ព័ត៌មាន​

កម្ពុជា​រកប្រាក់​បាន​ជិត $២៣៧​ លាន​ ពី​ការនាំ​ទំនិញ​ទៅ​ប្រទេស​អូស្ត្រាលី

ស្ថិតិ​ជញ្ជីងពាណិជ្ជកម្ម របស់ ​GDCE បានឱ្យដឹងថា ចន្លោះ​ពី​ខែមករា​-​ខែសីហា ឆ្នាំ​ ២០២៣ ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​អូស្ត្រាលី​មាន​ចំនួន ២៣៦,៩២​ លាន​ដុល្លារ ធ្លាក់ចុះ ៦​ ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ ​២០២២ ដែលមាន​ចំនួន ២៥២,១៦​ លាន​ដុល្លារ ចំណែក​ទំនិញ​អូ​ស្ត្រា​លី​នាំមក​កម្ពុ​ជាមាន​ចំនួន ៩៩,២៩ ​លាន​ដុល្លារ ធ្លាក់ចុះ ១៣,៨​ ភាគរយ ​ពី​ចំនួន ១១៥,២៣​ លាន​ដុល្លារ​។​ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2023-10-03-1018-254949.html

អូស្ត្រាលី​ប្រកាស​ផ្តល់​ទូ​ត្រជាក់​ចំនួន​ ៣៣​ គ្រឿង សម្រាប់​រក្សា​វ៉ាក់សាំង​កូវីដ​ ១៩

អូស្ត្រាលី​ប្រកាស​ផ្តល់ជំនួយ​ជា​ទូ​ត្រជាក់​ចំនួន ៣៣​គ្រឿង សម្រាប់​រក្សា​វ៉ាក់សាំង​កូវីដ ១៩ ប្រភេទ Pfizer ដល់​កម្ពុជា​ ខណៈ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើឱ្យ​អូស្ត្រាលី​ពិនិត្យមើល​វិស័យ​ផ្សេងៗ ដើម្បី​ពង្រីក​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​រវាង​ប្រទេស​ទាំង​ ២​។ ...

រី សុចាន់
https://www.postkhmer.com/national/2022-04-04-1047-234371.html

កម្ពុជា​-​អូស្ត្រាលី នឹង​បង្កើន​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម​ឱ្យ​កាន់តែខ្លាំង​

កម្ពុជា​-​អូស្ត្រាលី ប្តេជ្ញា​នឹង​បន្ត​ជំរុញ​កំណើន​ពាណិជ្ជកម្ម កា​រវិ​និ​យោគ និង​កិច្ចសហប្រតិបត្តិការ​ជា​មួយ​គ្នា​ឱ្យ​កាន់តែខ្លាំង​បន្ថែមទៀត ជាពិសេស​ការ​ស្តារឡើងវិញ​គ្រប់​វិស័យ​ក្រោយ​វិបត្តិ​នៃ​ជំងឺ​កូ​វីដ ​១៩​។​ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2022-03-14-1122-233287.html

ការដោះដូរ​ទំនិញ​ទ្វេភាគី​រវាង​កម្ពុជា​ និង​អូស្ត្រាលី​កើនឡើង​ជាង​ ៥០ ​ភាគរយ​ក្នុង​ឆ្នាំ ​២០២១

ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​អូស្រា្តលី ក្នុង​ឆ្នាំ​ ២០២១ សម្រេចបាន​ក្នុង​ទំហំ​ទឹកប្រាក់ ៣២៤ លានដុលា្លរ​កើនទ្បើង ៥២% បើ​ធៀប​នឹង​ឆ្នាំ​ ២០២០ ទោះបីជា​មានការ​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​ ១៩​ក៏ដោយ​។ ...

ហំ ផានិត
https://www.postkhmer.com/business/2022-03-04-1415-232801.html

នាយករដ្ឋមន្ត្រីកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលីលើកទី១

លោក ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រជុំកំពូលប្រចាំឆ្នាំអាស៊ាន-អូស្ត្រាលីលើកទី១ ហើយទន្ទឹងរង់ចាំកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយអូស្ត្រាលី ខណៈដែលកម្ពុជានឹងក្លាយជាប្រធានអាស៊ាននៅឆ្នាំក្រោយ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3BsQTOg

ការនាំចេញ​កសិផល​សរីរាង្គ និង​ឱកាស​ការងារ​នៅ​ប្រទេស​អូស្ត្រាលី​នឹង​មាន​កាន់តែច្រើន

ឱកាស​នាំចេញ​ផលិតកម្ម​ដំណាំ​សរីរាង្គ និង​ការចេញ​ទៅ​ធ្វើការ​នៅ​ប្រទេស​អូស្ត្រាលី​របស់​ប្រជាកសិករ​ខ្មែរ​នឹង​កើនឡើង​បន្ថែមទៀត បន្ទាប់ពី​ថ្នាក់ដឹកនាំ​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​កម្ពុជា បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MoU) ជាមួយ​ក្រុមហ៊ុន​មកពី​ប្រទេស​អូស្ត្រាលី Lexmin Pty Ltd Cambodia។ នេះ​បើ​យោងតាម​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2021-08-07-1355-221195.html

ក្រុម​អ្នក​សង្កេតការណ៍​ថា លោក​ ហ៊ុន សែន ​ទំនង​មិន​រង​សម្ពាធ​ពេល​ទៅ​ប្រជុំ​នៅ​អូស្ត្រាលី​នោះ​ទេ

ខណៈ​ដែល​មាន​ការអំពាវនាវ​ពី​គ្រប់​ច្រកល្ហក​ទាមទារ​ឱ្យ​រដ្ឋាភិបាល​អូស្ត្រាលី ហៅ​កម្ពុជា​មក​សាកសួរ​មិន​ត្រឹម​តែ​សួរ​អំពី​ការបង្ក្រាប​រឿង​នយោបាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ឲ្យ​សួរ​អំពី​ការ​គំរាម​របស់​លោក ហ៊ុន សែន ថា​ទៅ​វាយ​អ្នក​តវ៉ា​ដល់​ទឹកដី​អូស្ត្រាលី​ថែម​ទៀត​ផង​នោះ ក្រុម​អ្នក ...

Erin Handley
http://bit.ly/2FOZUVS

Riversgold គ្រោង​ទិញ​ក្រុមហ៊ុន​រុករក​រ៉ែ​នៅ​កម្ពុជា

RIVERSGOLD​ ជា​ក្រុមហ៊ុន​រុករក​រ៉ែ​មាស​ទើប​បង្កើត​ឡើង​របស់​ប្រទេស​អូស្ដ្រាលី​ នឹង​ប្រើប្រាស់​ដំណើរការ​នៃ​ការ​បោះផ្សាយ​មូល​ប​ត្រ​ជា​សាធារណៈ​លើក​ដំបូង​ (IPO)​ ក្នុង​ការ​ទិញ​ និង​អភិវឌ្ឍ​គម្រោង​រុករក​រ៉ែ​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​ អា​មេ​រិ​ក​ និង​កម្ពុជា​។ ...

Cam McGrath
http://bit.ly/2vih5fn

អាជ្ញាប័ណ្ណរុករករ៉ែរបស់ក្រុមហ៊ុនអូស្ត្រាលីពីរត្រូវបានដកហូត

សេចក្តីថ្លែងការណ៍មួយបានឱ្យ​ដឹង​ថា ​ក្រសួង​រ៉ែ​ និង​ថាមពល​បាន​ដក​អាជ្ញាប័ណ្ណ​រុករក​រ៉ែ​ចំនួន​៣ពី​ក្រុមហ៊ុន​រុករក​រ៉ែ​អូស្ត្រាលី​ពីរ​ផ្សេង​គ្នា ​ដែល​មិន​បាន​បំពេញ​តាម​គោលការណ៍​អនុវត្ត​ការងារ​។​ ...

Post Staff
http://www.phnompenhpost.com/business/mining-licences-two-australian-firms-nixed

ប្រទេសអូស្រ្តាលីជឿជាក់ថាសមយុទ្ធយោធានឹងចាប់ផ្តើមឡើងវិញ

មន្ត្រី​យោធា​ជាន់ខ្ពស់​របស់​អូស្ត្រាលី​កាលពី​ម្សិលមិញ​បាន​និយាយ​ថា​ លោក​សង្ឃឹមថា​អូស្ត្រាលី​នឹង​បន្ត​ធ្វើ​សមយុទ្ធ​ជាមួយ​កម្ពុជា​ដើម្បី​ប្រឆាំង​ភេរវកម្ម​នៅ​ឆ្នាំ​ក្រោយ​ បន្ទាប់​ពី​សមយុទ្ធ​នេះ​ត្រូវ​បាន​លុប​ចោល​នៅ​ឆ្នាំ​នេះ​។​ ​ ...

ឃួន ណារីម
http://www.khmertimeskh.com/5074961/australia-confident-military-exercises-resume/

មន្រ្តីយោធាអូស្ត្រាលីជាន់ខ្ពស់មកធ្វើទស្ស្នកិច្ចនៅកម្ពុជា

មន្ត្រី​យោធា​អូស្ត្រាលី​ជាន់ខ្ពស់​មួយ​រូប​ នឹង​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​នៅ​ថ្ងៃនេះ​ និង​ថ្ងៃស្អែក​ ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​កងកម្លាំងប្រដាប់អាវុធ​ដែល​ជា​ផ្នែក​មួយ​នៃការ​ពង្រឹង​សន្តិភាព​នៅ​ក្នុង​តំបន់​។​ ​ ...

ឈាង សុខា
http://www.khmertimeskh.com/5074766/australias-top-brass-town/

ក្រសួង​ការងារ ស្នើ​អូស្ត្រាលី ​ទទួល​ពលករ​ខ្មែរ តាម​រដូវ​កាល

មន្ត្រីរដ្ឋាភិបាលកម្ពុជាបានស្នើទៅដល់រដ្ឋាភិបាលប្រទេសអូស្ត្រាលីឲ្យទទួលយកពលករពីប្រទេសនេះទៅធ្វើការស្របច្បាប់តាមរយៈគម្រោងកម្មករតាមរដូវកាលប៉ុន្តែមិនទាន់មានការឆ្លើយតបណាមួយពីភាគីម្ខាងទៀតនៅឡើយទេ ស្របពេលដែលមន្ត្រីសង្គមស៊ីវិលថា ជាការអាម៉ាស់សម្រាប់ការស្នើសុំនេះ។ ...

មុំ គន្ធា
http://bit.ly/2auqK8n

អូស្ត្រាលីផ្តល់ថវិកា ៣៦លានដុល្លារសម្រាប់កែលម្អវិស័យសុខាភិបាល

ប្រទេសអូស្ត្រាលី និងកម្ពុជាបានព្រមព្រៀងគ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យសុខាភិបាល ជាមួយនឹងការសន្យារបស់អូស្ត្រាលីផ្តល់ប្រាក់ ៣៦លានដុល្លារសម្រាប់កែលម្អវិស័យសុខាភិបាលនៅព្រះរាជាណាចក្រកម្ពុជាបានប្រសើរឡើង។ ការប្តេជ្ញាចិត្តនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំរវាងលោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង និងឯកអគ្គរដ្ឋទូតអូស្ត្រាលីថ្មីប្រចាំនៅកម្ពុជា លោកស្រី Angela Corcoran នៅទីស្តីការក្រសួងសុខាភិបាល។ ...

វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/27702/australia-gives--36m-for-health-improvement/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

CbGaS
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!