ព័ត៌មាន​

កិច្ចប្រជុំកម្រិត​ភូមិ​ភាគ​ RBC កម្ពុជា​-ថៃ មិនទាន់រកឃើញនូវចំណុចកណ្តាលរួមគ្នា

កម្ពុជា ថៃ មិនអាចចុះហត្ថលេខាលើឯកសារកិច្ចប្រជុំ​កម្រិត​ភូមិ​ភាគ​ RBC ដោយសារនៅ​មាន​ការ​ខ្វែង​គំនិត​គ្នា​នៅ​លើ​ចំណុចមួយចំនួន បន្ទាប់​ពី​ក្រុមលេខា​នៃ​កិច្ច​ប្រជុំនេះ​បាន​ធ្វើ​ការ​ជាមួយ​គ្នា​អស់​រយៈ​ពេល ៣ ថ្ងៃ​នៅ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត។ នេះបើតាមក្រសួងការពារជាតិ។ ...

នៀម ឆេង
https://www.postkhmer.com/national/2026-1-29-103-264555

ទុនបម្រុងអន្តរជាតិ​របស់​កម្ពុជា​ អាច​​ធានា​ការ​នាំ​ចូល​ទំនិញ​ពី​ទីផ្សារ​អន្តរជាតិបាន​​ ៨ខែ

ទោះបី​ក្នុង​ឆ្នាំ​២០២៥ សេដ្ឋកិច្ច​កម្ពុជា​ទទួល​​ផលប៉ះពាល់​​ពី​ភាព​យឺតយ៉ាវ​នៃ​កំណើន​​សេដ្ឋកិច្ចសកល និងជម្លោះ​ប្រដាប់​អាវុធ​នៅ​តាម​ព្រំដែន​ដែល​បង្ក​ឡើង​ដោយ​ភាគី​ថៃ ក៏​ចរន្ត​សេដ្ឋកិច្ច​កម្ពុជានៅ​តែ​អាច​រក្សា​បាននូវ​វឌ្ឍនភាព​​​​​គួរ​ឱ្យ​កត់​សម្គាល់​។ ជាក់​ស្តែងទុនបម្រុងអន្តរជាតិកម្ពុជា ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2026-1-26-1459-264528

អ្នកវិភាគជំរុញឲ្យ​កងទ័ព​ជើង​ទឹក​អាមេរិក​ជំរុញ​ឲ្យ​ថៃ​គោរព​កិច្ច​ព្រមព្រៀង​នានា​ជាមួយ​កម្ពុជា

មន្ត្រី​យោធា​ជើង​ទឹក​ជាន់ខ្ពស់​អាមេរិក​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ក្នុង​បេសកកម្ម​ពង្រឹង​កិច្ច​​សហប្រតិបត្តិការ​របស់​ខ្លួន​នៅ​តំបន់​​ឥណ្ឌូប៉ាស៊ីហ្វិក ស្ថិត​ក្នុង​គោលនយោបាយ​តំបន់ឥណ្ឌូប៉ាស៊ីហ្វិក​សេរី និងបើកចំហ។ អ្នកវិភាគ​ចង់​ឲ្យ​អាមេរិក​ធ្វើ​លើស​ពី​នេះ គឺ​ជំរុញ​ឲ្យ​ថៃ​គោរព​បទឈប់បាញ់ និង​កិច្ច​ព្រមព្រៀង​នានា។ ...

នៀម ឆេង
https://www.postkhmer.com/national/2026-1-26-168-264530

អ្នក​ជំនាញ​ផ្នែកច្បាប់​ថា ថៃ​នឹង​រក​លេស​ពន្យារ JBC ខណៈដែល​យន្តការ​អង្គការ​​សហប្រជាជាតិ​យូរ​ជាង​ធ្វើ​សង្គ្រាម

អ្នក​ជំនាញ​ផ្នែក​ច្បាប់​ថ្លែង​ថា មាន​តែ​យន្តការ​អង្គការ​សហប្រជាជាតិ​ទេ​ដែល​អាច​ដោះស្រាយ​ទឹកដីដែល​ថៃ​កាន់កាប់មក​វិញ​ដោយ​សន្តិវិធី ​ប៉ុន្តែ​វា​ស៊ីពេល​យូរ ហើយសេណារីយ៉ូ​ចុងក្រោយ​មាន​តែ​ធ្វើ​សង្គ្រាម​ដណ្ដើម​យក​វិញ។ ...

នៀម ឆេង
https://www.postkhmer.com/national/2026-1-25-1128-264517

ក្រសួងធម្មការ​​កម្ពុជា​តវ៉ា​ការ​​ដំឡើង​ព្រះពុទ្ធ​ប្បដិមារបស់​​ថៃជំនួសព្រះ​វិស្ណុ​​ រំលោភបូរណភាព​ទឹកដីកម្ពុជា

​ក្រសួង​ធម្មការ និង​សាសនា​​​កម្ពុជា បានចេញ​សេចក្តីថ្លែងការណ៍​តវ៉ា​យ៉ាងខ្លាំង​ចំពោះ​សកម្មភាព​របស់​​ថៃ ដែល​បាន​ដំឡើង​​ព្រះពុទ្ធប្បដិមា​​នៅកន្លែងតម្កល់​រូបសំណាក​ព្រះ​វិស្ណុ​នៅ​ភូមិ​អានសេស ខេត្តព្រះវិហារ ដែលត្រូវបាន​កងទ័ព​ថៃ​បំផ្លិច​បំផ្លាញ​អំឡុង​សង្គ្រាម​ឈ្លាន​ពាន​កម្ពុជា។ ...

ហុង រស្មី
https://www.postkhmer.com/national/2026-1-22-1742-264499

តំណាង​អង្គការ​យូណេស្កូថ្មី​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា ប៉ុន្តែ​មិន​បាន​លើកឡើង​ពី​រឿង​ប្រាសាទព្រះវិហារ

លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ ជួបជាមួយ​លោក​ Flavio Bonetti តំណាងអង្គការយូណេស្កូតែងតាំងថ្មី​ប្រចាំកម្ពុជា ប៉ុន្តែ​មិន​មាន​ការ​លើក​ឡើង​ពី​វិធានការ​ទៅលើ​ករណី​ថៃ​បាញ់​បំផ្លាញ​ប្រាសាទ​ព្រះវិហារ​។ ...

នៀម ឆេង
https://www.postkhmer.com/national/2026-1-22-943-264489

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាស្នើ​តំណាង​ OHCHR ជួយរក​វិធី​ឲ្យពលរដ្ឋ​កម្ពុជា​ត្រឡប់​ទៅលំនៅឋានវិញ​នៅទីតាំងដែលថៃកាន់កាប់

លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានបង្ហាញការព្រួយបារម្ភ​ចំពោះសកម្មភាពរបស់យោធាថៃ ដែលបានកម្ទេចផ្ទះសម្បែងរបស់ប្រជាជនកម្ពុជានៅតំបន់ដែលខ្លួនឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់។ ...

នៀម ឆេង
https://www.postkhmer.com/national/2026-1-21-1758-264487

ជិត​មួយ​ខែ​នៃ​បទ​ឈប់បាញ់ ​សកម្មភាព​ដាក់ទូរកុងតឺន័រ​របស់​យោធាថៃ​នៅតែ​បន្ត

ជិតមួយខែហើយចាប់តាំងពីកិច្ចព្រមព្រៀងបទឈប់បាញ់ចុងក្រោយបានចូលជាធរមាន ហើយ​កម្ពុជានៅតែបង្ហាញការព្រួយបារម្ភចំពោះសកម្មភាពរបស់យោធាថៃ ដែលហាក់ដូចជាកំពុងអនុវត្តផ្ទុយនឹងស្មារតីនៃកិច្ចព្រមព្រៀងនោះ។ ...

នៀម ឆេង
https://www.postkhmer.com/national/2026-1-21-1345-264482

ក្រុម AOT ចុះទៅពិនិត្យ​​មន្ទីរពេទ្យ​និង​លំនៅឋាន​ពលរដ្ឋ​ដែល​រងការ​វាយប្រហារ​របស់​ថៃ​នៅ​ខេត្ត​បាត់ដំបង

ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) នៅ​ព្រឹក​ថ្ងៃ​ទី២១ ខែមករា​នេះ បាន​ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិសាស្រ្តស្រុកសំពៅលូន និងស្រុកភ្នំព្រឹក ក្នុងខេត្តបាត់ដំបង ដែល​នៅ​ទីនេះ ទីតាំង​ស៊ីវិល​ជា​ច្រើន​ត្រូវ​បាន​ថៃ​ទម្លាក់​គ្រាប់​បែក​បំផ្លាញ​កាល​ពី​ខែ​ធ្នូ កន្លង​ទៅ។​ ...

នៀម ឆេង
https://www.postkhmer.com/national/2026-1-21-1238-264481

ហេតុអ្វីបានជាថៃព្រួយបារម្ភអំពីខ្សែភាពយន្ត «ភ្នំខ្មោច៖ វាលពិឃាតទី២»?

អ្នកវិភាគជឿថា ប្រទេសថៃ​មិនសប្បាយចិត្តក្នុងការប្រឈមមុខនឹងការពិតដែលបានបង្ហាញនៅក្នុងភាពយន្តឯកសារដែលមានចំណងជើងថា «Ghost Mountain: The Second Killing Fields of Cambodia» ឬ «ភ្នំខ្មោច៖ វាលពិឃាតទី២នៃកម្ពុជា» ដែលបង្ហាញពីទង្វើ​របស់​ទាហានថៃបង្ខំជនភៀសខ្លួនខ្មែរឱ្យត្រឡប់ចូលទៅក្នុងចម្ការមីន។ ...

នៀម ឆេង
https://www.postkhmer.com/national/2026-1-20-175-264473

ថៃ​រំលោភ​បទ​ឈប់​បាញ់ ​​បង្កើត «​ស្ថានភាព​ថ្មី​លើ​ទីតាំង​ជាក់ស្តែង» ប៉ះពាល់​ដល់​ជន​ស៊ីវិល និង​អាជីវកម្ម

រាជរដ្ឋាភិបាល​កម្ពុជា បាន​ចោទប្រកាន់​ប្រទេស​ថៃ​ថា បាន​រំលោភ​លើ​វិធានការ​បទ​ឈប់​បាញ់ និង​ការកាត់បន្ថយ​ភាព​តានតឹង ដែល​ភាគី​ទាំងពីរ​បាន​ព្រមព្រៀងគ្នា ដោយ​ការដាក់​រាយ​បន្លា​លួស និង​ដាក់ពង្រាយ​កម្លាំងយោធា នៅក្នុង​ទឹកដី​កម្ពុជា។ ...

ហុង រស្មី
https://www.postkhmer.com/national/2026-1-18-811-264446

កម្ពុជា​បន្ដជំរុញភាគីថៃ​បញ្ជូនក្រុមវាស់វែង​ចុះបោះបង្គោលព្រំដែន​ជាជាងរកលេសពន្យារពេល​គ្រប់គ្រង​ដី​កម្ពុជា​ខុសច្បាប់​

កម្ពុជា​បានបញ្ជាក់​ជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​បន្តការងារ​កំណត់ព្រំដែន​លើដី​ជាក់ស្តែង​ជាមួយ​ថៃ ទោះបី​ភាគី​ថៃ​បានស្នើ​ពន្យារពេល​កិច្ចប្រជុំ​ពិសេស​របស់​គណៈកម្មកា​រ​ចម្រុះ​ខណ្ឌសីមា​ព្រំដែនគោក​ (JBC) ជា​លើក​ទី​ពីរ​ក៏ដោយ ដែល​បង្ហាញឱ្យ​ឃើញថា កម្ពុជា​​មិន​ទទួល​យក​​​ការពន្យារពេលដោយ​ហេតុ​ផល​​នយោបាយ​មករា​រាំង​ដល់​ការងារ ...

ហុង រស្មី
https://www.postkhmer.com/national/2026-1-14-1958-264414

អ្នកវិភាគ៖ កម្ពុជា​ប្រឆាំង​នឹង​ផែនការ​ឈរ​ជើង​របស់​ទាហាន​ថៃ​លើ​ទឹកដី​កម្ពុជា​«យ៉ាង​ហោច​ណាស់ ១​ឆ្នាំ»

អ្នកវិភាគ​បានជំរុញឱ្យរដ្ឋាភិបាលថៃ បញ្ឈប់ជាបន្ទាន់នូវរាល់វិធានការដែលអាចពង្រឹងការគ្រប់គ្រងទឹកដីដោយខុសច្បាប់ និងជៀសវាងការបង្កើត «អង្គហេតុដែលសម្រេចរួចហើយ» (faits accomplis) ដែលមិនអាចកែប្រែបាននៅនឹងកន្លែង។ ពួកគេបានជំរុញឱ្យប្រទេសថៃអនុវត្តសេចក្តីថ្លែងការណ៍រួមថ្ងៃទី ២៧ ខែធ្នូ ប្រកបដោយសុឆន្ទៈ។ ...

នៀម ឆេង
https://www.postkhmer.com/national/2026-1-14-1519-264411

ចូល​ផ្ទះ​ខ្លួនឯងត្រូវ​​លឹបលៗ​ដូច​ចោរ​៖ ជីវិត​អ្នកភូមិ​ជោគជ័យ ក្រោយ​សំឡេង​កាំភ្លើង​ស្ងប់ស្ងាត់​​

សម្រាប់​លោក ថុល ដា​លិ​ត ការវិលត្រឡប់​ទៅផ្ទះ​វិញ មិនមែនជា​អារម្មណ៍​នៃស្ងប់សុខ និង​កក់ក្ដៅ​​ដូច​មុន​ទៀត​ទេ ប៉ុន្តែ​ជា​អារម្មណ៍​នៃ​ការភ័យខ្លាច​ និង​ឈឺចាប់​ពីការ​បាត់បង់​។​ ...

ហុង រស្មី
https://www.postkhmer.com/national/2026-1-14-1214-264406

នាយករដ្ឋមន្ត្រី​ស្នើ​ឲ្យ​មាន​សាមគ្គីភាព​ទាំងរឿង​ព្រំដែន​និង​ការ​បោស​សម្អាត​ការ​ឆបោក​ដើម្បី​លើក​តម្កើង​កេរ្តិ៍​ឈ្មោះកម្ពុជា

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សរសើរ​សាមគ្គីភាព​របស់​ពលរដ្ឋ​ខ្មែរ​ក្នុង​គ្រា​លំបាក​កើត​ចេញ​ពី​ការ​ឈ្លាន​មក​លើ​អធិបតេយ្យ​របស់​កម្ពុជា និង​ស្នើ​ឲ្យ​បន្ត​សាមគ្គីភាពនេះ ព្រម​ទាំង​ចូលរួម​លុប​បំបាត់​ភាព​អសកម្ម​ទាំង​ឡាយ​នៅ​ក្នុង​សង្គម ជា​ពិសេស​ការ​ឆបោក​តាម​អនឡាញ។ ...

នៀម ឆេង
https://www.postkhmer.com/national/2026-1-13-2019-264401

ក្រុម​​ AOT ចុះ​ពិនិត្យផ្ទៀង​ផ្ទាត់​នៅ​ខេត្ត​ព្រះវិហារ​ក្នុង​បេសកម្ម​លើកទី៦​ក្នុង​ឆ្នាំ២០២៦

ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍​អំពីស្ថានភាពនៅ​ភូមិកររបស់ប្រជាជន ក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ព្រមទាំងទៅកាន់តំបន់ប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកដ៏មានតម្លៃបំផុតរបស់មនុស្សជាតិ។ ...

នៀម ឆេង
https://www.postkhmer.com/national/2026-1-13-1745-264400

តើ​កម្ពុជា​គួរ​ធ្វើ​អ្វី​ខ្លះក្នុង​ស្ថានភាព«ស្ងប់ស្ងាត់​តែ​មិន​នៅ​ស្ងៀម»របស់​ថៃ?

ស្ថានភាព​ជម្លោះ​កម្ពុជា​ ថៃ ហាក់​នៅ​ទ្រឹង គិត​ចាប់​ពី​ថ្ងៃទី២៧ និង​បន្ទាប់ពី​ការ​​ដោះ​លែង​ទាហាន​កម្ពុជា ១៨​រូប​នៅ​ថ្ងៃទី៣១ ខែធ្នូ។ ​ប៉ុន្តែ ស្ថានភាព​ស្ងប់ស្ងាត់​នេះ ភាគី​ថៃ​មិន​នៅ​ស្ងៀមនោះ​​ទេ ដោយ​ផ្នែក​ខ្លះ​នៃ​តំបន់​ព្រំដែន​​កម្ពុជា​ដែល​មាន​​វត្តមាន​យោធាថៃត្រូវ​បាន​រាយការណ៍​ថា មាន​សកម្មភាព​ដាក់ ...

នៀម ឆេង
https://www.postkhmer.com/national/2026-1-9-1019-264354

​ស៊ុន ចាន់ថុល៖ កម្ពុជា-ថៃគួរបន្ថយកម្ដៅ​ កុំយកលេស​ «​​បង្ក្រាប​អំពើ​ឆបោក​អន​ឡាញ​» ឈ្លាន​ពាន​កម្ពុជា​

លោក​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​អំពាវនាវ​ឱ្យមាន​ភាពស្ងប់ស្ងាត់ និង​ការអត់ធ្មត់ ដើម្បី​រក្សា​ឱ្យបាន​នូ​វ​បទ​ឈប់​បាញ់​ដ៏​ផុយស្រួយ​ ដោយ​ជំ​រុញឱ្យ​រដ្ឋាភិបាល​ទាំងពីរ «​បន្ថយ​កម្ដៅ​​» និង​ដោះស្រាយ​ជម្លោះ​តាមរយៈ​យន្តការ​ទ្វេភាគី​ដែលមាន​ស្រាប់​ ជាជាង​ការប្រើ​កម្លាំង​។​ ...

ហុង រស្មី
https://www.postkhmer.com/national/2026-1-9-1212-264356

លោក ប្រាក់ សុខុន៖ «សកម្មភាពជាក់ស្តែង​ត្រូវ​ដើរស្រប​ទៅនឹងការប្តេជ្ញាចិត្តចំពោះបទឈប់បាញ់»

ខណៈដែលទាហានថៃនៅតែមានវត្តមានក្នុងទឹកដីកម្ពុជា និងរារាំងពលរដ្ឋកម្ពុជាមិនឱ្យត្រឡប់ទៅផ្ទះសម្បែងវិញ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃភាពស៊ីសង្វាក់គ្នារវាងការប្តេជ្ញាចិត្តនៅលើក្រដាស និងសកម្មភាពនៅលើទីតាំងជាក់ស្តែង។ ...

នៀម ឆេង
https://www.postkhmer.com/national/2026-1-7-1732-264339

រដ្ឋសម្រេច​ពន្យារពេលអនុវត្ត​យក​ពន្ធ​​លើ​ចំណេញ​មូលធនផ្នែកអចលនទ្រព្យ

អ្នក​ជំនាញ​វិស័យ​អចលនទ្រព្យ​​អះអាង​ថា ការសម្រេច​របស់​រដ្ឋាភិបាល​ក្នុង​ការ​​ពន្យារពេល​យក​ពន្ធ​លើ​ចំណេញ​មូលធនផ្នែកអចលនទ្រព្យ គឺ​មិនអាច​ជួយ​​ជំរុញ​សម្ទុះ​ទីផ្សារអចលនទ្រព្យ​កម្ពុជា​ឱ្យ​ហក់​ឡើងលឿន​ទេ ប៉ុន្តែ​គឺ​ជា​ការ​មិន​ដាក់​​សម្ពាធ​បន្ថែម​​ទៅ​លើ​សកម្ម​ភាព​ទិញ​លក់។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2026-1-5-1620-264320

អាជ្ញាធរ​មីន​និង​មន្ត្រីទូត​ចិន​ចុះ​ពន្យល់​ពី​គ្រោះថ្នាក់​បណ្ដាលមក​ពី​គ្រាប់​មិន​ទាន់​ផ្ទុះ​ដែល​ទាហាន​ថៃ​បាញ់មកលើកម្ពុជា

អាជ្ញាធរ​មីន​ និង​មន្ត្រី​ស្ថានទូត​ចិនប្រចាំ​កម្ពុជា​ ចុះ​ផ្សព្វផ្សាយអប់រំអំពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ​ និង​ប្រាប់​ទៅ​ជនភៀសសឹក​ថា កម្ពុជា​មិន​ចង់​មាន​សង្គ្រាម​ដែល​បណ្ដាល​ឲ្យ​បាត់​បង់​ជីវិត​មនុស្ស​ឡើយ។ ...

នៀម ឆេង
https://www.postkhmer.com/national/2026-1-5-1559-264319

អ្នកភូមិព្រៃចាន់ ជោគជ័យ តស៊ូ​នឹង​គ្រាប់កាំភ្លើង រងការ​គំរាម​ប្លន់​យក​ដី​ដូនតា​

នៅក្នុង​ភូមិ​ព្រៃ​ចាន់​ និង​ជោគ​ជ័យ តាម​បណ្តោយ​ព្រំដែន​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​កម្ពុជា ស្លាកស្នាម​នៃ​ការប្រយុទ្ធ​គ្នា​ចាប់ពី​ថ្ងៃទី ៧ ដល់​ថ្ងៃទី ២៧ ខែធ្នូ អាច​មើលឃើញ​នៅក្នុង​ផ្ទះសម្បែង​ពលរដ្ឋ​ស៊ីវិល​​ដែល​ខូចខាត ​​វាលស្រែ និង​សត្វចិញ្ចឹម​​ត្រូវបាន​បោះបង់ចោល​។ ...

ហុង រស្មី
https://www.postkhmer.com/national/2026-1-5-833-264310

កម្ពុជាស្នើរៀបចំកិច្ចប្រជុំពិសេស JBC កម្ពុជា–ថៃ នៅសៀមរាបជាថ្មី

រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានជូនដំណឹងថា ភាគីកម្ពុជាបានស្នើជាថ្មីទៅភាគីថៃ ដើម្បីរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា–ថៃ នៅសប្តាហ៍ទី២ ឬទី៣ ខែមករា ឆ្នាំ២០២៦ នៅខេត្តសៀមរាប បន្ទាប់ពីកិច្ចប្រជុំដែលគ្រោងធ្វើនៅសប្តាហ៍ទី១ ខែមករា ត្រូវបានភាគីថៃស្នើលើកពេល កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ដោយលើកហេតុផលរង់ចាំនីតិវិធីផ្ទៃក្នុង។ ...

ហុង រស្មី
https://www.postkhmer.com/national/2026-1-5-2016-264322

ផ្ទះពលរដ្ឋរងការបំផ្លាញនៅតំបន់បឹងត្រកួន ខណៈយោធាថៃបន្តរាយបន្លាលួស និងដាក់កុងតឺន័រ

ផ្ទះប្រជាពលរដ្ឋនៅក្បែររង្វង់មូលបឹងត្រកួន ស្ថិតក្នុងតំបន់បឹងត្រកួន ត្រូវបានបំផ្លិចបំផ្លាញដោយអាវុធយុទ្ធភណ្ឌរបស់យោធាថៃ អំឡុងការវាយប្រហារចន្លោះថ្ងៃទី៧ ដល់ទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ...

ហុង រស្មី
https://www.postkhmer.com/national/2026-1-3-1718-264306

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

RAFnH
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!