ប្លុកប្រេងនិងឧស្ម័ន
- ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០១៦
ប្លុក អេ
27
ឈ្មោះប្លុកប្រេងនិងឧស្ម័ន | ប្លុក អេ |
ទំហំនៃប្លុកគិតជាគីឡូម៉ែត្រការ៉េ | ៦,២៧៨ |
ឈ្មោះក្រុមហ៊ុនដែលជាប្រតិបត្តិករ | ឈេហ្វរ៉ុន (ខេមបូឌា) លីមីធីត |
ឈ្មោះក្រុមហ៊ុនដែលជាសហប្រតិបត្តិករ(ដៃគូរ) | ក្រុមហ៊ុន ជីអេស កាល់តិច, ក្រុមហ៊ុន ម៉ូកូ |
ស្ថានភាពប្រតិបត្តិការ | ត្រូវបានទិញយក |
ប្រភេទប្លុក | ឈូងសមុទ្រ |
ឯកសារយោង
អាជ្ញាធរប្រេងកាតជាតិកម្ពុជា៖ការរុករកនិងការផលិត
|
អត្ថបទភ្ជាប់មកជាមួយនេះ ត្រូវទាញយកមកពីគេហទំព័រផ្លូវការរបស់អាជ្ញាធរប្រេងកាតជាតិកម្ពុជា។ ឯកសារនេះ បង្ហាញព័ត៌មានអំពីប្លុកប្រេង និងឧស្ម័ននៃប្រទេសកម្ពុជា ក្រុមហ៊ុនទទួលអាជ្ញាប័ណ្ណសម្រាប់សិក្សាពីសក្តានុពលប្រេងនិងឧស្ម័ន និងអត្រាភាគរយនៃភាគហ៊ុនរបស់ក្រុមហ៊ុននៅក្នុងប្លុកពាក់ព័ន្ធ និងដំណាក់កាលនៃការអភិវឌ្ឍន៍ ព្រមទាំងតំបន់ត្រួតស៊ីគ្នាជាមួយប្រទេសជិតខាង។ |
រដ្ឋាភិបាលកម្ពុជា៖ មិនមានការបូមប្រេងនៅ៥ឆ្នាំខាងមុខ
|
ប្រជាជនត្រូវរង់ចាំងរាប់ឆ្នាំទៀត ទំរាំនឹងមានការផលិតប្រេង នៅតំបន់ក្នុងឈូងសមុទ្រថៃ ដោយក្រុមហ៊ុន Chevron។ សេចក្តីអនុញ្ញាតយល់ព្រមឲ្យមានការបូមប្រេង នៅតែជាប់គាំង ពីព្រោះរដ្ឋាភិបាល និងក្រុមហ៊ុន មិនទាន់បានបញ្ចប់កិច្ចពិភាក្សាលើបញ្ហាពន្ធដារនៅឡើយ។ នៅក្នុងដំណាក់កាលរុករក ក្រុមហ៊ុនត្រូវបានស្រង់សម្តីថា បានបង់ប្រាក់អស់ជាង ១៦០លានដុល្លារ រួចមកហើយ។ |
ភាគហ៊ុនប្លុកប្រេង របស់ក្រុមហ៊ុន Chevron ត្រូវបានទិញយកក្នុងតម្លៃ ៦៥លានដុល្លា
|
ក្រុមហ៊ុនប្រេងនិងឧស្ម័ននៅប្រទេសសិង្ហបុរី KrisEnergyបានទិញភាគហ៊ុន ៣០% បន្ថែមទៀត ក្នុងការគ្រប់គ្រងលើប្លុកអេ ជាមួយនឹងតម្លៃ ៦៥លានដុល្លារ ពីក្រុមហ៊ុន Chevron Global Energy Inc ធ្វើឲ្យក្រុមហ៊ុននេះ មានភាគហ៊ុនកើនដល់ ៥២.២៥%។ ស្ថិតក្នុងទីតាំងក្រៅឆ្នេរសមុទ្រ ក្នុងខេត្តព្រះសីហនុ ប្លុកអេនេះ លាតសន្ធឹងលើក្រឡាផ្ទៃ ៤,៧០៩ គីឡូម៉ែត្រការ៉េ។ |
ប្លុក A ផ្តល់ការភ្ញាក់ផ្អើលដល់ឧស្សាហកម្មប្រេងកម្ពុជា
|
ប្រេងប្លុក A នៃប្រទេសកម្ពុជា សន្ធឹងលើផ្ធៃក្រឡា ៤,៧០៩ គីឡូម៉ែត្រការ៉េ នៅក្នុងសមុទ្រជម្រៅពី ៥០ម៉ែត្រ ទៅ ៨០ ម៉ែត្រ។ ជាមួយនឹងការយល់ព្រមពីក្រុមហ៊ុន និងរដ្ឋាភិបាល រូបភាពនៃការវិនិយោគរួមគ្នាលើ ប្លុក A រំពឹងទុកថានឹងមានក្រុមហ៊ុន KrisEnergy (៥២.២៥ %), MOECO Cambodia Co.Ltd (២៨.៥%), GS Energy (១៤.២៥%), និង ក្រសួងរ៉ែ និងថាមពល (៥%)។ កិច្ចព្រមព្រៀងពន្ធដាររវាងក្រុមហ៊ុនម្ចាស់ហ៊ុននៅប្លុក A និង រដ្ឋាភិបាល គឺចាំបាច់ ដើម្បីឲ្យបែបបទសុំការធ្វើអាជីវកម្មប្រេង អាចដំណើរការទៅមុខបាន។ |
សាវតារ៖ រ៉ែ និងឧស្ម័ន ប្លុក អេ នៅកម្ពុជា
|
ប្លុកអេ លាតសន្ធឹងលើផ្ទៃក្រឡា ៣.០៨៣ គីឡូម៉ែត្រក្រឡាលើតំបន់អាងទឹកសមុទ្រខ្មែរ ក្នុងជម្រៅទឹកពី ៥០ ម៉ែត្រទៅ ៨០ ម៉ែត្រ។ វាមានទីតាំងស្ថិតនៅភាគខាងកើតនៃខេត្តប៉ាតានី ដែលផលិតអាងទឹកអ៊ីដ្រូកាបូនដែលលេចធ្លោជាងគេនៅក្នុងដែនសមុទ្រថៃ។ កិច្ចព្រមព្រៀងប្រេងកាតច្បាប់ដើម សម្រាប់ប្លុក អេ របស់ប្រទេសកម្ពុជា ត្រូវបានប្រគល់ជូននៅខែមីនា ឆ្នាំ២០០២។ តំបន់កិច្ចសន្យាបានឆ្លងកាត់ការកែប្រែចំនួនពីរដង ពីតំបន់ដើមដែលមានទំហំ ៦.២៧៨ គីឡូម៉ែត្រក្រឡា ទៅ ៣.០៨៣ គីឡូម៉ែត្រក្រឡានៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងការអនុញ្ញាតផលិតកម្មប្រេងដែលបានកែសម្រួលឡើងវិញ។ |
ការវាយតម្លៃលើវិស័យថាមពល យុទ្ធសាស្ត្រ និងផែនទីបង្ហាញផ្លូវ ប្រទេសកម្ពុជា
|
ឯកសារការវាយតម្លៃលើវិស័យ យុទ្ធសាស្ត្រ និងផែនទីបង្ហាញផ្លូវ (ASR) បច្ចុប្បន្នភាពការវិភាគរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អំពីអាទិភាពវិនិយោគជាយុទ្ធសាស្រ្តរបស់រដ្ឋាភិបាលកម្ពុជា និង ADB ក្នុងវិស័យថាមពលរបស់កម្ពុជា។ វាបង្ហាញពីការអនុវត្តក្នុងវិស័យ ឧបសគ្គនៃការអភិវឌ្ឍន៍សំខាន់ៗ ផែនការ និងយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល ការគាំទ្រ និងបទពិសោធន៍កន្លងមករបស់ ADB ការគាំទ្រដៃគូអភិវឌ្ឍន៍ផ្សេងទៀត និងយុទ្ធសាស្ត្រគាំទ្រនាពេលអនាគតរបស់ ADB ។ |
ការអង្កេតថាមពល ប្រទេសកម្ពុជា
|
ឯកសារនេះពិនិត្យទៅលើវឌ្ឍនភាពនៃវិស័យប្រេង និងឧស្ម័នរបស់កម្ពុជាក្នុងអតីតកាល និងបច្ចុប្បន្ននៃឧស្សាហកម្មប្រេង។ ប្លុករុករកប្រេង និងឧស្ម័នរបស់កម្ពុជា លើទឹកដីកម្ពុជា បែងចែកជា៦ប្លុក (A ដល់ F) និង ១៩ ប្លុកនៅលើគោក (I ដល់ XIX) ។ វាក៏មានតំបន់ចំនួនបួនបន្ថែមទៀតនៅក្នុងតំបន់ទាមទារត្រួតស៊ីគ្នា (OCA) ដែលបច្ចុប្បន្នកំពុងប្រកួតប្រជែងជាមួយប្រទេសថៃ។ |