ព័ត៌មាន​

បារាំង​គាំទ្រ​កិច្ចខិតខំ​ប្រឹងប្រែង​ផ្នែក​ការទូត​ដឹកនាំ​ដោយ​ម៉ាឡេស៊ី ចិន និង​អាមេរិក​លើ​ជម្លោះ​កម្ពុជា​-​ថៃ

បារាំង​បាន​សម្តែង​ការគាំទ្រ​យ៉ាងខ្លាំង​​ចំពោះ​គំនិត​ផ្តួចផ្តើម​ផ្នែក​ការទូត​ដឹកនាំ​ដោយ​ម៉ាឡេស៊ី ចិន និង​សហរដ្ឋអាមេរិក ដើម្បី​នាំមក​នូវ​ដំណោះស្រាយ​ដោយ​សន្តិវិធី​ចំពោះ​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ​ដែល​កំពុង​បន្ត​កើតមាន ខណៈ​​ស្ថានភាព​មនុស្សធម៌កំពុង​ជួប​វិបត្ដិ​​។​ ...

ហុង រស្មី
https://www.postkhmer.com/national/2025-12-24-1547-264233

គណៈកម្មាធិការសិទ្ធិមនុស្សបន្ថែម​ញត្តិ​ទៅ​ UN ករណី​ថៃ​ប្រើ T-50TH វាយប្រហារ​លើ​តំបន់​ស៊ីវិលនៅកម្ពុជា

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) នឹង​ដាក់​ញត្តិ​បន្ថែម​ទៀត​ទៅ​ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស និងភាគីពាក់ព័ន្ធដទៃទៀត ឱ្យថ្កោលទោស ដាក់សម្ពាធ និងចាត់វិធានការគ្រប់យន្តការ ចំពោះ​ការ​រំលោភបំពាន​របស់​ថៃ​លើ​កម្ពុជា ដូចជា​ការ​ប្រើប្រាស់ យន្តហោះ F-16 និង T-50TH វាយប្រហារ​លើ​តំបន់​ស៊ីវិល។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-12-24-1544-264232

គ្រាប់បែកយោធាថៃសម្លាប់ដំរីញី១ក្បាល និងកូនទើបកើតចំនួន១ក្បាល នៅខេត្តព្រះវិហារ

មន្ត្រីឧទ្យានុរក្សនិងសហគមន៍មូលដ្ឋាន បានរាយការណ៍ថាបានប្រទេះឃើញសត្វដំរីញី និងកូនដំរីស្លាប់ដោយសារអំបែងគ្រាប់ផ្ទុះរបស់យោធាឈ្លានពានថៃ នៅចំណុចអូរស្កាច ក្នុងដែនជម្រកសត្វព្រៃ«ព្រះរការ-ឆែប» ខេត្តព្រះវិហារ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥។ ...

បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2025-12-24-1115-264226

ថៃប្រើប្រាស់យន្តហោះ T-50TH ជាលើកដំបូង​វាយប្រហារ​ជ្រៅ​លើ​ដែន​អធិបតេយ្យកម្ពុជា​រហូត​ដល់​ខេត្ត​បាត់​ដំបង

កងទ័ពអាកាសថៃបានដាក់ពង្រាយយន្តហោះ T-50TH Golden Eagle ក្នុងបេសកកម្មប្រយុទ្ធជាក់ស្តែង ដោយ​បាន​ហោះ​ចូល​ដែន​អធិបតេយ្យ​កម្ពុជា​យ៉ាងជ្រៅនៅ​ក្នុង​ខេត្តបាត់ដំបង ដោយបានទម្លាក់គ្រាប់បែកចំនួន ៤ គ្រាប់នៅព្រឹកថ្ងៃទី ២៤ ធ្នូនេះ។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-12-24-1212-264227

ចិន អឺរ៉ុប​​ជំរុញឱ្យមាន​បទ​ឈប់​បាញ់ភ្លាមៗ​ និង​គាំទ្រ​​​អាស៊ានបន្ធូរបន្ថយ​​ភាព​តានតឹង​ព្រំដែន​កម្ពុជា​-​ថៃ

ប្រទេស​ចិន​បាន​អំពាវនាវ​ឱ្យមាន​បទ​ឈប់​បាញ់​កាន់តែ​​ឆាប់ និង​បន្ត​ការសន្ទនា​ឡើងវិញ ដើម្បី​ដោះស្រាយ​ជម្លោះព្រំដែន​ដែល​កំពុង​ពុះកញ្ជ្រោល​​រវាង​កម្ពុជា និង​ថៃ ដោយ​បញ្ជាក់​ជាថ្មី​នូវ​ការគាំទ្រ​របស់ខ្លួន​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​សម្របសម្រួល​ដឹកនាំ​ដោយ​អាស៊ាន។ ...

ហុង រស្មី
https://www.postkhmer.com/national/2025-12-24-1013-264224

លោក ដូណាល់ ត្រាំ អះអាងថាប្រទេសថៃកំពុង «ចាប់ផ្តើមដោះស្រាយ» ជម្លោះព្រំដែនជាមួយកម្ពុជា

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកបានដោះស្រាយសង្គ្រាមចំនួនប្រាំបីលើករួចមកហើយ ដោយបន្ថែមថា លោកកំពុងចរចាជាមួយប្រទេសទាំងពីរ ដែលកំពុង «ដំណើរការទៅដោយរលូន» ដោយបន្ថែមថាប្រទេសថៃ «បានចាប់ផ្តើមវាឡើងវិញ»។ ...

យ៉ាត ម៉ាឡៃ
https://kiripostkhmer.com/stories/trump-claims-thailand-is-starting-to-shape-up-the-border-conflict-with-cambodia

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ អ្វីដែល​យើង​ចង់បាន​គឺ​បញ្ឈប់ការ​ប្រយុទ្ធគ្នា បញ្ចប់​នូវ​ទុក្ខ​វេទនា​របស់​ប្រជាជន

គោលដៅតែមួយគត់របស់កម្ពុជាក្នុងការចូលទៅកាន់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីថ្ងៃទី២២ ធ្នូ គឺបញ្ឈប់នូវទុក្ខវេទនារបស់ប្រជាជន និងបញ្ឈប់ការប្រយុទ្ធដែលបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិប្រជាជន។ នេះជាការលើកឡើងរបស់លោក ប្រាក់សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-12-23-1625-264222

យោធាថៃ​បន្ដ​វាយ​ប្រហារ​ ជាការ​សាកល្បង​ការទូត​អាស៊ានក្រោយ​​​​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ពិសេស​នៅ​​ម៉ាឡេស៊ី​

ភាពជឿជាក់​នៃ​តួនាទី​គ្រប់គ្រង​ជម្លោះ​របស់​អាស៊ាន​នៅមាន​ភាព​ស្រពិចស្រពិល​ ​ដោយ​នៅ​ថ្ងៃ​អង្គារ ទី​២៣ ខែធ្នូ ​​កងកម្លាំង​យោធា​ថៃ​បាន​បន្ត​បាញ់​ផ្លោង​ចូល​​ទឹកដី និង​តំបន់​ស៊ីវិល​របស់​កម្ពុ​ជា ទោះ​បីមាន​ការ​កោះប្រជុំ​​រដ្ឋមន្ត្រី​អាស៊ាន​ពិសេស​នៅ​ប្រទេស​ម៉ាឡេស៊ី ដែលមាន​គោលបំណង​បន្ធូរបន្ថយ​ភាព ...

ហុង រស្មី
https://www.postkhmer.com/national/2025-12-23-1213-264214

ថៃ​ប្រើ​គ្រាប់​បែក​ចង្កោម M46 បាញ់​មក​លើ​កម្ពុជា ខណៈ​ការ​វាយ​ប្រហារ​នៅ​តែ​បន្ត​នៅ​រសៀល​នេះ

យោធាថៃ​បន្ត​បាញ់​មក​លើ​កម្ពុជា ដោយ​ប្រើ​គ្រាប់​បែក​ចង្កោម ដែលការបាញ់​​ចុង​ក្រោយ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២៣ ធ្នូ​នេះ​និង​ម្សិល​មិញ។ នេះ​បើ​តាម​លោក ហេង រតនា អគ្គនាយក​អង្គភាព​កម្ចាត់​មីន​ស៊ីម៉ាក់។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-12-23-1433-264217

ជប៉ុន​គាំទ្រយន្ដការ​​អាស៊ាន​​​បញ្ឈប់​ការប៉ះទង្គិច​គ្នា​រវាង​កម្ពុជា​-​ថៃ​ ខណៈ​ជនរងគ្រោះបន្ដ​កើនឡើង

ជប៉ុន​បាន​គាំទ្រ​កិច្ចខិតខំ​ប្រឹងប្រែង​ការទូត​របស់​អាស៊ាន​ដើម្បី​បន្ធូរបន្ថយ​ការប៉ះទង្គិច​គ្នា​កាន់តែខ្លាំង​ឡើង​រវាង​កម្ពុជា និង​ថៃ ដោយ​សម្តែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ការស្លាប់ និង​របួស​ជន​ស៊ីវិល​ និង​ការខូចខាត​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​ជន​ស៊ីវិល​ចាប់តាំងពី​ការប្រយុទ្ធ​គ្នា​បាន​ផ្ទុះឡើង​ម្តងទៀត​នៅ​ខែ​នេះ​។​ ...

ហុង រស្មី
https://www.postkhmer.com/national/2025-12-23-94-264213

ជនជាតិ​ចិនម្នាក់រងរបួស​នៅ​បាត់ដំបង ខណៈការបាញ់ប្រហារ​តាម​ព្រំដែន​កាន់​តែឡើងកម្តៅ

ជនជាតិចិន​ម្នាក់​បាន​រង​របួស​នៅ​ព្រឹកថ្ងៃចន្ទ​នេះ ដោយសារ​ការបាញ់ប្រហារ​របស់​ថៃ​ចូលទៅកាន់តំបន់រស់នៅរបស់ប្រជាពលរដ្ឋក្នុងស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង។ ក្រសួងមហាផ្ទៃបានបញ្ជាក់ថា គេហដ្ឋានរបស់ជនរងគ្រោះត្រូវបានបំផ្លាញនៅក្នុងការវាយប្រហារនេះ ខណៈអត្តសញ្ញាណពេញលេញរបស់ជនរងគ្រោះរូបនេះនៅមិនទាន់ត្រូវបានបង្ហាញនៅឡើយទេ។ ...

យ៉ាត ម៉ាឡៃ
https://kiripostkhmer.com/stories/chinese-national-injured-in-battambang-as-border-shelling-intensifies

ចិន​លើកឡើង​ថា កម្ពុជា និង​ថៃ​បង្ហាញ «ឆន្ទៈ» ក្នុង​ការ​អនុវត្ត​បទ​ឈប់​បាញ់

ដំណោះស្រាយការទូតថ្មីៗ​របស់​ប្រទេស​ចិន ​រវាង​ប្រទេស​កម្ពុជា និង​ថៃ​​ ត្រូវ​បាន​បញ្ចប់​ដោយ​រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​ទាំងពីរបហ្ហាញពី «ឆន្ទៈ» ក្នុង​ការ​បន្ធូរបន្ថយ​ភាព​តានតឹង និង​អនុវត្ត​បទឈប់បាញ់ ខណៈ​ដែល​ការ​ប្រយុទ្ធ​គ្នា​តាម​បណ្តោយ​ព្រំដែន​រួម​របស់​ពួកគេ​អស់រយៈពេលជិត​ពីរ​សប្តាហ៍​​។ នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន។ ...

ស៊ើង និមល់
https://khmer.cambojanews.com/china-says-cambodia-thailand-show-willingness-to-implement-ceasefire/

ចំណងពាណិជ្ជកម្ម ទេសចរណ៍ និងការងារ កាន់តែរងផលប៉ះពាល់ ខណៈការប្រយុទ្ធអូសបន្លាយ

គ្រាប់បែក និងគ្រាប់ផ្លោងនៅតែបន្តហោះឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ។ ស្របពេលជាមួយគ្នានេះ អ្នកជំនួញក្នុងស្រុក បញ្ញវន្ត និងអ្នកជំនាញអាជីវកម្ម ក៏បានបង្ហាញក្តីបារម្ភស្រដៀងគ្នាថាជម្លោះដែលផ្ទុះឡើងវិញនៅខែធ្នូនេះក៏នឹងធ្វើឱ្យសេដ្ឋកិច្ចក្នុងសហគមន៍ដែលប្រឈមផ្ទាល់នឹងការប្រយុទ្ធគ្នា ជួបវិបត្តិសេដ្ឋកិច្ចក្នុងរយៈពេលយូរផងដែរ។ ...

ស៊ើង និមល់
https://khmer.cambojanews.com/trade-tourism-and-labor-ties-fray-as-fighting-drags-on/

ក្រសួងព័ត៌មាន៖ ចាប់​ពី​​ថ្ងៃថៃ​វាយប្រហារ​ជាលើក​ទី២​លើ​កម្ពុជា មាន​ព័ត៌មាន​ក្លែងក្លាយ​ ២១៨​ករណី

ថៃបានបន្តបង្កើតព័ត៌មានក្លែងក្លាយជាច្រើន រួម​ទាំង​ប្រើ​ AI ដើម្បីប្រឌិត កាឡៃការពិតជុំវិញស្ថានភាពជម្លោះបច្ចុប្បន្ន និងថ្មីៗនេះបានបង្កើតរូបភាពអវិជ្ជមានប៉ះពាល់ធ្ងន់ធ្ងរ ដល់អង្គព្រះមហាក្សត្រ ថ្នាក់ដឹកនាំជាតិ រាជរដ្ឋាភិបាល កងទ័ព និងពលរដ្ឋកម្ពុជាដែល​ជា​ជន​ភៀសសឹក។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-12-21-929-264200

លោក ប្រាក់ សុខុន នឹងចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ពិសេស​ស្តីពី​ស្ថានភាព​កម្ពុជា​-​ថៃ

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​២១ ខែធ្នូ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នឹងចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ពិសេស​ស្តីពី​ស្ថានភាព​បច្ចុប្បន្ន​រវាង​ក​ម្ពុ​ជា និង​ថៃ នៅ​ថ្ងៃទី​២២ ខែធ្នូ នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី​។ ...

ហុង រស្មី
https://www.postkhmer.com/national/2025-12-21-1440-264202

អ្នកជំនាញអះអាង​ថា កម្ពុជា​មាន​​​សិទ្ធិ​ការ​​ប្រើប្រាស់ច្រកសមុទ្រអន្តរជាតិ​

អ្នក​ជំនាញ​​ក្នុង​ឧស្សាហកម្ម​ដឹក​ជញ្ជូន​ បាននិយាយ​ថា បើ​ទោះបី​ជា​ឈូង​សមុទ្រ​នៅ​ជាប់​ប្រទេស​កម្ពុជាត្រូវ​បាន​គេ​ហៅថា ឈូងសមុទ្រ​ថៃ ប៉ុន្តែ​គឺ​កម្ពុជា​​មាន​សិទ្ធិ​ស្រប​ច្បាប់​ក្នុង​ការ​ប្រើប្រាស់​ផ្លូវទឹកនេះ ព្រោះ​វា​ជា​ច្រកសមុទ្រដែល​ត្រូវ​បាន​​ប្រើរួមគ្នា​ជាមួយ​ប្រទេស​ជា​ច្រើន​ដូច​ជា ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-12-16-1532-264160

ចំនួនពលរដ្ឋស្លាប់កើនដល់១៧នាក់ និងរបួស៧៧នាក់, យោធាថៃបន្តទំលាក់គ្រាប់បែកពីយន្តហោះចម្បាំង F-16 នៅភូមិព្រៃចាន់

ចំនួនពលរដ្ឋស្លាប់ដោយសារសង្រ្គាមឈ្លានពានបានកើនឡើងដល់ ១៧នាក់ និងរបួសចំនួន៧៧នាក់ គិត ម៉ោង​៦ល្ងាច ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រោយពីមានពលរដ្ឋស្លាប់ចំនួន២នាក់បន្ថែមទៀតនៅខេត្តកោះកុង ក្នុងមណ្ឌលសុវត្ថិភាព និងរបួសចំនួន២នាក់ នៅខេត្តបន្ទាយមានជ័យ និងឧត្តរមានជ័យ។ ...

បុគ្គលិកភ្នំំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2025-12-17-857-264166

ថ្នាក់​ដឹកនាំ​កម្ពុជា​ថ្លែង​ថា មិន​មាន​ជន​ជាតិ​រុស្ស៊ី​ឬ​ជនបរទេស​ផ្សេង​ស៊ីឈ្នួល​នៅ​សមរភូមិ​ទេ

លោក​ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទ​ប្រកាន់​របស់​យោធា​ថៃ និង​បណ្ដា​សារព័ត៌មាន​ថៃ ដែល​សង្ស័យ​ថា​ ជនជាតិ​រុស្ស៊ី ត្រូវ​បាន​ជួល​ឲ្យ​បម្រើ​ការ​នៅសមរភូមិនៅ​ព្រំដែន។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-12-16-1726-264162

ជន​ភៀសសឹក​កើន​ជាង​៤០ម៉ឺន​នាក់ ត្រូវ​ការ​ការ​ឧបត្ថម្ភ​ពី​សប្បុរសជន​បន្ថែម​

ស្ដ្រី​ទីមួយ និងអង្គការមនុស្សធម៌កម្ពុជា​អំពាវនាវរកជំនួយជាបន្ទាន់ និងពង្រីកបន្ថែមទៀត ខណៈ​ការប៉ះទង្គិចគ្នាឡើងវិញតាមបណ្តោយព្រំដែនកម្ពុជា-ថៃ បានជំរុញឱ្យជនភៀស​សឹក​យ៉ាងច្រើន និងធ្វើឱ្យកុមារ ក៏ដូចជា​គ្រួសាររាប់ម៉ឺន​នាក់ប្រឈមនឹងហានិភ័យកើនឡើង។ ...

ហុង រស្មី
https://www.postkhmer.com/national/2025-12-16-182-264163

តំណាង​ក្រុមហ៊ុន​អាមេរិកាំង​នៅ​កម្ពុជា​ជូនដំណឹង​ដល់​រដ្ឋាភិបាល​អាមេរិក​​អំពី​ក្ដីបារម្ភ​ករណី​ថៃ​គំរាម​បិទ​ផ្លូវ​ដឹកជញ្ជូន​តាម​សមុទ្រ

តំណាង​ក្រុមហ៊ុន​អាមេរិក​នៅ​កម្ពុជា​ បានសរសេរលិខិតមួយទៅកាន់ស្ថានទូតសហរដ្ឋអាមេរិក ស្នើ​ឲ្យ​ស្ថាន​ទូញបញ្ជូន​សារ​ទៅ​រដ្ឋាភិបាល​អាមេរិក​អំពី​ក្ដីបារម្ភ​របស់​ក្រុមហ៊ុនអាមេរិក ពាក់​ព័ន្ធ​នឹង​ការ​កំណត់របស់​យោធា​ថៃ​ថា កំពង់ផែរបស់កម្ពុជាថា «មាន​ហានិភ័យខ្ពស់» និងបិទផ្លូវដឹកជញ្ជូនប្រេងឥន្ធនៈ និងទំនិញផ្សេងទៀត។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-12-15-1718-264152

ជន​ស៊ីវិល​ស្លាប់​១២​នាក់ របួស៧៤​នាក់ ជន​ភៀសសឹកកើនជាង ៤០ម៉ឺននាក់

ចំនួន​ជន​ស៊ីវិលដែល​ស្លាប់​ពី​ការ​វាយ​ប្រហារ​មិន​រើស​មុខ​របស់​ថៃ​ បាន​កើន​ដល់ ១២​នាក់​ បន្ទាប់​ពី​ពលរដ្ឋ​ម្នាក់​ទៀត​បាន​ស្លាប់​ ហើយ​ចំនួន​អ្នក​រង​របួស​កើន​ដល់ ៧៥​នាក់ បូករួម​ទាំង​អ្នក​រង​របួស​ចំនួន១៥​នាក់ គិត​ត្រឹម​ម៉ោង​ ៦ល្ងាច​ថ្ងៃទី១៤ ធ្នូ។ ស្រប​ពេល​ជាមួយ​គ្នា ...

នៀម ឆេង
https://www.postkhmer.com/national/2025-12-15-919-264145

សេចក្ដីរាយការណ៍បញ្ជាក់ថា ថៃទម្លាក់គ្រាប់​ចូលខេត្តព្រះវិហារ​កាន់តែជ្រៅ ប្រជាពលរដ្ឋក្នុង​ក្រុង​កំពុងជម្លៀស

យ៉ាង​ហោច​ណាស់​មាន​ខេត្ត​ចំនួន​បី​ដែល​ទាហានថៃ​បាន​បើកការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃព្រហស្បតិ៍​​ដោយ​បានប្រើ​យន្តហោះ​ទម្លាក់គ្រាប់​​​​ចូល​ជ្រៅ​ក្នុង​ទឹក​ដី​កម្ពុជា ក្រោយ​ពី​មាន​ជម្លោះ​ប្រដាប់អាវុធ​កើត​ឡើង​នៅ​តាម​ព្រំ​ដែន​ជាថ្មី​​អស់រយៈពេល​ប្រាំ​ថ្ងៃមក ...

Coby Hobbs និង​ វ៉ា សុភានុត
https://khmer.cambojanews.com/reports-of-deep-thai-strikes-prompt-more-to-flee-in-krong-preah-vihear/

យោធាថៃនៅតែបន្តបាញ់ប្រហារលើកម្ពុជាតាមបណ្តោយខេត្តព្រំដែន

យោធាថៃនៅបន្តបាញ់ប្រហារមកលើទឹកដីកម្ពុជា នៅភូមិសាស្ត្រមួយចំនួន ដូចជា ប្រាសាទតាមាន់ និងប្រាសាទតាក្របី ក្នុងឧត្តរមានជ័យ និង តំបន់អូរបីជាន់ ក្នុងខេត្តបន្ទាយមាជ័យ  ចាប់ពីរំលងអាធ្រាតថ្ងៃទី១២ ខែធ្នូ។ ...

ឃី សុវុឌ្ឍី
https://khmer.cambojanews.com/thai-military-continues-to-fire-into-cambodian-territory-along-the-border-on-friday-morning/

ប្រជាពលរដ្ឋកម្ពុជា​រស់នៅ​អូស្ត្រាលីរាប់រយនាក់​អំពាវនាវ​ឱ្យ​បញ្ចប់​ការ​ប៉ះទង្គិច​គ្នា​រវាង​កម្ពុជា​និង​ថៃ

ពលរដ្ឋខ្មែររស់នៅប្រទេសអូស្ត្រាលីរាប់រយនាក់បានធ្វើបាតុកម្មនៅប្រទេសអូស្ត្រាលីនៅថ្ងៃទី១៤ ខែធ្នូ ដោយអំពាវនាវឱ្យមានសន្តិភាព និងបញ្ចប់សង្គ្រាមរវាងកម្ពុជា និងថៃ ខណៈដែលកងកម្លាំងថៃបន្តបាញ់ប្រហារក្នុងតំបន់មួយចំនួនតាមបណ្តោយព្រំដែន។ ...

សុវណ្ណ ស្រីពេជ្រ
https://khmer.cambojanews.com/hundreds-of-cambodians-in-australia-call-for-end-to-cambodia-thailand/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

cFsJv
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!