លទ្ធផលនៃសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយសហរដ្ឋអាមេរិក អូស្រា្តលី សហព័ន្ធរុស្ស៊ី និងឥណ្ឌា និងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចប្រជុំកំពូលអាស៊ី-បូព៌ា លើកទី១១

នៅថ្ងៃទី ០៥ ខែសីហា​ ឆ្នាំ២០២១ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយសហរដ្ឋអាមេរិក អូស្រា្តលី សហព័ន្ធរុស្ស៊ី និងឥណ្ឌា និងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចប្រជុំកំពូលអាស៊ី-បូព៌ា លើកទី១១ ដែលរៀបចំឡើងស្របពេលជាមួយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៤ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។

នៅក្នុងសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយសហរដ្ឋអាមេរិច អាស៊ានបានទទួលសំណើររបស់សហរដ្ឋអាមេរិក ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យចំនួន ៤ រួមមាន ការដឹកជញ្ជូន សមភាពយេនឌ័រ ថាមពល ព្រមទាំងការការពារបរិស្ថាន និងបម្រែបម្រួលអាកាសធាតុ។ កិច្ចប្រជុំជាមួយអូស្ត្រាលី បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការជំរុញកិច្ចសហប្រតិបត្តិការ ស្ដីពីការតភ្ជាប់ ជាពិសេសតាមរយៈការអនុវត្តផែនការមេ ស្តីពីការតភ្ជាប់អាស៊ានឆ្នាំ ២០២៥។ កិច្ចប្រជុំជាមួយសហព័ន្ធរូស្សីបានសង្កត់ធ្ងន់ អំពីភាពចាំបាច់ក្នុងការធ្វើកិច្ចសហការបន្ថែមទៀត ស្ដីពីការត្រៀមលក្ខណៈទុកជាមុននឹងឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ និងកិច្ចខិតខំប្រឹងប្រែងស្ដារឡើងវិញក្រោយជំងឺរាតត្បាត។ ដោយឡែក សម្រាប់កិច្ចប្រជុំជាមួយឥណ្ឌា អាស៊ានបានស្វាគមន៍ចំពោះការកំណត់យកឆ្នាំ ២០២២ ជាឆ្នាំមិត្តភាពអាស៊ានឥណ្ឌា។ ចុងក្រោយ កិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី ១១​ បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃវ៉ាក់សាំងពហុភាគីនិយម និងបានអំពាវនាវឱ្យអាចទទួលបានវ៉ាក់សាំងដោយសន្តិភាព មានតម្លៃសមរម្យ និងទាន់ពេលវេលា និងលំហូរគ្រប់គ្រាន់នៃសម្ភារៈផ្គត់ផ្គង់វេជ្ជសាស្ត្រ។

 

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf