ព័ត៌មាន​

អ៊ុយ​ក្រែ​ន​ចាប់អារម្មណ៍​នឹង​បទ​ពិសោធន៍​របស់​កម្ពុជា​សម្រាប់​សកម្មភាព​មនុស្សធម៌​ក្នុង​វិស័យ​ដោះ​មីន​

អ៊ុយ​ក្រែ​ន​រំពឹង​ថា​នឹង​សហការ​ជាមួយ​កម្ពុជា​លើ​សកម្មភាព​មនុស្សធម៌​ក្នុង​វិស័យ​ដោះ​មីន​ក្នុង​ទឹកដី​អ៊ុយ​ក្រែ​ន​ ក៏​ដូច​ជា​ទទួល​ជំនួយ​ក្នុង​ការ​បណ្តុះបណ្តាល​អ្នកឯកទេស​ ស្វែងរក​ម្ចាស់​ជំនួយ​ បង្កើន​ទំនាក់ទំនង​រវាង​ស្ថាប័នរដ្ឋ​ពាក់ព័ន្ធ​ និង​ការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ក្នុង ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://tinyurl.com/34xrcnzu

ផែនការ​ការងារ​មាន​គោលបំណង​ជួយ​កម្ពុជា​សម្រេច​បាន​គោលដៅ​គ្មាន​មីន​នៅ​ឆ្នាំ​២០២៥

​ទោះបី​ប្រតិបត្តិការ​ដោះ​មីន​ លើស​ពី​គោលដៅ​ក៏​ដោយ​ ​ គ្រាប់​មីន​ និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ (UXO)​ នៅ​តែ​បន្ត​វាយលុក​ប្រទេស​កម្ពុជា​ បង្ក​របួស​ស្នាម​ និង​សម្លាប់​មនុស្ស​នៅ​តាម​ខេត្ត​ និង​តាម​ព្រំដែន​ប្រទេស​។​ ...

យ៉ាត ម៉ាឡៃ
https://kiripost.com/stories/work-plan-to-help-cambodia-hit-mine-free-target-by-2025

ត្រាក់ទ័រ​បុក​មីន​ប្រឆាំង​រថក្រោះ​ ជា​ករណី​ស្លាប់​ទី​៦​នៅ​ខេត្តព្រះវិហារ​ក្នុងឆ្នាំនេះ​

​គ្រាប់​មីន​បាន​សម្លាប់​បុរស​ម្នាក់​កាលពី​ថ្ងៃ​ទី​២២​ ឧសភា​ ខណៈ​គាត់​កំពុង​រត់​ត្រាក់ទ័រ​ភ្ជួរស្រែ​នៅ​ភូមិ​ស្ទឹង​ខៀវ​តេ​ជោ​ ឃុំ​ស្រអែម​ ស្រុក​ជាំ​ក្សាន្ត​ ខេត្តព្រះវិហារ​។​ ​ ...

គឹម សារ៉ុម
https://www.phnompenhpost.com/national/tractor-hits-anti-tank-mine-preah-vihears-sixth-death-year

​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​ជំរុញ​ដោយ​ជំនួយ​ពី​ប្រទេស​ចិន​

​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​ (​ស៊ី​ម៉ាក់​)​ នឹង​ចាប់ផ្តើម​គម្រោង​ដោះ​មីន​ថ្មី​ ដែល​ផ្តល់​មូលនិធិ​ដោយ​ចិន​ នៅ​ក្នុង​ខេត្ត​ចំនួន​បី​ បន្ទាប់​ពី​បញ្ចប់​បេសកកម្ម​ចំនួន​ពីរ​។​ ​ ...

វណ្ណ រឿន
https://www.khmertimeskh.com/501251820/cmac-pushing-forward-with-china-grants/

ខេត្តព្រះសីហនុ ប្រកាសជាផ្លូវការថាជាខេត្តដែលគ្មានមីន

ខេត្តព្រះសីហនុ ត្រូវបានប្រកាសថា គ្មានគ្រាប់មីន ជាផ្លូវការ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ដែលធ្វើឲ្យខេត្តនេះជាខេត្តទី៦ ដែលត្រូវបានប្រកាសគ្មានគ្រាប់មីន។ អាជ្ញាធរ​ប្ដេជ្ញា​លុប​បំបាត់​មីន​១២​ខេត្ត​បន្ថែម​ទៀត​នៅ​ចុង​ឆ្នាំ​នេះ។ ...

រី​ សុខ​ចាន់​
https://www.phnompenhpost.com/national/preah-sihanouk-province-officially-declared-landmine-free

​ប្រទេស​ចិន​ផ្តល់​ប្រាក់​ ១៣,២​ លាន​ដុល្លារ​សម្រាប់​ការ​ដោះ​មីន​

​ក្នុង​ការ​រួមចំណែក​ក្នុង​ការ​សម្រេច​បាន​នូវ​គោលដៅ​កម្ពុជា​គ្មាន​មីន​នៅ​ឆ្នាំ​២០២៥​ ប្រទេស​ចិន​បាន​ផ្តល់​ថវិកា​ចំនួន​ ១៣,២​ លាន​ដុល្លារ​សម្រាប់​ការ​ដោះ​មីន​នៅ​តំបន់​ងាយ​រង​គ្រោះ​ ដើម្បី​នាំ​មក​នូវ​សន្តិភាព​ និង​សុភមង្គល​ដល់​ប្រជាជន​កម្ពុជា​។ ...

ឈុ​ន​ ស៊ុន​លី​
https://www.khmertimeskh.com/1237391/13-2-million-from-china-for-demining/

​រដ្ឋាភិបាល​បាន​ចេញ​សេចក្តីជូនដំណឹង​ដើម្បី​សម្រេច​បាន​គោលដៅ​គ្មាន​មីន​នៅ​ឆ្នាំ​ ២០២៥

​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ នៅ​ថ្ងៃ​សុក្រ​នេះ​ បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​ ស្តី​ពី​ការ​ផ្តោត​លើ​ការ​គ្រប់គ្រង​សកម្មភាព​មីន​ ដើម្បី​សម្រេច​បាន​គោលដៅ​គ្មាន​មីន​នៅ​ឆ្នាំ​២០២៥​។​ ...

សុ ជាតា
https://www.khmertimeskh.com/501215723/government-has-issued-a-notification-to-achieve-a-mine-free-2025/

CMAC​ ប្តេជ្ញា​បោសសម្អាត​មីន​ និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​អោយ​បាន​ចំនួន​ ២៦៥​គីឡូម៉ែត្រ​នៅ​ឆ្នាំ​ ២០២៣

​រំលឹក​ឡើង​វិញ​នូវ​ការ​គាំទ្រ​របស់​ខ្លួន​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អាជ្ញាធរ​ ដើម្បី​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយជា​ប្រទេស​គ្មាន​មីន​នៅ​ឆ្នាំ​២០២៥​ មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​ (CMAC)​ បាន​សន្យា​ថា​នឹង​បោសសម្អាត​គ្រាប់​មីន​ និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​លើ ...

ហង្ស ពណ្ណរាយ
https://www.khmertimeskh.com/501212693/cmac-vows-to-clear-265km2-of-landmines-uxos-in-2023/

ខេត្ត​ចំនួន​ប្រាំ​នឹង​ប្រកាស​ជា​ខេត្ត​គ្មាន​មីន​មិន​ឱ្យ​ហួស​ខែមីនា​ ឆ្នាំ​២០២៣

​ខេត្តតាកែវ​ កំពង់ឆ្នាំង​ កំពង់ចាម​ កំពត​ និង​ស្វាយ​រៀង​ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ក្លាយជា​ខេត្ត​គ្មាន​មីន​ មិន​លើស​ពី​ខែមីនា​ ឆ្នាំ​២០២៣​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/501171771/five-provinces-to-declare-mine-free-not-later-than-march-2023/

ខេត្តចំនួន ១២ នឹងគ្មានមីននៅឆ្នាំក្រោយ ខណៈខេត្តនៅសល់នឹងអស់មីនត្រឹមឆ្នាំ ២០២៥

ខេត្តចំនួន ៥ ក្នុងចំណោម ២៥ ខេត្ត របស់កម្ពុជា នឹងត្រូវប្រកាសថា គ្មានមីន ក្រោមគម្រោងសម្តេចតេជោ សម្រាប់សកម្មភាពកម្ចាត់មីន (STP-MA) ដែលផ្តួចផ្តើមដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយនៅចុងឆ្នាំ ​២០២៣ ខេត្តចំនួន ១២ នឹងគ្មានមីន និងសំណល់ជាតិផ្ទុះផ្សេងទៀត។ ...

ឈុ​ន​ ស៊ុន​លី​
https://www.khmertimeskh.com/501124330/12-provinces-to-be-mine-free-next-year-the-rest-by-2025/

ត្បូងឃ្មុំនឹងក្លាយជាខេត្តគ្មានមីនដំបូងគេ ក្រោមគម្រោងសកម្មភាពមីនរបស់នាយករដ្ឋមន្ត្រី

ខណៈដែលមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនរបស់ប្រទេស ប្រមូលផ្តុំដើម្បីដោះស្រាយ និងវិធានការរហ័ស ដើម្បីធ្វើឱ្យកម្ពុជាគ្មានមីននៅឆ្នាំ២០២៥ ត្បូងឃ្មុំនឹងក្លាយជាខេត្តគ្មានមីនដំបូងគេ ក្រោម “គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន”។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/501113703/tboung-khmum-to-be-first-mine-free-province-under-pms-mine-action-project/

តម្រូវការ ៦៥ លានដុល្លារបន្ថែមទៀត ដើម្បីសម្រេចបាននូវគោលដៅគ្មានមីន

រដ្ឋាភិបាល​ត្រូវ​ការ​ថវិកា​ចំនួន ៦៥​ លាន​ដុល្លារ​បន្ថែម​ទៀត លើ​ជំនួយ ១៥​លាន​ដុល្លារ​ដែល​ទទួល​រួច​ហើយ ដើម្បី​បោស​សម្អាត​តំបន់​មីន​ចំនួន ១៩០ និង​ធ្វើ​ឲ្យ​កម្ពុជា​គ្មាន​មីន​ត្រឹម​ឆ្នាំ ២០២៥។​ ...

ឈុ​ន​ ស៊ុន​លី​
https://www.khmertimeskh.com/501108595/65m-more-needed-to-meet-mine-free-goal/

ជាង ១១ លានដុល្លារត្រូវបានបរិច្ចាគដោយសប្បុរសជនសម្រាប់ការងារដោះមីន

អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បាននិយាយថា ថវិកាជាង ១១លានដុល្លារ ត្រូវបានបរិច្ចាគដោយសប្បុរសជនសម្រាប់ការងារបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។ ...

https://www.khmertimeskh.com/501106145/more-than-11-million-donated-by-national-philanthropists-for-demining-work/

CMAC និង APOPO ចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការលើការបោសសម្អាតមីន

មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងអង្គការ APOPO ជាអង្គការមិនរកប្រាក់ចំណេញ ដែលបង្ហាត់សត្វកណ្ដុរយក្សនៅទ្វីបអាហ្រ្វិក ដើម្បីសង្គ្រោះជីវិតដោយការរកគ្រាប់មីន ស្ថាប័នទាំងពីរបានឈានដល់កិច្ចព្រមព្រៀងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការលើការបោសសម្អាតមីន។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3aqqzwh

មជ្ឈ​មណ្ឌល​សកម្ម​ភាព​កំចាត់​មីន​កម្ពុជា​ ​បាន​ដាក់​ផែនកា​រ​អនុវត្ត​គម្រោង​បោស​ស​ម្អាត​ផ្ទៃដី​ចម្កា​រមីន ដែល​នៅ​សល់​ក្នុង​ខេត្ដ​បាត់​ដំបង​ប្រមាណ ​៨ ​ពាន់​ហិកតា​ក្នុង​រយៈ​ពេល ​៤​ ឆ្នាំ

មជ្ឈ​មណ្ឌល​សកម្ម​ភាព​កំចាត់​មីន​កម្ពុជា​ (​ស៊ីម៉ាក់​) ​បាន​ដាក់​ផែនកា​រ​អនុវត្ត​គម្រោង​បោស​ស​ម្អាត​ផ្ទៃដី​ចម្កា​រមីន ដែល​នៅ​សល់​ក្នុង​ខេត្ដ​បាត់​ដំបង​ប្រមាណ ​៨ ​ពាន់​ហិកតា​ក្នុង​រយៈ​ពេល ​៤​ ឆ្នាំ ​(​ចាប់ពី​ថ្ងៃទី ​១ ​ខែ មេសា​ ឆ្នាំ​ ២០២២​ ដល់ ថ្ងៃទី ៣១ ...

វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-05-24-1806-236889.html

ស៊ីម៉ាក់រកឃើញគ្រាប់បែកសល់ពីសង្គ្រាមជិត១តោននៅទន្លេបួនមុខ

អង្កភាពស៊ីម៉ាក់ បានរកឃើញគ្រាប់បែកទម្លាក់ពីយន្តហោះនៅក្នុងសម័យសង្គ្រាមប្រភេទ AN-M66 (ឬAN-M34) ដែលគេស្គាល់ថាជាគ្រាប់បែកផលិតនៅសហរដ្ឋអាមេរិក និងជាសំណល់ពីសង្គ្រាម ត្រូវបានបានប្រទះឃើញ នៅពេលស្តារកាយល្បាប់បាតទន្លេ ស្ថិតនៅទន្លេបួនមុខក្បែរសណ្ឋាគារសុខាភ្នំពេញ និងទល់មុខព្រះបរមរាជវាំង។ ...

ទិត្យ គង្សនូវ
https://bit.ly/3P3DWlK

អាមេរិក​ផ្ដល់ជំនួយ​​ជាង​ ៦ ​លាន​ដុល្លារ​ ​ដើម្បី​បោសសម្អាត​គ្រាប់បែក​ចង្កោម

សហរដ្ឋអាមេរិក​តាមរយៈ​អង្គការ Norwegian People’s Aids (NPA)​ នៅ​ថ្ងៃទី​ ៩ មីនា បាន​ចុះហត្ថលេខា​ផ្ដល់ជំនួយ​ហិរញ្ញប្បទាន​ឥតសំណង​ចំនួន​ ៦ ៣៥៥ ៧២០ ​ដុល្លារ ដល់​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា​ (​ស៊ីម៉ាក់​) ​ដើម្បី​គាំទ្រ​ដល់​ការ​បោសសម្អាត​​តំបន់​រង​ផលប៉ះពាល់​គ្រាប់បែក​​ចង្កោម​រយៈពេល ៤៥ ​ខែ​ចាប់ពី​ថ្ងៃទី​ ១ ខែមីនា ឆ្នាំនេះ ដល់​ខែវិច្ឆិកា ឆ្នាំ​ ២០២៥​។ ...

វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-03-10-0957-233079.html

កម្ពុជា​ប្រកាស​ខេត្ត​កែប​ជា​ខេត្ត​អស់​មីន​ទី​១ ហើយ​គ្រោង​ប្រកាស​ខេត្ត​ក្រុង​ ៧ ​ទៀត​នៅ​ឆ្នាំនេះ

កម្ពុជា​ប្រកាស​ខេត្ត​កែប​ជា​ខេត្ត​ទី​១ ដែល​អស់​គ្រាប់មីន ហើយ​គ្រោង​នឹង​ប្រកាស​រាជធានី​-​ខេត្ត​ ៧ ​ទៀត​ជា​ខេត្ត​អស់​មីន​នៅក្នុង​ឆ្នាំនេះ ក្នុងនោះ​មាន ខេត្ត​ព្រៃវែង ខេត្តកណ្តាល ភ្នំពេញ ខេត្ត​កំពង់ចាម ខេត្ត​ព្រះសីហនុ ខេត្ត​រតនគិរី​ និង​ខេត្តតាកែវ​។ នេះ​បើតាម​លោក​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន​។ ...

វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-03-01-0935-232506.html

រដ្ឋាភិបាលសម្រេចឲ្យបានកម្ពុជាគ្មានមីនក្នុងរយៈពេលបីឆ្នាំ

រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធ សាស្ត្រជាតិ “កម្ពុជាមួយគ្មានមីនឆ្នាំ២០២៥។​​​​ តាមការបញ្ជាក់ពីលោកហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកមជ្ឈមណ្ឌលបោស សម្អាតគ្រាប់មីនកម្ពុជា។ ...

ប៊ុត​ រស្មី​គង្គា​
https://bit.ly/3ploR3G

CMAC ទទួលបានភាពជោគជ័យគួរឱ្យកត់សម្គាល់ក្នុងប្រតិបត្តិការដោះមីនដែលកំពុងបន្ត

ការរកឃើញជាង ៥.០០០ នៃសំណល់ជាតិផ្ទុះពីសង្គ្រាម ត្រូវបានរាយការណ៍ទៅមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ក្នុងឆ្នាំ ២០២១ ជាមួយនឹងគ្រាប់បែកសរុបចំនួន ២០,០០០ ត្រូវបានបំផ្លាញ។   ...

អោម​ ប៊ុ​ន​ធឿ​ន​
https://www.phnompenhpost.com/national/cmac-touts-remarkable-success-ongoing-demining-operations

​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​វាយតម្លៃ​ជំនួយ​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ស៊ី​ម៉ាក់​ក្នុង​ខេត្ត​ចំនួន​ពីរ​

រដ្ឋាភិបាល​នៃ​ប្រទេស​ជប៉ុន​ តាម​រយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​ (JICA)​ បាន​វាយតម្លៃ​លើ​ការ​សាងសង់​អគារ​ និង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ក្នុង​ខេត្តសៀមរាប​ និង​ខេត្តកំពង់ឆ្នាំង​ ដើម្បី​បម្រើ​ដល់​វិស័យ​ដោះ​មីន​។​ ...

ជា​ វណ្ណ​យុទ្ធ​
https://www.khmertimeskh.com/501011964/jica-assesses-infrastructure-aid-for-cmac-in-two-provinces/

ស៊ីម៉ាក់ចុះយកគ្រាប់មិនទាន់ផ្ទុះសម័យសង្គ្រាមនៅកំពង់ឆ្នាំង

នៅ​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២១​នេះ កម្លាំង​នគរបាល ស្រុក​ជល​គិរី បាន​សហការ​ជាមួយ កម្លាំង​ស៊ី​ម៉ាក់ ( CMAC ) បាន​ចុះ​យក​គ្រាប់ យុទ្ធភណ្ឌ​ចាស់ៗ មិនទាន់​ផ្ទុះ នៅ​ចំណុច​ជើងភ្នំ​ធំ ស្ថិតនៅ​ក្នុងភូមិ​ព្រៃ​គ្រី​ត្បូង ឃុំ​ព្រៃ​គ្រី ស្រុក​ជល​គិរី ខេត្តកំពង់ឆ្នាំង​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3DTJOrF

ខេត្ត​កែប​បាន​ត្រៀមខ្លួន​ជា​ខេត្ត​ដំបូង​ដែល​គ្មាន​មីន​

​រដ្ឋាភិបាល​គ្រោង​នឹង​ប្រកាស​ថា​ ខេត្ត​កែប​ជា​ខេត្ត​ដំបូង​ដែល​គ្មាន​មីន​នៅ​ចុងឆ្នាំ​នេះ​ ខណៈ​ដែល​ការងារ​បោសសំអាត​បាន​កើន​ឡើងជា​ថ្មី​ម្តងទៀត​ បន្ទាប់​ពី​ដំណើរការ​មានកា​រវិ​វត្ត​យឺតយ៉ាវ​ដោយសារ​ជំងឺ​កូ​វី​ដ​-១៩​។​ ...

វ៉​ន​ ដា​រ៉ា​
https://www.phnompenhpost.com/national/kep-prepped-kingdoms-first-province-free-mines

អាជ្ញាធរ​ជាតិ​ព្រះវិហារ​ សហការ​ជាមួយ​ស៊ីម៉ាក់​គ្រោង​បោសសម្អាត​មីន​នៅ​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ

អាជ្ញាធរ​ជាតិ​ព្រះវិហារ សហការ​ជាមួយ​អង្គភាព​ស៊ីម៉ាក់ គ្រោង​បើក​ប្រតិបត្តិការ​រួមគ្នា បោសសម្អាត​មីន​ និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ចំនួន ២ ​ទីតាំង ដែលជា​ផ្ទៃដី​ពង្រីក​បន្ថែម​ស្ថិតក្នុង​រមណីយដ្ឋាន​ប្រាសាទ​កោះកេរ ខណៈ​តំបន់​ថ្មី​នេះ​ត្រូវបាន​រកឃើញថា ជា​ស្នាម​នៃ​ប្រព័ន្ធធារាសាស្ត្រ ដែល​បន្សល់ទុក​តាំងពី​សម័យបុរាណ​ភ្ជាប់​ទៅ​ប្រាសាទ​នៅក្នុង​ប្រទេស​ឡាវ​។ ...

ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2021-09-07-1330-223146.html

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

tApg4
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!