ស្ថានីយ៍វារីអគ្គិសនី
- ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០១៦
កំចាយ
25
ស្ថានីយ៍ | កំចាយ |
គោលបំណងនៃគម្រោង | ទំនប់វារីអគ្គិសនី |
ក្រុមហ៊ុនវិនិយោគ | Sinohydro Corporation |
ប្រទេសវិនិយោគ | ចិន |
អានុភាពជាមេហ្គាវ៉ាត់ | ១៩៤.១០ |
ថាមពលជាជីហ្គាវ៉ាត់ម៉ោង | មិនស្គាល់ |
ឆ្នាំគ្រោងដំណើរការ | 2012 |
ឃុំ | ត្រពាំងភ្លាំង |
ស្រុក | ឈូក |
ខេត្ត | កំពត |
មាត្រដ្ឋានស្ថានីយ៍ | មាត្រដ្ឋានធំ |
កាលបរិច្ឆេទនៃការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន |
ខែមេសា ឆ្នាំ២០១១ ខែមេសា ឆ្នាំ២០១១ |
ស្ថានភាពនៃការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន |
ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាននិងសង្គម គំនូរបច្ចេកទេស |
ស្ថានភាពគម្រោង | កំពុងដំណើរការ |
ស្ថានភាពលម្អិតនៃគម្រោង | មិនស្គាល់ |
ឯកសារយោង
របាយការណ៍ចុងក្រោយអំពីការប្រមូលទិន្នន័យស្ទាបស្ទង់ស្តីពីវិស័យស្ថានីយអគ្គិសនីនៅកម្ពុជា
|
របាយការណ៍ចុងក្រោយអំពីការប្រមូលទិន្នន័យស្ទាបស្ទង់ស្តីពីវិស័យស្ថានីយអគ្គិសនីនៅកម្ពុជា រៀបរៀងដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន។ គោលបំណងនៃការសិក្សានេះ គឺទទួលបាននិន្នាការចុងក្រោយបង្អស់នៃវិស័យថាមពលក្នុងប្រទេសកម្ពុជា ហើយដើម្បីប្រមូល និងបញ្ជូលទិន្នន័យដែលចាំបាច់ដើម្បីពិនិត្យមើលតំបន់ជាក់លាក់ដែលត្រូវការកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យនេះ។ ការសិក្សានេះត្រូវបានគាំទ្រដោយក្រសួងឧស្សាហកម្ម, រ៉ែ និងថាមពល, អាជ្ញាធរអគ្គិសនីកម្ពុជា, និងអគ្គិសនីកម្ពុជា។ ផែនទីចង្អុលអំពីការគ្របដណ្តប់នៃការសិក្សាត្រូវបានបង្ហាញនៅក្នុងរបាយការណ៍នេះ។ |
អគ្គិសនីកម្ពុជា៖ របាយការណ៍ប្រចាំឆ្នាំ២០១៤
|
របាយការណ៍ប្រចាំឆ្នាំ ២០១៤របស់អគ្គិសនីកម្ពុជា គឺផ្តោតទៅលើវិស័យអគ្គិសនីនៅកម្ពុជាអំឡុងឆ្នាំ ២០១៤។ របាយការណ៍នេះរួមមានព័ត៌មានអំពីរចនាសម្ព័ន្ធគ្រប់គ្រងនៃស្ថាប័នអគ្គិសនីកម្ពុជា, ការផលិតថាមពលអគ្គិសនីតាមប្រភេទដូចជា៖ ប្រេងឥន្ធនៈ, វារីអគ្គិសនី, ជីវម៉ាស់, ធ្យូងថ្ម, និងថាមពលអគ្គិសនីតង់ស្យុងខ្ពស់ដែលនាំចូលពីប្រទេសថៃ និងវៀតណាម, តម្រូវការថាមពល និងការផ្គត់ផ្គង់, បណ្តាញខ្សែបញ្ជូន និងចែកចាយនៅកម្ពុជា, និងសេចក្តីថ្លែងការណ៍ពីចំណូលរបស់អគ្គិសនីកម្ពុជាឆ្នាំ ២០១៣-២០១៤។ |
កម្ពុជាសម្ភោធគម្រោងទំនប់វារីអគ្គិសនីកំចាយ ១៩៣ មេហ្គាវ៉ាត់
|
នេះជារូបភាពscreenshotពីគេហទំព័ររបស់អង្គការ Hydroworld ស្តីអំពីការសម្ភោធទំនប់វារីអគ្គិសនីកំចាយ។ ទំនប់វារីអគ្គិសនីកំចាយស្ថិតនៅខេត្តកំពតមានអនុភាពផលិតអគ្គិសនីរហូតដល់ ១៩៣.២ មេហ្គាវ៉ាត់និងស្ថិតនៅក្រោមកិច្ចសន្យា សាងសង់-អាជីវកម្ម-ផ្ទេរ(BOT) រយៈពេល៤០ឆ្នាំ រវាងក្រុមហ៊ុនចិន China Sinohydro corporation និងរដ្ឋាភិបាលកម្ពុជា។ |
កំរងបញ្ជីដីសម្បទាន
|
កំរងបញ្ជីនេះបានផ្តល់បញ្ជីឯកសារអំពីការសិក្សាអំពីដីសម្បទានសង្គមកិច្ច ដែលបានលើករឿងជាកត្តានៃការអភិវឌ្ឍនៅកម្ពុជា បញ្ហាជីវភាពតាមជន បទ និងការអភិវឌ្ឍសង្គម ។ បន្ថែមពីនេះ ក្របខណ្ឌច្បាប់មាន អនុក្រិត្យ ច្បាប់ សារាចរ និងគោលនយោបាយទាក់ទងដីសម្បទាន និងការអភិវឌ្ឍ សង្គម ។ ឯកសារបានប្រមូលមកពីក្រសួងនានា (ក្រសួងសេដ្ឋកិច្ច ហេរិញ្ញវត្ថុ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ អង្គការវេទិការនៃ អង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា) ។ ជាបន្ថែម មានឯកសារករណី សិក្សាជាច្រើន និងព័ត៌មានទូទៅនៅទាំងថ្នាក់តំបន់ និងអន្តរជាតិ ស្តីពី សម្បទានរ៉ែនៅកម្ពុជា ។ ព័ត៌មានខាងលើអាចរកបាននៅក្នុងគេហទំព័ររបស់ អង្គការវេទិកានៃអង្គការមិនរដ្ឋាភិបាលស្តីពីកម្ពុជា ដែលបានចងក្រងដោយ កម្មវិធីដីធ្លី និងជីវភាព ។ |
គន្ថនិទ្ទេសនៃសម្បទាន
|
នេះជាគន្ថនិទ្ទេសនៃសម្បទានដែលរៀបចំឡើងក្រោមគម្រោងដីនិងជីវរស់នៅរបស់អង្គការវេទិការនៃអង្គការមិនមែនរដ្ឋាភិបាលស្តីអំពីកម្ពុជា(NGO Forum)។ តារាងនេះបង្ហាញពីអត្ថបទបោះពុម្ពផ្សាយនិងច្បាប់ពាក់ព័ន្ធត្រូវបានបង្ហាញដោយប្រធានបទ ឈ្មោះអ្នកនិពន្ធ/អ្នកបោះពុម្ពផ្សាយ ឆ្នាំបោះពុម្ពនិងកំណត់ចំណាំផ្សេងៗទៅលើប្រធានបទយ៉ាងទូលំទូលាយ ស្តីអំពីដីសម្បទានសេដ្ឋកិច្ចនិងដីសម្បទានស្វែងរុករក និងផលប៉ះពាល់ទៅកាន់ជីវភាពប្រជាពលរដ្ឋ ទំនាស់ដីធ្លី ការទន្ទ្រានយកដី និងនិន្នាការក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ |
Concession Bibliography
|
A webpage showing list showing report of case studies on various concessions or land related investment issues. |
អង្គការវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា៖ បញ្ជីវាយតំលៃផលប៉ះពាល់បរិស្ថាន
|
ព័ត៌មានគំរោងមួយចំនួនដែលមានលេខកូដ(EIA-001 - EIA-071) ម្ចាស់គំរោង កាលបរិច្ឆេទសិក្សាEIA នៅចន្លោះឆ្នាំ2007-2013 ឈ្មោះEIA ទីតាំងគំរោង បញ្ជីឈ្មោះក្រុមហ៊ុនសិក្សាEIA និងឈ្មោះគំរោងអភិវឌ្ឍ ដោយ មានបញ្ជាក់ទីតាំងច្បាស់លាស់ ប្រតិបតិ្តនៅទូទាំងប្រទេស ។ ការសិក្សា ជំហានដំបូងនៃគំរោងអភិវឌ្ឍនានានៅតាមបណ្តាខេត្តផ្សេងៗ ។ គំរោងទាំង នោះមានដូចជាគំរោង ថាមពលវារីអគ្គីសនី ការអភិវឌ្ឍតំបន់ដីកោះ លំហែ កាយ និង កសិឧស្សាហកម្ម ។ ក្រុមហ៊ុន៧២បានចុះឈ្មោះ និងទទួលបាន គំរោង ដែលមានទីតាំងបណ្តោយតាមតំបន់ឆ្នេរ តំបន់ភាគខាងត្បូងឈៀង ខាងលិចមកទល់តំបន់ខ្ពង់រាបខាងឥសាន ។ ជាការគួរឲ្យចាប់អារម្មណ៏គ្រប់គំរោងទាំងអស់ មានការសិក្សាEIA ដោយ ក្រុមហ៊ុនទីប្រឹក្សាដូចជា ក្រុមហ៊ុនKCC, Power Engineering Consulting, CES, Green Consultancy, SAWAC Consultants for Development, Team Consulting Engineering and Management, Phanitra Development, CAS, Creative Green Design, CIS, Green Environment Group, and Cambodian Environment ។ |
តារាងនៃការវាយតម្លៃផលប៉ះពាល់បរិស្ថាន(EIA) (ទិន្នន័យត្រឹមខែកញ្ញា ឆ្នាំ២០១៣)
|
តារាងនេះបង្ហាញអំពីកំណត់ត្រានៃការវាយតម្លៃផលប៉ះពាល់បរិស្ថាន(EIA) ដែលជាទិន្នន័យទទួលបានរបស់អង្គការវេទិការនៃអង្គការមិនមែនរដ្ឋាភិបាលស្តីអំពីកម្ពុជា(NGO Forum)ត្រឹមខែកញ្ញា ឆ្នាំ២០១៣។ តារាងនេះរួមមានទិន្នន័យការវាយតម្លៃផលប៉ះពាល់បរិស្ថាន(EIA)ចំនួន៧១ទិន្នន័យ ដោយបង្ហាញអំពីក្រុមហ៊ុនម្ចាស់គម្រោង(មានការបកប្រែជាខេមរភាសាទៅលើឈ្មោះក្រុមហ៊ុនមួយចំនួន) កាលបរិច្ឆេទនៃការវាយតម្លៃផលប៉ះពាល់បរិស្ថាន(EIA) ឈ្មោះ/ស្ថានភាពនៃការវាយតម្លៃផលប៉ះពាល់បរិស្ថាន(EIA) ទីតាំងនៃគម្រោង ឈ្មោះក្រុមហ៊ុនដែលធ្វើការវាយតម្លៃផលប៉ះពាល់បរិស្ថាន(EIA) និងឈ្មោះគម្រោង (មានការបកប្រែជាខេមរភាសាទៅលើឈ្មោះគម្រោងមួយចំនួន) ។ |
របាយការណ៍ថ្នាក់ជាតិស្តីអំពីកិច្ចការពារនិងអភិវឌ្ឍនៅកម្ពុជា
|
បទបង្ហាញស្តីអំពីទិដ្ឋភាពទូទៅនៃវិស័យអគ្គីសនីនិងគម្រោងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ដោយរួមមានទិដ្ឋភាពទូទៅ ការវិវត្តនៃការផលិតថាមពលអគ្គីសនី តារាងសង្ខេបនៃអ្នកផ្គត់ផ្គង់ថាមពលអគ្គីសនីក្នុងរយៈពេលវែងនិងទិសដៅនៃគម្រោងអភិវឌ្ឍសម្រាប់បណ្តាញអគ្គីសនីថា្នកជាតិ។ ប្រភពនៃអគ្គីសនីរួមមាន៖ វារីអគ្គីនី ធ្យូងថ្ម ឧស្ម័នធម្មជាតិ ប្រេងឆៅនិងអគ្គីសនីនាំចូល។ ត្រឹមឆ្នាំ២០៣០ ប្រមាណ៧០ភាគរយនៃប្រជាជននៅទូទៅប្រទេសនឹងអាចទទួលបានអគ្គីសនីប្រើប្រាស់។ |
ដំណើរការនៃគម្រោងអភិវឌ្ឍវិស័យអគ្គិសនីនិងការតភ្ជាប់បណ្តាញបញ្ជូន
|
បទបង្ហាញនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំលើកទី០៨នៃក្រុមជំនួបពិសេស (FG-8) សម្រាប់អនុតំបន់ទន្លេមេគង្គ(GMS) កាលពីថ្ងៃទី២៦ ខែ វិច្ឆិកា ឆ្នាំ២០០៩ នៅលួងព្រះបាងនៃសាធារណៈរដ្ឋប្រជាមានិតឡាវ។ មាតិការនៃបទបង្ហាញនេះរួមមានការអភិវឌ្ឍវិស័យអគ្គិសនីនាពេលបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា និងទស្សនវិស័យទៅលើគម្រោងអភិវឌ្ឍវិស័យអគ្គិសនី។ |
ដំណើរការនៃការអភិវឌ្ឍគម្រោងថាមពលនានានៅកម្ពុជា និងគម្រោងតភ្ជាប់បណ្តាញអគ្គិសនី
|
បទបង្ហាញនេះត្រូវបានរៀបចំឡើងដោយអគ្គិសនីកម្ពុជា។ វាផ្តោតសំខាន់ទៅលើបច្ចុប្បន្នភាពនៃការអភិវឌ្ឍវិស័យថាមពល និងចក្ខុវិស័យនៃគម្រោងអភិវឌ្ឍថាមពល។ |
បទបង្ហាញស្តីអំពីវារីអគ្គិសនីខ្នាតតូចសម្រាប់ប្រទេសកំពុងអភិវឌ្ឍ៖ ប្រទេសកម្ពុជា
|
បទបង្ហាញសង្ខេបមួយនេះចាប់ផ្តើមឡើងដោយការណែនាំអំពីគោលដៅនៃគោលនយោបាយអគ្គិសនី ដែលត្រូវបានតាក់តែងឡើងតាំងពីខែតុលា ឆ្នាំ១៩៩៤ និងបានបង្ហាញជាបន្តបន្ទាប់អំពីគម្រោងវារីអគ្គិសនីខ្នាតតូចនិងខ្នាតធំដែលមានសក្កានុពលនៅក្នុងប្រទេសកម្ពុជា។ នៅចុងបញ្ចប់នៃបទបង្ហាញ បានលើកឡើងផងដែរអំពីកង្វះខាតសមត្ថភាពបច្ចេកទេសរបស់មន្ត្រីពាក់ព័ន្ធនៅក្នុងនាយកដ្ឋានអគ្គិសនី ដូច្នេះនាយកដ្ឋានស្នើរសុំជំនួយក្នុងការអភិវឌ្ឍចំនុចខ្វះខាតនេះ។ |
ទន្លេបីកំពុងរងការគំរាមកំហែង
|
សៀវភៅទន្លេបីកំពុងរងការគំរាមកំហែង បង្ហាញអំពី ទន្លេសេសាន ទន្លេស្រែពក និងទន្លេសេកុង កំពុងស្ថិតក្នុងចំណុចមួយដ៏ចម្រូងចម្រាស់ និងចំនុចសំខាន់ៗពាក់ព័ន្ធនឹងទន្លេ។ |
ស្លាយបទបង្ហាញរបស់នាយកដ្ឋានវារីអគ្គិសនី
|
ការចែករំលែកស្លាយនៃនាយកដ្ឋានវារីអគ្គិសនីបង្ហាញពីរចនាសម្ព័ន្ធរបស់នាយកដ្ឋានវារីអគ្គិសនី ចំណាត់ថ្នាក់វារីអគ្គីសនី សក្តានុពលវារីអគ្គិសនីនៅកម្ពុជា ការអភិវឌ្ឍន៍វារីអគ្គិសនីនៅកម្ពុជា និងគម្រោងសហប្រតិបត្តិការអន្តរជាតិ។ |