ព័ត៌មាន
ធនាគារជាតិ ត្រៀមទទួលការវាយតម្លៃលើការប្រឆាំងការសម្អាតប្រាក់
ធនាគារជាតិនៃកម្ពុជា បានបើកកិច្ចប្រជុំត្រៀមទទួលការវាយតម្លៃអញ្ញមញ្ញ (រៀបចំជាមុន) លើកទី២លើការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មពីក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិក (APG) ដែលនឹងត្រូវធ្វើឡើងនៅចុងឆ្នាំនេះ។ កិច្ចប្រជុំនេះរៀបចំឡើងដោយអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា សហការជាមួយក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិក ក្នុងគោលបំណងពិភាក្សាអំពីដំណើរនៃការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មនៅប្រទេសកម្ពុជា។ កិច្ចប្រជុំត្រៀមវាយតម្លៃអញ្ញមញ្ញនឹងពិភាក្សាពីការពង្រឹងក្របខ័ណ្ឌគតិយុត្តិ និងយន្តការអនុវត្តច្បាប់ទៅលើការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងផ្តល់រាល់ព័ត៌មានដល់ APG ដើម្បីឲ្យការវាយតម្លៃទទួលបានជោគជ័យនៅចុងឆ្នាំនេះ។ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម បានឲ្យដឹងថា កម្ពុជា បានទទួលការវាយតម្លៃពី APG ម្តងរួចមកហើយកាលពីឆ្នាំ២០០៧ ដែលពេលនោះកម្ពុជា ទទួលបានលទ្ធផលមិនល្អ ដោយសារតែកម្ពុជា ខ្វះខាតនូវប្រព័ន្ធច្បាប់ បទប្បញ្ញត្តិ និងយន្តការនៃការអនុវត្តច្បាប់ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ លោកទេសាភិបាលបញ្ជាក់ថា រដ្ឋាភិបាល នឹងបន្តសហការជាមួយស្ថាប័នអន្តរជាតិជាលក្ខណៈទ្វេភាគីក្តី ពហុភាគីក្តីក្នុងប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ ...
សុខ ចាន់
http://bit.ly/2blgsGX
អនុស្សរណៈដើម្បីប្រយុទ្ធប្រឆាំងនឹងការលាងលុយកខ្វក់
អគ្គនាយកដ្ឋានពន្ធដារ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់មួយជាមួយនឹងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា នៃធនាគារជាតិនៃកម្ពុជា ដើម្បីផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធនឹងការលាងលុយកខ្វក់ និងផ្តល់ហិរញ្ញប្បទានភេវកម្ម។ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/26678/memorandum-to-fight-money-laundering/
Deputy PM promises tighter fiscal controls
Cambodia’s Deputy Prime Minister yesterday reiterated his commitment to criminalising money laundering and terrorist financing in the Kingdom. Sok An reassured delegates at the Asia-Pacific Group (APG) on Money Laundering of Cambodia’s commitment to implementing comprehensive procedures to stop illegal monetary transactions. ...
http://www.phnompenhpost.com/2012122060381/Business/deputy-pm-promises-tighter-fiscal-controls.html