ព័ត៌មាន​

ពាណិជ្ជកម្ម​កម្ពុជា-​វៀតណាម មាន​ទឹកប្រាក់​ជាង $១,៧ ​ពាន់​លាន

ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា និង​វៀតណាម​នៅក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២២ មាន​ទឹកប្រាក់​ជាង ១,៧ ​ពាន់​លាន​ដុល្លារ កើន​ជាង ១៣ ​ភាគរយ​បើ​ធៀប​នឹង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២១ ក្នុងនោះ​ការនាំ​ទំនិញ​ពី​វៀតណាម​កើនឡើង​ជាង ២២ ​ភាគរយ​។ នេះ​បើ​យោងតាម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ ... ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2022-04-22-1132-235239.html

ការនាំចេញ​ជ័រកៅស៊ូ​រយៈពេល ២ ​ខែ មាន​ទឹកប្រាក់​ជាង ៧៦ ​លាន​ដុល្លារ

កម្ពុជា​បាន​នាំចេញ​ជ័រកៅស៊ូ​ជាង ៤,៨ ​ម៉ឺន​តោន​ទៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​រយៈពេល ២ ​ខែ​ដើមឆ្នាំ​ ២០២២ កើនឡើង ៦ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ដោយ​ប្រមូលបាន​ប្រា​ក់ជាង ៧៦ ​លាន​ដុល្លារ​។ នេះ​បើ​យោងតាម​ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​កៅស៊ូ​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។ ... ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2022-03-25-1333-233880.html

CDC អនុម័ត ៣៧ គម្រោង​ស្មើនឹង​តម្លៃ $២,៤ ​ពាន់​លាន

រដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) បានអនុម័ត​លើ​គម្រោង​វិនិយោគ​ចំនួន ៣៧ ដែលមាន​ទឹកប្រាក់​ប្រមាណ ២ ៤០០ ​លាន​ដុល្លារ ពី​ខែមករា និង​កុម្ភៈ ឆ្នាំ​ ២០២២​។ ... ...

ហំ ផានិត
https://www.postkhmer.com/business/2022-03-16-1105-233396.html

ការដោះដូរ​ទំនិញ​ទ្វេភាគី​រវាង​កម្ពុជា​ និង​អូស្ត្រាលី​កើនឡើង​ជាង​ ៥០ ​ភាគរយ​ក្នុង​ឆ្នាំ ​២០២១

ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​អូស្រា្តលី ក្នុង​ឆ្នាំ​ ២០២១ សម្រេចបាន​ក្នុង​ទំហំ​ទឹកប្រាក់ ៣២៤ លានដុលា្លរ​កើនទ្បើង ៥២% បើ​ធៀប​នឹង​ឆ្នាំ​ ២០២០ ទោះបីជា​មានការ​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​ ១៩​ក៏ដោយ​។ ... ...

ហំ ផានិត
https://www.postkhmer.com/business/2022-03-04-1415-232801.html

លោក គិត ម៉េង ដឹកនាំ​គណៈប្រតិភូ​សភាពាណិជ្ជកម្ម​កម្ពុជា ទៅ​ទស្សនកិច្ច​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ PPSEZ

​អ្នកឧកញ៉ា គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា និង​ជា​ប្រធាន​ថ្មី​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSP) បាន​ដឹកនាំ​គណៈប្រតិភូ​សភាពាណិជ្ជកម្ម​កម្ពុជា ទៅ​បំពេញ​ទស្សនកិច្ច​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ដើម្បី​ស្វែងយល់​អំពី​បទពិសោធន៍​នៃ​ដំណើរការ​អភិវឌ្ឍន៍ និង​ការវិនិយោគ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ធំជាងគេ​នៅ​កម្ពុជា​។​ ... ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3BCHqph

រដ្ឋបាល​រាជធានី​ កំពុង​ពិភាក្សា​ពី​ការផ្លាស់ប្ដូរ​រោងចក្រ​ឱ្យទៅ​នៅ​ជាយក្រុង

រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​កំពុង​ពិភាក្សា​ជាមួយ​សមាគម​ដឹកជញ្ជូន និង​បណ្តា​សហគ្រាស​ធំៗ​ ដើម្បី​ស្វែងរក​ដំណោះ​រួមគ្នា​ក្នុងការ​ផ្លាស់ប្តូរ​ទីតាំង​រោងចក្រ និង​ឃ្លាំងទំនិញ​ទៅកាន់​តំបន់​ជាយ​រាជធានី​ភ្នំពេញ​ ដើម្បី​កាត់បន្ថយ​រថយន្ត​ធុន​ធំ​ចូលក្នុង​ក្រុង​នាំ​​ប៉ះពាល់​ដល់​ការធ្វើ​ចរាចរណ៍​។ ... ...

ឡាយ សាមាន
https://www.postkhmer.com/national/2022-02-11-0936-231522.html

សភា​ពាណិជ្ជកម្ម​សហការ​ជាមួយ JETRO ទាក់ទាញ​វិនិយោគ

អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​ (JETRO) និង​សភា​ពាណិជ្ជកម្ម​កម្ពុជា ​(CCC) បាន​ឯកភាពគ្នា​ជាគោលការណ៍ ពិនិត្យ​លទ្ធភាព​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​នៅពេល​ខាងមុខ ដើម្បី​ពង្រឹង និង​ពង្រីក​​កិច្ចសហប្រតិបត្តិការ​លើ​ការវិនិយោគ និង​ពាណិជ្ជកម្ម​ឱ្យ​កាន់តែ​ស៊ីជម្រៅ និង​ប្រសើរឡើង​មួយកម្រិត​ទៀត​។ ... ...

នៅ ស៊ីវុត្ថា
https://www.postkhmer.com/business/2022-01-21-1138-230426.html

ក្រុមហ៊ុន​ចុះបញ្ជី​តាម​ «Single Portal» កើន​ដល់ ១០ ៥៣៦​ ក្រុមហ៊ុន​

បន្ទាប់ពី​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​បាន​រយៈពេល ១​ឆ្នាំកន្លះ ចំនួន​ក្រុមហ៊ុន​ដែល​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន «Single Portal» បាន​កើន​ដល់ ១០ ៥៣៦​ក្រុមហ៊ុន​ហើយ បើ​គិត​ត្រឹម​រសៀល​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២២​។​ ... ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2022-01-15-1146-230112.html

ការនាំ​ចូល-​នាំចេញ​របស់ SSEZ មាន​ទឹកប្រាក់​ជាង $២,២ ​លាន

បើទោះជា​ឥទ្ធិពល​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ បាន​បង្ក​ផលប៉ះពាល់​ទៅដល់​កំណើន​សេដ្ឋកិច្ច​សកល និង​កម្ពុជា​ក៏ដោយ ក៏​ទំហំ​ទឹកប្រាក់​នៃ​ការនាំ​ចូល និង​នាំចេញ​ទំនិញ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​ (SSEZ) ​នៅតែ​បង្ហាញ​ពី​ភាព​វិជ្ជមាន​ដោយ​ក្នុង​ឆ្នាំ​ ២០២១ កន្លងមក​បាន​កើនឡើង​ជាង ៤២ ​ភាគរយ​បើ​ធៀប​នឹង ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2022-01-12-1123-229912.html

ការដោះដូរ​ពាណិជ្ជកម្ម​រវាង​កម្ពុជា-ហ្វីលីពីន​រំពឹងថា​នឹងមាន​កំណើន​ច្រើនជាង​មុន

កម្ពុជា-ហ្វីលីពិន​បាន​ប្តេជ្ញា​ក្នុង​ការជំរុញ​ការដោះដូរ​ពាណិជ្ជកម្ម និង​បង្កើន​ទំហំ​នៃ​ការវិនិយោគ​ ដើម្បី​ធ្វើ​យ៉ាងណា​លើកកម្ពស់​ទំនាក់ទំនង​សេដ្ឋកិច្ច​នៃ​ប្រទេស​ដែលជា​សមាជិក​អាស៊ាន​ទាំង​ ២ ​កាន់តែ​ច្រើន​បន្ថែមទៀត​។ ... ...

ម៉ៃ គុណមករា
https://www.postkhmer.com/business/2021-12-06-1053-227882.html

ការគេចវេះ​ពន្ធ​ធ្វើឱ្យ​កម្ពុជា​បាត់​ចំណូល​ជាច្រើន​ក្នុង​ ១ ​ឆ្នាំៗ

វិស័យ​ឯកជន​ស្នើឱ្យ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ពង្រឹង និង​ទប់ស្កាត់​ការនាំចូល​ទំនិញ​ខុសច្បាប់​ដែល​ហូរ​ចូល​កម្ពុជា​ឱ្យបាន​ហ្មត់ចត់ ដើម្បី​កៀរគរ​ចំណូល​ចូល​រដ្ឋ​ឱ្យបាន​ច្រើន និង​ជួយ​ការពារ​អ្នក​ផលិត​ក្នុងស្រុក​ផងដែរ​។ ... ...

ហំ ផានិត
https://www.postkhmer.com/business/2021-12-02-1108-227709.html

ច្បាប់​វិនិយោគ​ថ្មី​ នឹង​រួមចំណែក​ជួយ​ឱ្យ​កម្ពុជា​ទាញយក​អត្ថប្រយោជន៍​យ៉ាងច្រើន​ពី FTA

ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា លោក គិត ម៉េង បាន​អះអាងថា ការអនុម័ត​ដាក់ឱ្យ​ប្រើប្រាស់​ច្បាប់​វិនិយោគ​ថ្មី ពិតជា​មាន​សារៈសំខាន់ និង​ចំពេល ខណៈ​ប្រទេស​កម្ពុជា​ត្រូវ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ បន្ទាប់ពី​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​ ១៩ ដោយ​ច្បាប់​នេះ​នឹង​រួមចំណែក​ក្នុង​ការធ្វើ​ឱ្យ​កម្ពុជា​ទាញយក​ផលប្រយោជន៍​បានជា​អតិបរមា​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នានា​។ ... ...

ហំ ផានិត
https://www.postkhmer.com/business/2021-11-11-1106-226587.html

ផ្នែក​ឯកជន ​ស្នើឱ្យ​រដ្ឋជួយ​សម្រួល​បញ្ហា​ ២ ក្នុង​វិស័យ​រ៉ែ និង​ថាមពល

បញ្ហា​ចំនួន​ ២ រួមមាន​ការចុះ​ត្រួតពិនិត្យ​ជា​ញឹកញាប់​នៅតាម​ការដ្ឋាន​រ៉ែ​ពី​សំណាក់​អាជ្ញាធរ និង​ការចំណាយ​លើ​ការទិញ​បរិក្ខារ​អគ្គិសនី​ (​ត្រង់​ស្វូ​) ​សម្រាប់​ភ្ជាប់​បណ្តាញ​អគ្គិសនី​ចូលទៅ​ទីតាំង​អាជីវកម្ម​បង្កើត​ថ្មី​របស់​ផ្នែក​ឯកជន​ក្នុង​វិស័យ​រ៉ែ និង​ថាមពល​រំពឹងថា រាជរដ្ឋាភិបាល​នឹង​ជួយ​សម្រួល ដើម្បី​បង្កើន​លទ្ធភាព​រួមចំណែក ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2021-10-21-1110-225427.html

​ជម្លោះ​ពាណិជ្ជកម្ម​ NCAC​ ឈាន​ដល់​២៧​ករណី​

យោង​តាម​រដ្ឋលេខាធិការ​ ក្រសួងពាណិជ្ជកម្ម​ លោក​ ចម​ និមល​ បានឱ្យ​ដឹង​ថា​ វិនិយោគិន​បាន​បញ្ជូន​ពាក្យបណ្តឹង​ចំនួន​ ២៧​ ទាក់ទង​នឹង​វិវាទ​ពាណិជ្ជកម្ម​ ទៅ​កាន់​មជ្ឈមណ្ឌល​អាជ្ញាកណ្តាល​ពាណិជ្ជកម្ម​ជាតិ​ (NCAC)​។​ ... ...

ហ៊ឹន ពិសី
https://www.phnompenhpost.com/business/ncac-trade-disputes-reach-27-official

កម្ពុជា​សន្យា​នឹង​បន្ត​សហការ​ជាមួយ Jetro ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី

សភាពាណិជ្ជកម្ម​កម្ពុជា​ (CCC) សន្យា​នឹង​បន្ត​គាំទ្រ​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន​ (Jetro) ក្នុង​ការរៀបចំ​ជំនួប​ពាណិជ្ជកម្ម​រវាង​ធុរកិច្ច​កម្ពុជា និង​ធុរកិច្ច​ជប៉ុន​ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ ឱ្យ​កាន់តែ​ប្រសើរ​បន្ថែមទៀត​។ ... ...

ធូ វិរៈ
https://www.postkhmer.com/business/2021-06-03-1622-217667.html

​សភាពាណិជ្ជកម្ម​កម្ពុជា​គ្រោង​នឹង​មាន​ការិយាល័យ​នៅ​អឺរ៉ុប​ និង​អា​មេ​រិ​ក​ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​

លោក​ លឹ​ម​ ហេង​ អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ពុធ​ថា​ សភាពាណិជ្ជកម្ម​​កំពុង​មាន​ផែនការ​បើក​ការិយាល័យ​តំណាង​នៅ​អឺរ៉ុប​ និង​សហរដ្ឋអាមេរិក​នៅ​ឆ្នាំ​ក្រោយ​ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​ និង​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​ទៀត​។​ ... ​ ...

ម៉ៃ គុណមករា
https://www.phnompenhpost.com/business/cambodia-chamber-commerce-plans-europe-us-offices-boost-trade

CCC​ និង​ SECC​ អំពាវនាវ​ក្រុមហ៊ុន​ចុះបញ្ជី​បោះផ្សាយ​មូល​ប​ត្រ

ថ្នាក់ដឹកនាំ​សភាពាណិជ្ជកម្ម​កម្ពុជា​ (CCC)​ និង​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​ (SECC)​ បាន​អំពាវនាវ​ឱ្យ​ក្រុមហ៊ុន​ក្នុងស្រុក​មក​ចុះបញ្ជី​នៅ​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា​ ដើម្បី​ចូលរួម​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​ និង​កៀរគរ​មូលធន​ពី​ផ្សារ​នេះ​ដើម្បី​និរន្តរភាព​អាជីវកម្ម​របស់​ខ្លួន​។​ ... ...

ធូ វិរៈ
https://bit.ly/3mrlAw0

​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ (CRF)​ បាន​ស្នើ​សុំ​កម្ចី​រយៈពេល​ ១​ ឆ្នាំ​ សម្រាប់​រោង​ម៉ាស៊ីនកិនស្រូវ​

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ (CRF)​ បាន​ស្នើ​សុំ​ឱ្យ​ធនាគារ​អភិវឌ្ឍន៍​កសិកម្ម​ និង​ជនបទ​របស់​រដ្ឋ​ (ARDB)​ ពង្រីក​រយៈពេល​សង​ប្រាក់​កម្ចី​របស់​ខ្លួន​ដល់​ ១២​ ខែ​ ដើម្បី​ជួយ​សម្រួល​ដល់​រោង​ម៉ាស៊ីនកិនស្រូវ​។​ ការ​ស្នើ​សុំ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ពុធ ...

ធូ វិរៈ
https://www.phnompenhpost.com/business/crf-requests-year-long-loans-rice-millers

​ពិធី​ចុះហត្ថលេខា​អនុស្សា​រណៈ​យោគយល់​ដើម្បី​លើកកម្ពស់​ផ្សា​រមូល​ប​ត្រ​ក្នុងស្រុក​

​សភាពាណិជ្ជកម្ម​កម្ពុជា​ (CCC)​ និង​គណៈកម្មការ​មូលប័ត្រ​កម្ពុជា​ (SECC)​ ដែល​ជា​និយតករ​មូលប័ត្រ​កម្ពុជា បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ ក្នុង​គោលបំណង​ដើម្បី​សហការ​គ្នា​ទាក់ទង​នឹង​ការ​លើកកម្ពស់​ការ​យល់​ដឹង​ ស្រប​ពេល​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​នានា​ឲ្យ​ចូលរួម​ក្នុង​ផ្សារភាគហ៊ុន​ក្នុងស្រុក​កាន់តែ ...

ឈុត ប៊ុនធឿន
https://www.khmertimeskh.com/50726581/mou-inked-to-promote-local-bourse/

ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​ និង​កូរ៉េខាងត្បូង​​ឆ្នាំ​ ២០១៩ ​កើនឡើង​ដល់​ជាង​ ១ ​ពាន់​លាន​ដុល្លារ

ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​កូរ៉េ​ខាងត្បូង​សម្រេច​បាន​ជាង​ ១ ​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំមុន កើនឡើង​ជាង​ ៣៦ ​ភាគរយ​ ធៀប​នឹង​ ៧៥៦ ​លាន​ដុល្លារ​ កាលពី​ឆ្នាំ​ ២០១៨​។ នេះ​បើតាម​ការលើកឡើង​របស់​លោក​នាយករដ្ឋមន្ដ្រី​ ហ៊ុន សែន ក្នុង​ជំនួប​ជាមួយ​ពលករ​កម្ពុជា​នៅ​កូរ៉េ​ខាង​ត្បូង​កាលពី​ថ្ងៃ​ចន្ទ​។ លោក ហ៊ុន សែន បាន ...

ម៉ៃ គុណមករា
https://bit.ly/2S1mFy2

វិស័យ​ឯកជន​ថា ​បញ្ហា​នឹងត្រូវ​​លើកឡើង​មុខ​នាយករដ្ឋមន្ត្រី

វេទិកា​រាជរដ្ឋាភិបាល​ផ្នែក​ឯកជន​លើក​ទី​ ១៩ នឹងត្រូវ​បានរៀបចំ​ឡើង​នៅ​ថ្ងៃទី​ ១ ខែ​មេសា ខណៈ​វិស័យ​ឯកជន​រំពឹងថា បញ្ហា​ប្រឈម​នានា​នឹង​ត្រូវបាន​ដោះស្រាយ​ក្នុង​ជំនួប​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​។ នេះ​បើ​យោងតាម​ប្រធាន​ផ្នែក​សម្របសម្រួល​ការងារ​ផ្នែក​ឯកជន​នៃ​វេទិកា​រាជរដ្ឋាភិបាល​ផ្នែក​ឯកជន​។ នៅក្នុង​ជំនួប​ដែល​គេ​ត្រូវបាន ...

ហ៊ឹន ពិសី
https://bit.ly/2GyNza2

កម្ពុជា-វៀតណាម ពិភាក្សា​ពី​ការបង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ព្រំដែន

សភាពាណិជ្ជកម្ម​កម្ពុជា និង​តំណាង​ក្រុមហ៊ុន​មកពី​បណ្តា​ខេត្ត​នៅ​ភាគខាងត្បូង​ប្រទេស​វៀតណាម​សរុប​ជាង​ ៦០ ​ក្រុមហ៊ុន​ កាលពី​ចុងសប្តាហ៍​មុន​បាន​រៀបចំ​វេទិកា​ធុរកិច្ច​មួយ ដើម្បី​ពិភាក្សាគ្នា​អំពី​ការជំរុញ ការអភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅជាប់​ព្រំដែន​នៃ​ប្រទេស​ទាំង​ ២​។ នេះ​បើ​យោងតាម​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​។ លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​ដែល ...

ហ៊ឹន ពិសី
https://bit.ly/2LAOeuC

CCC ​បាន​ចុះ​ MoU ​ចំនួន​ ១៨ ​ជាមួយ​ភាគី​ចិន

សភាពាណិជ្ជកម្ម​កម្ពុជា (CCC) បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​លើ​កិច្ចសហប្រតិបត្តិការ​ចំនួន​ ១៨ ជាមួយ​ភាគី​ចិន​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ចិន​ចំនួន​ ២៤ មក​កម្ពុជា​កាលពី​ថ្ងៃ​ម្សិលមិញ​។ ... ...

ហ៊ឹន ពិសី
https://bit.ly/2DedORB

កម្ពុជា​ប្រមូល​ពន្ធ​បាន​ជាង​ ៤,៥ ​ពាន់​លាន​ដុល្លារ​ នៅក្នុង​រយៈពេល​ ៩ ​ខែ​ឆ្នាំនេះ

រដ្ឋាភិបាល​បាន​រក​ចំណូល​ពី​ការប្រមូល​ពន្ធគយ និង​ពន្ធដារ​បាន​ប្រមាណ​ ៤ ៥៦៧ ​លាន​ដុល្លារ​ ក្នុង​រយៈពេល​ ៩ ​ខែ​ឆ្នាំ​ ២០១៩ នេះ​។ យោងតាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ពុធ​បង្ហាញ​ថា អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​ពន្ធអាករ​គ្រប់​ប្រភេទ​បាន ២ ១៨៣ លាន​ដុល្លារ ខណៈ​លោក​នាយករដ្ឋមន្ត្រី​បានប្រកាស​ថា ការប្រមូល​ពន្ធគយ ...

ធូ វិរៈ
https://bit.ly/2pK0TDu

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

gfGVx
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!