• EnviSat
  • Landsat
  • base-map
    ផែនទីឋានលេខា

សញ្ញាផែនទី


ដី​សមូហភាព​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ដែល​បាន​ចុះបញ្ជី​

បណ្តុំទិន្នន័យនេះមានផ្ទុកព័ត៌មានស្តីពីបណ្ណកម្មសិទ្ធិដីធ្លីនៃសហគមន៍ជនជាតិដើមភាគតិចដែលបានចុះបញ្ជី និងចេញបណ្ណឱ្យដោយក្រសួងគ្រប់គ្រងដែនដី នគរូបនីយកម្ម និងសំណង់ ពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១៥ ដែលការចុះបញ្ជីនេះស្ថិតនៅក្នុងខេត្តមណ្ឌលគិរី រតនៈគិរី និង ក្រចេះ។ បណ្ណកម្មសិទ្ធិដីសមូហភាពត្រូវបានចែកជូនសហគមន៍ជនជាតិដើមភាគតិចគ្រឹង ទំពួន មិល ក្រោល និងព្នង ហើយទំហំផ្ទៃដីលាតសន្ធឹងសរុបមាន ១៥៨៩៣,៧៩ហិកតា។

​ស្វ័​យ​អត្តសញ្ញាណ​នៃ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​

​ទិន្នន័យ​ភូមិសាស្ត្រ​បង្ហាញ​ពី​ព័ត៌មាន​របស់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ ដែល​ត្រូវ​បាន​ទទួលស្គាល់​ជា​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ ដោយ​ក្រសួង​អភិវឌ្ឍន៍ជនបទ​។​ លើស​ពី​នេះ​ វា​បង្ហាញ​ព័ត៌មាន​អំពី​ទីតាំង​របស់​សហគមន៍​នៅ​ក្នុង​ថ្នាក់​ភូមិ​ និង​កាលបរិច្ឆេទ​នៃ​ដំណើរការ​ចុះ​ឈ្មោះ​។​ ស្វ័​យ​អត្តសញ្ញាណ​ គឺជា​ដំណើរការ​មួយ​ក្នុង​ចំណោម​ដំណើរការ​ទាំង​បី​ សម្រាប់​ការ​ចុះបញ្ជី​ដី​សមូហភាព​របស់​ជនជាតិ​ដើម​ភាគតិច​។​

License: CC-BY-SA-4.0