តំបន់សេដ្ឋកិច្ចពិសេស
- ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០១៦
- តំបន់សេដ្ឋកិច្ចពិសេស
អ្នកឧកញ៉ា គិត ម៉េង
Create Map
-
Georelief
-
Hillshade
-
Landsat
សញ្ញាផែនទី
តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា (២០០៦-២០២៤)
សំណុំទិន្នន័យនេះ ប្រមូលផ្តុំទិន្នន័យអំពីតំបន់សេដ្ឋកិច្ចពិសេសនៅប្រទេសកម្ពុជា ចាប់ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០២៤។ តំបន់សេដ្ឋកិច្ចចំនួន ៥៦ ត្រូវបានកត់ត្រាទុកជាចំណុច ទិន្នន័យនេះ ត្រូវបានប្រមូលយកមកពីប្រភពផ្សេងៗគ្នា ដូចជារាជកិច្ចរបស់រាជរដ្ឋាភិបាល និង របាយការណ៍របស់ក្រសួងរាជរដ្ឋាភិបាល ជាទម្រង់ pdf និង តំបន់សេដ្ឋកិច្ចពិសេសចំនួន ៣៤ តាងជាពុហុកោណ ទិន្នន័យទទួលបានពី STIMSON។ ទិន្នន័យភូមិសាស្ត្រ ត្រូវបានកំណត់យកតាមប្រព័ន្ធគោល WGS 84, Zone 48N។
License: cc-by
Open Development Cambodia (ODC) | https://opendevelopmentcambodia.net/km/profiles/special-economic-zones/
Created date: ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២៤
8
ឈ្មោះតំបន់សេដ្ឋកិច្ចពិសេស | តំបន់សេដ្ឋកិច្ចពិសេស ភ្នំពេញ |
ខេត្ត | ភ្នំពេញ |
ស្រុក | ពោធិ៍សែនជ័យ |
ឃុំ |
កន្ទោក ភ្លើងឆេះរទេះ បឹងធំ |
ទំហំផ្ទៃក្រលាគិតជាហិកតា | ៣៦០ |
ទុនវិនិយោគ (ដុល្លារអាមេរិក) | ៥៩,០០០,០០០ |
អ្នកវិនិយោគ | អ្នកឧកញ៉ា គិត ម៉េង |
លេខលិខិតអនុញ្ញាតចេញដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា | 268 |
កាលបរិច្ឆេទលិខិតអនុញ្ញាតចេញដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា | ថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០០៦ |
លេខអនុក្រឹត្យតំបន់សេដ្ឋកិច្ចពិសេស | ៣៣ |
កាលបរិច្ឆេទអនុក្រឹត្យ | ថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០០៦ |
ស្ថានភាពតំបន់សេដ្ឋកិច្ចពិសេសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា | កំពុងដំណើរការ |
ចំនួនក្រុមហ៊ុនវិនិយោគ | ១០០ ក្រុមហ៊ុន |
ឯកសារយោង
ទិដ្ឋភាពទូទៅនៃវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនក្នុងព្រះរាជាណាចក្រកម្ពុជា (បោះពុម្ភលើកទី ៥)
|
ឯកសារនេះឆ្លុះបញ្ចាំងពីនិន្នាការបច្ចុប្បន្ននានានៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរួមមាន គោលនយោបាយដឹកជញ្ជូន ផ្លូវល្បឿនលឿន មធ្យោបាយដឹកជញ្ជូនក្នុងរាជធានីភ្នំពេញ និងតំបន់សេដ្ឋកិច្ចពិសេស។ លើសពីនេះទៀត ឯកសារនេះក៏មានទិន្និន័យ/ផែនទីបែបវិភាគមួយចំនួនអំពីហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនានាដែលអាចផ្តល់ការស្វែងយល់កាន់តែស៊ីជម្រៅអំពីការអភិវឌ្ឍមធ្យោបាយដឹកជញ្ជូនផងដែរ។ |
តារាងតំបន់សេដ្ឋកិច្ចពិសេសក្នុងប្រទេសកម្ពុជា
|
រូបភាពscreenshot ថតនៅក្នុងឆ្នាំ២០១៣ស្តីអំពីតារាងក្រុមហ៊ុនក្នុងតំបន់សេដ្ឋកិច្ចពិសេសដែលដកស្រង់ចេញពីគេហទំព័ររបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)។ព័ត៌មានដែលបានផ្តល់ឱ្យក្នុងតារាងនេះរួមមានឈ្មោះក្រុមហ៊ុន ទីតាំង ផ្ទៃដី តួរលេខទឹកប្រាក់ ឈ្មោះម្ចាស់អភិវឌ្ឍតំបន់ អាជ្ញាប័ណ្ណពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) អនុក្រឹត្យ ប្រភេទនៃគម្រោងអនុវត្ត និងឈ្មោះវិនិយោគិនក្នុងតំបន់។មិនមានព័ត៌មាន អំពីកាលបរិចេ្ឆទនៃការធ្វើបច្ចុប្បន្នភាពទៅលើឯកសារនេះទេ។ |
ឱកាសវិនិយោគនៅប្រទេសកម្ពុជា៖ តំបន់សេដ្ឋកិច្ចពិសេស
|
រូបភាពscreenshot ស្តីអំពីទិដ្ឋភាពទូទៅនៃតំបន់សេដ្ឋកិច្ចពិសេសក្នុងប្រទេសកម្ពុជានិងតារាងក្រុមហ៊ុនក្នុងតំបន់សេដ្ឋកិច្ចពិសេសដែលដកស្រង់ចេញពីគេហទំព័ររបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)។ព័ត៌មានដែលបានផ្តល់ឱ្យរួមមានទិដ្ឋភាពទូទៅ ម្ចាស់អភិវឌ្ឍសំខាន់ៗ និងស្ថាប័នរដ្ឋដែលពាក់ព័ន្ធ។ក្នុងចំណោមក្រុមហ៊ុនទាំង២១នេះព័ត៌មានដែលបានផ្តល់ឱ្យរូមមាន ឈ្មោះក្រុមហ៊ុន ទីតាំង ផ្ទៃដី តួរលេខទឹកប្រាក់ ឈ្មោះម្ចាស់អភិវឌ្ឍក្នុងតំបន់ អាជ្ញាប័ណ្ណពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) អនុក្រឹត្យ ប្រភេទនៃគម្រោងអនុវត្តនិងឈ្មោះវិនិយោគិនក្នុងតំបន់។ ព័ត៌មាននេះត្រូវបានធ្វើបច្ចុប្បន្នភាពត្រឹមថ្ងៃទី០៧ ខែមករា ឆ្នាំ២០០៩។ |
ឱកាសវិនិយោគនៅប្រទេសកម្ពុជា
|
ធ្វើបទបង្ហាញដោយឯកឧត្តម សុខ ចិន្តាសោភា អគ្គលេខាធិការ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកសារនេះ ណែនាំអំពីបរិយាកាសអនុគ្រោះសម្រាប់ការវិនិយោគនៅប្រទេសកម្ពុជា គម្រោងសក្តានុពលថ្មីៗ និងគម្រោងនៅជាធរមាន វិស័យវិនិយោគអាទិភាពលើកទឹកចិត្តដោយរាជរដ្ឋាភិបាល និង នីតិវិធីកិច្ចការឯកសារសម្រាប់ការដាក់ពាក្យសុំវិនិយោគ។ ឯកសារបទបង្ហាញនេះ មានគូសបញ្ជាក់ពីចំនួន និងទីតាំងភូមិសាស្ត្ររបស់តំបន់សេដ្ឋកិច្ចពិសេស នៅទូទាំងប្រទេសផងដែរ។ យ៉ាងនេះក្តី វាជាការចាំបាច់ ក្នុងការកត់សម្គាល់ថា ព័ត៌មាន និងទិន្នន័យផ្តល់ឲ្យនៅក្នុងឯកសារ មានបច្ចុប្បន្នភាពត្រឹម ឆ្នាំ២០១០។ |
អនុក្រឹត្យ លេខ ៣៣ អនក្រ.បក ស្តីពីការបង្កើតតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ
ថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០០៦
|
តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ត្រូវបានបង្កើតនៅទីតាំងស្ថិតនៅចន្លោះឃុំភ្លើងឆេះរទេះ ខ័ណ្ឌដង្កោ រាជធានីភ្នំពេញ និងឃុំកន្ទោក ឃុំបឹងធំ ស្រុកអង្គស្នូល ខេត្តកណ្តាល។ មានទំហំ ៣៥០ហិកតា និង ១០ម៉ែត្រក្រឡា។ |
បណ្ណសារគេហទំព័រនៅលើអត្ថបទព័ត៌មានស្តីអំពី ផែនទីតំបន់សេដ្ឋកិច្ចពិសេស របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
|
បណ្ណសារគេហទំព័រនៅលើអត្ថបទព័ត៌មានស្តីអំពី ផែនទីតំបន់សេដ្ឋកិច្ចពិសេស និងព័ត៌មានពាក់ព័ន្ធផ្សេងទៀតអំពីតំបន់សេដ្ឋកិច្ចពិសេសដែលមានដំណើរការនៅក្នុងប្រទេសកម្ពុជា។ |
រ៉ូយ៉ាល់គ្រុប តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ
|
ឯកសារនេះបានបង្ហាញអំពីប្រវត្តិ និងព័ត៌មានដែលទាក់ទងទៅនឹងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ |