ព័ត៌មាន
៣ ខែដើមឆ្នាំមានអ្នករងគ្រោះដោយសារផ្ទុះគ្រាប់ ៣០ នាក់
យ៉ាងហោចណាស់មានជនរងគ្រោះស្លាប់ ពិការនិងរបួសសរុប ៣០ នាក់ដោយសារ ផ្ទុះគ្រាប់បណ្ដាលមកពីរានដីព្រៃមានមីនមកប្រើប្រាស់ ការកែច្នៃយុទ្ធភណ្ឌមិនទាន់ផ្ទុះ ការរុករកអនុផលព្រៃឈើ និងការបរបាញ់សត្វព្រៃខុសច្បាប់ចាប់ពីខែមករាដល់ថ្ងៃទី ១៦ ខែមីនា ឆ្នាំនេះ។ តាមសេចក្ដីប្រកាសព័ត៌មាន ...
សុទ្ធ គឹមសឿន
https://bit.ly/2FpDsEQ
ចក្រភពអង់គ្លេសនឹងបន្តការគាំទ្រការដោះមីន
អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីនកាលពីម្សិលមិញបាននិយាយថាចក្រភពអង់គ្លេសនឹងបន្តគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងដោះមីន រហូតទាល់តែគ្រាប់មីនចុងក្រោយត្រូវបានសម្អាតពីប្រទេសកម្ពុជា។ លោក លី ធុ ...
ឃី សុវុទ្ធី និង មុំ គន្ធា
https://www.khmertimeskh.com/50579067/the-uk-to-continue-demining-support/
ជប៉ុន ផ្តល់ជំនួយជិត ៤ លានដុល្លារ ដល់ CMAC
រដ្ឋាភិបាលជប៉ុន នឹងបន្តផ្តល់ជំនួយបោសសម្អាតនិងដោះមីនចំនួនជិត៤លានដុល្លារដល់មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) សម្រាប់ឆ្នាំក្រោយ ខណៈគ្រាប់មីនជាង ៣ លានគ្រាប់ត្រូវបានរំដោះចាប់តាំងពីឆ្នាំ ១៩៩២ រហូតដល់ឆ្នាំ ២០១៨។ នេះបើតាមលោក ហេង រតនា អគ្គនាយក (CMAC) នៅ ...
សុទ្ធ គឹមសឿន
https://bit.ly/2TKtraj
គ្រាប់មិនទាន់ផ្ទុះត្រូវបានគេរកឃើញ ខណៈពេលកំពុងជីកដី
ប៉ូលិសបាននិយាយថា គ្រាប់បែកមិនទាន់ផ្ទុះចំនួន ១៣ ដែលបានបន្សល់ទុកពីសង្គ្រាមស៊ីវិលត្រូវបានរកឃើញនៅពេលដែលអ្នកភូមិម្នាក់កំពុងជីកដីដើម្បីសាងសង់បង្គន់កាលពីថ្ងៃសុក្រនៅសង្កាត់ប្អេរ នៃក្រុងកំពង់ឆ្នាំង។ ...
ប៉ាវ ស៊ុយ
http://www.khmertimeskh.com/50116030/unexploded-ordnance-found-while-excavating-land/
យុទ្ធភណ្ឌមិនទាន់ផ្ទុះត្រូវបានបំផ្លាញនៅខេត្តកណ្តាល
មន្ត្រីប៉ូលីសស្រុកស្វាយឯម ខេត្តកណ្តាល បានប្រគល់យុទ្ធភណ្ឌមិនទាន់ផ្ទុះដល់មជ្ឈមណ្ឌលកំចាត់មីនកាលពីថ្ងៃសៅរ៍ ដើម្បីបំផ្លាញចោល។ ...
ប៉ាវ ស៊ុយ
http://www.khmertimeskh.com/113664/unexploded-ordnance-destroyed-in-kandal/
ចំនួនអ្នកស្លាប់ និងរបួសដោយសារគ្រាប់មីនបន្តធ្លាក់ចុះ
ចំនួនអ្នកស្លាប់ និងរបួសដែលបង្កឡើងដោយគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ បានធ្លាក់ចុះកាលពីឆ្នាំមុន ដោយប្រៀបធៀបទៅនឹងឆ្នាំ ២០១៦ នេះបើឱ្យដឹងពីអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារ ...
មុំ គន្ធា
http://www.khmertimeskh.com/50106145/mine-casualties-continue-to-decline/
ស្ថាប័នរដ្ឋាភិបាលរិះគន់ទូតអាមេរិករឿងគ្រាប់បែកគីមី
ស្ថាប័នរដ្ឋាភិបាលបានច្រានចោលសេចក្តីថ្លែងការណ៍របស់ស្ថានទូតអាមេរិករឿងគ្រាប់បែកគីមីដោយចាត់ទុកការលើកឡើងនោះថាជាការបំភ្លៃការពិត និងចង់គេចវេះពីការទទួលខុសត្រូវហើយបានអំពាវនាវឲ្យអាមេរិក សហការគ្នារំដោះគ្រាប់បែកទាំងនោះ។ ...
ផាក់ ស៊ាងលី
http://bit.ly/2yEjnbg
គ្រាប់បែកគីមី ២គ្រាប់ រកឃើញនៅស្វាយរៀង
មជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា បានរកឃើញគ្រាប់បែកមានផ្ទុកសារធាតុគីមីដ៏គ្រោះថ្នាក់ចំនួន ២គ្រាប់ ដែលបន្សល់ទុកពីការទម្លាក់គ្រាប់បែករបស់អាមេរិក នៅក្នុងសាលាបឋមសិក្សាគគីរ និងវត្តគគីរ ក្នុងឃុំគគីរ ស្រុករមាសហែក កាលពីថ្ងៃម្សិលមិញ ដោយអាជ្ញាធរកំពុងសិក្សាផ្នែកបច្ចេកទេសក្នុងការដោះ ...
ប៉ិច សុធារី
http://bit.ly/2kqRRTY
ករណីរបួស និងស្លាប់ដោយសារមីនបានធ្លាក់ចុះ
ករណីរបួស និងស្លាប់ដោយសារមីន និងសំណល់ជាតិផ្ទុះក្រោយសង្គ្រាម (ERW) បានធ្លាក់ចុះក្នុងរយៈពេល ៩ ខែដំបូងឆ្នាំ ២០១៦នេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះបើយោងតាមរបាយការណ៍។ ...
មុំ គន្ធា
http://www.khmertimeskh.com/news/31323/casualties-from-explosives-decline/
ត្បិតសង្គ្រាមបានបញ្ចប់ ជនរងគ្រោះនៅតែបន្តវេទនា
បុរសម្នាក់វ័យ ៤៦ឆ្នាំលោកផុនចិត្ត ដែលពិការជើងឆ្វេងកាលពី១៤ឆ្នាំមុន កំពុងអង្គុយជាមួយនឹងជនរងគ្រោះដទៃទៀតនៅមជ្ឈមណ្ឌលមួយនាខេត្តកំពង់ចាម អំឡុងពេលទស្សនកិច្ចរបស់អ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍។ គាត់រំឭកប្រាប់ថា ការបាត់បង់ជើងនេះគឺដោយសារតែកាកសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះតាំងពីជំនាន់សង្គ្រាមស៊ីវិលនាអំឡុងឆ្នាំ១៩៧០។ គ្រោះថ្នាក់នេះមិនត្រឹមតែបណ្តាលឲ្យគាត់មិនអាចទទួលការសិក្សាតែម្នាក់ឯងនោះទេ សូម្បីតែកូនៗទាំង៦នាក់ និងភរិយារបស់លោកក៏មិនអាចមានឱកាសដូចជាគាត់ដែរ។ បន្ថែមពីនេះ ភរិយាលោកក៏ពិការភ្នែកដោយសារតែអំបែងគ្រាប់ ហើយមិនអាចមើលអ្វីឃើញរហូតដល់សព្វថ្ងៃ។ ថ្វីបើបាត់បង់ជើងក៏ដោយ តែលោកមិនត្រូវបានចាត់ទុកថា ជាជនពិការនោះឡើយ លោកត្រឹមតែជនកម្សោយ ត្បិតអីលោកមានសមត្ថភាពរកស៊ីចិញ្ចឹមគ្រួសារបាននៅឡើយ។ ...
សន ប៊ុនស៊ីម
http://bit.ly/2aavbGS
ការស្លាប់ដោយសារមីននៅកម្ពុជាកើនឡើងនៅចន្លោះខែមករា និងមិថុនា
ក្នុងឆមាសដំបូងឆ្នាំនេះ មានមនុស្ស ២០នាក់ត្រូវបានស្លាប់ដោយសារមីន ឬដោយសារកាកសំណល់សង្គ្រាមនៅកម្ពុជា ដែលកើនឡើងចំនូន ១១នាក់ធៀបក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ...
Lauren Crothers
http://aa.com.tr/en/asia-pacific/mine-deaths-up-between-jan-june-in-cambodia/616741
កាកសំណល់ពីសង្គ្រាមស៊ីវិលត្រូវបានធ្លាក់ចុះ
នៅមានសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជាតិចតួចក្នុងអំឡុងប្រាំមួយខែដំបូងនៅឆ្នាំនេះ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ នេះបើយោងតាមរបាយការណ៍របស់អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (CMAA)ដែលបានចេញផ្សាយកាលពីម្សិលមិញ។ ...
មុំ គន្ធា
http://www.khmertimeskh.com/news/27544/remnants-of-war-causalities-down/
អ្នកស្លាប់និងរបួសដោយសារគ្រាប់មិនទាន់ផ្ទុះ ធ្លាក់ចុះបាន៣៨%
នៅក្នុងរយៈពេលបួនខែដំបូងក្នុងឆ្នាំ២០១៥ មានអ្នកស្លាប់ និងរបួស ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះសល់ពីសង្គ្រាម មានចំនួន៤៤ ដែលថយចុះបាន៣៨% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ ...
Ethan Harfenist
http://www.phnompenhpost.com/post-weekend/uxo-casualties-down-38
បញ្ហាថវិកា ជាការព្រួយបារម្ភសម្រាប់ការដោះមីននៅកម្ពុជា ឱ្យបានមុនឆ្នាំ២០១៩
ក្នុងអំឡុង សន្និសិទ “ការគ្រប់គ្រងសំណល់ជាតិផ្ទុះពីសង្គ្រាម (MORE)” ក្នុងខេត្តសៀមរាបនៅសប្តាហ៍នេះ អ្នកចូលរួមត្រូវបានអញ្ជើញឱ្យឃើញការបង្ហាញផ្ទាល់មួយនៅចម្ការមីន ដែលស្ថិតនៅភាគខាងជើងនៃក្រុងសៀមរាប។ ...
Kimberley Mccosker
http://www.phnompenhpost.com/post-weekend/money-worry-deminers-ahead-2019-clean-deadline