សេចក្តីប្រកាស

លទ្ធផលនៃសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយសហរដ្ឋអាមេរិក អូស្រា្តលី សហព័ន្ធរុស្ស៊ី និងឥណ្ឌា និងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចប្រជុំកំពូលអាស៊ី-បូព៌ា លើកទី១១

នៅថ្ងៃទី ០៥ ខែសីហា​ ឆ្នាំ២០២១ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយសហរដ្ឋអាមេរិក អូស្រា្តលី សហព័ន្ធរុស្ស៊ី និងឥណ្ឌា និងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចប្រជុំកំពូលអាស៊ី-បូព៌ា លើកទី១១ ដែលរៀបចំឡើងស្របពេលជាមួយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៤ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។នៅក្នុងសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយសហរដ្ឋអាមេរិច អាស៊ានបានទទួលសំណើររបស់សហរដ្ឋអាមេរិក ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យចំនួន ៤ រួមមាន ការដឹកជញ្ជូន សមភាពយេនឌ័រ ថាមពល ព្រមទាំងការការពារបរិស្ថាន និងបម្រែបម្រួលអាកាសធាតុ។ កិច្ចប្រជុំជាមួយអូស្ត្រាលី បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការជំរុញកិច្ចសហប្រតិបត្តិការ ស្ដីពីការតភ្ជាប់ ជាពិសេសតាមរយៈការអនុវត្តផែនការមេ ស្តីពីការតភ្ជាប់អាស៊ានឆ្នាំ ២០២៥។ កិច្ចប្រជុំជាមួយសហព័ន្ធរូស្សីបានសង្កត់ធ្ងន់ អំពីភាពចាំបាច់ក្នុងការធ្វើកិច្ចសហការបន្ថែមទៀត ស្ដីពីការត្រៀមលក្ខណៈទុកជាមុននឹងឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ និងកិច្ចខិតខំប្រឹងប្រែងស្ដារឡើងវិញក្រោយជំងឺរាតត្បាត។ ដោយឡែក សម្រាប់កិច្ចប្រជុំជាមួយឥណ្ឌា អាស៊ានបានស្វាគមន៍ចំពោះការកំណត់យកឆ្នាំ ២០២២ ជាឆ្នាំមិត្តភាពអាស៊ានឥណ្ឌា។ ចុងក្រោយ កិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

kgZvw
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!