បង្ហាញពីព័ត៌មានលម្អិតស្តីពីការអភិវឌ្ឍន៍វារីអគ្គិសនីនៃទន្លេមេគង្គ និងការពិភាក្សាអំពីបរិស្ថានពាក់ព័ន្ធ។ |