ចំណូលសាធារណៈពីវិស័យឧស្សាហកម្មនិស្សារណកម្ម
- ថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២៣
- ឧស្សាហកម្មនិស្សារណកម្ម / ប្រាក់ចំណូលផ្នែកឧស្សាហកម្មនិស្សារណកម្ម
12
តំបន់ | អូរតាតុត |
ខេត្ត | កោះកុង |
អ្នកកាន់អាជ្ញាប័ណ្ណ | សំណាងរ៉ែ ត្បូងថ្ម អាហរ័ណ-នីហរ័ណ |
ប្រទេសវិនិយោគ | ព័ត៌មានពុំអាចរកបាន |
ទំហំ (ហិកតា) | ១២,០០០ |
ប្រភេទរ៉ែ | អ៊ីលមីនីត |
ទុនវិនិយោគ (ដុល្លារ) | ១៥,៥០០,០០០ |
ចំណូលសរុបពីការលក់រ៉ែរបស់ក្រុមហ៊ុន (ដុល្លារ) | 7,200,000/ឆ្នាំ |
ផលចំណេញរបស់ក្រុមហ៊ុន (ដុល្លារ) | 3,756,447/ឆ្នាំ |
ពន្ធលើប្រាក់ចំណេញ (ដុល្លារ) | មិនស្គាល់ |
ពន្ធនាំចេញ (ដុល្លារ) | មិនស្គាល់ |
ចំណូលសួយសារ (ដុល្លារ) | មិនស្គាល់ |
ឈ្នួលដីតំបន់ស្វែងរុករករ៉ែ (ដុល្លារ) | 1,305/ឆ្នាំ |
ឈ្នួលដីតំបន់ជីករ៉ែ (ដុល្លារ) | 2,000/ឆ្នាំ |
មូលនិធិសង្គម និងបរិស្ថាន (ដុល្លារ) | 960,080/ឆ្នំា |
ឆ្នាំឯកសារយោងនៃទិន្នន័យ | ២,០១០ |
ចំណាត់ថ្នាក់ទិន្នន័យ |
ទិន្នន័យរដ្ឋាភិបាលមិនពេញលេញ ព័ត៌មានដែលទទួលបានពីប្រភពរដ្ឋាភិបាលដោយមានឯកសារផ្លូវច្បាប់ ប៉ុន្តែបាត់ផ្នែកមួយ ឬច្រើននៃលក្ខណៈអត្តសញ្ញាណដូចខាងក្រោម៖ |
ឯកសារយោង
បញ្ជីសង្ខេបឈ្មោះក្រុមហ៊ុនដែលបានទទួលអាជ្ញាប័ណ្ណស្រាវជ្រាវ ពីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល
|
ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល បានរៀបបញ្ជី តារាងសង្ខេបឈ្មោះក្រុមហ៊ុនដែល បានទទួលអាជ្ញាប័ណ្ណពីក្រសួង សំរាប់ការសិក្សាស្រាវជ្រាវ និងដកហូតធនធានរ៉ែនៅតាមបណ្ដាខេត្តមួយចំនួន។ ទិន្នន័យទីតាំងនីមួយមានភ្ជាប់ក្នុងបញ្ជី តែមិនមានលេខ និងថ្ងៃខែចេញអាជ្ញាប័ណ្ណឡើយ ។ |
បញ្ជី តារាងសង្ខេបឈ្មោះក្រុុមហ៊ុនរុករករ៉ែ ពីបណ្តាញ EISEI
|
តារាងបញ្ជីសង្ខេបឈ្មោះ ក្រុុមហ៊ុនរុករករ៉ែ រៀបចំដោយបណ្តាញEISEI។ មានក្រុមហ៊ុនចំនួន១៥០ ដែលបានយកឈ្មោះមកពីតាមខេត្ត និងប្រភពផ្សេងៗទៀត។ បញ្ជីឈ្មោះនេះមានតាមប្រភេទរ៉ែ ផ្ទៃដីស្នើសុំ ទីតាំងសិក្សាស្រាវជ្រាវ។ |
កំរងបញ្ជីដីសម្បទាន
|
កំរងបញ្ជីនេះបានផ្តល់បញ្ជីឯកសារអំពីការសិក្សាអំពីដីសម្បទានសង្គមកិច្ច ដែលបានលើករឿងជាកត្តានៃការអភិវឌ្ឍនៅកម្ពុជា បញ្ហាជីវភាពតាមជន បទ និងការអភិវឌ្ឍសង្គម ។ បន្ថែមពីនេះ ក្របខណ្ឌច្បាប់មាន អនុក្រិត្យ ច្បាប់ សារាចរ និងគោលនយោបាយទាក់ទងដីសម្បទាន និងការអភិវឌ្ឍ សង្គម ។ ឯកសារបានប្រមូលមកពីក្រសួងនានា (ក្រសួងសេដ្ឋកិច្ច ហេរិញ្ញវត្ថុ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ អង្គការវេទិការនៃ អង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា) ។ ជាបន្ថែម មានឯកសារករណី សិក្សាជាច្រើន និងព័ត៌មានទូទៅនៅទាំងថ្នាក់តំបន់ និងអន្តរជាតិ ស្តីពី សម្បទានរ៉ែនៅកម្ពុជា ។ ព័ត៌មានខាងលើអាចរកបាននៅក្នុងគេហទំព័ររបស់ អង្គការវេទិកានៃអង្គការមិនរដ្ឋាភិបាលស្តីពីកម្ពុជា ដែលបានចងក្រងដោយ កម្មវិធីដីធ្លី និងជីវភាព ។ |
គន្ថនិទ្ទេសនៃសម្បទាន
|
នេះជាគន្ថនិទ្ទេសនៃសម្បទានដែលរៀបចំឡើងក្រោមគម្រោងដីនិងជីវរស់នៅរបស់អង្គការវេទិការនៃអង្គការមិនមែនរដ្ឋាភិបាលស្តីអំពីកម្ពុជា(NGO Forum)។ តារាងនេះបង្ហាញពីអត្ថបទបោះពុម្ពផ្សាយនិងច្បាប់ពាក់ព័ន្ធត្រូវបានបង្ហាញដោយប្រធានបទ ឈ្មោះអ្នកនិពន្ធ/អ្នកបោះពុម្ពផ្សាយ ឆ្នាំបោះពុម្ពនិងកំណត់ចំណាំផ្សេងៗទៅលើប្រធានបទយ៉ាងទូលំទូលាយ ស្តីអំពីដីសម្បទានសេដ្ឋកិច្ចនិងដីសម្បទានស្វែងរុករក និងផលប៉ះពាល់ទៅកាន់ជីវភាពប្រជាពលរដ្ឋ ទំនាស់ដីធ្លី ការទន្ទ្រានយកដី និងនិន្នាការក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ |
Concession Bibliography
|
A webpage showing list showing report of case studies on various concessions or land related investment issues. |
អង្គការវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា៖ បញ្ជីវាយតំលៃផលប៉ះពាល់បរិស្ថាន
|
ព័ត៌មានគំរោងមួយចំនួនដែលមានលេខកូដ(EIA-001 - EIA-071) ម្ចាស់គំរោង កាលបរិច្ឆេទសិក្សាEIA នៅចន្លោះឆ្នាំ2007-2013 ឈ្មោះEIA ទីតាំងគំរោង បញ្ជីឈ្មោះក្រុមហ៊ុនសិក្សាEIA និងឈ្មោះគំរោងអភិវឌ្ឍ ដោយ មានបញ្ជាក់ទីតាំងច្បាស់លាស់ ប្រតិបតិ្តនៅទូទាំងប្រទេស ។ ការសិក្សា ជំហានដំបូងនៃគំរោងអភិវឌ្ឍនានានៅតាមបណ្តាខេត្តផ្សេងៗ ។ គំរោងទាំង នោះមានដូចជាគំរោង ថាមពលវារីអគ្គីសនី ការអភិវឌ្ឍតំបន់ដីកោះ លំហែ កាយ និង កសិឧស្សាហកម្ម ។ ក្រុមហ៊ុន៧២បានចុះឈ្មោះ និងទទួលបាន គំរោង ដែលមានទីតាំងបណ្តោយតាមតំបន់ឆ្នេរ តំបន់ភាគខាងត្បូងឈៀង ខាងលិចមកទល់តំបន់ខ្ពង់រាបខាងឥសាន ។ ជាការគួរឲ្យចាប់អារម្មណ៏គ្រប់គំរោងទាំងអស់ មានការសិក្សាEIA ដោយ ក្រុមហ៊ុនទីប្រឹក្សាដូចជា ក្រុមហ៊ុនKCC, Power Engineering Consulting, CES, Green Consultancy, SAWAC Consultants for Development, Team Consulting Engineering and Management, Phanitra Development, CAS, Creative Green Design, CIS, Green Environment Group, and Cambodian Environment ។ |
តារាងនៃការវាយតម្លៃផលប៉ះពាល់បរិស្ថាន(EIA) (ទិន្នន័យត្រឹមខែកញ្ញា ឆ្នាំ២០១៣)
|
តារាងនេះបង្ហាញអំពីកំណត់ត្រានៃការវាយតម្លៃផលប៉ះពាល់បរិស្ថាន(EIA) ដែលជាទិន្នន័យទទួលបានរបស់អង្គការវេទិការនៃអង្គការមិនមែនរដ្ឋាភិបាលស្តីអំពីកម្ពុជា(NGO Forum)ត្រឹមខែកញ្ញា ឆ្នាំ២០១៣។ តារាងនេះរួមមានទិន្នន័យការវាយតម្លៃផលប៉ះពាល់បរិស្ថាន(EIA)ចំនួន៧១ទិន្នន័យ ដោយបង្ហាញអំពីក្រុមហ៊ុនម្ចាស់គម្រោង(មានការបកប្រែជាខេមរភាសាទៅលើឈ្មោះក្រុមហ៊ុនមួយចំនួន) កាលបរិច្ឆេទនៃការវាយតម្លៃផលប៉ះពាល់បរិស្ថាន(EIA) ឈ្មោះ/ស្ថានភាពនៃការវាយតម្លៃផលប៉ះពាល់បរិស្ថាន(EIA) ទីតាំងនៃគម្រោង ឈ្មោះក្រុមហ៊ុនដែលធ្វើការវាយតម្លៃផលប៉ះពាល់បរិស្ថាន(EIA) និងឈ្មោះគម្រោង (មានការបកប្រែជាខេមរភាសាទៅលើឈ្មោះគម្រោងមួយចំនួន) ។ |
ស្វែងរកក្រុមហ៊ុន៖ Samnang Rer Thbong Thmor Co, Ltd
|
ឯកសារថតថម្លងលើអេក្រង់ទាំងនេះបង្ហាញពីព័ត៌មាននៃក្រុមហ៊ុន Phou Mady Investment Group Co., Ltd ដែលបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម។ ព័ត៌មានដែលបានបោះផ្សាយនៅលើគេហទំព័ររបស់ក្រសួងរួមមានលេខចុះបញ្ជីរបស់ក្រុមហ៊ុន, ទីតាំងចុះបញ្ជី, សេចក្តីសម្រេចក្រុមប្រឹក្សាភិបាល, អាសយដ្ឋានក្រុមហ៊ុន, ... ហើយក្រុមការងាររបស់អូឌីស៊ីថតចម្លងឯកសារយោងនៅលើស្ក្រីអេក្រង់នៅក្នុងទម្រង់ PDFនៅថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០១៦។ |
[ពង្រាង] ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង៖ គម្រោងស្រាវជ្រាវ និងការធ្វើអាជីវកម្មរ៉ែ Ilmenite
|
ក្រុមហ៊ុនសំណាងរ៉ែ ត្បូងថ្ម អាហរ័ណ នីហរ័ណ និងអភិវឌ្ឍ បានធ្វើការសិក្សាហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង ក្រោមគម្រោងស្រាវជ្រាវ និងការធ្វើអាជីវកម្មរ៉ែ ilmenite ដែលមានគោលបំណង វាយតម្លៃពីស្ថានភាពអេកូឡូស៊ីរបស់រុក្ខជាតិនិងសត្វ គណនាសន្និធិកាបូនធម្មជាតិ និងសិក្សាអំពីសក្ដានុពលនៃតំបន់ទ្រនាប់ និងស្ថានភាពសង្គម របស់ប្រជាជនមូលដ្ឋាន ដើម្បីកំណត់ពីកត្តាដែលជំរុញឱ្យបង្កហេតុប៉ះពាល់អវិជ្ជមាន និងដើម្បីកំណត់ពីវិធានការសមស្របដើម្បីកាត់បន្ថយហានិភ័យទាំងនេះ។ |