ចំណូលសាធារណៈពីវិស័យឧស្សាហកម្មនិស្សារណកម្ម
- ថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២៣
- ឧស្សាហកម្មនិស្សារណកម្ម / ប្រាក់ចំណូលផ្នែកឧស្សាហកម្មនិស្សារណកម្ម
127
តំបន់ | លំជ័រ |
ខេត្ត | រតនគិរី |
អ្នកកាន់អាជ្ញាប័ណ្ណ | ហ៊ង អាន - រតនគីរី |
ប្រទេសវិនិយោគ | វៀតណាម |
ទំហំ (ហិកតា) | ១៥,៤០០ |
ប្រភេទរ៉ែ | រ៉ែដែក |
ទុនវិនិយោគ (ដុល្លារ) | ២៦,៦៧២,៤៥១ |
ចំណូលសរុបពីការលក់រ៉ែរបស់ក្រុមហ៊ុន (ដុល្លារ) | 47,384,450 |
ផលចំណេញរបស់ក្រុមហ៊ុន (ដុល្លារ) | មិនស្គាល់ |
ពន្ធលើប្រាក់ចំណេញ (ដុល្លារ) | មិនស្គាល់ |
ពន្ធនាំចេញ (ដុល្លារ) | មិនស្គាល់ |
ចំណូលសួយសារ (ដុល្លារ) | មិនស្គាល់ |
ឈ្នួលដីតំបន់ស្វែងរុករករ៉ែ (ដុល្លារ) | មិនស្គាល់ |
ឈ្នួលដីតំបន់ជីករ៉ែ (ដុល្លារ) | មិនស្គាល់ |
មូលនិធិសង្គម និងបរិស្ថាន (ដុល្លារ) | 2,699,940 |
ឆ្នាំឯកសារយោងនៃទិន្នន័យ | ២,០១១ |
ចំណាត់ថ្នាក់ទិន្នន័យ |
ទិន្នន័យបន្ទាប់បន្សំ ព័ត៌មានដែលទទួលបានពីសម្បទានិក (ក្រុមហ៊ុន/អង្គភាព) ឬពីប្រភពរដ្ឋាភិបាល ដោយមិនមានឯកសារផ្លូវច្បាប់ |
ឯកសារយោង
រាបាយការណ៍ស្តីពីវិស័យធនធានរ៉ែនៅកម្ពុជា
|
របាយការណ៏បានរៀបចំដើម្បីធ្វើការសិក្សាអំពីផ្នែករ៉ែនៅក្នុងប្រទេសកម្ពុជា ដូចដែលមានក្រុមហ៊ុនស្រាវជ្រាវរុករ៉ែ ចំនួនប្រហែល៦០ក្រុមហ៊ុន ទទួលបានអាជ្ញាប័ណ្ណរុករករ៉ែ នៅក្នុងដីសម្បទាន ជាពិសេសប្រភេទ ស៊ីម៉ង ត្បូងថ្ម ធ្យូងថ្ម រ៉ែប្រេងកាត ។ យោងតាមភោគសាស្រ្តប្រទេស កម្ពុជា ចែកចេញពីរផ្នែកផ្សេងៗគ្នា ភាគខាងជើងភាគ ខាងកើត និងភាគខាងត្បួងភាគខាងលិច កន្លែងដែល សំបូរធនធានធម្មជាតិ ។ ធនធានសំបូរទាំងនោះមាន ដូចជា មេតាន សេឌីនមេន រ៉ែកំអែលបន្ទុះភ្នំភ្លើង ថ្ម មាននៅក្នុងតំបន់ផ្នែកទាំងពីរ ។ បន្ទាប់ពីនេះ រ៉ែឧស្សាហកម្ម មានដូចជា ពពួករ៉ែមេតាន មានជាអាទិ ស៊ីម៉ង់ ត្បូងថ្ម ដែលសំបូរនៅតំបន់ប៉ៃលិន ខេត្តបាត់ដំបង រតនះគីរី និងមណ្ឌលគីរី ។ របាយការណ៏បានរាប់ ក្រុមហ៊ុននាំមុខធំៗ ក្នុងផ្នែករ៉ែ និងបានលំអិតអំពីតួលេខ គំរោងរុករករ៉ែ ឈ្មោះក្រុមហ៊ុន និងតំបន់ដីសម្បទាន ។ របាយការណ៏ក៏បានពិភាក្សាអំពីទស្សនវិស័យ និងឳកាសផងដែរ។ |
ការចុះបញ្ជីពាណិជ្ជកម្ម៖ ក្រុមហ៊ុន Hoang Anh Rattanakiri Co., Ltd
|
មាតិការនេះផ្តល់ព័ត៌មានអំពីក្រុមហ៊ុនHoang Anh Rattanakiri Co., Ltd បានចុះបញ្ជីជាក្រុមហ៊ុនឯកជន មានអាជ្ញាយុកាល៩៩ឆ្នាំ ។ ក្រុមហ៊ុនមាន អាសយដ្ឋានភូមិ៣ ផ្លូវជាតិលេខ១៧៨ ឃំុទ្បាបាសៀក ស្រុកបាលុង ខេត្តរតនះគីរី កម្ពុជា ។ ក្រុមហ៊ុនមានសកម្មភាពអាជីវកម្មសំខាន់ ពាណិជ្ជកម្ម ទូទៅ និហរណ អាហរណ ទេសចរណ៏ ដឹកជញ្ជូន សំណង់ សាងសង់ស្ពាន និងផ្លូវថ្នល់ ។ ក្រុមហ៊ុនមានមូលធន 64.000.000.000 រៀល បែងចែកជា1.000 ភាគហ៊ុន មាន64.000.000 រៀល ក្នុង១ភាគហ៊ុន ។ លោកNguyen Van Minh ជាពាណិជ្ជករជនជាតិវៀតណាម ជានាយកក្រុមហ៊ុន មានទីលំនៅ# 118 Tang Bathople Iku city, Gialai province, Vietnam។ |
កំរងបញ្ជីដីសម្បទាន
|
កំរងបញ្ជីនេះបានផ្តល់បញ្ជីឯកសារអំពីការសិក្សាអំពីដីសម្បទានសង្គមកិច្ច ដែលបានលើករឿងជាកត្តានៃការអភិវឌ្ឍនៅកម្ពុជា បញ្ហាជីវភាពតាមជន បទ និងការអភិវឌ្ឍសង្គម ។ បន្ថែមពីនេះ ក្របខណ្ឌច្បាប់មាន អនុក្រិត្យ ច្បាប់ សារាចរ និងគោលនយោបាយទាក់ទងដីសម្បទាន និងការអភិវឌ្ឍ សង្គម ។ ឯកសារបានប្រមូលមកពីក្រសួងនានា (ក្រសួងសេដ្ឋកិច្ច ហេរិញ្ញវត្ថុ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ អង្គការវេទិការនៃ អង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា) ។ ជាបន្ថែម មានឯកសារករណី សិក្សាជាច្រើន និងព័ត៌មានទូទៅនៅទាំងថ្នាក់តំបន់ និងអន្តរជាតិ ស្តីពី សម្បទានរ៉ែនៅកម្ពុជា ។ ព័ត៌មានខាងលើអាចរកបាននៅក្នុងគេហទំព័ររបស់ អង្គការវេទិកានៃអង្គការមិនរដ្ឋាភិបាលស្តីពីកម្ពុជា ដែលបានចងក្រងដោយ កម្មវិធីដីធ្លី និងជីវភាព ។ |
គន្ថនិទ្ទេសនៃសម្បទាន
|
នេះជាគន្ថនិទ្ទេសនៃសម្បទានដែលរៀបចំឡើងក្រោមគម្រោងដីនិងជីវរស់នៅរបស់អង្គការវេទិការនៃអង្គការមិនមែនរដ្ឋាភិបាលស្តីអំពីកម្ពុជា(NGO Forum)។ តារាងនេះបង្ហាញពីអត្ថបទបោះពុម្ពផ្សាយនិងច្បាប់ពាក់ព័ន្ធត្រូវបានបង្ហាញដោយប្រធានបទ ឈ្មោះអ្នកនិពន្ធ/អ្នកបោះពុម្ពផ្សាយ ឆ្នាំបោះពុម្ពនិងកំណត់ចំណាំផ្សេងៗទៅលើប្រធានបទយ៉ាងទូលំទូលាយ ស្តីអំពីដីសម្បទានសេដ្ឋកិច្ចនិងដីសម្បទានស្វែងរុករក និងផលប៉ះពាល់ទៅកាន់ជីវភាពប្រជាពលរដ្ឋ ទំនាស់ដីធ្លី ការទន្ទ្រានយកដី និងនិន្នាការក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ |
Concession Bibliography
|
A webpage showing list showing report of case studies on various concessions or land related investment issues. |
អង្គការវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា៖ បញ្ជីវាយតំលៃផលប៉ះពាល់បរិស្ថាន
|
ព័ត៌មានគំរោងមួយចំនួនដែលមានលេខកូដ(EIA-001 - EIA-071) ម្ចាស់គំរោង កាលបរិច្ឆេទសិក្សាEIA នៅចន្លោះឆ្នាំ2007-2013 ឈ្មោះEIA ទីតាំងគំរោង បញ្ជីឈ្មោះក្រុមហ៊ុនសិក្សាEIA និងឈ្មោះគំរោងអភិវឌ្ឍ ដោយ មានបញ្ជាក់ទីតាំងច្បាស់លាស់ ប្រតិបតិ្តនៅទូទាំងប្រទេស ។ ការសិក្សា ជំហានដំបូងនៃគំរោងអភិវឌ្ឍនានានៅតាមបណ្តាខេត្តផ្សេងៗ ។ គំរោងទាំង នោះមានដូចជាគំរោង ថាមពលវារីអគ្គីសនី ការអភិវឌ្ឍតំបន់ដីកោះ លំហែ កាយ និង កសិឧស្សាហកម្ម ។ ក្រុមហ៊ុន៧២បានចុះឈ្មោះ និងទទួលបាន គំរោង ដែលមានទីតាំងបណ្តោយតាមតំបន់ឆ្នេរ តំបន់ភាគខាងត្បូងឈៀង ខាងលិចមកទល់តំបន់ខ្ពង់រាបខាងឥសាន ។ ជាការគួរឲ្យចាប់អារម្មណ៏គ្រប់គំរោងទាំងអស់ មានការសិក្សាEIA ដោយ ក្រុមហ៊ុនទីប្រឹក្សាដូចជា ក្រុមហ៊ុនKCC, Power Engineering Consulting, CES, Green Consultancy, SAWAC Consultants for Development, Team Consulting Engineering and Management, Phanitra Development, CAS, Creative Green Design, CIS, Green Environment Group, and Cambodian Environment ។ |
តារាងនៃការវាយតម្លៃផលប៉ះពាល់បរិស្ថាន(EIA) (ទិន្នន័យត្រឹមខែកញ្ញា ឆ្នាំ២០១៣)
|
តារាងនេះបង្ហាញអំពីកំណត់ត្រានៃការវាយតម្លៃផលប៉ះពាល់បរិស្ថាន(EIA) ដែលជាទិន្នន័យទទួលបានរបស់អង្គការវេទិការនៃអង្គការមិនមែនរដ្ឋាភិបាលស្តីអំពីកម្ពុជា(NGO Forum)ត្រឹមខែកញ្ញា ឆ្នាំ២០១៣។ តារាងនេះរួមមានទិន្នន័យការវាយតម្លៃផលប៉ះពាល់បរិស្ថាន(EIA)ចំនួន៧១ទិន្នន័យ ដោយបង្ហាញអំពីក្រុមហ៊ុនម្ចាស់គម្រោង(មានការបកប្រែជាខេមរភាសាទៅលើឈ្មោះក្រុមហ៊ុនមួយចំនួន) កាលបរិច្ឆេទនៃការវាយតម្លៃផលប៉ះពាល់បរិស្ថាន(EIA) ឈ្មោះ/ស្ថានភាពនៃការវាយតម្លៃផលប៉ះពាល់បរិស្ថាន(EIA) ទីតាំងនៃគម្រោង ឈ្មោះក្រុមហ៊ុនដែលធ្វើការវាយតម្លៃផលប៉ះពាល់បរិស្ថាន(EIA) និងឈ្មោះគម្រោង (មានការបកប្រែជាខេមរភាសាទៅលើឈ្មោះគម្រោងមួយចំនួន) ។ |
[ពង្រាង] របាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានដំបូង៖ គំរោងអាជីវកម្មរ៉ែដែករបស់ក្រុមហ៊ុន Hoang Anh Ratanakiri Co., LTD
|
ក្រុមហ៊ុន Hoang Anh Ratanakiri Co., LTD ទទួលបានដីសម្បទានទំហំ២៦០ហិកតា ដែលមានទីតាំងនៅស្រុកបកែវ និងអូរយ៉ាដាវ ខេត្តរតនគិរីដើម្បីធ្វើការអភិវឌ្ឍន៍លើវិស័យធនធានរ៉ែដែក សំរាប់បំពេញតម្រូវការប្រើប្រាស់ដែកក្នុងស្រុកនិងនាំចេញទីផ្សារអន្តរជាតិ។ |