ព័ត៌មាន
ក្រសួងការពារជាតិ និង IOT ចុះពិនិត្យភូមិជោគជ័យ-ព្រៃចាន់ បន្ទាប់ពីមានការចាក់បំពងសំឡេងគួរឱ្យភ័យខ្លាចពីភាគីថៃ
ក្រសួងការពារជាតិកម្ពុជា បានសហការជាមួយក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចុះត្រួតពិនិត្យទីតាំងជាក់ស្តែង នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង១១យប់ ថ្ងៃសៅរ៍ ទី១១ តុលា ២០២៥ បន្ទាប់ពីមានព័ត៌មានថា ភាគីថៃបានប្រើធុងបាស់បំពងសំឡេង ធ្វើឱ្យប្រជាពលរដ្ឋខ្មែរភ័យខ្លាច និងរំខាន។ ...
ហុង រស្មី
https://www.postkhmer.com/national/2025-10-12-816-263508
ព្រឹកនេះ អ្នកសង្កេតការណ៍អន្ដរកាលអាស៊ាន IOT ទៅដល់ទីតាំងទាហានថៃបាញ់ផ្លោងចូលដីខ្មែរ
ក្រសួងការពារជាតិ នៅថ្ងៃអាទិត្យនេះ បានសម្របសម្រួលដំណើរទស្សនកិច្ចរបស់ក្រុមអ្នកសង្កេតការណ៍អន្ដរកាលអាស៊ាន (IOT) ដឹកនាំដោយប្រទេសម៉ាឡេស៊ី ដើម្បីត្រួតពិនិត្យមូលដ្ឋានយោធាកម្ពុជាក្នុងខេត្តព្រះវិហារដែលត្រូវបានរងការបាញ់ប្រហារពីកងកម្លាំងថៃកាលពីម្សិលមិញ។ ...
ហុង រស្មី
https://www.postkhmer.com/national/2025-9-28-1221-263370
អនុព័ន្ធយោធាម៉ាឡេស៊ីរិះគន់ថៃតាមភាសាការទូតនិងឲ្យថៃរក្សាភាពស្ងប់ស្ងៀមនៅភូមិព្រៃចាន់ទុកបញ្ហាឲ្យ JBC ដោះស្រាយ
លោក សាមសុល រីហ្សាល់ ប៊ីន មូសា (Samsul Rizal Bin Musa) អនុព័ន្ធយោធាជំនួយការម៉ាឡេស៊ី និងជាប្រធានក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ប្រចាំប្រទេសថៃ បានជំរុញឱ្យប្រទេសថៃរក្សាភាពស្ងប់ស្ងៀម និងបញ្ឈប់រាល់សកម្មភាពនៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ ដែលស្ថិតនៅទល់មុខតំបន់ បានណង យ៉ាកែវ។ លោកបានស្នើឱ្យអនុញ្ញាតឱ្យគណៈកម្មាធិការព្រំដែនរួម (JBC) ធ្វើការងាររបស់ពួកគេសម្រាប់ករណីនេះ។ ...
នៀម ឆេង
https://www.postkhmer.com/national/2025-9-18-810-263311
ក្រុមសង្កេតការណ៍អន្ដរកាលអាស៊ានចាប់ផ្ដើមចុះទៅកាន់ទីតាំងតាមបណ្ដាខេត្តជាប់ព្រំដែន
ក្រសួងការពារជាតិនៅថ្ងៃព្រហស្បតិ៍នេះ បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្ដរកាលអាស៊ាន (IOT) ពីរាជធានីភ្នំពេញទៅកាន់ខេត្តព្រះវិហារ និងខេត្តបន្ទាយមានជ័យ ដើម្បីចាប់ផ្តើមត្រួតពិនិត្យនៅនឹងកន្លែងនៃកិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជា និងថៃ។ ...
ហុង រស្មី
https://www.postkhmer.com/national/2025-9-11-1418-263246
អភិបាលខេត្តបន្ទាយមានជ័យស្នើថៃរក្សាស្ថានភាពព្រំដែននិងប្រជាជនកំពុងរស់បច្ចុប្បន្ន ខណៈថៃត្រៀមរុញច្រានពលរដ្ឋខ្មែរ ១៧០គ្រួសារនៅអូរបីជាន់
អភិបាលខេត្តបន្ទាយមានជ័យ បានសរសេរលិខិតទៅអភិបាលខេត្តស្រះកែវ ប្រាប់ឲ្យភាគីថៃគោរពកិច្ចព្រមព្រៀងនិងអនុស្សរណៈនៃការយោគយល់ និងរង់ចាំការសម្រេចរបស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៃប្រទេសទាំងពីរ ពាក់ព័ន្ធនឹងការទាមទាររបស់ថៃលើដែនអធិបតេយ្យមួយផ្នែកនៃភូមិជោគជ័យនិងភូមិ ...
នៀម ឆេង
https://www.postkhmer.com/national/2025-9-4-840-263163
ក្រសួងអប់រំជំរុញការសាងសង់ និងជួសជុលអគារសិក្សា ជាង៦០០កន្លែង ដែលប៉ះពាល់ពីសង្រ្គាមព្រំដែន
មន្រ្តីក្រសួងអប់រំ យុវជន និងកីឡានឹងចុះពិនិត្យទីតាំងជាក់ស្តែង នូវសាលាជាង៦០០កន្លែងដែលទទួលរងការប៉ះពាល់ពីសង្រ្គាមព្រំដែន ដើម្បីធ្វើការជួសជុល និងសាងសង់ថ្មី ក្នុងនោះរួមមានទាំងការស្វែងរកអន្តរាគមន៍ដោះមីនផងដែរ។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-9-1-1814-263135
មេដឹកនាំកម្ពុជាស្នើអគ្គលេខាធិការអង្គការសហប្រជាជាតិជំរុញឲ្យភាគីថៃកុំប្រើកម្លាំងដោះស្រាយបញ្ហាព្រំដែន ជាពិសេសតំបន់មានពលរដ្ឋរស់នៅ
លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបជាមួយលោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ដោយលោកបានស្នើឲ្យអគ្គលេខាធិការអង្គការសហប្រជាជាតិជំរុញទៅភាគីថៃកុំយកកម្លាំងមកដោះស្រាយព្រំដែនដែលមិនទាន់ដាច់ស្រេច ជាពិសេសជៀសវាងការប្រើកម្លាំងនៅតំបន់មានជនស៊ីវិលរស់នៅ។ ...
នៀម ឆេង
https://www.postkhmer.com/national/2025-9-1-1634-263133
ក្រុមសង្គមស៊ីវិលអំពាវនាវឱ្យថៃដោះលែងទាហានខ្មែរ១៨នាក់ដែលជាប់ឃុំឃាំងជាបន្ទាន់
ក្រុមសង្គមស៊ីវិលកម្ពុជា និងថៃ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ជំរុញឱ្យរដ្ឋាភិបាលថៃដោះលែងទាហានខ្មែរ១៨នាក់ ដែលត្រូវបានចាប់ខ្លួនដោយកងទ័ពថៃ ដោយបញ្ជាក់ថា ប្រទេសថៃកំពុងល្មើសនឹងកិច្ចព្រមព្រៀងឈប់បាញ់ ដែលភាគីទាំងពីរបានចុះហត្ថលេខា។ ...
ពលរដ្ឋខ្មែរ៖ តំបន់ជំរំណងចាន់ គឺជាទឹកដីខ្មែរដែលមានភ័ស្តុតាងច្បាស់លាស់
ជំរំណងចាន់ស្ថិតនៅលើដីខ្មែរ ហើយអំឡុងទសវត្សរ៍ទី៨០ និង៩០ ទឹកដីនេះ ពុំមានប្រជាជន ឬទាហានថៃរស់នៅឡើយ និងមានប្រឡាយមួយខណ្ឌចែកព្រំប្រទល់រវាងកម្ពុជា និងថៃ។ នេះបើតាមប្រជាពលរដ្ឋដែលធ្លាប់បានទៅជំរំណងចាន់ ដែលបច្ចុប្បន្ននេះ ភាគីថៃកំពុងទាមទារ។ ...
សួស យ៉ាមី
https://www.postkhmer.com/national/2025-8-29-1027-263103
ក្រុមអង្គការនៅកម្ពុជា និងថៃជាង៧០ ជំរុញឱ្យដោះលែងទាហានកម្ពុជា១៨រូប ដើម្បីរក្សាសុខសន្តិភាព
ក្រុមសង្គមស៊ីវិលនៅកម្ពុជា និងថៃចំនួន៧៣បានអំពាវនាវឱ្យរាជរដ្ឋាភិបាលថៃ ដោះលែងទាហានកម្ពុជាចំនួន១៨នាក់ ជាបន្ទាន់ និងឥតលក្ខខណ្ឌ ដើម្បីសុខសន្តិភាព និង ឱ្យអ្នកទាំងនោះអាចត្រឡប់មកជួបជុំក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់របស់ពួកគេ នៅក្នុងប្រទេសវិញ។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-8-29-1212-263107
មេដឹកនាំកម្ពុជាថ្លែងអំណរគុណមេដឹកនាំម៉ាឡេស៊ីចំពោះការចូលរួមដ៏សកម្មក្នុងបទឈប់បាញ់រវាងកម្ពុជា-ថៃ
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសម្តែងនូវអំណរអរគុណចំពោះការគាំទ្រដ៏បុរេសកម្មរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ក្នុងបទឈប់បាញ់គ្នារវាងកម្ពុជា និងថៃ។ ...
នៀម ឆេង
https://www.postkhmer.com/national/2025-8-29-1532-263114
សំណល់យុទ្ធភណ្ឌរបស់ថៃក្នុងការវាយប្រហារ៥ថ្ងៃបង្កហានិភ័យដល់ពលរដ្ឋខ្មែរជាច្រើនឆ្នាំទៀត
គ្រាប់បែកមិនបង្កគ្រោះថ្នាក់ទេ នៅពេលរក្សាទុកក្នុងឃ្លាំងយោធា ប៉ុន្តែវាក្លាយជាឃាតករយ៉ាងសាហាវនៅពេលត្រូវបានទម្លាក់ ជាពិសេសនៅតំបន់លំនៅឋានប្រជាពលរដ្ឋ។ ...
ហុង រស្មី
https://www.postkhmer.com/national/2025-8-30-754-263117
រដ្ឋាភិបាលច្រានចោលការចោទប្រកាន់ថាបានដាក់មីនថ្មី ខណៈអ្នកជំនាញដោះមីនរក្សាភាពស្ងៀមស្ងាត់
កាលពីថ្ងៃទី២៨ ខែសីហា រដ្ឋាភិបាលកម្ពុជាបានច្រានចោលការចោទប្រកាន់របស់ភាគីថៃដែលថាទាហានកម្ពុជានាពេលថ្មីៗនេះបានដាក់គ្រាប់មីនថ្មីៗ និងបានបណ្ដាលឲ្យទាហានថៃម្នាក់រងរបួសនៅជិតប្រាសាទតាក្របី នៅតាមបណ្ដោយព្រំដែនខេត្តឧត្តរមានជ័យ។ ...
Coby Hobbs និង ឃួន ណារីម
https://khmer.cambojanews.com/govt-rejects-new-mine-allegations-cited-deminers-stay-silent/
ក្រសួងការពារជាតិសោកស្ដាយឧបទ្ទវហេតុនៃការផ្ទុះគ្រាប់មីនបណ្ដាលឲ្យទាហានថៃរងបួស និងរឭកភាគីថៃកុំឲ្យចល័តផ្ដេសផ្ដាស
ក្រសួងការពារជាតិ សម្តែងនូវការសោកស្តាយចំពោះឧបទ្ទវហេតុនៃការផ្ទុះគ្រាប់មីនដែលបណ្តាលឱ្យកងទ័ពថៃរងរបួស និងរំឭកភាគីកុំឲ្យដើរចល័តផ្ដេសផ្ដាស ព្រោះព្រំដែនកម្ពុជាសម្បូរមីននៅសល់ពីសង្គ្រាម។ ...
នៀម ឆេង
https://www.postkhmer.com/national/2025-8-28-841-263092
កម្ពុជាច្រានចោលការចោទប្រកាន់ការដាក់មីនថ្មី ស្នើឱ្យភាគីថៃឈប់ចល័តកងទ័ព
អាជ្ញាធរសកម្មភាពកម្ចាត់មីនកម្ពុជា (CMAA) បានច្រានចោលយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់របស់ទាហានថៃ ដែលចោទប្រកាន់កម្ពុជាថាបានដាក់គ្រាប់មីនថ្មីនៅតាមព្រំដែនក្បែរប្រាសាទតាក្របី បន្ទាប់ពីទាហានថៃម្នាក់បានជាន់មីនរងរបួសយ៉ាងធ្ងន់ធ្ងរ។ ...
ហុង រស្មី
https://www.postkhmer.com/national/2025-8-28-735-263091
ក្រុមដោះមីនអន្តរជាតិបញ្ជាក់ថា មីនតាមព្រំដែនគឺជាមីនចាស់ មិនមែនទើបដាក់ថ្មីទេ
អង្គការដោះមីនអន្តរជាតិបានគាំទ្រការអះអាងរបស់កម្ពុជាដែលថា គ្រាប់មីនដែលបានរកឃើញនៅជិតព្រំដែនថៃ គឺជា «សំណល់នៃជម្លោះពីអតីតកាល» មិនមែនជាការដាក់ពង្រាយថ្មីនោះទេ ដោយបញ្ហានេះត្រូវបានទទួលស្គាល់ជាផ្លូវការដោយគណៈកម្មាធិការអនុសញ្ញាអូតាវ៉ា។ ...
យ៉ាត ម៉ាឡៃ
https://kiripostkhmer.com/stories/international-demining-groups-confirm-border-mines-are-old-not-new
ចិនបន្តគាំទ្រការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ ប៉ុន្តែអ្នកវិភាគថាថៃអនុវត្តលុះត្រាតែមានសម្ពាធ
ប្រទេសចិនគាំទ្រឲ្យមានការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវបទឈប់បាញ់រវាងថៃ និងកម្ពុជា និងការឈានទៅដល់ការឈប់បាញ់ជាស្ថាពរ ដើម្បីឲ្យទំនាក់ទំនងទ្វេភាគីមានប្រក្រតីភាពឡើងវិញឱ្យបានឆាប់រហ័ស។ ប៉ុន្តែ អ្នកវិភាគយល់ថា ថៃព្រមធ្វើអ្វីមួយដោយសារតែសម្ពាធប៉ុណ្ណោះ មិនមែន ...
នៀម ឆេង
https://www.postkhmer.com/national/2025-8-21-1524-263023
សង្គមស៊ីវិលដាក់ញត្តិទៅស្ថានទូតនានាស្តីពីការរំលោភលើអធិបតេយ្យភាព និងសន្តិភាពនៅកម្ពុជា
អង្គការសង្គមស៊ីវិលកម្ពុជា ដាក់ញត្តិទៅប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីទាមទារឱ្យមានចំណាត់ការជាបន្ទាន់ក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងសន្តិភាពរបស់កម្ពុជា។ ...
សួស យ៉ាមី
https://www.postkhmer.com/national/2025-8-20-1533-263013
កងទ័ពថៃសារភាពថាបានប្រើសារធាតុផូស្វ័រពណ៌ស អំឡុងការប៉ះទង្គិចតាមព្រំដែនជាមួយកម្ពុជា
កងទ័ពថៃបានបញ្ជាក់ពីការប្រើប្រាស់សម្បកផូស្វ័រពណ៌សក្នុងអំឡុងជម្លោះព្រំដែនរយៈពេលប្រាំថ្ងៃជាមួយប្រទេសកម្ពុជា ប៉ុន្តែនិយាយថាសកម្មភាពនេះគឺអនុលោមតាមច្បាប់អន្តរជាតិ និងគោលការណ៍មនុស្សធម៌ ព្រោះវាមិនត្រូវបានប្រើជាអាវុធគីមីទេ។ ...
យ៉ាត ម៉ាឡៃ
https://kiripostkhmer.com/stories/thai-army-admits-using-white-phosphorus-in-border-clash
ម៉ាឡេស៊ី កម្ពុជា ពិភាក្សាអំពីបទឈប់បាញ់ និងការត្រួតពិនិត្យកិច្ចការក្រុមអ្នកសង្កេតការណ៍
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានឱ្យដឹងថា លោកបានសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត នៅថ្ងៃអង្គារនេះ ដើម្បីពិនិត្យមើលការវិវត្តន៍ចុងក្រោយបង្អស់ទាក់ទងនឹងបទឈប់បាញ់ដ៏ផុយស្រួយរវាងកម្ពុជា និងថៃ។ ...
ហុង រស្មី
https://www.postkhmer.com/national/2025-8-19-1552-263000
ក្រុមអ្នកសង្កេតការណ៍អន្តរកាលពិនិត្យភូមិមួយក្នុងខេត្តបន្ទាយមានជ័យ ដែលត្រូវបានកងទ័ពថៃរាយលួសបន្លាព័ទ្ធយក
អនុព័ន្ធយោធានៃបណ្តាប្រទេសអាស៊ាននៅថ្ងៃព្រហស្បតិ៍នេះ បានទៅបំពេញទស្សនកិច្ចនៅតំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបន្ទាយមានជ័យ ដែលកងទ័ពថៃបានសាងសង់របងដោយប្រើលួសបន្លា និងសំបកកង់ឡានដោយខុសច្បាប់ ដើម្បីបិទផ្លូវ និងហ៊ុំព័ទ្ធផ្ទះប្រជាពលរដ្ឋនៅភូមិព្រៃចាន់។ នេះបើយោងតាមក្រសួងការពារជាតិកម្ពុជា។ ...
កម្ពុជាច្រានចោលការចោទប្រកាន់របស់ថៃដែលថាកម្ពុជាបានដាក់មីនថ្មីប្រឆាំងមនុស្ស
ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជាបានច្រានចោលយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់របស់ថៃដែលបានលើកឡើងថា កម្ពុជាជាអ្នកបង្កប់គ្រាប់មីនថ្មីនៅតាមព្រំដែន។ ក្រសួងការបរទេសកម្ពុជាបានហៅការលើកឡើងនោះថា «គ្មានមូលដ្ឋានច្បាស់លាស់និង ...
តន វិបុល
https://shorturl.at/xRuI3
តានតឹងជាថ្មីក្រោយទាហានថៃដាក់លួសបន្លា និងរឹបអូសយកផ្ទះពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ
សកម្មភាពថ្មីរបស់ទាហានប៉ារ៉ាថៃ ដែលបានរាយបន្លាលួស និងចូលកាន់កាប់តំបន់ជុំវិញផ្ទះជនស៊ីវិលក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានកម្ពុជាថ្កោលទោសថាជាការរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់។ ក្រសួងការពារជាតិបានអះអាងពីសកម្មភាពនេះដោយបញ្ជាក់ថាភាពតានតឹងកំពុងកើនឡើងជាថ្មី។ ...
ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចុះសង្កេតស្ថានការណ៍នៅកន្លែងទាហានថៃរាយបន្លាលួសនៅខេត្តបន្ទាយមានជ័យ និងកន្លែងផ្សេងទៀត
ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានតំណាងមកពីប្រទេសចំនួន ៧ ចូលរួម ដឹកនាំដោយលោកវរសេនីយ៍ឯក Nazlee Bin Abdul Rahim អនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជា ចាកចេញទៅខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និង ព្រះវិហារដើម្បីពិនិត្យមើលស្ថានការណ៍នៅព្រំដែនពាក់ព័ន្ធនឹងការអនុវត្តបទឈប់បាញ់គ្នា។ ...
នៀម ឆេង
https://www.postkhmer.com/national/2025-8-14-813-262949