តំបន់សេដ្ឋកិច្ចពិសេស
- ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០១៦
- តំបន់សេដ្ឋកិច្ចពិសេស
លី យ៉ុងផាត់
Create Map
-
Georelief
-
Hillshade
-
Landsat
សញ្ញាផែនទី
តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា (២០០៦-២០២៤)
សំណុំទិន្នន័យនេះ ប្រមូលផ្តុំទិន្នន័យអំពីតំបន់សេដ្ឋកិច្ចពិសេសនៅប្រទេសកម្ពុជា ចាប់ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០២៤។ តំបន់សេដ្ឋកិច្ចចំនួន ៥៦ ត្រូវបានកត់ត្រាទុកជាចំណុច ទិន្នន័យនេះ ត្រូវបានប្រមូលយកមកពីប្រភពផ្សេងៗគ្នា ដូចជារាជកិច្ចរបស់រាជរដ្ឋាភិបាល និង របាយការណ៍របស់ក្រសួងរាជរដ្ឋាភិបាល ជាទម្រង់ pdf និង តំបន់សេដ្ឋកិច្ចពិសេសចំនួន ៣៤ តាងជាពុហុកោណ ទិន្នន័យទទួលបានពី STIMSON។ ទិន្នន័យភូមិសាស្ត្រ ត្រូវបានកំណត់យកតាមប្រព័ន្ធគោល WGS 84, Zone 48N។
License: cc-by
Open Development Cambodia (ODC) | https://opendevelopmentcambodia.net/km/profiles/special-economic-zones/
Created date: ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២៤
10
ឈ្មោះតំបន់សេដ្ឋកិច្ចពិសេស | តំបន់សេដ្ឋកិច្ចពិសេស នាង កុក កោះកុង |
ខេត្ត | កោះកុង |
ស្រុក | មណ្ឌលសីមា |
ឃុំ | ប៉ាក់ខ្លង |
ទំហំផ្ទៃក្រលាគិតជាហិកតា | ៣៣៥.៤៣ |
ទុនវិនិយោគ (ដុល្លារអាមេរិក) | មិនស្គាល់ |
អ្នកវិនិយោគ | លី យ៉ុងផាត់ |
លេខលិខិតអនុញ្ញាតចេញដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា | 3399 |
កាលបរិច្ឆេទលិខិតអនុញ្ញាតចេញដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា | ថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០០២ |
លេខអនុក្រឹត្យតំបន់សេដ្ឋកិច្ចពិសេស | ១៥៩ |
កាលបរិច្ឆេទអនុក្រឹត្យ | ថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០០៧ |
ស្ថានភាពតំបន់សេដ្ឋកិច្ចពិសេសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា | កំពុងដំណើរការ |
ចំនួនក្រុមហ៊ុនវិនិយោគ | ២ ក្រុមហ៊ុន |
ឯកសារយោង
គណៈកម្មាធិការវិនិយោគកម្ពុជា,តំបន់សេដ្ឋកិច្ចពិសេសកម្ពុជា, រូបភាពscreenshotពីគេហទំព័ររបស់គណៈកម្មាធិការវិនិយោគកម្ពុជា
|
រូបភាពscreenshot ស្តីអំពីតារាងក្រុមហ៊ុនក្នុងតំបន់សេដ្ឋកិច្ចពិសេសដែលដកស្រង់ចេញពីគេហទំព័ររបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)។ព័ត៌មានដែលបានផ្តល់ឱ្យក្នុងតារាងនេះរួមមានឈ្មោះក្រុមហ៊ុន ទីតាំង ផ្ទៃដី តួរលេខទឹកប្រាក់ ឈ្មោះម្ចាស់អភិវឌ្ឍតំបន់ អាជ្ញាប័ណ្ណពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) អនុក្រឹត្យ ប្រភេទនៃគម្រោងអនុវត្ត និងឈ្មោះវិនិយោគិនក្នុងតំបន់។ ព័ត៌មាននេះត្រូវបានធ្វើបច្ចុប្បន្នភាពត្រឹមថ្ងៃទី០៧ ខែមករា ឆ្នាំ២០០៩។ |
អនុក្រឹត្យ លេខ ១៥៩ អនក្រ.បក ស្តីពីការបង្កើតតំបន់សេដ្ឋកិច្ចពិសេស នាងកិក កោះកុង
ថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០០៧
|
តំបន់សេដ្ឋកិច្ចពិសេស នាងកិក កោះកុង ត្រូវបានបង្កើតនៅទីតាំងស្ថិតនៅ ភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ មានទំហំ ៣៣៥ហិកតា និង៤,៣០០ម៉ែត្រក្រឡា។ បើទោះបីជាមានប្បញ្ញត្តិនៅក្នុងមាត្រា២ គ្មានឧបសម្ព័ន្ធផែនទីអំពីទីតាំងភូមិសាស្ត្រមានភ្ជាប់ជាមួយនឹងអនុក្រឹត្យនេះទេ។ |
តារាងតំបន់សេដ្ឋកិច្ចពិសេសក្នុងប្រទេសកម្ពុជា
|
រូបភាពscreenshot ថតនៅក្នុងឆ្នាំ២០១៣ស្តីអំពីតារាងក្រុមហ៊ុនក្នុងតំបន់សេដ្ឋកិច្ចពិសេសដែលដកស្រង់ចេញពីគេហទំព័ររបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)។ព័ត៌មានដែលបានផ្តល់ឱ្យក្នុងតារាងនេះរួមមានឈ្មោះក្រុមហ៊ុន ទីតាំង ផ្ទៃដី តួរលេខទឹកប្រាក់ ឈ្មោះម្ចាស់អភិវឌ្ឍតំបន់ អាជ្ញាប័ណ្ណពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) អនុក្រឹត្យ ប្រភេទនៃគម្រោងអនុវត្ត និងឈ្មោះវិនិយោគិនក្នុងតំបន់។មិនមានព័ត៌មាន អំពីកាលបរិចេ្ឆទនៃការធ្វើបច្ចុប្បន្នភាពទៅលើឯកសារនេះទេ។ |
ឱកាសវិនិយោគនៅប្រទេសកម្ពុជា
|
ធ្វើបទបង្ហាញដោយឯកឧត្តម សុខ ចិន្តាសោភា អគ្គលេខាធិការ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកសារនេះ ណែនាំអំពីបរិយាកាសអនុគ្រោះសម្រាប់ការវិនិយោគនៅប្រទេសកម្ពុជា គម្រោងសក្តានុពលថ្មីៗ និងគម្រោងនៅជាធរមាន វិស័យវិនិយោគអាទិភាពលើកទឹកចិត្តដោយរាជរដ្ឋាភិបាល និង នីតិវិធីកិច្ចការឯកសារសម្រាប់ការដាក់ពាក្យសុំវិនិយោគ។ ឯកសារបទបង្ហាញនេះ មានគូសបញ្ជាក់ពីចំនួន និងទីតាំងភូមិសាស្ត្ររបស់តំបន់សេដ្ឋកិច្ចពិសេស នៅទូទាំងប្រទេសផងដែរ។ យ៉ាងនេះក្តី វាជាការចាំបាច់ ក្នុងការកត់សម្គាល់ថា ព័ត៌មាន និងទិន្នន័យផ្តល់ឲ្យនៅក្នុងឯកសារ មានបច្ចុប្បន្នភាពត្រឹម ឆ្នាំ២០១០។ |
បណ្ណសារគេហទំព័រនៅលើអត្ថបទព័ត៌មានស្តីអំពី ផែនទីតំបន់សេដ្ឋកិច្ចពិសេស របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
|
បណ្ណសារគេហទំព័រនៅលើអត្ថបទព័ត៌មានស្តីអំពី ផែនទីតំបន់សេដ្ឋកិច្ចពិសេស និងព័ត៌មានពាក់ព័ន្ធផ្សេងទៀតអំពីតំបន់សេដ្ឋកិច្ចពិសេសដែលមានដំណើរការនៅក្នុងប្រទេសកម្ពុជា។ |